» ចុះត្រួតពិនិត្យរដ្ឋបាលទីតាំងស្នាក់នៅ១៣៥ទីតាំង រកឃើញជនបរទេសជិត៦០០នាក់ តែមិនពាក់ព័ន្ធករណី Online Scam » ចាប់បានហើយក្រុមចោរដែលធ្វើសកម្មភាពធាក់ប្លង់យកម៉ូតូពីស្ត្រីអ្នកលក់បន្លែ! » នៅភូមិត្រពាំងជ្រៃ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺកូនប្រសារអាយុ៦៤កាប់ឪក្មេកអាយុ៥៨រងរបួស » នាយប៉ុស្តិ៍ នគរបាលច្រកទ្វារត្រពាំងផ្លុងធ្វើការងារលើសផែនការដោយប្រើជនស៊ីវិលអង្គុយចាំ​រាប់​ក្បាល​រថយន្ត​យកលុយពូឈ្មួញដឹក ទំនិញ​ចេញចូល » អ្នកប្រយុទ្ធឃឺដនឹងវាយប្រហាររបបដឹកនាំរបស់អ៊ីរ៉ង់ពីខាងក្នុង! » គ្រឿងញៀន​ឆ្លង​ដែន​​ពីឡាវចូល​កម្ពុជា​ ជាង​ 4គីឡូក្រាម !! » ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ៤ និងក្រុមមន្រ្តី នៅ​ចំណុចភូមិពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល មិនងាយផាកពិនយ័ក្រុមឈ្មួញដឹកជញ្ជូនដែក សុម៉ង់លើសទម្ងន់! » ជំនួបរវាងសម្តេចតេជោហ៊ុនសែននិងលោកហ្សេឡិនស្គីអាចនិយាយពីការជួយគ្នាទេ? » ទប់ទល់និងអ៊ីរ៉ង់យកប្រេងធ្វើជាចំណាប់ខ្មាំងអាមេរិកអនុញ្ញាតឱ្យបញ្ចេញប្រេងរុស្ស៊ីដែលបង្ខាំងទុក លក់ឲ្យឥណ្ឌា » កងរាជអាវុធហត្ថស្រុកគងពិសី ឃាត់ខ្លួនកូនអត់កំណើតម្នាក់ដែលគំរាមសម្លាប់ម្ដាយ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ » អ្នកកាសែត ទទូចចង់ចូលស្ដាប់ការជំនុំជម្រះក្នុងសវនាការនានាដោយមិនមាន​ការរារាំង » តុលាការភ្នំពេញសម្រេចឃុំខ្លួនមេខ្លោងឆបោកអនឡាញចិន៧នាក់ » កម្ពុជា និងអង្គការហេលែនខែលឺរនឹងរួមគ្នាលុបបំបាត់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់នៅកម្ពុជា » ភ្លៀងលិចជម្រុំជនភៀសសឹកនៅបន្ទាយមានជ័យបង្កឲ្យមានការជន្លៀសរកទីទួលបន្ត » ក្រសួងពាណិជ្ជកម្ម អំពាវនាវកុំឱ្យប្រជាពលរដ្ឋសម្រុកទិញប្រេងឥន្ធនៈស្តុកទុកលើសតម្រូវការចាំបាច់ ខណៈមន្ត្រីជំនាញ កំពុងត្រួតពិនិត្យស្ថានីយលក់ប្រេងឥន្ធនៈ ដើម្បីមើលអ្នកឆ្លៀតឱកាសលក់ដំឡើងថ្លៃ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2067 នាក់

ម្សិលមិញ 5988 នាក់

សរុប 18747402 នាក់

ចេញ​អនុក្រឹត្យ​កែសម្រួល​បញ្ចុះ​ពន្ធ​នាំចូល១០ភាគរយ លើ​រថយន្ត​មួយចំនួន​!

 

​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានចេញ​អនុក្រឹត្យ​សម្រេច​កែសម្រួល​អត្រា​អាករ​ពិសេស លើ​មុខទំនិញ​រថយន្ត​មួយចំនួន​។​អនុក្រឹត្យ​ដែល​អង្គភាព​សារព័ត៌មាន​ក្នុងស្រុក​ទទួលបាន​នៅ​ព្រឹក​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ បាន​បញ្ជាក់ថា ការបញ្ចុះ​អត្រា​អាករ​ពិសេស ទៅតាម​ប្រភេទ​រថយន្ត​ដូចខាងក្រោម​៖a car reduce7 

​ទី​១- រថយន្ត​គ្រួសារ​៖ បញ្ចុះ​អត្រា​អាករ​ពិសេស ១០​ពិន្ទុ​ភាគរយ ចំពោះ​រថយន្ត​ទំហំ​ស៊ីឡាំង​មិន​លើសពី ៣០០០cc (​ពី​៣០% មក​២០% និង​ពី​៦០%​មក ៥០%) ព្រមទាំង​បញ្ចុះ​អត្រា​អាករ​ពិសេស ១៥​ពិន្ទុ​ភាគរយ ចំ​ប្រភេទ​ទំហំ​ស៊ីឡាំង​លើសពី ៣០០០cc (​ពី​៦៥% មក ៥០% និង​ពី​៧០% មក ៥៥%)
​ទី​២- រថយន្ត​ប្រើ​អគ្គិសនី​សុទ្ធ (​រថយន្ត​គ្រួសារ និង​រថយន្ត​ដឹក​អ្នកដំណើរ​)៖ បញ្ចុះ​អត្រា​អាករ​ពិសេស ២០​ពិន្ទុ​ភាគរយ (​ពី​៣០%​មក​១០%) ដើម្បី​កាត់បន្ថយ​ចំណាយ និង​ជួយ​ការពារ​បរិស្ថាន​ផងដែរ​។​

