» ប្រទេស​សម្ព​ន្ធ័​អារ៉ាប​ស្វែងរក​មតិ​ឯកភាពគ្នា​វបណ្តេ​ញ​អ៊ីស្រាអែល​ចេញពី​អសប​ » បញ្ជីរ​ផ្គូផ្គង​ការប្រណាំង​ទូក​ឆ្នាំ២០២៤ប្រចាំ​ថ្ងៃទី​១ » នៅ ខេត្តកំពង់ឆ្នាំង​សារមន្ទីរ​តាំង​វត្ថុ​បុរាណ​មានតម្លៃ​មហាសាល​ដែល​ខ្មែរ​និង​បរទេស​មិនគួរ​រំលង » តុលាការ ឃុំខ្លួន​អតីត​អភិបាលស្រុក​ល្វាឯម លោក កន សុខកាយ រឿង​សូកលុយ​៣០​ម៉ឺន​ដុល្លារ រត់​ការ​ធ្វើជា​អភិបាលក្រុង​អរិយ​ក្សត្រ​ » អគ្គលេខាបក្ស​កុម្មុយនីស្ត​វៀតណាម ជួប ជាមួយ​ប្រធានាធិបតី​ជាប់ឆ្នោត​អាមេរិក លោក Donald Trump ពិភាក្សា​តាម​ទូរ​សព្ទ​ផ្តោតលើ​ការបង្កើន​ទំនាក់ទំនង​សេដ្ឋកិច្ច​ » សម្ដេច​បវរ​ធិបតី​នាយករដ្ឋមន្ត្រី អំពាវនាវ​ភ្ញៀវទេសចរ និង​វិនិយោគិន​បរទេស ជួយ​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត​របស់​កម្ពុជា » ព្រះរាជក្រឹត្យ​តែងតាំង​សមាសភាព​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា នៃ​អង្គចៅក្រម​អាណត្តិ​ថ្មី​មាន ឧបនាយករដ្ឋមន្ដ្រី កើត រិ​ទ្ធ ជា​សមាជិក​ទី​១ » ទីស្តីការគណៈរដ្ឋមន្ត្រី បង្ហាញ​គំរូ​ថ្មី នៃ​ព្រះ​បរម​ឆាយាល័ក្ខណ៍ » ACU ឃាត់ខ្លួន អភិបាលរង​ខេត្តពោធិ៍សាត់​ម្នាក់​និង​អតីត​អភិបាលស្រុក​ម្នាក់ ពេល​តំណាង​អយ្យការ ចោទប្រកាន់ លោក លី សា​ម៉េ​ត​, លោក ដួង តារា​, លោក មួង ឃីម និង​ឧកញ៉ា អ៊ុត ធី » លោកហេង​យ៉ុង​និស្សិតខ្មែរនៅអាមរិកទាលុយពីលោកដួង​អក្ខ​រ៉ា​ករណី​យ៍​ចេញ​ស្សែក​ស្អុយ​ ​ » រដ្ឋការចូបៃដឹនបញ្ជូនជំនួយប្រមុខការទូតអឺរ៉ុបធើ្វទស្សនកិច្ចទៅអ៊ុយក្រែន ដើម្បីបញ្ជាក់ពីជំហរគាំទ្រឥតងាករេ ក្រោយជ័យជម្នះរបស់លោកដូណាល់ត្រាំ » ជនជាតិឡាវម្នាក់ នាំគ្រឿងញៀនជាង ១លានគ្រាប់ ចូលតាមច្រកទ្វារអន្តរជាតិត្រពាំងក្រៀល » ម្តាយ ជូ​រី ល្អ​ហួស​យក​ថ្ងៃកំណើត នាំ​កូន​ចែកទាន​ចាស់ៗ និង​ពលរដ្ឋ​ខ្វះខាត » សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ប្រកាស​ស្វាគមន៍​លោក ជេ​ម សុខ ឲ្យ​មក​ស្រុក​ខ្មែរ និង​បដិសេធ​រាល់​ការអំពាវនាវ​ដែលនាំឱ្យ​បាត់បង់​អស្ថិរភាព​សង្គម ការ​ញុះញង់​ទាំងឡាយ​នាំ​ឲ្យ​ជាតិ​បែកបាក់​ » កម្លាំង​សមត្ថកិច្ច​ជិត ៥០០០​នាក់ នឹងត្រូវ​ដាក់ពង្រាយ​ក្នុង​ពិធីបុណ្យ​អុំទូកដែលរដ្ឋចំណាយថវិការច្រើន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2849 នាក់

ម្សិលមិញ 7522 នាក់

សរុប 15537421 នាក់

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ណែនាំ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ចេញ​វិធានការ​ដាក់​ពលករ​ខ្មែរ​មកពី​ថៃ​ដាច់​ពី​គ្រួសារ​១៤​ថ្ងៃ​

 

