» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12324 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702495 នាក់

លោក សែម វុ​ធ​ឌី នាយ​នគរបាល​ប៉ុស្តិ៍​ត្រែងត្រយឹង មិន បង្ក្រាប​ទីតាំង បើក​ល្បែង ស៊ីសង​ជល់​មាន់ បែរជា បញ្ជារ​អោយ​កូនចៅ​ក្រោម​ឱវាទ​ចាប់​មនុស្ស​គ​ដាក់​ខ្នោះ ធ្វើ​ទា​រុ​ណ្ឌ​កម្ម​សួរចម្លើយ​?

​ខេត្តកំពង់ស្ពឺ​៖ នាយ​នគរបាល​ប៉ុស្តិ៍​ត្រែង ត្រ​យឹ​ង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ លោក សែម វុ​ឌី បាន​រង​បណ្តឹង​ថា បាន​វាយ​ធ្វើ​ទារុណ កម្ម​សួរ​ចំ​ម្លើ​យ​លើ​ជន សង្ស័យ​ជា​មនុ​ស្សគ​ថ្លង់ ក្រោយពី​ចាប់វាយ​ខ្នោះ ដៃ​នាំខ្លួន​ទាំង​កណ្តាលយប់ ទៅកាន់​ប៉ុស្តិ៍​នគរ បាល​រដ្ឋបាល​ត្រែង ត្រ​យឹ​ង គ្រា​ដែល​បុរស​គ​ថ្លង់​យក​ដុំថ្ម​គប់​ដំបូល ផ្ទះ​អ្នកបើក​ល្បែង​សុ​ី​សង​ជល់ មាន់​តាម​អន​ឡាញ ។a beat traeng

លោកស្រី យូ ស៊ី​ណាត អាយុ​៧០​ឆ្នាំ រស់នៅ​ភូមិ​ទី​៥ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច បាន​ប្រាប់​អ្នក សារព័ត៌មាន​ក្នុងស្រុក​នៅ​យប់​ថ្ងៃទី​១៣ ខែ កញ្ញា ឆ្នាំ​២០២២​កន្លង ទៅនេះ​ថា វេលា​ម៉ោង​ប្រមាណ​ជា ១០​និង​០០ នាទី​កូនប្រុស​របស់គាត់​ឈ្មោះ គ្រុយ ធី​យ៉ា អាយុ​៤០​ឆ្នាំ បាន​យក​ដុំថ្ម​គប់​ទៅលើ​ដំបូលផ្ទះ​គេ ដែល​កំពុងមាន​ការជួប​ជុំ​លេងល្បែង​ជល់ មាន់ តាម​អន​ឡាញ ។​​លោកស្រី​ថា ការ​គប់​នោះ​ដោយសារតែ​កន្លែង​ដែល​ជួបជុំ​លេង​ជល់​មាន់​មានការ​ហ៊ោ​រក​ញ្ជៀ​វ បង្ក​សំឡេង​រំខាន​ដល់​ដំណេក​របស់​គ្រួសារ​គាត់​រាល់​យប់​។ ក្រោយ​កូនប្រុស​របស់គាត់​គប់​ដុំថ្ម​រួច ស្រាប់តែ​នៅ​ម៉ោង ១០៖៣០​នាទី​យប់ ក៏មាន​នគរបាល​៤ នាក់ ជិះ​រថយន្ត​ហាយ​ឡិន​ឌ័​រ ពណ៌​ក្រហម​មួយគ្រឿង​មកដល់​ផ្ទះ ហើយ​ក៏បាន​ចាប់វាយ​ខ្នោះ​កូនប្រុស​របស់គាត់​រុញ​ចូល​ឡាន​នាំយកទៅ​ប៉ុស្តិ៍នគរបាល​ត្រែង ត្រ​យឹ​ង​បាត់ ។ លុះ​នាំខ្លួន​ទៅដល់​ប៉ុស្តិ៍ នាយ​នគរបាល​ប៉ុស្តិ៍ ព្រមទាំង​កូនចៅ​ក៏បាន​ដាល់​ទៅ លើ​ផ្ទៃមុខ​កូនប្រុស​គាត់​ទាំង​ដៃ​ចាប់​ខ្នោះ​ជា ច្រើន​ដៃ បណ្តាលឱ្យ​ដួល​ទៅលើ​ដី និង​ចាប់​លើកឡើង​មកវិញ​បង្ខំ​ឱ្យ​ផ្តិតមេដៃ​បញ្ចប់រឿង ហើយ​ក៏បាន​ដោះលែង​មក​ផ្ទះ​វិញ​នៅ​ម៉ោង ១២ និង​៣០​នាទី​យប់​ថ្ងៃ​ដដែល ។​

