» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10193 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700364 នាក់

ជាប់គុក​មួយជីវិត​ព្រោះ​ទទួល​លុយ​៨៥​ដុល្លារ​អាម៉េរិក​សម្រាប់​ការដឹកជញ្ជូន​ថ្នាំញៀន

​​វៀតណាម​៖ យុវជន​វៀតណាម អាយុ ២២ ឆ្នាំ​ម្នាក់​ឈ្មោះ ឡេ មិញ​ទ្រី (Le Minh Tri) រស់នៅ​ខេត្ត​ប៊ិ​ញ​ធាន់ (Binh Thuan) ត្រូវបាន​តុលាការ​វៀតណាម​ខេត្ត​ប៊ិ​ញ​ធាន់ (Binh Thuan) ផ្តន្ទាទោស​ឱ្យ​ជាប់ពន្ធនាគារ​អស់​មួយជីវិត​ពីបទ​ដឹកជញ្ជូន​ថ្នាំញៀន​ហេ​រ៉ូ​អ៊ី​ន​និង​ម៉េ​តា​ហ្វី​តា​មីន​ទម្ងន់ ១,២ គីឡូក្រាម​។a drug vn 

​សេចក្តីប្រកាស​សាលក្រម​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​២៥ ខែមករា ជនជាប់ចោទ ឡេ មិញ​ទ្រី បានទទួល​ទូរស័ព្ទ​ពី​ស្ត្រី​ដែលមាន​ឈ្មោះ Mai ដែល​បានស្នើរ​សុំឱ្យ មិញ​ទ្រី ជួយប្រមូល​កញ្ចប់​មួយ​ដែលមាន​ផ្ទុក​ថ្នាំញៀន ប្រមាណ​ជា ១,២​គីឡូក្រាម ពី​ទីក្រុង​ហូជីមិញ​។ ស្ត្រី​ខាងលើ បាន​និយាយថា មិញ​ទ្រី នឹង​ទទួលបាន​ទឹកប្រាក់​ប្រមាណ​ជា ២​លាន​ដុង ឬ ៨៥​ដុល្លារ ប្រសិនបើ មិញ​ទ្រី យល់​ព្រមធ្វើ​កិច្ចការ​នេះ​។​

​ក្រោយពេល​បញ្ចប់​កិច្ចការ​ប្រមូល​ថ្នាំញៀន​ចេញពី​ទីក្រុង​ហូជីមិញ មិញ​ទ្រី ក៏ត្រូវ​នគរបាល​ខេត្ត​បិ​ញ​ធាន់ ឃាត់ខ្លួន​នៅតាម​ផ្លូវ​ទៅផ្ទះ​របស់គេ ក្នុងនោះ​សមត្ថកិច្ច​រកឃើញ សារធាតុ​ញៀន​ហេ​រ៉ូ​អ៊ី​ន ៧០៥ ក្រាម និង សារធាតុ​ញៀន​ម៉េ​តា​ហ្វី​តា​មីន ៤៩៩ ក្រាម នៅក្នុង​កា​តាប​របស់គេ​។​ចុងក្រោយ ជនជាប់ចោទ មិញ​ទ្រី បាន​សារភាពថា ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​បទល្មើស​ខាងលើនេះ​ពិតមែន ដោយ​រូបគេ​បាន​បន្ថែមថា គេ​បាន​ស្គាល់ Mai តាមរយៈ​អ្នក​ស្គាល់គ្នា​ផ្សេងទៀត ប៉ុន្តែ​មិនដែល​ជួបគ្នា​ផ្ទាល់​ទេ​។

ខណៈ​ករណី​មួយ​នេះ កំពុងស្ថិត​នៅក្រោម​ការ​ស៊ើបអង្កេត ហើយ​ក្រុម​សមត្ថកិច្ច​ក៏​កំពុង​តាមរក​ស្ត្រី​ឈ្មោះ Mai និង​អ្នកពាក់ព័ន្ធ​ផ្សេងទៀត​ដើម្បី​ផ្តន្ទាទោស​។​គួរ​បញ្ជាក់ថា តាមច្បាប់​នៅ​ប្រទេស​វៀតណាម ប្រសិនបើ​ជនសង្ស័យ​ដែល​សមត្ថកិច្ច​រកឃើញ​ថា​មាន ឬ​រត់ពន្ធ​សារធាតុ​ញៀន​ហេ​រ៉ូ​អ៊ី​ន​លើសពី ៦០០ ក្រាម ឬ​ប្រភេទ​ម៉េ​តា​ហ្វី​តា​មីន​លើស ២,៥ គីឡូក្រាម អាច​នឹង​ប្រឈមមុខ​ទោស​ប្រហារជីវិត​។​សូមបញ្ជាក់ថាកន្លងមក​តុល​ការ​វៀតណាម​ក៏បាន​កាត់ទោស​ស្ត្រី​ខ្មែរ​ម្នាក់​ដាក់គុក​មួយជីវិត​ពីបទ​នាំ​គ្រឿងញៀន​ពី​ស្រុក​ខ្មែរ​ចូល​ប្រទេស​វៀ​តណាម៕a drug khmer 
​