» ចិន​ព្រមាន​អាមេរិក ណា​តូ​ព្រមាន​ចិន​ឲ្យ​ឈប់​ជួយ​រុ​ស្ស៉ី » ករណី​យ៍​ប្រកាស​ចែក​ដី​នៅ​នៅ​ស្រុក​ឱ​រ៉ា​ល់​ ​តុលាការ​ចោទប្រកាន់បទល្មើសម៉ាចំភ្លូសលើ​ឈ្មោះ ជួន គ​ន្ធា និង​ឈ្មោះ មិន ផាន្នី រួម​នឹង​បក្ខពួក​ផ្សេងទៀត ព្រមទាំង​ព្រមាន​សារ​ពត៍​មាន​ផងដែរ​ » ហូប​សាច់​ឈ្លូស​ពុល​៩​នាក់​នៅ​មណ្ឌល​គី​រី​ » រលក​កំដៅ​ខ្លាំង​នៅ​ប្រទេស​ថៃ​សម្លាប់​មនុស្ស​យ៉ាងតិច​៣០​នាក់​នៅ​ដើមឆ្នាំ​២០២៤ » អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3249 នាក់

ម្សិលមិញ 10264 នាក់

សរុប 14142431 នាក់

ទូតថ្មីចិន​សន្យា​ជួយ​នាយឧត្តមសេនីយ៍កែវគឹមយ៉ាន​រឿង​គ្រឿង​ញឿ​ន​!

 

​ភ្នំពេញ ៖​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៣ ខែមករា ឆ្នាំ​២០១៩ ឯកអគ្គរដ្ឋទូត​ថ្មី​របស់​ប្រទេស​ចិន​ប្រចាំ​ស្រុក​ខ្មែរ​លោក​វ៉ាង​វិ​ន​តាំង​( Wang Wentian )​បាន​សន្យា​ជាមួយ​លោក​កែវ​គឹមយ៉ាន​ថា​នឹង​ជួយ​កម្ពុជា​លើ​ការងារ​ត្រួតពិនិត្យ​គ្រឿងញៀន ។​a china keo 

នៅក្នុង​ជំនួប​សំដែង​ការគួ​សម​ទីស្តីការ គណៈរដ្ឋមន្ត្រី លោកនាយ​ឧ​ត្ត​ម​សេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ​បាន​ឲ្យ​ដឹងថា ក្នុងជំនួប​ប្រកបដោយ​ចំណងមិត្តភាព ជា​យូរអង្វែង និង​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ ក្នុងនោះ​ក៏មាន​កិច្ចពិភាក្សា បន្ត​ពង្រឹងពង្រីក​កិច្ចសហប្រតិបត្តិការ ក្នុងការ​ត្រួតពិនិត្យ​គ្រឿងញៀន សម្រាប់​ឆ្នាំ​២០១៩ ផងដែរ ។ ពាក់ព័ន្ធ​នឹង​កិច្ចសហប្រតិបត្តិការ ត្រួតពិនិត្យ​គ្រឿងញៀន​នេះ លោក ឧបនាយករដ្ឋមន្ត្រី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បានស្នើ​ភាគី​ចិន បន្ត​អនុវត្តន៍​ឲ្យ​បាន​ជោគជ័យ ទៅតាម​ស្មារតី​ដែល​បាន​ព្រមព្រៀងគ្នា​កន្លងមក លើ​ការងារ​ត្រួតពិនិត្យ​គ្រឿងញៀន​។​

​បន្ត​ការគាំទ្រ​ដល់​ដំណើរការ​សាងសង់ និង​បំពាក់​នូវ​ឧបករណ៍ សម្ភារ​បច្ចេកទេស​ដល់ មជ្ឈមណ្ឌល​ជាតិ​ផ្តល់​សេវា​ព្យាបាល ដោយ​ស្ម័គ្រចិត្ត និង​ផ្អែកលើ​សហគមន៍ ដល់​អ្នកញៀន​គ្រឿងញៀន​នៅ​ខេត្ត​ព្រះសីហនុ ព្រមទាំង​ជួយ​ធ្វើការ បណ្តុះបណ្តាល​លើ​ការងារ​គ្រប់គ្រង និង​បច្ចេកទេស​ព្យាបាល អ្នកញៀន​គ្រឿងញៀន និង​ជួយ​គាំទ្រ​ដល់​ដំណើរការ​អនុវត្ត​កម្មវិធី ព្យាបាល​អ្នកញៀន​គ្រឿងញៀន ដោយ​ផ្អែកលើ​សហគមន៍ តាមរយៈ​ការជួយ​ពង្រឹង​ប្រព័ន្ធ​សុខាភិបាល​មូលដ្ឋាន​។

លោក​ឧបនាយករដ្ឋមន្ត្រី ក៏​ស្នើ​ឲ្យ​មាន​កម្មវិធី​ទស្សនកិច្ច សិក្សា​ដក​ពិសោធន៍ លើ​ការងារ​ត្រួតពិនិត្យ​គ្រឿងញៀន ដល់​ថ្នាក់ដឹកនាំ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ។​​លោក កែ គឹមយ៉ាន បាន​លើកឡើងថា ទូត​ចិន​ថ្មី ក៏បាន​ជំរុញ​ឱ្យ​ស្ថាប័ន​ទាំងពីរ ដើម្បី​ពង្រឹង និង​ការពង្រីក​ការត្រួតពិនិត្យ គ្រឿងញៀន​ជាពិសេស​នៅ​តំបន់​ព្រះសីហនុ ដែលមាន​ចំនួន​ប្រជាជន​ចិន មក​រស់នៅ និង​វិនិយោគ​ច្រើនជាងគេ​ផងដែរ​។ ព្រមទាំង​ទីតាំង​មួយចំនួនទៀត​ដូចជា ទីក្រុង​ភ្នំពេញ ខេត្តសៀមរាប ឬក៏​ទីក្រុង​ប៉ោយប៉ែត​។​

លោកវ៉ាងវិនតាំង( Wang Wentian) បាន អបអរសាទរ ចំពោះ​លទ្ធផល​ជា​ផ្លែផ្កា នៃ​សកម្មភាព ប្រយុទ្ធប្រឆាំង​គ្រឿងញៀន នៅ​កម្ពុជា ហើយ​អះអាងថា​នឹង​បន្ត​កិច្ចសហប្រតិបត្តិការ​នេះ ឲ្យ​កាន់តែ​រឹងមាំ ស៊ីជម្រៅ និង​ទូលំទូលាយ​។ លោក​ឯកអគ្គរដ្ឋទូត ក៏​ឯកភាព​នឹង​រៀបចំ​ឲ្យ​មានដំណើរ ទស្សនកិច្ច​ជា​ផ្លូវការ ជូន​គណៈប្រតិភូ របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ។ a china keo1 a china keo2