» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7352 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697523 នាក់

អ៊ុយ​ក្រែ​ន​ដាច់​អគ្គិសនី​ទ្រង់ទ្រាយ​ធំ​នៅ​តំបន់​ភាគ​ខាងកើត​ដោយសារ​ទា​ហ៊ាន​រុស្ស៊ី​ផ្លោង​ដាក់​បន្ទាប់ពី​ដកថយ​

​អ៊ុយ​ក្រែ​ន​៖​តំបន់​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន បាន​ដាច់​អគ្គិសនី​ទ្រង់ទ្រាយ​ធំ ក្រោយពី​អាជ្ញាធរ​ទីក្រុង​កៀវ​ប្រកាសថា កម្លាំង​ទ​ហាន​រុស្ស៊ី​បាន​ដកថយ​។​​សារព័ត៌មាន Al Jazeera បាន​ផ្សាយ​ថា ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក Zelenskyy បាន​ចោទប្រកាន់​ទីក្រុង​មូ​ស្គូ​មាន​ចេតនា​វាយប្រហារ​ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ ទើប​បណ្តាលឱ្យ​មានការ​ដាច់​ភ្លើង​ទ្រង់ទ្រាយ​ធំ ។ ក្រៅពី​ដាច់​ប្រព័ន្ធ​អគ្គិសនី តំបន់​ភាគ​ខាងកើត​ក៏ត្រូវ​ដាច់ទឹក​ផងដែរ​នៅ​យប់​ថ្ងៃទី​១១​ខែកញ្ញា​។ ការ​ដាច់ទឹក ភ្លើង​ធ្វើឱ្យប៉ះពាល់​ដល់​ពលរដ្ឋ​ប្រមាណ​៩​លាន​នាក់​ដែល​រស់នៅក្នុង​តំបន់​ភាគ​ខាងកើត រួមទាំង​តំបន់​ដែល​រុស្ស៊ី​គ្រប់គ្រង​ផងដែរ​។​​តាម​ការផ្សាយ​របស់​សារព័ត៌មាន Al Jazeera ការ​ដាច់​អគ្គិសនី​កើតឡើង​នៅ​៥​តំបន់​ផ្សេងគ្នា ភាគ​ខាងជើង និង​ភាគ​ខាងកើត​ប្រទេស​អ៊ុយ​ក្រែ​ន ។​ការវាយប្រហារ​ដោយ​គ្រាប់ផ្លោង​របស់​ទាហាន​រុស្ស៊ី​មកលើ​ស្ថានីយ​រថភ្លើង​របស់​ទីក្រុង Kharkiv កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ បាន​បង្កឱ្យមាន​ការឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ និង​ធើ្វ​ឱ្យ​ពលរដ្ឋ​ក្នុង​ទីក្រុង​ដ៏​ធំ​ទី ២ របស់​អ៊ុយ​ក្រែ​ន​រួម​និង​តំបន់​ជិតខាង​មួយចំនួនទៀត​ដូចជា Zaporizhzhia, Dnipropetrovsk ហើយ​និង Sumy មិនមាន​អគ្គិសនី​ប្រើប្រាស់​ពេញ​មួយ​យប់​។a electri1 

​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក Zelenskiy បា​នប​ង្កោះ​សារ​មួយ​នៅលើ​បណ្ដាញ​សង្គម Twitter ដោយបាន​ធើ្វ​ការ​ថ្កោលទោស​យ៉ាងខ្លាំង​លើ​ការវាយប្រហារ​ខាងលើនេះ រួម​និង​បាន​ហៅ​រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូ​ថា ”​ជា​ក្រុម​ភេរវ​ករ​ដែល​ចូលចិត្ត​ធើ្វ​រឿង​ខ្មៅ​ងងឹត​និង​មិន ខ្វាយខ្វល់​អំពី​ច្បាប់ទម្លាប់ និង​ចូលចិត្ត​បើក​ការវាយប្រហារ​ដោយ​មិន​គិតថា​ជាទី​តាំង​យោធា​ឬក៏​ជាទី​តាំង​ជន​ស៊ីវិល​នោះទេ​”​។​នៅក្នុង​ប្រតិបត្តិការ​វាយបក​របស់​យោធា​អ៊ុយ​ក្រែ​ន​ដែល​បានចាប់ផ្តើម​ធើ្វ​ឡើង​នៅ​ដើមខែ​កញ្ញា​កន្លងទៅនេះ ក្នុង​គោលបំណង​ដើម្បី​ដណ្ដើម​កាន់កាប់​ត្រឡប់មកវិញ​នូវ​ទឹកដី​ភាគ​ខាងកើត​របស់ខ្លួន​ពី​ទាហាន​រុស្ស៊ី​គឺ​បានទទួល​ជោគជ័យ​គួរឱ្យកត់សម្គាល់​ដោយបាន​ធើ្វ​ការដណ្ដើម​កាន់កាប់​ទឹកដី​ភាគ​ខាងកើត​ភាគច្រើន​ពី​ទាហាន​រុស្ស៊ី នេះ​បើ​យោងតាម​ការអះអាង​រប​ស់មេ​បញ្ជាការ​យោធា​ប្រទេស​អ៊ុយ​ក្រែ​ន គឺ​លោក​ឧ​ត្ត​ម​សេនីយ៍ Valery Zaluzhny​។

