» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10890 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701061 នាក់

លោក ទឺ ពិ​ទូ អ្នកយកព័ត៌មាន របស់​អង្គភាព​គេហទំព័រ មាតុភូមិ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​អូរ​ស្មាច់​ឃាត់ខ្លួន​ក្រោយពេល​នាំយក គ្រាប់​មីនតោន​១​គ្រាប់​មក​ប្រគល់ជូន​សមត្ថកិច្ច​


​ខេត្ត​ឧ​ត្ត​រ​មានជ័យ​: លោក ទឺ ពិ​ទូ អ្នកយកព័ត៌មាន​រប​ស់​អង្គ ភាព​គេហទំព័រ មាតុភូមិ www.meatophoum.com ប្រចាំខេត្ត​ឧ​ត្ត​រ​មានជ័យ ត្រូវបាន កម្លាំង​នគរបាល​ប៉ុស្តិ​រដ្ឋបាល​សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្ត ឧ​ត្ត​រ​មានជ័យ ចាប់​ឃាត់ ខ្លួន កាលពី​វេលា​ម៉ោង​ប្រហែល ១០:០០​នាទី​យប់ ថ្ងៃទី​០៦ ខែកុម្ភ​: ឆ្នាំ​២០២៥ នៅ​ទីស្នាក់ការ​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់ អូរ​ស្មាច់ ពេលដែល​លោក ទឺ ពិ​ទូ និង​មិត្តភក្តិ​របស់គាត់​១​នាក់ ទៀត​បាន​ដឹក​គ្រាប់​មីនតោន​១ គ្រាប់ ដែល​ប្រទះឃើញ​នៅលើ​ដី ក្បែរ​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ ក្នុងភូមិ​សាស្ត្រ សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ យកមក​ប្រគល់ជូន​សមត្ថកិច្ច​នគ​រ បាល​ប៉ុស្តិ ។a tou min 

ប៉ុន្តែ​បែរជា​ត្រូវបាន សមត្ថកិច្ច​ឃាត់ខ្លួន​ទុកអោយ​នៅក្នុង​ទីស្នាក់ការ​ប៉ុស្តិ​១​យប់ ហើយ ឥលូវ​នេះ​ព្រឹក​ថ្ងៃទី​០៧ ខែកុម្ភ​:​ឆ្នាំ ២០២៥ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​បញ្ជូន​ខ្លួន លោក ទឺ ពិ​ទូ ទៅកាន់​ស្នងការ ដ្ឋា​ន​នគរបាល​ខេត្ត​ឧ​ត្ត​រ​មាន ជ័យ​ដើម្បី​បន្ត​នីតិវិធី ។ ករណី នេះ លោក ប៊ុន អ៊ុត មេ​ប៉ុស្តិ សង្កាត់​អូរ​ស្មាច់ បានបញ្ជាក់​ប្រាប់​មកកាន់​អង្គភាព គេហទំព័រ មាតុភូមិ តាម​ទូរស័ព្ទ ថា : លោក ទឺ ពិ​ទូ ពិតជា​ត្រូវបាន​ឃាត់ខ្លួន សំរាក់​នៅក្នុង​ប៉ុស្តិ​១​យប់​ពិត ប្រាកដ​មែន ហើយ​ឥលូវ​ត្រូវតែ​ការ បាន​បញ្ជូន​ទៅកាន់​ស្នងការដ្ឋាន នគរបាល​ខេត្ត​ឧ​ត្ត​រ​មាន ជ័យ ក្រោម​បទ​ចោទ តាម​មាត្រា ៤៩០ បទ កាន់កាប់​អាវុធ គ្រាប់ រំសេវ​ដឹកជញ្ជូន​អាវុធ ដោយ​គ្មាន​ការអនុញ្ញាតិ​ពី​អាជ្ញាធរ និង សមត្ថកិច្ច ទី​៤៩១ ពីបទ បោះ បង់​អាវុធ​គ្រឿងផ្ទុះ ដែល​អាច បណ្តាលអោយមាន​គ្រោះថ្នាក់​ដល់​អ្នកដទៃ​ក្នុង​ទីសាធារណ​: នៃ​ក្រមព្រហ្មទណ្ឌ ។

