» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8439 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698610 នាក់

ឧកញ៉ា​ជួប​ច​ន្ទ័​ជា​ឧកញ៉ា​ល្បីឈ្មោះ​ព្រោះ​អត់លុយ​ជំពាក់​គេ​មិន​សង​

 

​ភ្នំពេញ​: សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី ៥ ខែ កញ្ញា ឆ្នាំ ២០២២ បានធ្វើការ​ចាប់ខ្លួន លោក​ឧកញ៉ា ជួប ច័ន្ទ ជា​លើក​ទី​២ តាម​ដីកា​របស់ ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ប្រព្រឹត្ត​នៅ ក្នុង​រាជធានី​ភ្នំពេញ កាលពី​ឆ្នាំ ២០១៧​។​a oknha chan 

ដីកា​តុលាការ​បង្គាប់​ឱ្យ​ឃាត់ខ្លួន​របស់ តុលាការ ឈ្មោះ ជួប ច័ន្ទ ភេទ​ប្រុស អាយុ ៤៥​ឆ្នាំ មុខរបរ​ជា ពាណិជ្ជករ ស្នាក់ នៅផ្ទះ​លេខ​៥២ ផ្លូវ​១២៣ សង្កាត់ ទួល​ទំពូង​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ត្រូវបាន​តំណាង​អយ្យការ​ចោទប្រកាន់​ពីបទ « មិន​បំពេញ កាតព្វកិច្ច ចំពោះ​ឧបករណ៍ អាច​ជួញដូរ​បាន » ប្រព្រឹត្ត​នៅ​ក្រុមហ៊ុន គឹម ហាប់ ខូ​អិ​ល​ធី​ឌី ស្ថិតនៅ​សង្កាត់​ទួល​ស្វាយព្រៃ​២ ខណ្ឌចំការមន រាជធានី ភ្នំពេញ កាលពី​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៧​។​

នៅ​ថ្ងៃទី ៦ ខែ កញ្ញា ឆ្នាំ ២០២២ បាន​បញ្ជូន​ខ្លួន លោក​ឧកញ៉ា ជួប ច័ន្ទ ទៅកាន់​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ និង​សម្រេច​តាម ផ្លូវច្បាប់ ជាប់​ពាក់ព័ន្ធ​ករណី មិន​បំពេញ​កាតព្វកិច្ច​ចំពោះ ឧបករណ៍​អាច​ជួញដូរ​បាន (​សែក​ស្អុយ ) ប្រព្រឹត្ត​នៅ​ក្រុមហ៊ុន គឹម ហាប់ ខូ​អិ​ល​ធី​ឌី ស្ថិតនៅ​សង្កាត់​ទួល​ស្វាយព្រៃ ២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០១៧​។​
​ជន​ត្រូវ​ចោទ ត្រូវ​តំណាង​អយ្យការ​ចោទប្រកាន់​ពីបទ ” មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន ” តាម​មាត្រា ២៣១ នៃ ច្បាប់ ស្តីពី​ឧបករណ៍​អាច​ជួញដូរ​បាន​និង​ប្រតិបត្តិ​ការទូទាត់​ប្រាក់ ។​

​លោក លីវ វុទ្ធី​ដែល​គេ​ស្គាល់​ថា​ជា តំណាង​ឲ្យ​ដើមបណ្តឹង ប្តឹង​ឧក ញ៉ា ជួប ច័ន្ទ បាន​បង្ហើប​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​៦ ខែកញ្ញា​នេះ​ថា ស្ថាប័ន​អយ្យការ​បាន​ទុកពេល​៤៨​ម៉ោង​ឲ្យ​ឧកញ៉ា ជួប ច័ន្ទ រកប្រាក់​មក​ដោះបំណុល​ចំនួន​១ លាន​ដុល្លារ និង​ជម្ងឺ​ចិត្ត​៥​ម៉ឺន​ដុល្លារ​អាមេរិក​ទៀត បើ​មិនបាន ឬ​មិនត្រូវ​គ្នា​នោះទេ ចុងក្រោយ​វាសនា​លោក​ឧកញ៉ា ជួប ច័ន្ទ និង​ត្រូវ​ទៅ​ដេក​ពន្ធនាគារ​ព្រៃ​ស ។​

