» ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)» » បង្ក្រាបបានហើយករណីឃា,តក,ម្មសម្លា,ប់ស្ដ្រីម្នាក់ រួចចាក់បេតុងកប់ដីនៅស្រុកចំការលើ ខេត្តកំពង់ចាម » នាយករដ្ឋមន្ត្រីនែណាំឲ្យពង្រឹងគុណភាពលើវិសយ័សុខាភិបាលមិនមែនគ្រាន់តែរៀនដើម្បីសញ្ញាបត្រ័ទេ! » តំណាងកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀងចុះដាំកូនឈើនិងសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនិងសិស្ស » ក្រុមAOTចុះសង្កេតការណ៍និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកអានសេះ ខេត្តព្រះវិហារ » ក្រសួងមហាផ្ទៃកម្ពុជាប្រកាសបដិសេធពុំបានចាប់ខ្លួនបុគ្គលឈ្មោះ TRAN HIEP សញ្ជាតិអូស្ត្រាលឯនិងឈ្មោះ NGUYEN THUAN DUC ឲ្យវៀតណាមទេគឺវៀតណាមចាប់ខ្លួនឯងដូចនៅអាល្លឺម៉ង់ដែរ! » គយច្រកទ្វារអន្តរជាតិម៉ឺនជ័យនៅតែមានការ បើកដៃឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់? » កម្ពុជា-អារ៉ាប៊ីសាអូឌីតពិភាក្សាលើបញ្ហា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម បច្ចេកវិទ្យា និងការវិនិយោគ » លោកត្រាំប្រកាសផ្តល់ជំនួយដល់រុស្ស៊ីករណីស្លាប់នៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានស្រាវជ្រាវជំងឺប៉េស្តអ្នកនាំពាក្យចង់ឲ្យអាមេរិករកស៊ីជាមួយរុស្ស៊ីកុំចាំចប់សង្គ្រាម » ប៉ូលិសស្រុកកៀនស្វាយ បញ្ជូនវេជ្ជបណ្ឌិត និងម្ចាស់គ្លីនិកទៅតុលាការ ករណីវាយដំស្ត្រីស្នេហ៍ ដោយសារស្រលាញ់ពេក » អាជ្ញាធរខេត្តសៀមរាបចេញបកស្រាយករណីយ៍បុរសធ្វើដងកាំបិតលក់ថាការចាប់ខ្លួនអយុត្តិធម៍ ព្រោះខ្លួនគ្រាន់តែទិញឈើពីប្រជាពលរដ្ឋ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 29831 នាក់

ម្សិលមិញ 11636 នាក់

សរុប 20597250 នាក់

តុលាការចោទមន្ត្រីអន្តោប្រវេសន៍ដែលជាមេក្រុម Online Scams នៅឃុំព្រែកខ្សាច់ទៅតុលាការបីបទល្មើស

 

ភ្នំពេញ ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានបញ្ជូនសំណុំរឿងមន្ត្រីអន្តោប្រវេសន៍ម្នាក់នៅប៉ុស្តិ៍អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាមេក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅឃុំព្រែកខ្សាច់ ខេត្តកោះកុង ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់វិធានការតាមនីតិវិធី។ ករណីយ៍នេះ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ លោក សយ ច័ន្ទវិចិត្រ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយបានឲ្យដឹងថា អង្គភាពប្រឆាំងអំពើពុករលួយ (អបព) បានបញ្ជូនសំណុំរឿងទៅតុលាការ ពីសប្តាហ៍មុន។a  po acu 

តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានសម្រេចចោទប្រកាន់មន្ត្រីអន្តោប្រវេសន៍ម្នាក់ដែល​ជាមេក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅឃុំព្រែកខ្សាច់ ខេត្តកោះកុង ចំនួនបីបទល្មើស និងបញ្ជូនទៅចៅក្រមស៊ើបសួរ។ ការចោទប្រកាន់នេះ បន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានបញ្ជូនសំណុំរឿងមន្ត្រីអន្តោប្រវេសន៍ម្នាក់នៅប៉ុស្តិ៍អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាមេក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅឃុំព្រែកខ្សាច់ ខេត្តកោះកុង ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់វិធានការតាមនីតិវិធី។

