» ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)» » បង្ក្រាបបានហើយករណីឃា,តក,ម្មសម្លា,ប់ស្ដ្រីម្នាក់ រួចចាក់បេតុងកប់ដីនៅស្រុកចំការលើ ខេត្តកំពង់ចាម » នាយករដ្ឋមន្ត្រីនែណាំឲ្យពង្រឹងគុណភាពលើវិសយ័សុខាភិបាលមិនមែនគ្រាន់តែរៀនដើម្បីសញ្ញាបត្រ័ទេ! » តំណាងកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀងចុះដាំកូនឈើនិងសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនិងសិស្ស » ក្រុមAOTចុះសង្កេតការណ៍និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកអានសេះ ខេត្តព្រះវិហារ » ក្រសួងមហាផ្ទៃកម្ពុជាប្រកាសបដិសេធពុំបានចាប់ខ្លួនបុគ្គលឈ្មោះ TRAN HIEP សញ្ជាតិអូស្ត្រាលឯនិងឈ្មោះ NGUYEN THUAN DUC ឲ្យវៀតណាមទេគឺវៀតណាមចាប់ខ្លួនឯងដូចនៅអាល្លឺម៉ង់ដែរ! » គយច្រកទ្វារអន្តរជាតិម៉ឺនជ័យនៅតែមានការ បើកដៃឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់? » កម្ពុជា-អារ៉ាប៊ីសាអូឌីតពិភាក្សាលើបញ្ហា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម បច្ចេកវិទ្យា និងការវិនិយោគ » លោកត្រាំប្រកាសផ្តល់ជំនួយដល់រុស្ស៊ីករណីស្លាប់នៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានស្រាវជ្រាវជំងឺប៉េស្តអ្នកនាំពាក្យចង់ឲ្យអាមេរិករកស៊ីជាមួយរុស្ស៊ីកុំចាំចប់សង្គ្រាម » ប៉ូលិសស្រុកកៀនស្វាយ បញ្ជូនវេជ្ជបណ្ឌិត និងម្ចាស់គ្លីនិកទៅតុលាការ ករណីវាយដំស្ត្រីស្នេហ៍ ដោយសារស្រលាញ់ពេក » អាជ្ញាធរខេត្តសៀមរាបចេញបកស្រាយករណីយ៍បុរសធ្វើដងកាំបិតលក់ថាការចាប់ខ្លួនអយុត្តិធម៍ ព្រោះខ្លួនគ្រាន់តែទិញឈើពីប្រជាពលរដ្ឋ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 31992 នាក់

ម្សិលមិញ 11636 នាក់

សរុប 20599411 នាក់

ឈ្មោះ​ណាក់ និង​កូនស្រី អាយុ ១៩​ឆ្នាំ​ ​ត្រូវ​ម្ចាស់​ប្រាក់​ប្ដឹងទៅ​តុលាការ ពីបទ ឆបោក​រឿង​លក់​គ្រឿងចក្រ

 

​សៀមរាប​៖​លោ​កនាប វ៉ិ​ត​អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​ត្រ​ត្រាំ​ង​ថ្ម ឃុំ​តា​សៀម​ស្រុក​ស្វាយ​លើ​ខេត្តសៀមរាប ​ឲ្យ​ដឹងថា​៖​នៅ​ថ្ងៃទី​ខែ​០២​ខែ​ឩ​សភា ២០១៩​គាត់
​បាន​ទាក់ទង​ទៅ​ឈ្មោះ ចាន់​ដោយ​មានការ​ស្គាល់គ្នា ទើប​ពឹងពាក់​ឲ្យ​គាត់​ជួយ​រក​អេស្កាវ៉ាទ័រ ។​a track sim3 

នៅពេលនោះ​ឈ្មោះ​ចាន់ បានបង្ហាញ​រូបថត​អេ​ស្កា​ទ័​រម​ក​ឲ្យ​ខ្ញុំ​មើល ​និង​ឲ្យ​ខ្ញុំ​ទៅ​ជួប​ឈ្មោះ ណាក់ អាយុ​ប្រហែល​៤៨ រស់នៅ​ភូមិ​ត្រពាំង​សេះ​សង្កាត់​គោកចក​ក្រុង​សៀមរាប​ខេត្តសៀមរាប ​ដែលជា​អ្នកលក់​អេ​វ៉ា​ស្កា​ទ័​រ ។ បន្ទាប់មក​ទៅ​ជួប​ឈ្មោះ ណាក់ ហើយ​បាន​ទៅ​មើល​អេ​ស្កា​ទ័​រ ពេល​ឃើញ​ហើយក៏​តថ្លៃ ឈ្មោះ​ណាក់​ចំនួន ៤១០០០​ដុល្លារ​អាមេរិក ។​តែ​ខ្ញុំ​មាន​ប្រាក់សុទ្ធ​ចំនួន​១០០០០​ដុល្លារ​អាមេរិក​។ ឈ្មោះ​ណាក់​ប្រាប់ថា​អាច​បង់​រំ​លោះ​បាន ដោយ​គាត់​សន្យា​នឹង​រត់ការ​ខ្ចីប្រាក់​ពី​ធនាគារ​ឲ្យ​មក​ខ្ញុំ​បាន ។