​ប្រធានាធិបតី Zelensky​បាន​និយាយថា​ទាហាន​រុស្ស៊ី​មាន “​ជម្រើស​ដ៏​ល្អ​” ដើម្បី​ភៀសខ្លួន ដោយសារតែ​ការវាយប្រហារ​តបត​ដោយ​អះអាងថា​អ៊ុយ​ក្រែ​ន​បាន​ដណ្តើមយក​ទឹកដី​ប្រហែល “២,០០០ គីឡូម៉ែត្រ​” មកវិញ​។​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelensky បាន​និយាយ​នៅក្នុង​សុន្ទរកថា​ធម្មតា​របស់គាត់​កាលពី​ល្ងាច​ថ្ងៃទី​១០​ខែកញ្ញា​ថា​”​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ យោធា​រុស្ស៊ី​បានបង្ហាញ​យើង​ពី​ផ្នែក​ពិតប្រាកដ​បំផុត​របស់​ពួកគេ​គឺ​ខ្នង​របស់​ពួកគេ​” ។ “​ការរត់​គេច​គឺជា​ជម្រើស​ដ៏​ល្អ​សម្រាប់​ពួកគេ​យ៉ាងណាក៏ដោយ​។​នៅ​ព្រឹក​ថ្ងៃអាទិត្យ អគ្គបញ្ជាការ​កងទ័ព​អ៊ុយ​ក្រែ​ន​អះអាងថា ក្នុង​រវាង​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ គេ​បាន​ដណ្តើម​មកវិញ​នូវ​ផ្ទៃដី​ចំនួន​៣​ពាន់​គីឡូ​ម៉ែត្រការ៉េ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ កងទ័ព​អ៊ុយ​ក្រែ​ន​កំពុង​តែមាន​ជ័យជំនះ ឈានទៅ​ដណ្តើមយក​មកវិញ​នូវ​ទីក្រុង Koupiansk និង Izioum​។ ក្រុង Izioum គឺជា​តំបន់​ផ្លូវខ្វែង ដ៏​សំខាន់ រវាង​ទីក្រុង​ខារ​គី​វ ដែល​ស្ថិតនៅ​ខាងជើង និង​តំបន់​ដុន​បាស ដែល​ស្ថិតនៅ​ខាងត្បូង​។​

កាលពី​ល្ងាច​ថ្ងៃ​សៅរ៍ រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី បានប្រកាស​ដក​កម្លាំង​ទ័ព ថយ​ចេញពី​តំបន់​ខាងកើត និង​ខាងត្បូង​ក្រុង​ខារ​គី​វ​។ រុស្ស៊ី​អះអាងថា ការដក​ទ័ព​ថយ​នេះ គឺ​ដើម្បី​ប្រមូល​កម្លាំង​យកទៅ​ពង្រឹង​នៅ​តំបន់​ដូ​ណេ​ត​ស្គ៍​។ យោងតាម​ការវិភាគ រុស្ស៊ី​ចង់​ប្រាប់​ទៅ​ពិភពលោក​ថា ខ្លួន​ដកថយ​ដោយ​យុទ្ធសាស្ត្រ មិនមែន​ដកថយ​ដោយ​បរាជ័យ​ទេ​។ តែ​យ៉ាងណា រូបភាព​ដែល​គេ​បាន​ចែកចាយ​ពី​សមរភូមិ បានបង្ហាញ​ឲ្យ​ឃើញ នូវ​សម្ភារៈ​យោធា​រុស្ស៊ី មាន​រថក្រោះ ឡាន​ទាហាន អាវុធ គ្រាប់កាំភ្លើង ជាដើម ត្រូវ​ឆេះ​ខ្លោច ឬ​បោះបង់ចោល ហាក់ដូចជា​កង​ទាហាន​រុស្ស៊ី បាន​រត់​ភៀសខ្លួន​យកតែ​ប្រាស​អាយុ​។ យ៉ាងណាមិញ លោក Denis Pouchiline មេដឹកនាំ​តំបន់​ផ្តាច់ខ្លួន​ដូ​ណេ​ត​ស្គ៍ ដែល​និយម​គាំទ្រ​រុស្ស៊ី បាន​ថត​សារ​វីដេអូ អះអាងថា​ស្ថានការណ៍​កំពុងតែ​លំបាក​ខ្លាំង សម្រាប់​ក្រុម​ខ្លួន​។​

