» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6005 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696176 នាក់

សម្តេច​តេ​ជោ​ហ៊ុនសែន​ផ្តល់​កាដូ​លើកទឹកចិត្ត​ប្រជាពលរដ្ឋ​ដែល​ទៅ​រស់នៅ​ភូមិ​រុន​តា​ឯក​

 

​សៀមរាប​៖ នៅ​ព្រឹក​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០២២​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ ដែល​បាន​ស្ម័គ្រចិត្ត​រើ​លំនៅឋាន និង​សំណង់​ផ្សេងៗ​ចេញពី​តំបន់​រមណីយដ្ឋាន​អង្គរ និង​តំបន់​ដទៃទៀត ស្ថិតក្រោម​ការគ្រប់គ្រង​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ទៅ​នៅ​ភូមិ​រុន​តា​ឯក ស្ថិត​ក្នុងស្រុក​បន្ទាយស្រី​ខេត្តសៀមរាប​ដែលជា​ទីតាំង​ដែល​រាជរដ្ឋាភិបាល​ផ្តល់​ដី​ជូន​ពលរដ្ឋ​ជា​ថ្នូរ ។ សម្តេច​តេ​ជោ ហ៊ុន សែន អរគុណ​ប្រជាពលរដ្ឋ ដែល​ព្រម​រុះរើ​សំណង់​ចេញពី​តំបន់​រមណីយដ្ឋាន​អង្គរ និង​អរគុណ​លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា សម្រាប់​ការដឹកនាំ​ការងារ​រុះរើ​សំណង់​។​a hun angkor1 

 សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា ការងារ​រៀបចំ​សណ្តាប់ធ្នាប់​នៅ​អង្គរ មិនអាច​អង្គុយ​បក់ផ្សែង​ទៀត​ទេ ដែល​អាច​នាំឱ្យ​បាត់បង់​ប្រយោជន៍​ធំ​សម្រាប់​ជាតិ និង​ប្រជាជន​។ តើ​សម្តេច​ឈឺក្បាល​ធ្វើ​អ្វី​ក្នុង​ការរៀបចំ​សណ្តាប់ធ្នាប់​នៅ​តំបន់​រមណីយដ្ឋាន បើ​មិនមាន​ភាពចាំបាច់​ទេនោះ​?​។​សម្តេច​តេ​ជោ ហ៊ុន សែន បាន​រំលឹកថា ព្រះ​បរម​រតន​កោដ្ឋ បាន​ផ្តួចផ្តើម​ព្រះ​បញ្ញាញាណ​ដោយផ្ទាល់​ក្នុងការ​ស្នើ​ដាក់​តំបន់​រមណីយដ្ឋាន​អង្គរ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ហើយ​សម្តេច​បានបង្ហាញ​ការគាំទ្រ​ទាំងស្រុង​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​រំលឹកថា នៅពេលនោះ លោក សឺ​ន សាន បាន​ឆ្លៀតឱកាស​កេងចំណេញ​នយោបាយ​សឹក ដោយ​ស្នើឱ្យ​ដក​កងទ័ព​ទាំងអស់​ចេញពី​តំបន់​អង្គរ​។ ប៉ុន្តែ​សម្តេច​បាន​ចង្អុលមុខ និង​បដិសេធ​ភ្លាម​ចំពោះ​គំនិត​របស់លោក សឺ​ន សាន​។​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា ខេត្តសៀមរាប បញ្ចប់​ការ​ការ​វាយ​គ្នា​នៅ​ឆ្នាំ​១៩៩៣​។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា តំបន់​រមណីយដ្ឋាន​អង្គរ​ពេល​ដាក់ចូល​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​នៅ​ឆ្នាំ​១៩៩២​ហើយ​នោះ ត្រូវតែ​អនុវត្តន៍​តាម​លក្ខន្តិកៈ​ទាំងឡាយ​កំណត់ដោយ​អង្គការ​យូណេស្កូ​។​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា មានសម្បត្តិ​បេ​ត​កិ​ភណ្ឌ​ពិភពលោក​ច្រើនណាស់ រួមទាំង​នៅ​ប្រទេស​អាល្លឺម៉ង់​ផង ត្រូវបាន​ដកចេញ​ពី​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ព្រោះតែ​បាត់បង់​លក្ខណៈសម្បត្តិ​កំណត់ដោយ​អង្គការ​យូណេស្កូ​។​

