» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7425 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697596 នាក់

សម្តេច​តេ​ជោ ហ៊ុន សែន ៖ រាជរដ្ឋាភិបាល កំពុង​រៀបចំ​សម្រួល​ធ្វើ​អត្តសញ្ញាណប័ណ្ណ ជូន​ពលរដ្ឋ​ខ្មែរ​នៅក្រៅ​ប្រទេស ដើម្បី​ងាយស្រួល​រស់នៅ និង​ប្រកប​អាជីវកម្ម​ពេល​ទៅ​កម្ពុជា​

 


​ស្វី​ស​៖ នៅ​យប់​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០២២ ក្នុងឱកាស​ជួប​សំណេះសំណាល​ជាមួយ សហគមន៍​ខ្មែរ​នៅ​ទ្វីបអឺរ៉ុប ប្រមាណ​ជាង​២១០០​នាក់ នៅ​ទីក្រុង Zurich ប្រទេស​ស្វី​ស​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងឱ្យដឹងថា រាជរដ្ឋាភិបាល​កំពុង​រៀបចំ​សម្រួល​ការធ្វើ​អត្តសញ្ញាណប័ណ្ណ​ជូន​ខ្មែរ​នៅក្រៅ​ប្រទេស ដើម្បី​បង្ក​ភាពងាយស្រួល​សម្រាប់​ការ​រ​ស់​នៅ និង​ប្រកប​អាជីវកម្ម​នៅ​កម្ពុជា​។​a hun swiss 

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា ខ្មែរ​នៅក្រៅ​ប្រទេស​មិនមាន​ភាពចាំបាច់ ក្នុង​ការសុំ​ព្រះរាជក្រឹត្យ ដើម្បី​ចូលសញ្ជាតិ​ខ្មែរ​នោះទេ ។​​សម្តេច​តេ​ជោ ហ៊ុន សែន បញ្ជាក់ថា ការផ្តល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ដល់​បងប្អូន​ខ្មែរ​រស់នៅ​ក្រៅ​ស្រុក​នេះ ដើម្បី​ឲ្យ​បងប្អូន​ខ្មែរ មាន​ភាពងាយស្រួល​ក្នុង​ការទិញ​ផ្ទះ ទិញ​ដី ឬ​អាចមាន​លទ្ធភាព ធ្វើ​បក្សនយោបាយ សម្រាប់​ឈរឈ្មោះ​បោះឆ្នោត​ក៏​ថា​អាច​បាន​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ផ្តាំ​ទៅកាន់​បងប្អូន​ខ្មែរ​នៅក្រៅ​ប្រទេស សូមកុំ​ចាញ់បោក​ការលើកឡើង​របស់​ជន​មួយចំនួន ដែល​ចង់​បង្កើត​ឲ្យ​មានការ​បោះឆ្នោត​ពី​ក្រៅប្រទេស​។ សម្តេច​បញ្ជាក់ថា រឿង​បែបនេះ​មិនអាច​ធ្វើទៅ​រួច​ទេ ដោយសារ​សម្តេច​បាន​លើក​ឧទាហរណ៍​ជាក់ស្តែង ពី​ការបោះឆ្នោត​នៅ​អាមេរិក ដែល​នាំ​ឲ្យ​មាន​បញ្ហា​ទាស់ទែង​គ្នា ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក​។​​សម្តេច​បញ្ជាក់ថា ការបោះឆ្នោត​តាម​ប្រៃសណីយ៍​មិន​ស្រួល​នោះទេ សូម្បីតែ​អាមេរិក​ផ្ទាល់​នេះ ក៏​ជួប​បញ្ហា​រួចមកហើយ រហូត​មានទំនាស់​រវាង​គណបក្ស​សាធារណរដ្ឋ និង​គណបក្ស​ប្រជាធិបតេយ្យ របស់លោក ដូ​ណា​ត្រាំ និង​លោក ចូ​បៃ ឌិន​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន បញ្ជាក់ទៀតថា ប្រជាពលរដ្ឋ​ខ្មែរ​នៅក្រៅ​ប្រទេស នៅពេល​ទទួលបាន​អត្តសញ្ញាណ​សញ្ជាតិ​ខ្មែរ​ហើយ ដែល​ចង់​បោះឆ្នោត​ត្រូវ​ទៅ​ចុះឈ្មោះ​បោះឆ្នោត និង​អញ្ជើញ​ទៅ​បោះឆ្នោត​ដោយផ្ទាល់​.​។​គេ​មិនដឹងថា​តើ​គោលនយោបាយ​ធ្វើ​អត្តសញ្ញាន​បណ្ណ​ជូន​ពលរដ្ឋ​ខ្មែរ​នៅក្រៅ​ប្រទេស​ដោយ​មិន​ចាំ​មាន​ព្រះរាជ​ក្រិ​ត្យ​នោះ​មាន​ប្រសិទ្ធភាព​សម្រាប់​បងប្អូន​ខ្មែរ​នៅ​កម្ពុជា​ក្រោម​ដែរ​ឬ​អត់​នោះទេ​!​។​a hun swiss1 

​