​ទី​៣- រថយន្ត​ដឹកទំនិញ​៖ បញ្ចុះ​អត្រា​អាការ​ពិសេស​១៥​ពិន្ទុ​ភាគរយ (​ពី​៤០%​មក ២៥%) ចំពោះ​រថយន្ត​សណ្តោង​សឺ​មី​រ៉ឺម៉ក ព្រមទាំង​បញ្ចុះ​អត្រា​អាករ​ពិសេស​១០​ពិន្ទុ​ភាគរយ (​ពី​៤០%​មក​៣០%) ចំពោះ​រថយន្ត​ដឹកទំនិញ​ប្រភេទ​ដែលមាន​ទម្ងន់​សរុប (​ទម្រ​ង​រថយន្ត និង​ទម្ងន់​ផ្ទុក​) លើសពី​៥​តោន​។ ការបញ្ចុះ​តម្លៃ​អត្រា​អាករ​ពិសេស​លើ​រថយន្ត​ដឹកទំនិញ​នេះ នឹង​រួមចំណែក​ក្នុងការ​កាត់បន្ថយ​ចំណាយ​ឡូ​ជី​ស្ទីក​។​

​ទី​៤- រថយន្ត​បែន រថយន្តស្ទូច និង​រថយន្ត​ឯកទេស​ផ្សេង​៖ បញ្ចុះ​អត្រា​អាករ​ពិសេស ១០​ពិន្ទុ​ភាគរយ (​ពី​៤០% មក​៣០%) ដើម្បី​ជួយ​ដល់​វិស័យ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត និង​ឡូ​ជី​ស្ទីក​។​

​សូមជម្រាបថា ឆ្នាំ​២០២០ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​ប្រមូល​ចំណូល​បាន ២៤១៩.៦​លាន​ដុល្លារ ធ្លាក់ចុះ​៣៤​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៩ ដោយ​ក្នុងនោះ មុខទំនិញ​រថយន្ត​ដែលជា​ប្រភព​ចំណូល​គយ​ដ៏​សំខាន់ ថយចុះ​ប្រមាណ​៤០%​។​​យោងតាម​លិខិត​របស់លោក​ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​ជម្រាបជូន​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​បញ្ជាក់ថា ការកែសម្រួល​បញ្ចុះ​អត្រា​អាករ​ពិសេស លើ​មុខទំនិញ​រថយន្ត​មួយចំនួន​នេះ ដើម្បី​បន្ធូរ​បន្ថយពន្ធ​លើក​រថយន្ត ក្នុង​គោលដៅ​ស្តារ​ទីផ្សារ កាត់បន្ថយ​ថ្លៃ​ឡូ​ជី​ស្ទីក និង​ការការពារ​បរិស្ថាន​ផងដែរ​។​

​លោក អូន ព័ន្ធមុនីរ័ត្ន បន្តថា យោងតាម​ទិន្នន័យ​ស្ថិតិ​នាំចូល​ឆ្នាំ​២០២០ និង​សន្មត​ថា​បរិមាណ​រថយន្ត​នាំចូល​មិន​ប្រែប្រួល ការបញ្ចុះ​តម្លៃ​អត្រា​អាករ​ពិសេស​លើ​មុខទំនិញ​រថយន្ត​នេះ ចំណូល​គយ​អាច​បាត់បង់​ប្រមាណ ៣០​លាន​ដុល្លារ ក្នុង​មួយឆ្នាំ​។ ប៉ុន្តែ​ក្រសួង​សេដ្ឋកិច្ច រំពឹងថា ការកែសម្រួល​បញ្ចុះ​អត្រា​អាករ​ពិសេស​នេះ អាច​នឹង​ទាក់ទាញ​តម្រូវការ​ប្រើប្រាស់​រថយន្ត​កើនឡើង​លើស​ឆ្នាំ​២០២០ ដែល​នាំ​ឲ្យ​ចំណូល​ពន្ធអាករ​កើនឡើង បំពេញ​នូវ​ការបាត់បង់​នេះ​វិញ​។​
​ដោយឡែក​ការកែសម្រួល​បញ្ចុះ​អត្រា​អាករ​ពិសេស លើ​មុខទំនិញ​រថយន្ត​មួយចំនួន​នេះ នឹងត្រូវ​ចាប់ផ្តើម​អនុវត្ត​ចាប់ពី​ថ្ងៃទី​១ ខែមីនា ឆ្នាំ​២០២១​តទៅ​៕a car reduce a car reduce1 a car reduce2 a car reduce3 a car reduce5