សម្តេច​តេ​ជោ ហ៊ុន សែន ណែនាំ​ឱ្យ​ត្រៀម​ដី​ជា​គោលនយោបាយ ដើម្បី​ចែក​ឱ្យ​កូនៗ​ពលរដ្ឋ​ព្រម​រើ​សំណង់​ចេញពី​តំបន់​រមណីយដ្ឋាន​អង្គរ នៅពេល​បែក​គ្រួសារ​។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា សម្រាប់​ប្រជាពលរដ្ឋ បាន​ប្រែ​ពី​មាន​លំនៅឋាន​មិន​ស្របច្បាប់ មកជា​មាន​លំនៅឋាន​ស្របច្បាប់​។​​សម្តេច​តេ​ជោ​ហ៊ុនសែន​ណែនាំ​ឱ្យ​កងទ័ព​ឱ្យជួយ​ដឹកជញ្ជូន​សម្ភារៈ​ប្រជាពលរដ្ឋ​រុះរើ​ពី​តំបន់​រមណីយដ្ឋាន​អង្គរ មកកាន់​ភូមិ​ធម្មជាតិ​រុន​តា​ឯក​។​

​សម្រាប់​ការ​រើរុះ​នេះដែរ សម្តេច​តេ​ជោ ហ៊ុន សែន ឧបត្ថម្ភ​ដល់​ប្រជាពលរដ្ឋ​ព្រម​រុះរើ​សំណង់​ទាំង ១,១១៧​គ្រួ រួមមាន​អង្ករ ៥០​គីឡូក្រាម មី ៦​កេស​តូច ត្រីខ ១​កេស​ធំ ថវិកា ២០​ម៉ឺន​រៀល និង​ឧបត្ថម្ភ​ថវិកា​សម្រាប់​ការរុះរើ​ផ្ទះ ១​លាន​រៀល​។ សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាស​ឧបត្ថម្ភ​ស័ង្កសី​ជូន​ពលរដ្ឋ​មួយ​គ្រួសារ ៣០​សន្លឹក​។​សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាស​ផ្តល់​បណ្ណ​ក្រីក្រ និង​ស្ត្រី​មាន​ផ្ទៃពោះ ជូន​ដល់​ពលរដ្ឋ​ទាំងអស់ ដែល​យល់ព្រម​ផ្លាស់ប្តូរ​លំនៅ​ពី​តំបន់​រមណីយដ្ឋាន​អង្គរ មកកាន់​ភូមិ​ធម្មជាតិ​រុន​តា​ឯក​។ សម្តេច​តេ​ជោ ហ៊ុន សែន ណែ​នាំឱ្យ​រដ្ឋមន្ត្រី​សង្គមកិច្ច ចាត់ចែង​រៀបចំ​បណ្ណ​ក្រីក្រ និង​បណ្ណ​ស្ត្រី​មាន​ផ្ទៃពោះ ជូន​ពលរដ្ឋ​ទាំងអស់ ដែល​យល់ព្រម​ផ្លាស់ប្តូរ​លំនៅ​ពី​តំបន់​រមណីយដ្ឋាន​អង្គរ មកកាន់​ភូមិ​ធម្មជាតិ​រុន​តា​ឯក​។​

សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាស​ផ្តល់​សុពលភាព ១០​ឆ្នាំ សម្រាប់​បណ្ណ​ក្រីក្រ និង​បណ្ណ​ស្ត្រី​មាន​ផ្ទៃពោះ សម្រាប់​ពលរដ្ឋ​យល់ព្រម​ផ្លាស់ប្តូរ​លំនៅ​ពី​តំបន់​រមណីយដ្ឋាន​អង្គរ មកកាន់​ភូមិ​ធម្មជាតិ​រុន​តា​ឯក​។​សម្តេច​តេ​ជោ ហ៊ុន សែន សម្រេច​ផ្តល់​ថវិកា ២០​ម៉ឺន​រៀល​ក្នុង​មួយ​គ្រួសារ សម្រាប់​សាងសង់​បង្គន់​អនាម័យ​តាម​ផ្ទះ​របស់​ប្រជាពលរដ្ឋ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ណែនាំ​ឱ្យ​ចាក់​កៅស៊ូ​ផ្លូវ​ចូលមក​កាន់​ភូមិ​ធម្មជាតិ​រុន​តា​ឯក​។ សម្តេច​តេ​ជោ ហ៊ុន សែន ណែ​នាំឱ្យ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ក្នុងភូមិ​ធម្មជាតិ​រុន​តា​ឯក ដែលមាន​ប្រវែង​សរុប ១៤០​គីឡូម៉ែត្រ​។ បច្ចុប្បន្ន​សាងសង់​បាន ១៨​គីឡូម៉ែត្រ​ហើយ​។​សម្តេច​តេ​ជោ ហ៊ុន សែន ណែនាំ​ឱ្យ​លោក​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ត​ប្រព័ន្ធ​ទឹកស្អាត​ជូន​ពលរដ្ឋ​ភូមិ​ធម្មជាតិ​រុន​តា​ឯក ចំណាយ​ប្រមាណ ៣​លាន​ដុល្លារ​អាមេរិក​។ សម្តេច​តេ​ជោ ហ៊ុន សែន ណែ​នាំឱ្យ​អគ្គិសនី​កម្ពុជា​រៀបចំ​ត​បណ្តាញ​អគ្គិសនី​ចូល​ភូមិ​ធម្មជាតិ​រុន​តា​ឯក​។​

​សម្តេច​តេ​ជោ​ហ៊ុនសែន​ណែ​នាំឱ្យ​អគ្គិសនី​កម្ពុជា​រៀបចំ​ត​បណ្តាញ​អគ្គិសនី​ចូល​ភូមិ​ធម្មជាតិ​រុន​តា​ឯក​។ សម្តេច​តេ​ជោ ហ៊ុន សែន ណែ​នាំឱ្យ​បង្កើត​សាលារៀន​ពី​កម្រិត​បឋម ដល់​វិទ្យាល័យ នៅ​ភូមិ​ធម្មជាតិ​រុន​តា​ឯក​។​សម្តេច​តេ​ជោ ហ៊ុន សែន សម្រេច​ផ្តល់​អគារ​សម្រាប់​គ្រូ​ស្នាក់នៅ ១​ខ្នង ២​ជាន់ ២០​បន្ទប់ នៅ​ភូមិ​ធម្មជាតិ​រុន​តា​ឯក​។​សម្តេច​តេ​ជោ ហ៊ុន សែន ណែ​នាំឱ្យ​សាងសង់​ផ្សារ​នៅ​ភូមិ​ធម្មជាតិ​រុន​តា​ឯក​។​សម្តេច​តេ​ជោ ស្នើ​ដល់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ផ្តល់ប្រាក់​កម្ចី​ជាមួយ​អត្រា​ការប្រាក់​ទាប​ជូន​ពលរដ្ឋ​រស់នៅ​ភូមិ​ធម្មជាតិ​រុន​តា​ឯក​។​

