» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10941 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701112 នាក់

​ស៊ុយអែត​ដែលសកម្មជួយខាងសិទ្ធម​នុស្សនិងប្រជាធិបតេត្យប្រកា​សបិទ​ស្ថានទូត​ពី​ស្រុក​ខ្មែរ​ក្រសួងការបរទេស​ប្រតិកម្ម​!?


​ភ្នំពេញ​៖​បន្ទាប់ពី​បានប្រកាស​បើក​ឡើងវិញ​នៅ​ឆ្នាំ​២០១០​ស្ថានទូត​ស៊ុយអែត​ប្រចាំ​ទីក្រុង​ភ្នំពេញ​បានប្រកាស​ពី​ការបិទទ្វារ​ជា​ស្ថាពរ​ចាប់ពី​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០២៤ នេះ​តទៅ​ដោយ​ទុក​ឲ្យ ស្ថានទូត​ស៊ុយអែត​ប្រចាំ​ទីក្រុង​បាងកក​ជា​អ្នក​បន្ត​តំណាង​ឲ្យ​ប្រទេស​ស៊ុយអែត​នៅ​កម្ពុជា​។a sweden close

​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ស្ថានទូត​ស៊ុយអែត​ប្រចាំ​ក្រុងភ្នំពេញ​បាន​ឲ្យ​ដឹងថា​៖​ចាប់តាំងពី​ថ្ងៃទី​១៦ ខែសីហា​មក ការគ្រប់គ្រង​ការគាំទ្រ​ដល់​កម្ពុជា​ដោយយោង​ទៅតាម​យុទ្ធសាស្ត្រ​តំបន់​សម្រាប់​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍​ជាមួយ​អាស៊ី និង​ប៉ាស៊ីហ្វិក​ត្រូវបាន​ផ្ទេរ​ទៅ​ឲ្យ​អង្គការ​សហប្រតិបត្តិកា​រ​អន្តរជាតិ​អភិវឌ្ឍន៍​ស៊ុយអែត​(Sida) ក្នុង​ទីក្រុង​ស្តុក​ខុល​។​ទោះជា​យ៉ាងណា ស្ថាន​កុងស៊ុល​ស៊ុយអែត​ប្រចាំ​ទីក្រុង​ភ្នំពេញ​នឹង​បន្ត​បើក និង​ផ្តល់​សេវា​ការទូត​មូលដ្ឋាន​សម្រាប់​ពលរដ្ឋ​ស៊ុយអែត​នៅ​កម្ពុជា​ដដែល​។ ស្ថានទូត​ស៊ុយអែត​បញ្ជាក់ថា​ការបិទ​ការិយាល័យ​តំណាង​នេះ​ក៏​មានន័យ​ស្មើនឹង​បិទ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ដែរ​។​

​កាលពី​ខែវិច្ឆិកា ឆ្នាំ​២០២០ ស្ថានទូត​ស៊ុយអែត​ប្រចាំ​កម្ពុជា​បានប្រកាសថា ស្ថានទូត​ខ្លួន​នឹងត្រូវ​បិទ​នៅ​ដំណាច់ឆ្នាំ ២០២១​។ តាម​ប្រទេស​ស៊ុយអែត ការផ្លាស់ប្តូរ​ទាំងនេះ​ជា​ផ្នែក​មួយ​នៃ​ការ​សម្រប​ខ្លួន​ទៅតាម​ស្ថានភាព​ជាក់ស្តែង​នៃ​អង្គ​ការចាត់​តាំងរបស់​ខ្លួន​នៅឯ​បរទេស និង​ថា នេះ​ជា​ដំណើរការ​ផ្លាស់ប្តូរ​ដោយ​ទៀងទាត់​មួយ​ដែល​ពេលខ្លះ ស៊ុយអែត​បើក ឬ​បិទ​ស្ថានទូត និង​ស្ថាន​កុងស៊ុល​របស់ខ្លួន​ស្របតាម​តម្រូវការ​ជាក់ស្តែង​។​​តែ​ការដែល​ស្ថានទូត​ស៊ុយអែត​ពន្យារពេល​បិទ​រហូតមកដល់​ឆ្នាំ​២០២៤​នេះ ត្រូវបាន​គេ​មើលឃើញថា ទំនងជា​ពាក់ព័ន្ធ​ទៅនឹង​ការ​បង្ហើយ​កិច្ចការ​សេសសល់​មួយចំនួន​ដែល​ទើប​បញ្ចប់​ទាំងស្រុង​នៅ​ខែកញ្ញា ឆ្នាំ​២០២៤​នេះ​។ សូមបញ្ជាក់ថា កន្លងមក​ការបិទ​ស្ថានទូត​ស៊ុយអែត​នៅ​កម្ពុជា​នេះ​ធ្លាប់មាន​ភាពចម្រូងចម្រាស​មតិ​គ្នា​រវាង​អ្នកវិភាគ​នានា និង​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ជុំវិញ​ការភ្ជាប់​ទៅនឹង​ការគោរព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា​។​

