» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7555 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697726 នាក់

អតីត​ប្តី​និង​ជា​មន្ត្រីនគរបាល​ខណ្ឌ​សែន​សុខ ដែល​ចង់​បាញ់​ប្រុស​បែរ​ត្រូវចំ​អតីត​ប្រពន្ធ​របស់ខ្លួន និង​កូនស្រី​របួសធ្ងន់ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួនបាន​ហើយ​!


(​ភ្នំពេញ​)៖ នៅ​ទីបំផុត​អតីត​ប្តី​ជា​មន្ត្រីនគរបាល​ខណ្ឌ​សែន​សុខ ដែល​បាញ់​ច្រឡំ​ត្រូវ​អតីត​ប្រពន្ធ​របស់ខ្លួន​ស្លាប់ និង​កូនស្រី​របួសធ្ងន់ ពេល​កំពុង​ជិះ​រថយន្ត​ជាមួយ​បុរស​ម្នាក់​ដែលជា​សត្រូវ​ស្លាប់​រស់ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួនបាន​ហើយ​នៅវេលា​ម៉ោង​ប្រមាណ​១១​យប់​ថ្ងៃទី​០៦ ខែមេសា ឆ្នាំ​២០២០ នា​ស្រុក​កៀនស្វាយ ខេត្តកណ្តាល ទី​ដែល​ជនដៃដល់​រូបនោះ បានគេច​ខ្លួន​ក្រោយពី​ធ្វើ​សកម្ម​ភា​ពា​បន​ជាង​២​ម៉ោង​។​a kill wife2 

​កម្លាំង​សមត្ថកិច្ច​នៅ​ខណ្ឌ​សែន​សុខ សហការ​ជាមួយ​សមត្ថកិច្ច​ខេត្តកណ្តាល បាន​ស្រាវជ្រាវ​តាម​ចាប់​បុរស​អតីត​ជា​ប្តី​របស់​ស្ត្រីជន​រងគ្រោះ (​ស្លាប់​)​នាំទៅ​កាន់​អធិការដ្ឋាន​នគរបាល ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​និង​ដកហូត​បាន​កាំភ្លើងខ្លី​ធុន​រូ​ឡូ​មួយ​ដើម​។ ជនដៃដល់​ជា​អតីត​ប្តី​ត្រូវបាន​គេ​ស្គាល់​ថា ឈ្មោះ ជា ចាន់​បូរ៉ា ជា​នគរបាល​ខណ្ឌ​សែន​សុខ​។​

​បើតាម​ស្ត្រី​ម្នាក់​ជា​បងស្រី​របស់​ជន​ដៃដល់​បាន​ថ្លែង​ឲ្យ​ដឹងថា ជនដៃដល់​មាន​កំហឹង​យូរហើយ​ជាមួយ​បុរស​នោះ ដោយ​ធ្លាប់​និយាយថា​ប្រសិនបើ​លះលែង ជាមួយ​គាត់​ហើយ ទៅយក​បុរស​ម្នាក់​នោះ គឺ​គាត់​នឹង​តាម​បាញ់សម្លាប់​ហើយ​។ ចុងបញ្ចប់​ថ្ងៃនេះ​ប្អូន​របស់គាត់ ដែលជា​មន្ត្រីនគរបាល​ខណ្ឌ​សែន​សុខ តាមដាន​ឃើញ​អតីត​ប្រពន្ធ និង​កូនស្រី ជិះ​រថយន្ត​ជាមួយ​បុរស​នោះ​ក៏ បាន​ប៉ុនប៉ង​បាញ់សម្លាប់​បុរស​នោះ ប៉ុន្តែ​បែរជា​ត្រូវ​ប្រពន្ធ និង​កូនស្រី​ខ្លួនឯង​ទៅវិញ​។

ក្រោយពី​បាញ់សម្លាប់​ហើយ គាត់​បាន​រត់គេចខ្លួន​ផ្ទះ​របស់​បងស្រី​របស់ខ្លួន​នៅ​ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។​​សូម​ជំរាប​ថា ស្ត្រី​ម្នាក់​បាន​ស្លាប់​ពេល​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត និង​កូនស្រី​ម្នាក់​រងរបួស​ធ្ងន់ បន្ទាប់ពី​ត្រូវ​អតីត​ស្វាមី​ដែលជា​មន្ត្រីនគរបាល បាញ់​សំដៅ​រថយន្ត​កំពុង​ជិះ​ដឹក​គ្នា​ជាមួយ​បុរស​ម្នាក់ តាម​បណ្តោយ​ផ្លូវ​លេខ ១០៨៦ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​បុរស​ម្នាក់​ដែល​គេ​សង្ស័យ​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​ស្រី​រងគ្រោះ​បាន​អះអាងថា នៅមុន​កើតហេតុ​ម៉ោង​ប្រមាណ​៨៖១០​នាទី​យប់ ថ្ងៃទី​០៦ ខែមេសា ឆ្នាំ​២០២០​នេះ រូបលោក​បាន​បើករថយន្ត ដឹក​ស្ត្រី​រងគ្រោះ និង​កូនៗ​របស់​ស្ត្រី​រងគ្រោះ​ជាមួយ​ឥ​វ៉ាន់​មួយចំនួន ចេញពីផ្ទះ​ស្ត្រី​រងគ្រោះ​នៅ​ខណ្ឌ​សែន​សុខ សំដៅទៅ​ទុក​នៅផ្ទះ​បងស្រី​របស់​ស្ត្រី​រងគ្រោះ នៅ​សង្កាត់​ស្ទឹងមានជ័យ ប៉ុន្តែ​ពេលមកដល់​កន្លែងកើតហេតុ​មុខ​ហាង «​នស​២​រ​» តាមផ្លូវ ១០៨៦ ក៏ត្រូវ​បុរស​ជា​អតីត​ស្វាមី​ជិះ​ម៉ូតូ​ពីក្រោយ​បាញ់​សំដៅ​រថយន្ត​ចំនួន​៤​គ្រាប់​ផ្ទុះ​តែមួយ​គ្រាប់​ប៉ុណ្ណោះ ក៏ត្រូវ​ស្ត្រី​ជា​ប្រពន្ធ និង​កូនស្រី​រងរបួស​ធ្ងន់​ត្រូវបាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​គន្ធបុប្ផា​។​

​បន្ទាប់ពី​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​រាយការណ៍​ថា ស្ត្រី​ជា​ប្រពន្ធ​បាន​ស្លាប់ ខណៈ​កូន​ម្នាក់ទៀត​រងរបួស​ធ្ងន់ កំពុង​សង្គ្រោះបន្ទាន់​។​​បើតាម​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ស្ត្រី​រងគ្រោះ និង​អតីត​ស្វាមី​បាន​លែងលះគ្នា​មួយ​រយៈពេល​មកហើយ​៕a kill wife a kill wife1 a kill wife3 a kill wife4 a kill wife5 a kill wife6 

​