សម្តេច​តេ​ជោ ហ៊ុន សែន ស្នើ​ដល់​បក្សនយោបាយ​កុំ​ប្រើ​រឿង​ដោះស្រាយ​បញ្ហា​នៅ​តំបន់​រមណីយដ្ឋាន​អង្គរ ដើម្បី​កេងចំណេញ​ផ្នែក​នយោបាយ ព្រោះ​ជា​តម្រូវការ​របស់​ជាតិ​។ សម្តេច​ថ្លែងថា ការចាត់ចែង​របស់​ស​ម្តេច​នាពេលនេះ គឺជា​ការដោះស្រាយ​បញ្ហា​របស់​ជាតិ មិនមែន​ដើម្បី​នយោបាយ​នោះឡើយ​។​​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា ពលរដ្ឋ​យល់ច្បាស់​ហើយ​រឿង​សម្តេច​ហាម​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ និង​បុណ្យ​ភ្ជុំបិណ្ឌ​ពេល​កូ​វីដ​១៩​រីក​រាតត្បាត គឺ​ដើម្បី​ការពារ​អាយុជីវិត​។ គ្មាន​សិទ្ធិ​ណា ធំ​ជាង​សិទ្ធិ​រស់រានមានជីវិត​នោះឡើយ​។​សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាសថា សម្តេច​មិន​ធ្វើឱ្យ​ប្រជាពលរដ្ឋ​បោះឆ្នោត​ជូន​សម្តេច និង​គណបក្ស​ប្រជាជន​កម្ពុជា ខកចិត្ត​នោះឡើយ​។ សម្តេច​មិន​ធ្វើឱ្យ​ព្រះមហាក្សត្រ​ខក​ព្រះទ័យ ក្នុងការ​ចាត់តាំង​សម្តេច​ធ្វើជា​នាយករដ្ឋមន្ត្រី​នោះឡើយ​។ សម្តេច នឹង​ប្រឹងប្រែង​រក្សា​ការពារ​ឱ្យបាន​នូវ​សុខសន្តិភាព​។​

​សូមបញ្ជាក់ថា​រាជរដ្ឋាភិបាល​កម្ពុជា កាលពី​ខែសីហា កន្លងទៅនេះ តាមរយៈ​គណៈកម្មការ​អន្តរក្រសួង​មួយ ដឹកនាំ​ដោយ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​បើក​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ​ក្នុងការ​វាស់វែង កំណត់​និយាម​កា​ក្បាលដី និង​រមណីយដ្ឋាន​អង្គរ និង​តំបន់​ដទៃទៀត ស្ថិតក្រោម​ការគ្រប់គ្រង​របស់​អាជ្ញាធរ​ជាតិ​អប្សរា ក៏ដូចជា​រុះរើ​សំណង់​ខុសច្បាប់​ចេញពី​តំបន់​ទាំងនេះ​។​

​ការបើក​យុទ្ធនាការ​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​ប្រាសាទ​ក្នុង​តំបន់​រមណីយ​អង្គរ បាន​រង​ការព្រមាន​ពី​អង្គការ​យូណេស្កូ ក្នុង​ការដក​ប្រាសាទ​តំបន់​រមណីយដ្ឋាន​អង្គរ​ចេញពី​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ព្រោះតែ​សំណង់​ជាច្រើន​ត្រូវបាន​សង់​ឡើង​នៅ​តំបន់​រមណីយដ្ឋាន​អង្គរ​ផ្ទុយ​ពី​លក្ខខណ្ឌ​កំណត់ដោយ​អង្គការ​យូណេស្កូ ក្រោយពេល​ដាក់បញ្ចូល​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​នា​ថ្ងៃទី​១៤ ខែធ្នូ​ឆ្នាំ​១៩៩២​។​
​គិត​ចាប់ពី​ថ្ងៃទី​១៨ ខែសីហា ដល់​ថ្ងៃទី​១០ ខែកញ្ញា បានបញ្ចប់​ការវាស់វែង​ក្បាលដី និង​ស្រង់​ព័ត៌មាន​អ្នកកាន់កាប់​ដី​នៅ​ភូមិ​គោលដៅ​ទាំង ១១៤​ភូមិ ក្នុង​ឃុំ​ចំនួន​១៧ សង្កាត់​ចំនួន​៧ ក្រុង​ចំនួន​១ និង​ស្រុក​ចំនួន​៤ ដោយ​វាស់វែង​ក្បាលដី​បាន​សរុប ៩៣,៣៥១​ក្បាលដី ទំហំ ១០,៩៤៥​ហិកតា​។ ក្នុងនោះ ក្បាលដី​មាន​សំណង់​ចំនួន ៣៩,០៤០​ក្បាលដី​, ក្បាលដី​គ្មាន​សំណង់​ចំនួន ៤៧,៣៤០​ក្បាលដី និង​ក្បាលដី​ជាំ​ដីស្រែ​ចម្ការ​ចំនួន ៦,៩៩១​ក្បាលដី​៕a hun angkor a hun angkor2 a hun angkor3 


​