​លោកស្រី​ជា​ម្តាយ​បុរស​គ​ថ្លង់​ក៏បាន​បញ្ជាក់​បន្ថែមថា ពេល​ដើរមក​ដល់ផ្ទះ គាត់​បានឃើញ​ផ្ទៃមុខ​កូន​របស់គាត់​មាន​សភាព​ហើម​ជ៉ាំ និង​បែក​បបូ​មាត់​។ គ្រានោះ​កូនប្រុស​គាត់​បាន​ប្រាប់​ពី​សកម្មភាព​ដែល​មេ​ប៉ុស្តិ៍ និង​គូកន​បាន​វាយ​ធ្វើបាប និង​ធ្វើ​ទារុណ កម្ម​ទាំង​ដៃ​ជាប់​ខ្នោះ​ពេល​ចាប់​យកទៅ ។​​គាត់​ថា កូនប្រុស​គាត់​ត្រឹមតែ​ទោស​គប់​ដុំថ្ម​លើដំបូល​ផ្ទះ​មិន​ដល់​ថ្នាក់​ចាប់​គ្រៀក​វាយខ្នោះ​នោះទេ ហើយក៏​មិន​ដល់​វាយ​ធ្វើ​ទារុណ​បែបនេះ​ដែរ ម្យ៉ាង​កូន​គាត់​ក៏មាន​ពិការភាព​ផងដែរ ។ ម្តាយ​ជន​រង គ្រោះ​បាន​សំណូមពរ​សុំ អោយ​ថ្នាក់ដឹកនាំ ខាងលើៗ​ឱ្យ​ផ្តល់​ភាពយុត្តិធម៌​ដល់​កូនប្រុស ពិការភាព​របស់គាត់ ដោយ​ឱ្យ​មេ​ប៉ុស្តិ៍ នៃ​ឃុំ​ត្រែងត្រយឹង ចេញមុខ​ទទួលខុសត្រូវ​លើ​រឿងនេះ ហើយក៏​សុំឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​បង្ក្រាប​ល្បែងស៊ីសង​គ្រប់​ប្រភេទ ដែល​កំពុងបើក​លេង​គ​គ្រឹក​គគ្រេង ស្រែក​ហ៊ោ​បង្ក​ការរំខាន​ដល់​ដំណេក​ពលរដ្ឋ​ក្នុង​ពេលយប់​ផងដែរ ។​

​ពាក់ព័ន្ធ​និង​ការប្តឹង​ចោទប្រកាន​នេះ​លោក សែម វុ​ឌី បាន​ប្រាប់​អ្នកកាសែត​តាម​ទូរ​សព្ទ័​នៅ​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០២២​ថា លោក​អត់​បាន​វាយ​ធ្វើបាប និង​ធ្វើ​ទា​រុ​ណ្ឌ​កម្ម​ទេ ព្រោះ​លោក​ក៏​ដឹង​ដែរ​ថា បុរស​ដែល​បាន​ឃាត់​មក​នោះ មាន​កាយសម្បទារ​មិន​គ្រាន់ (​គ​) តែ​អ្វីដែល​លោក​ចាប់​យកមក គឺ​ដើម្បី​ធ្វើ​កិច្ចសន្យា​បញ្ឈប់​មិនឱ្យ​ប្រព្រឹត្ត​ដូច្នេះ​ទៀត ខណៈ​សកម្មភាព​បែបនេះ​កើតឡើង​ច្រើនដង​មកហើយ ។ ប្រជាពលរដ្ឋ និង​មហាជន​ដែល​បាន ឃើញ​ការផ្សព្វផ្សាយ​ព័ត៌មាន​នេះ នឹក​ហួស ចិត្ត​ចំពោះ​ទង្វើ អនុវត្ត ភារកិច្ច និង​តួនាទី​របស់ មន្ត្រីនគរបាល​ថ្នាក់ ក្រោម​ជាតិ ពិសេស​ពួក​នគរបាល​៣-៤​នាក់ និង នាយប៉ុស្តិ៍​នគរបាល​ត្រែងត្រយឹង ដែល​មិន ចាប់​បង្ក្រាប​ម្ចាស់​ទីតាំង បើក​បន​ល្បែងស៊ីសង​ជល់​មាន់​តាម​អន​ឡាញ ទេ បែរជា​មក​ចាប់​មនុស្ស គ ថ្លង់​ដាក់​ខ្នោះ យកទៅ​ធ្វើ​ទារុណកម្ម យក​ចម្លើយ ៕a beat traeng1 a beat traeng2 a beat traeng3 

​