​ខណៈដែល​ការ​វាយ​ប្រយុទ្ធ​គ្នា នៅ​ភាគ​ខាងកើត កាន់តែ​កក្រើក​ខ្លាំង នៅ​តំបន់​ខាងត្បូង​ឯណោះ ការព្រួយបារម្ភ ក៏​កាន់តែ​ធំ ទាក់ទិន​នឹង​ស្ថានីយ៍​អគ្គិសនី​នុយក្លេអ៊ែរ​ហ្សា​ប៉ូ​រី​ចា​។ ព្រឹក​ថ្ងៃទី​១១​កញ្ញា​នេះ ក្រុមហ៊ុន​អ៊ុយ​ក្រែ​ន Energoatom ដែលជា​អ្នកចាត់ចែង​ការងារ​នៅ​ស្ថានីយ៍​នេះ បានបញ្ជាក់​ឲ្យ​ដឹងថា គេ​បាន​បិទ​រ៉េ​អា​ក់ទ័រ​ទី​៦ ដែលជា​រ៉េ​អា​ក់ទ័រ​ចុងក្រោយ ឲ្យ​ឈប់​ដំណើរការ​ហើយ​។ អ្នកជំនាញ​ក្រុមហ៊ុន​អគ្គិសនី​នុយក្លេអ៊ែរ​នេះ អះអាងថា បច្ចុប្បន្ន​គេ​មាន​សល់​ប្រេងម៉ាស៊ូត សម្រាប់​ប្រើតែ​១០​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ដើម្បី​ប្រើ​ក្នុង​ការបន្ថយ​សីតុណ្ហភាព​រ៉េ​អា​ក់ទ័រ​នុយក្លេអ៊ែរ​។ អគ្គនាយក Energoatom បានទាមទារ ឲ្យ​កងទ័ព​រុស្ស៊ី​ត្រូវតែ​ចាក​ចេញពី​ស្ថានីយ៍​នេះ ហើយ​ឈប់​យក​ទីតាំង​នេះ ជា​ខែល ជា​មូលដ្ឋាន​នៃ​ការបាញ់​គ្រាប់​ប្លោង​តទៅទៀត​។

លោក​បាន​អំពាវនាវ​សាជាថ្មី​ថា ត្រូវតែ​បង្កើត​តំបន់​នេះ​ជា​តំបន់​សុវត្ថិភាព​ពិសេស គ្មាន​ការប្រយុទ្ធ ព្រោះ​ក្នុងករណី​មានការ​បាញ់​ប្លោង​មកលើ​ស្ថានីយ៍​នេះ​ជាថ្មីទៀត នោះ​ស្ថានការណ៍​ប្រាកដជា​ធ្ងន់ធ្ងរ ក្លាយជា​មហន្តរាយ​នុយក្លេអ៊ែរ​.។​កាលពី​ថ្ងៃទី​១០ ខែកញ្ញា​ទីតាំង​យោធា​អ៊ុយ​ក្រែ​ន​ទាំងសងខាង​នៃ​ប្រទេស​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​បាន​ចែករំលែក​រូបភាព​ជាប​ន្ត​បន្ទាប់​ដែល​បង្ហាញថា​ទាហាន​អ៊ុយ​ក្រែ​ន​បាន​ចូលទៅក្នុង​ទីក្រុង​យុទ្ធសាស្ត្រ Kupyansk ក្នុង​ខេត្ត Kharkov ។ អភិបាលក្រុង Kharkov លោក Oleh Synyehubov ក៏បាន​បញ្ជាក់​ផងដែរ​ថា​កងទ័ព​អ៊ុយ​ក្រែ​ន​បាន​ដណ្តើមបាន​មកវិញ​នូវ​ទីក្រុង Balakliya ដែលជា​ទីក្រុង​សំខាន់​មួយទៀត​នៅក្នុង​តំបន់​៕ AFPa electric a electric1 


​