អ្នកនាំពាក្យអយ្យការអមសាសាលដំបូងរាជធានីភ្នំពេញបានបញ្ជាក់នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ នេះថា ៖ ករណីនេះ តំណាងអយ្យការបានសម្រេចចោទប្រកាន់ និងបញ្ជូនទៅចៅក្រមស៊ើបសួរ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ រួចហើយ ដោយចោទប្រកាន់ពីបទ រំលោភអំណាច, សមគំនិតក្នុងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសម្អាតប្រាក់ តាមមាត្រា៣៥ កថាខណ្ឌទី២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ, មាត្រា២៩ នៃក្រមព្រហ្មទណ្ឌ, មាត្រា៥ នៃច្បាប់ស្តីពីការប្រឆាំងការឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា និងមាត្រា៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។

អង្គភាពប្រឆាំងអំពើពុករលួយបានបញ្ជាក់ថា ជនសង្ស័យ ភេ ផាត់ផេង អាយុ ៣០ឆ្នាំ ត្រូវក្លាយជាជនត្រូវចោទក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ 3796 អ.យ.ក របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញពីបទ៖រំលោភអំណាចមានប្រសិទ្ធភាពតាមបញ្ញត្តិ មាត្រា 35 កថាខណ្ឌទី2 នៃច្បាប់ស្តីពីការប្រឆាំងអំពើ ពុករលួយ ឆ្នាំ2010។ សមគំនិតក្នុងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាតាមបញ្ញត្តិ មាត្រា 29 (និយមន័យអ្នកសមគំនិត) នៃក្រមព្រហ្មទណ្ឌ និង មាត្រា 5 នៃច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឆ្នាំ2026 និងបទសម្អាតប្រាក់តាមបញ្ញត្តិ មាត្រា 3 និងមាត្រា 38 នៃច្បាប់ស្តីពីការសម្អាតប្រាក់ និងហិរញ្ញប្បទាន ភេវកម្មឆ្នាំ 2020។

អង្គភាពប្រឆាំងអំពើពុករលួយបានបញ្ជាក់ថា លោក ភេ ផាត់ផេង បានប្រព្រឹត្តអំពើល្មើសច្បាប់ផ្ទុយពីគោលការណ៍ និងការដឹកនាំរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដោយហ៊ានរៀបចំឱ្យជនបរទេសចូលកម្ពុជាដោយខុសច្បាប់ ដូចជាជនបរទេសដែលមានឈ្មោះក្នុងបញ្ជីខ្មៅ ជនបរទេសប្រើលិខិតឆ្លងដែនក្លែងក្លាយ ក្រុមជនបរទេសដែលមកកម្ពុជាដែលចង់ឱ្យមានអ្នកឈរនាំចូល លើកផ្លាកឈ្មោះចាំទទួល អ្នកជូនដំណើរជាថ្នូរនឹងប្រាក់កាស។ ពួកអនឡាញហ្គេមផ្អែកលើចន្លោះប្រហោងនៃការអនុវត្តច្បាប់នេះក៏ត្រូវបាន ភេ ផាត់ផេង រៀបចំឱ្យចូលកម្ពុជាដោយគ្មានឧបសគ្គ ក្នុងនោះមានទាំងក្រុមអនឡាញស្គម របស់ ឆៃ យ៉ូវយៀន ផង។

ទាក់ទងករណីនេះ អង្គភាពប្រឆាំងអំពើពុរលួយបានឃាត់ខ្លួនមនុស្សចំនួន ៣នាក់ មានដូចជា លោរៀម រុំ មេឃុំព្រែកខ្សាច់ , លោក ជិន សុភាន់ អធិការរង ស្រុកគិរីសាគរ និងលោក ភេ ផាត់ផេង មន្ត្រីអន្តោប្រវេសន៍នៅប៉ុស្តិ៍អាកាសយានដ្ឋានអន្តរជាតិតេជោ