ក្នុងនាម ថ្នាក់ដឹកនាំ​អង្គភាព គេហទំព័រ មាតុភូមិ ខ្ញុំបាទ ស៊ុន សុផល និពន្ធ​នាយក ក៏ដូចជា​លោក ជា ច័ន្ទ​ប្រាកដ ចាងហ្វាង​ការផ្សាយ​មិន​រារាំង ចំពោះ​ចំណាត់ការ​តាមផ្លូវ​ច្បាប់​របស់​សម​ត្ថ​កិច្ច នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ ចំពោះ​លោក ទឺ ពិ​ទូ ភ្នាក់ងារ របស់​យើងខ្ញុំ​នោះទេ ។ ខ្ញុំបាទ គ្រាន់តែ​ចង់​បញ្ជាក់​និង​ជំរាបជូន​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់​របស់ ខេត្ត​ឧ​ត្ត​រ​មានជ័យ ពិសេស សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក​មេត្តា​ជ្រាបថា : លោក​ទឺ ពិ​ទូ ពិត ជា​បាន​ផ្សាយ live បង្ហាញ​ពី​ទីតាំង​គ្រាប់​មីនតោន​១​គ្រាប់ និង​បាន​ហៅ​មិត្តភក្តិ​ទៅយក​គ្រាប់ មីន​និង​ដឹកជញ្ជូន​មក​ប្រគល់អោយ​សមត្ថកិច្ច​នគ​របាល​ប៉ុស្តិ​អូរ​ស្មាច់ ដើម្បី​ផ្តល់ដំណឹង​អោយ​ខាង​សុ​ី​ម៉ាក់ មក​ទទួលយក​ថែរក្សា​ទុក ពុំមាន​ចេតនា​អ្វី​ក្រៅពីនេះ​ផ្សេង​ទេ ហើយ​ម្យ៉ាងទៀត​ក៏​ពុំបាន​យល់ដឹង​ជ្រៅជ្រះ​អំពី​ផ្លូវច្បាប់​ប៉ុន្មាន​ទេ ទើប​សំរេចចិត្ត​ដឹក​គ្រាប់មីន​នេះ មក​ប្រគល់ជូន​សមត្ថកិច្ច​ដោយ​ទឹកចិត្ត​ស្មោះត្រង់​សុទ្ធសាទ ។ ដូច្នេះ ក្នុងនាម​ថ្នាក់ដឹកនាំ​អង្គភាព គេហទំព័រ មាតុភូមិ សូម​គោរព​ស្នើសុំ​ការយោគយល់​អធ្យាស្រ័យ ដោយ​ក្តី​សណ្តោស​ប្រណី ពី​ថ្នាក់ដឹកនាំ​គ្រប់​ថ្នាក់ លើកលែង​ទោសកំហុស និង​ធ្វើ ការអប់រំ​ណែនាំ​លោក ទឺ ពិ​ទូ អោយដឹង​ខុសត្រូវ​លើផ្លូវ​ច្បាប់ អំពី​រឿង​ដឹកជញ្ជូន​គ្រាប់រំសេវ ហើយ​ដោះ​លែងអោយ​គាត់​មាន​សេរីភាព​ឡើងវិញ ដោយ​ក្តី​អនុគ្រោះ ៕​ដោយ​ក្តី​គោរព​ដ៏​ខ្ពង់ខ្ពស់ ពី​ខ្ញុំបាទ ស៊ុន សុផល និពន្ធ​នាយក គេហទំព័រ មាតុភូមិ​a tou min1 a tou min2 a tou min3 a tou min4 

​