​លោក លីវ វុទ្ធី បន្តថា កាលពី​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០១៨ សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​សាលក្រម​ព្រហ្មទណ្ឌ​លេខ​២៥០«​ង​» ដែល​បានសម្រេច​ផ្តន្ទាទោស​ឈ្មោះ ជួប ច័ន្ទ ដាក់ពន្ធនាគារ​កំណត់​២​ឆ្នាំ ពីបទ​.​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន​ប្រព្រឹត្ត​កាលពី​ថ្ងៃ​៣០ ខែមិថុនា ឆ្នាំ​២០១៧ តាម​បញ្ញត្តិ​មាត្រា ២៣១ នៃ​ច្បាប់​ស្តីពី​ឧបករណ៍​អាច​ជួញដូរ​បាន និ​ប្រតិបត្តិ​ការទូទាត់​ប្រាក់ ។
​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​នេះ ត្រូវបាន​ជនជាប់ចោទ​ឈ្មោះ ជួប ច័ន្ទ ប្តឹង​ឧទ្ធរណ៍ ។

​ក្រោយពី​បាន​ឆ្លងកាត់​សវនាការ​ដេញដោល​រួចមក សាលាឧទ្ធរណ៍​ភ្នំពេញ​ក៏​បានចេញ​សាលដីកា​លេខ ៥៣ «​ក្ររ​.​សវ​»​ចុះ​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០៨ ដោយ​សម្រេច​តម្កល់​សា ល​ក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ទុកជាបានការ​ដដែល លើក លែង​តែ​ចំណុច​ទី​១​នៃ​ការផ្តន្ទាទោស​ឈ្មោះ ជួប ច័ន្ទ ដាក់​ពន្ធ​នា គារ​កំណត់​២ ឆ្នាំ នៃ​សាលក្រម​នេះ ត្រូវ​កែប្រែ​ទៅជា​ទោស​អនុវត្ត​ក្នុង​ពន្ធនាគារ​កំណត់​រយៈពេល​៧ វិញ ទោស​នៅសល់​ព្យួរ​ការ​អនុ វត្ត​ធម្មតា តាម​មាត្រា ១០៧ នៃ​ក្រមព្រហ្មទណ្ឌ ។​

​បន្ទាប់មក​លោក ជួប ច័ន្ទ ក៏បាន​ប្តឹង​សាទុក្ខ​នឹង​សាលដីកា​របស់​សាលាឧទ្ធរណ៍​ភ្នំពេញ នោះ​ទៀត ទើប​នៅ​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០២០ តុលាការ​កំពូល​ក៏​បានចេញ​សាលដីកា​លេខ «១២៧» ដោយបាន​សម្រេច បដិសេធ​បណ្តឹងសាទុក្ខ​របស់​ជន​ជាប់ចោទ​ឈ្មោះ ជួប ច័ន្ទ និង​តម្កល់​សាលដីកា​សាលាឧទ្ធរណ៍​ភ្នំពេញ​ទុក ជា​បានការ ។ ដោយសារ​សាលដីកា​របស់​សភា​ព្រហ្មទណ្ឌ នៃ​តុលាការ​កំពូល​បាន​ចូល​ជា​ស្ថាពរ​រួចហើយ កាលពី​ថ្ងៃទី​២៥ ខែ ឧសភា ឆ្នាំ​២០២២ លោក លីវ វុទ្ធី ជា​ម្ចាស់បំណុល​ក្នុង​សំណុំ​រឿងនេះ បានដាក់​ពាក្យស្នើសុំ​ទៅ​អយ្យការ​អម​សាលា​ដំ​បូ ង​រាជធានី​ភ្នំពេញ ដើម្បី​អនុវត្ត​សាលក្រម និង​សាលដីកា​ខាងលើនេះ​តាម​នីតិវិធី​ច្បាប់ ៕a chan oknha 


​