​ដោយសារ​រសើប​ករណី​យ៍​ខាងលើនេះ អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០២៤​នេះ បានចេញ​សេចក្តីបំភ្លឺ ជុំវិញ​ការបិទ​ការិយាល័យ​ស្ថានទូត​ស៊ុយអែត (Sweden Section Office) នៅ​រាជធានី​ភ្នំពេញ​។​​អ្នកនាំពាក្យ​ក្រសួងការបរទេស​ឲ្យ​ដឹងថា កាលពី​ខែមីនា ឆ្នាំ​២០២៤ ក្រសួងការបរទេស​ស៊ុយអែត បាន​ជូនដំណឹង ក្រសួងការបរទេស និង សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា អំពី​ការបិទ​ការិយាល័យ​ស្ថានទូត​ស៊ុយអែត (Sweden Section Office) នៅ​រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០២៤ និង​បាន​បញ្ជាក់ថា រដ្ឋាភិបាល​ស៊ុយអែត​បានសម្រេច​ដូចខាងលើ ក្រោម​ហេតុផល​នៃ​ការរៀបចំ​ឡើងវិញ នូវ​ចំណុច​អាទិភាព (Reprioritizations) ដោយសារ​ត្រូវ​ផ្តល់​អាទិភាព​លើ​ការអភិវឌ្ឍន៍ សេដ្ឋកិច្ច សន្តិភាព និង​សន្តិសុខ នៅ​តំបន់​ជិតខាង​ខ្លួន ដើម្បី​ឆ្លើយតប​នឹង​ការប្រែប្រួល​បរិបទ​ពិភពលោក បន្ទាប់ពី​ការផ្ទុះ​សង្គ្រាម​រុស្ស៊ី​-​អ៊ុយ​ក្រែ​ន​។​

​ជាមួយគ្នានេះ អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ អន្តរជាតិ សូម​ប្រកាស​ទាត់ចោល នូវ​រាល់​ការប៉ុនប៉ង​ធ្វើការ​បកស្រាយ ករណី​ការបិទ​ការិយាល័យ​ស្ថានទូត​ស៊ុយអែត (Sweden Section Office) នៅ​រាជធានី​ភ្នំពេញ សម្រាប់​បម្រើឱ្យ​គោលដៅ នយោបាយ​។​​គួររម្លឹកថា ប្រទេស​ស៊ុយអែត​ដែលជាប្រទេសមួយក្នុងសហគមន៍អឺរ៉ុបដែរមាន​ទំនាក់ទំនង​ការទូត​ជា​ផ្លូវការ​ជាមួយ​កម្ពុជា​នៅក្នុង​ឆ្នាំ​១៩៦១ តែបាន​បិទ​នៅក្នុង​សម័យ​ខ្មែរក្រហម​។ បន្ទាប់មកនៅក្នុង​ឆ្នាំ​២០១០ ប្រទេសស៊ុយអែត​បាន​បើក​ដំណើរការ​ស្ថានទូត​របស់ខ្លួន​ឡើងវិញ​នៅក្នុង​ទីក្រុង​ភ្នំពេញ​ដោរធ្វើសកម្មភាពជាច្រើនក្នុងកសាងនិងលើកកំពស់លិទ្ធិប្រជាធិនបតេយ្យនៅកម្ពុជា៕a sweden close1 a sweden close 
​