​ភ្នំពេញ​៖ នៅ​ថ្ងៃទី​២២​មិនា​តាមរយៈ​សារ​សម្លេង​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ណែនាំ​ដល់​អាជ្ញាធរ​នៅតាម​មូលដ្ឋាន​ឱ្យ​ចុះ​ចាត់វិធានការ ដាក់​ពលរដ្ឋ​ខ្មែរ​ទើប​ត្រឡប់​មកពី​ប្រទេស​ថៃ ឱ្យនៅ​ដាច់ដោយឡែក​រយៈពេល​១៤​ថ្ងៃ ដើម្បី​បង្ការ​ការចម្លង​មេរោគ​កូ​វីដ​១៩ (COVID-19)​។​a covid khmer 

«​ឥឡូវ​ខ្ញុំ​ស្នើ​អ៊ីចេះ​ខេត្ត​សា​ម៉ី​នីមួយៗ​ណែ​នាំទៅ​មូលដ្ឋាន​ភូមិ​ឃុំ​ហ្នឹង ស្រុក​ហ្នឹង ឱ្យ​ផ្តល់ព័ត៌មាន​។ បានន័យថា ប្រជាជន​ទើប​មកពី​ថៃ​ផ្តល់ព័ត៌មាន​មក ដើម្បីឱ្យ​គ្រូពេទ្យ​ពិនិត្យ ហើយ​បើ​សង្ស័យ​យ៉ាងម៉េច​ទុកឱ្យ​គាត់​នៅ​ដោយឡែក​សិន កុំឱ្យ​ប៉ះពាល់​ជាមួយ​អ្នកដទៃ​នៅក្នុង​ផ្ទះ​គាត់​ណុង​។ សូម្បីតែ​គ្រួសារ​ក៏​កុំឱ្យ​ប៉ះ​ដែរ​។ ល្អ​មែនទែន​គាត់​មក​អ៊ីចឹង​មែន ឱ្យ​គាត់​នៅក្នុង​ផ្ទះ​គាត់​ណុង​១៤​ថ្ងៃ ហើយ​បើ​មានអី​សង្ស័យ​យក​កំហាក យក​អី​មក​ធ្វើតេស្ត​ធ្វើ​អី​»​។​

​សម្តេច​ណែនាំ​បន្តថា «​ណែនាំ​ពួកគាត់​នៅក្នុង​ផ្ទះ​មែន តែ​នៅ​ដោយឡែក​ពី​គេ​ក្នុង​រយៈពេល​១៤​ថ្ងៃ ដើម្បី​ការពារ​ជំងឺ​រាតត្បាត​នេះ​។ បើ​មាន​សញ្ញា​អី​យកមក​ពិនិត្យ​ឱ្យបាន​ច្បាស់លាស់​»​។​

​សូមបញ្ជាក់ថា​ពលរដ្ឋ​ខ្មែរ​ប្រុស ស្រី​ជាច្រើន​នាក់ ដែល​ទៅ​ប្រកប​របរ​រកស៊ី និង​ធ្វើការ​នៅ​ប្រទេស​ថៃ នៅ​រសៀល​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០២០ នេះ​បាន​សម្រុក​វិលត្រឡប់ មក​ស្រុក​វិញ តាម​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​និង​ត​តាម​ច្រក​ផ្សេងៗ ។​​ការ​សម្រុក​ចេញពី​ប្រទេស​ថៃ មក​កម្ពុជា​នេះ ក្រោយ​ប្រទេស​ថៃ​ប្រកា​សបិទ​ច្រកព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត និង​ច្រក​តំបន់​មួយចំនួនទៀត រយៈពេល​១៤​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០២០ ដើម្បី​បង្ការ ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ Covid-19 ។​

​ពលករ​រៀបរាប់ថា​ពួកគាត់​មិន​ចង់​វិល​ត្រលប់​ពី​ប្រទេស​ថៃ​ជា​កន្លែងធ្វើការ​របស់ខ្លួន​នោះទេ ដោយ​រោងចក្រ​របស់​ពួកគេ​បាន​បិទ​មួយរយៈ​ដូច្នេះ​ថៅកែ​បាន​ឲ្យ​ពួកគាត់​វិល​មក​ស្រុក​វិញ​មួយរយៈ​សិន ពេល​សភាព​ស្ងប់ស្ងាត់​ចំពោះ​ជម្ងឺ​រាតត្បាត​ទើប​រោងចក្រ​ដំណើរការ​ពួកគាត់​និង​ទៅវិញ​។​ដោយឡែកលោកតាស៊ុចសង្ឃខ្មែរសុរិន្ទបានចេញឃ្លីបវិដេអូរផ្សាយតាមបណ្តាញសង្គមប្រកាសទទួលបាយទឹកស្នាក់នៅជូនពរលដ្ឋខ្មែរណាដែលខ្វះខាតហើយចេញពីប្រទេសថៃមិនរួច។

