» ចុះត្រួតពិនិត្យរដ្ឋបាលទីតាំងស្នាក់នៅ១៣៥ទីតាំង រកឃើញជនបរទេសជិត៦០០នាក់ តែមិនពាក់ព័ន្ធករណី Online Scam » ចាប់បានហើយក្រុមចោរដែលធ្វើសកម្មភាពធាក់ប្លង់យកម៉ូតូពីស្ត្រីអ្នកលក់បន្លែ! » នៅភូមិត្រពាំងជ្រៃ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺកូនប្រសារអាយុ៦៤កាប់ឪក្មេកអាយុ៥៨រងរបួស » នាយប៉ុស្តិ៍ នគរបាលច្រកទ្វារត្រពាំងផ្លុងធ្វើការងារលើសផែនការដោយប្រើជនស៊ីវិលអង្គុយចាំ​រាប់​ក្បាល​រថយន្ត​យកលុយពូឈ្មួញដឹក ទំនិញ​ចេញចូល » អ្នកប្រយុទ្ធឃឺដនឹងវាយប្រហាររបបដឹកនាំរបស់អ៊ីរ៉ង់ពីខាងក្នុង! » គ្រឿងញៀន​ឆ្លង​ដែន​​ពីឡាវចូល​កម្ពុជា​ ជាង​ 4គីឡូក្រាម !! » ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ៤ និងក្រុមមន្រ្តី នៅ​ចំណុចភូមិពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល មិនងាយផាកពិនយ័ក្រុមឈ្មួញដឹកជញ្ជូនដែក សុម៉ង់លើសទម្ងន់! » ជំនួបរវាងសម្តេចតេជោហ៊ុនសែននិងលោកហ្សេឡិនស្គីអាចនិយាយពីការជួយគ្នាទេ? » ទប់ទល់និងអ៊ីរ៉ង់យកប្រេងធ្វើជាចំណាប់ខ្មាំងអាមេរិកអនុញ្ញាតឱ្យបញ្ចេញប្រេងរុស្ស៊ីដែលបង្ខាំងទុក លក់ឲ្យឥណ្ឌា » កងរាជអាវុធហត្ថស្រុកគងពិសី ឃាត់ខ្លួនកូនអត់កំណើតម្នាក់ដែលគំរាមសម្លាប់ម្ដាយ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ » អ្នកកាសែត ទទូចចង់ចូលស្ដាប់ការជំនុំជម្រះក្នុងសវនាការនានាដោយមិនមាន​ការរារាំង » តុលាការភ្នំពេញសម្រេចឃុំខ្លួនមេខ្លោងឆបោកអនឡាញចិន៧នាក់ » កម្ពុជា និងអង្គការហេលែនខែលឺរនឹងរួមគ្នាលុបបំបាត់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់នៅកម្ពុជា » ភ្លៀងលិចជម្រុំជនភៀសសឹកនៅបន្ទាយមានជ័យបង្កឲ្យមានការជន្លៀសរកទីទួលបន្ត » ក្រសួងពាណិជ្ជកម្ម អំពាវនាវកុំឱ្យប្រជាពលរដ្ឋសម្រុកទិញប្រេងឥន្ធនៈស្តុកទុកលើសតម្រូវការចាំបាច់ ខណៈមន្ត្រីជំនាញ កំពុងត្រួតពិនិត្យស្ថានីយលក់ប្រេងឥន្ធនៈ ដើម្បីមើលអ្នកឆ្លៀតឱកាសលក់ដំឡើងថ្លៃ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4914 នាក់

ម្សិលមិញ 5667 នាក់

សរុប 18743940 នាក់

ឃាត់ខ្លួន​ម្ចាស់​ឃ្លាំង​ស្តុ​បគ្រឿង​ស្នោរ ដែល​ប្រើ​អំពើហិង្សា​លើ​គ្រូបង្រៀន និង​អ្នកកាសែត

​ភ្នំពេញ​៖ ម្ចាស់​ទីតាំង​ឃ្លាំង​ស្តុ​បដ​ម្ភា​រៈ និង​គ្រឿង​ស្នោរ​សម្រាប់​វេច​ខ្ចប់​ចំណីអាហារ ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ឃាត់ខ្លួន​ដើម្បី​សាកសួរ និង​បន្ត​និតិ​វិធី​តាមផ្លូវ​ច្បាប់​ករណី​យ៍​ប្រើ​ហឹ​ង្សា​លើ​គ្រូបង្រៀន​និង​កាសែត ប៉ុន្តែ​បែកធ្លាយ​ព័ត៌មាន​ថា កំពុងមាន​អ្នក​ស្វះស្វែង​រត់ការ​អន្តរាគមន៍ ដើម្បី​ដោះ ឲ្យ​នៅក្រៅ​ឃុំ​។a beat car3