​ចំណែក​ឈ្មោះ ចាន់ បាន​និយាយថា​ប្រសិនបើ​ខ្ញុំ​មិនបាន​អេស្កាវ៉ាទ័រ​ទេ ខ្ញុំ​ចាន់​សុខចិត្ត​លក់​អេ​ស្កា​របស់គាត់​យកលុយ​ម​ក​ឲ្យ​ខ្ញុំ នា​ប​វ៉ិ​ត​វិញ​។ ដោយមាន​ការទុកចិត្ត ទើប​ខ្ញុំ​ព្រម​បង់​រំ​លោះ ពេលនោះ​ឈ្មោះ​ណាក់ ឲ្យ​ខ្ញុំ​បង់​ចំនួន ២០០០​ដុល្លា​អាមេរិក ។ បន្ទាប់មក​ថ្ងៃទី​០៣​ខែ​ឩ​សភា​ខ្ញុំ​ទៅ​ជួប​ឈ្មោះ​ណាក់ ម្ដងទៀត ហើយ​ឈ្មោះ​ណាក់ បាន​តម្រូវ​ឲ្យ​ប្រគល់​ប្រាក់​ចំនួន ៧៥០០​ដុល្លារ​អាមេរិក សរុប​៩៥០០​ដុល្លារ​អាមេរិក និង​បានធ្វើ​លិខិត​លក់​ទិញ​រថយន្ដ និង​ត្រាក់ទ័រ ចុះ​ថ្ងៃទី​០៣​ខែ​ឩ​សភា ដោយ​ដាក់ឈ្មោះ​កូនស្រី​គាត់​ឈ្មោះ ថាប់​ធិ​ញ​យិ​ក​ជី ជា​អ្នកលក់​អេ​ស្កា​ទ័​រម​ក​ឲ្យ​ខ្ញុំបាទ ។

សាក្សី​គឺ​ប្រពន្ធ​គាត់​ជា​អ្នក​ផ្ដិតមេដៃ ព្រមទាំង​ឲ្យ​ខ្ញុំ​ភ្ជាប់​ឯកសារ​ប្លង់ដី អត្តសញ្ញាណប័ណ្ណ និង​សៀវភៅ​ស្នាក់នៅ ដើម្បី​ភ្ជាប់​ជា​ឯកសារ​ឲ្យ​ឈ្មោះ​ណាក់​រត់ការ​ទៅ​ខ្ចីប្រាក់​ពី​ធនាគារ ABA តែ​ធនាគារ​បាន​ប្រាប់ថា​ខ្ចីប្រាក់​មិន​បានទេ​។ ​ក្រោយមក​ខ្ញុំ​ទៅ​ជួប​ឈ្មោះ​ណាក់ ដើម្បី​ទារ​យកប្រាក់​វិញ តែ​ឈ្មោះ​ណាក់​មិន​ព្រម​ប្រគល់​ប្រាក់​ឲ្យ​វិញ​ទេ​។​

​ដូច្នេះ​បានជា​ប្ដឹង​ឈ្មោះ​ណាក់ និង​ឈ្មោះ​ថាប់ ធិ​ញ​យិ​ក​ជី ទៅ​តុលាការ​ពីបទ​ឆបោក ទាមទា​ប្រាក់​ដើម​ចំនួន​៩៥០០​អាមេរិក និង​ជម្ងឺ​ចិត្ត​៣៥០០​ដុល្លារ​អាម​រិ​ក ព្រមទាំង​សូម​ឲ្យ​តុលាការ​ផ្ដន្ទាទោស​ជនល្មើស​តាមច្បាប់ ។ ​ថ្ងៃ​សុក្រ​១៣​រោច ត្រូវ​និង​ថ្ងៃទី​៣១​ខែ​ឩ​សភា ២០១៩ ឈ្មោះ​ចាន់​ពេល​សួរ​តាម​ទូរស័ព្ទ​ថា ឈ្មោះ​វ៉ិ​ត​ពឹង​បង​ឲ្យ​រក​ទិញ​អេ​ស្កា និង​ប្រគល់​ប្រាក់​ចំនួន​២០០០​ដុល្លា​អាមេរិក​?​។

លោក​ចាន់​ឆ្លើយថា ពិតមែនតែ​លោក​ប្រាប់​ឈ្មោះ​នា​ប​វ៉ិ​ត ទៅ​ជួប​ឈ្មោះ​ណាក់​។ ពេល​សួរថា ឥឡូវនេះ​ធនាគា​មិន​ឲ្យ​ប្រាក់​ឈ្មោះ​ណាក់​ទេ លោក​ចាន់​ឆ្លើយថា ខ្ញុំ​ចាន់​បាន​ប្រាប់​ណាក់ ឲ្យ​សង​ប្រាក់​ទៅនា​ប​វ៉ិ​ត វិញ​ទៅ ។​​ជុំវិញ​ការចោទប្រកាន់​នេះ​មាតុភូមិ​ទៅជូន​ឈ្មោះ​ណាក់​នៅ​សង្កាត់​គោកចក ថ្ងៃទី​៣០​ខែ​ឩ​សភា គ្រាន់តែ​ដឹងថា​អ្នកកាសែត​ភ្លាម ឈ្មោះ​ណាក់​ស្ទុះ​និង​ហៅ​ប្រពន្ធ​ចេញពី​បន្ទប់​មិន​ព្រម​ឲ្យ​កាសែត​សួរ​ឡើយ​?​។​a track sim a track sim1 a track sim2 
​