​សារព័ត៌មាន​ស៊ីន​ហួ បាន​ផ្សាយ​នៅ​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០២០​បញ្ជាក់ថា​៖ ក្រសួងសុខាភិបាល​សាធារណៈ​ប្រទេស​ថៃ​បាន​ថ្លែងការណ៍​បញ្ជាក់ថា ករណី​ជំងឺ​កូ​វីដ ១៩ ថ្មី​ចំនួន​១៨៨​ករណី ត្រូវបាន​កត់ត្រា​ក្នុង​មួយថ្ងៃ គឺជា​ការកើនឡើង​ដ៏​ខ្ពស់បំផុត​ចាប់តាំងពី​ជំងឺ​នេះ​ឆ្លង​រាតត្បាត​នៅក្នុង​ប្រទេស​ថៃ ។ ប្រទេស​នេះ មាន​កត់ត្រា​ថា អ្នកជំងឺ​កូ​វីដ ១៩ មួយនា​ក់បាន​បាត់បង់​ជីវិត និង​៤៥​នាក់​ចាក​ចេញពី​មន្ទីរពេទ្យ ។​

​លោកស្រី ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០២០​នេះ​ថា ក្រសួងសុខាភិបាល បានធ្វើការ​ជាមួយ​កម្លាំង​នគរបាល តាម​ច្រកទ្វារព្រំដែន​ទាំងអស់ អនុវត្ត​នូវ​វិធាន​បឋម​តាមរយៈ​ការពិនិត្យ​កំដៅ​របស់​បងប្អូន​ពល​រដ្ឋ​ខ្មែរ ដែល​ចេញពី​ប្រទេស​ថៃ​។​

​លោកស្រី ឱ វណ្ណឌី​ន បាន​បញ្ជាក់ថា «​ថៃ​មាន​អត្រា​អ្នក​ឆ្លង​រហូត​ជិត​៦០០​នាក់ ដូច្នេះ​សូម​លើកទឹកចិត្ត​បងប្អូន​ដែល​មកពី​ប្រទេស​ថៃ ត្រូវដាក់​ខ្លួនឯង​ឲ្យ​នៅ​ដាច់ដោយឡែក រយៈពេល​១៤​ថ្ងៃ ដើម្បី​បង្ការ​ការចម្លង​ទៅកាន់​ក្រុមគ្រួសារ​របស់គាត់ ហើយ​ត្រូវអនុវត្ត​វិធានការ​អនាម័យ​ជាប្រចាំ​»​។​

​លោក​វេជ្ជបណ្ឌិត លី សុវណ្ណ អ្នកនាំពាក្យ និង​ជា​ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធប្រឆាំង​ជំងឺឆ្លង ក្រសួងសុខាភិបាល ក៏បាន​បញ្ជាក់​ផងដែរ​ថា ក្រសួង​មាន​វិធានការ​ចាំបាច់​ចំនួន​៥ ឬ​អាច​ហៅថា ជា​វិធានការ ៥​ស្រទាប់ ដើម្បី​ទប់ស្កាត់ និង​តាមដាន​ពលករ​ខ្មែរ​មកពី​ប្រទេស​ថៃ រួមមាន​៖
* ទី​១៖ មានការ​ត្រួតពិនិត្យ​កំដៅ​នៅតាម​ព្រំដែន​ជាមួយ​នគរបាល​* ទី​២៖ ត្រូវ​នៅ​ដាច់ដោយឡែក ក្នុង​រយៈពេល ១៤​ថ្ងៃ​

* ទី​៣៖ នៅពេល​មាន​រោគសញ្ញា​ណាមួយ​កើតឡើង ត្រូវ​ទូរស័ព្ទ​ជាបន្ទាន់​ទៅកាន់​លេខ ១១៥ ដើម្បី​ពិគ្រោះ​យោបល់​ជាមួយ​មន្ដ្រី​សុខាភិបាល​
* ទី​៤៖ នៅពេល​មិន​ស្រួលខ្លួន ត្រូវ​ទៅ​ជួប​ជាមួយ​មន្ដ្រី​សុខាភិបាល​មូលដ្ឋាន​ជាបន្ទាន់​
* ទី​៥៖ ក្រសួង​មាន​ប្រព័ន្ធ​តាមដាន និង​ឃ្លាំមើល​ជាប្រចាំ ទៅលើ​ពលរដ្ឋ​ខ្មែរ​ទាំងនោះ​។​គេ​មិនដឹងថា​តើ​វិធានការណ៍​ខាងលើនេះ​ទទួលបាន​ប្រសិទ្ធិភាព​ប៉ុណ្ណា​នោះទេ​?​។​តែ​យ៉ាងណា​ប្រជាជ​ពលរដ្ឋ​គួ​ជ្រាប​ពី​គ្រោះថ្នាក់​នេះ​ផងដែរ​។​សូមបញ្ជាក់ថាតាមសេចក្តីប្រកាសពត៍មានរបស់ក្រសួងសុខាភិបាលកម្ពុជាមនាអ្នកផ្ទុកវិរុសកូរ៉ូណាកើនដល់៨៤នាក់ហើយគិតត្រឹមថ្ងៃទី២២មិនាឆ្នាំ២០២០។a covid kh1 a covid kh2 a covid khmer1 a covid khmer2 a covid khmer3 a covid khmera a covid khmera1