​ម្ចាស់​ឃ្លាំង​ស្តុ​បគ្រឿង​ស្នោរ ដែល​ត្រូវបាន​គេ​ស្គាល់​ថា មានឈ្មោះ លី ឃុន ភេទ​ប្រុស អាយុប្រមាណ​ជាង ៤០​ឆ្នាំ មាន​ទីតាំង​ស្ថិត​តាមផ្លូវ​ប៉េ​តុង ភូមិ​ត្រពាំង​ល្វា​២ សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ឃាត់ខ្លួន​នៅ​រសៀល​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០២៣ ដើម្បី​សាកសួរ​ជុំវិញ​ករណី​ប្រើ​អំពើហិង្សា​លើ​ជនរងគ្រោះ ចំនួន ០២​នាក់​។​ពាក់ព័ន្ធ​ការឃាត់ខ្លួន​ម្ចាស់​ឃ្លាំង​ស្តុ​ប​អីវ៉ាន់ (​គ្រឿង​ស្នោរ​) ពី​សំណាក់​មន្ត្រី​កងរាជអាវុធហត្ថ​ដែលជា​មេខ្លោង​បញ្ជា​ឲ្យ​កម្មករ​ប្រើ​អំពើហិង្សា​លើ​ជនរងគ្រោះ​នោះ ហាក់​មានការ​លាក់បាំង​ព័ត៌មាន ខណៈ​ល្បីល្បាញ​ថា មាន​អ្នក​កំពុង​រត់ការ​ដើម្បី​សម្របសម្រួល និង​អន្តរាគមន៍​ឲ្យ​នៅក្រៅ​ឃុំ​។

​សូមជម្រាបថា នៅវេលា​ម៉ោង ២១​និង​៤០​នាទី ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០២៣ នេះ​មាន​ករណី​អំពើហិង្សា​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ស្ថិត​តាមផ្លូវ​ប៉េ​តុង ក្នុងភូមិ​ត្រពាំង​ល្វា​២ សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ បណ្តាល​គ្រូបង្រៀន​ម្នាក់ រងរបួស​បាក់​ម្រាមដៃ និង​ម្នាក់ទៀត​ជា​ចាងហ្វាង​កាសែត រស្មី​ភ្នំ​ឱ​រ៉ា​ល់ របួស​ស្រាំ​លលា​ក្បាល កំពុងស្ថិត​ក្នុងការ​សង្គ្រោះ​បន្ទាន់​។​នៅ​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០២៣ លោក យ៉ាវ វាសនា ចាងហ្វាង​កាសែត រស្មី​ភ្នំ​ឱ​រ៉ា​ល់ ជា​ជនរងគ្រោះ​ក្នុង​អំពើហិង្សា​ដែលមាន​ស្នាម​ស្រាំ​លលា​ក្បាល បាន​ប្រាប់ ថា ជនបង្ក​ហេតុ​ជា​ម្ចាស់​ឃ្លាំង​ស្តុ​បគ្រឿង​ស្នោរ ដែល​វាយ​លោក និង​គ្រូបង្រៀន​ម្នាក់ទៀត​បាក់​ម្រាមដៃ​នោះ លោក​ទទួលបាន​ព័ត៌មាន​ថា កម្លាំង​ប៉េអឹម​ចាប់ខ្លួនបាន​ហើយ ប៉ុន្តែ​លេច​ឭ​ព័ត៌មាន​ថា មាន​គេ​រត់ការ​ដើម្បី​ដោះ​លេង​ឲ្យ​នៅក្រៅ​ឃុំ​?​។

​ក្នុងនាម​ជា​ជនរងគ្រោះ​លោក យ៉ាវ វាសនា បាន​ទ​ទួ​ច​ស្នើសុំ​ដល់​កងរាជអាវុធហត្ថ​មេត្តា​អនុវត្តន៍​ច្បាប់​ចំពោះ​ជនបង្ក​ហិង្សា​មកលើ​រូបលោក និង​លោកគ្រូ​បង្រៀន​ឲ្យ​តឹងរឹង​បំផុត​តាមផ្លូវ​ច្បាប់ ជាពិសេស​សង្ឃឹមថា ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុងភ្នំពេញ​នឹងមាន​វិធាន​តាមផ្លូវ​ច្បាប់​ទៅលើ​ម្ចាស់​ឃ្លាំង​ជា​មេខ្លោង​ក្នុង​អំពើហិង្សា​នេះ​តែម្តង​។​សូម​រំឭកថា ករណី​អំពើហិង្សា​មួយ បានកើត​ឡើង​នៅ​ម៉ោង​ប្រមាណ ២១​យប់ នៅ​ថ្ងៃទី​១៣ ខែមិថុនា ជនបង្ក​ជា​ម្ចាស់​ឃ្លាំង​គ្រឿង​ជ័រ​ស្នោ និង​កូនចៅ​មាន​គ្នា​ប្រមាណ​ជាង ១០​នាក់ បាន​ព្រួត​គ្នា​វាយ​លើ​ជនរងគ្រោះ​ជា​អ្នកជិតខាង​គ្នា ព្រោះ​ទំនាស់​រឿង​ចត​ឡាន​ដឹក​ឥ​វ៉ាន់​ពេញ​ផ្លូវ ពិបាក​ដល់​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ចេញចូល​ផ្ទះ​។

​តាម​របាយការណ៍​រប​ស់ស​ម្ថ​កិច្ច​អាវុធហត្ថ បានឱ្យដឹងថា ជនរងគ្រោះ​ទាំង ០២​នាក់ រួមមាន​៖ ទី​១- ឈ្មោះ ឈុន វុទ្ធី ជា​គ្រូបង្រៀន​នៅ​សាលា​ពោធិ៍ចិនតុង បាន​រងរបួស​បាក់​ម្រាមដៃ និង​ទី​២- ឈ្មោះ យ៉ាវ វាសនា មាន​តួនាទី​ជា​ហ្វា​ង​សារព័ត៌មាន​ក្នុងស្រុក​មួយ បាន​រងរបួស​ស្រាំ​លលា​ក្បាល​។​សមត្ថកិច្ច​ឱ្យដឹងទៀតថា មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​នៅក្នុង​ផ្ទះ​ធម្មតា ប៉ុន្តែ​ដោយសារ​ម្ចាស់​ឃ្លាំង​ស្តុ​បគ្រឿង​ស្នោរ​ជ័រ សម្រាប់​វេច​ខ្ចប់​ចំណីអាហារ បាន​ចត​រថយន្ត​ដឹកទំនិញ ចំនួន ០៣​គ្រឿង ទន្ទឹមគ្នា​ធ្វើឱ្យ​អ្នកជិតខាង​ពិបាក​ក្នុងការ​ចេញចូល​ផ្ទះ​ក៏បាន​ប្រាប់​ទៅ​ម្ចាស់​ឃ្លាំង​ឲ្យ​យក​រថយន្ត ០១​គ្រឿង ចេញ​ដើម្បី​ឲ្យ​ងាយស្រួល​ចេញចូល​ផ្ទះ ។​

ប៉ុន្តែ​ម្ចាស់​ឃ្លាំង​នោះ​មិន​ព្រម​យកចេញ​ដោយ​និយាយថា បើ​ទើស​ចេញចូល​មិន​រួច​វា​បុក ឬ​ប៉ះ​ចាំ​គិត​ទៀត ទើប​បង្កឱ្យមាន​ទំនាស់​ហៅ​កម្មករ​ជាង ១០​នាក់​វាយ​លើ​ជនរងគ្រោះ​ទាំង ០២​នាក់​ទាំង​កម្រោល រួច​នាំគ្នា​រត់​ចូលក្នុង​ឃ្លាំង និង​ចាក់សោរ​បិទទ្វា​សំងំ​ស្ងាត់ឈឹង ។​​តាម​ការ​បង្ហើប​ក្រៅផ្លូវការ បាន​បញ្ជាក់ថា ជនសង្ស័យ​ជា​ម្ចាស់​ឃ្លាំង​ស្តុ​បគ្រឿង​ស្នោរ​ធ្វើ​អំពី​ជ័រ ប៉េអឹម​ខណ្ឌ​ពោធិ​សែន​ជ័យ​នឹង​បញ្ជូន​ខ្លួន ទៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត​តាម​និតិ​វិធី​។a beat car a beat car2 a beat car4