 

លោក ភេ ផាត់ផេង មន្ត្រីអន្តោប្រវេសន៍នៅប៉ុស្តិ៍អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយរកឃើញថា ជាមេក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅឃុំព្រែកខ្សាច់ ខេត្តកោះកុង។លោក ភេ ផាត់ផេង បានប្រព្រឹត្តអំពើល្មើសច្បាប់ផ្ទុយពីគោលការណ៍ និងការដឹកនាំរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដោយហ៊ានរៀបចំឱ្យជនបរទេសចូលកម្ពុជាដោយខុសច្បាប់ ដូចជាជនបរទេសដែលមានឈ្មោះក្នុងបញ្ជីខ្មៅ ជនបរទេសប្រើលិខិតឆ្លងដែនក្លែងក្លាយ ក្រុមជនបរទេសដែលមកកម្ពុជា ដែលចង់ឱ្យមាន អ្នកឈរនាំចូល - លើកផ្លាកឈ្មោះចាំទទួល - អ្នកជូនដំណើរ ជាថ្នូរនឹងប្រាក់កាស។ ពួកអនឡាញហ្គេមផ្អែកលើចន្លោះប្រហោងនៃការអនុវត្តច្បាប់នេះក៏ត្រូវបាន ភេ ផាត់ផេង រៀបចំឱ្យចូលកម្ពុជាដោយគ្មានឧបសគ្គ ក្នុងនោះមានទាំងក្រុមអនឡាញស្គម របស់ ឆៃ យ៉ូវយៀន ផង។ ភេ ផាត់ផេង កំណត់តម្លៃសេវាខុសច្បាប់របស់ខ្លួនមាន។

អង្គភាពប្រឆាំងអំពើពុករលួយបានបន្តថា បន្ទាប់ពីអស់អគារធំៗសម្រាប់លួចលាក់ធ្វើសកម្មភាព ក្រុមអនឡាញហ្គេមនៅព្រែកខ្សាច់ដែលបែក ខ្ញែក បន្តសកម្មភាពជាក្រុមតូច ករណីមេក្រុមឈ្មោះ ត្រងោល ជាឈ្មោះហៅក្រៅ និងមានឈ្មោះក្នុងក្រុម ឆៃ យ៉ូវយៀន Cai You Yuan ហើយឈ្មោះពិតក្នុងអត្តសញ្ញាណបណ្ណសញ្ជាតិចិន (លេខ 360105198305180037) និងក្នុងលិខិតឆ្លងដែនចិន (លេខ EM0396289) ចាង ចៀនឃាំង (Zhang Jian Qiang)។

ឆៃ យ៉ូវយៀន បានផ្តល់អត្ថប្រយោជន៍ (សូក) រៀម រុំ មេឃុំព្រែកខ្សាច់ ដើម្បីទទួលបានទីតាំងជា ជម្រកភស្តុភារ កិច្ចការពារឱ្យពួកខ្លួនអាចបន្តសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (អនឡាញស្គម) បោក ប្រាស់ករណីទិញទំនិញថ្លៃៗ (ករណីឃុំព្រែកខ្សាច់ភាគទី1 - សំណុំរឿងព្រហ្មទណ្ឌលេខ 5467 អ.យ.ក. របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ)។ ក្រៅពីមានមេឃុំព្រែកខ្សាច់ និងបក្ខពួក និងមានអធិការរង ស្រុកគិរីសាគរ វរសេនីយ៍ទោ ជិន សុភាន់ ឃុបឃិត សមគំនិត (ករណីឃុំព្រែកខ្សាច់ ភាគទី2 - សំណុំរឿង ព្រហ្មទណ្ឌលេខ 3769 អ.យ.ក. របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ) ឆៃ យ៉ូវយៀន មេក្រុមអន ឡាញស្គម 42នាក់ នៅឃុំព្រែកខ្សាច់ នៅមានបណ្តាញរបស់ខ្លួនមួយទៀតដែលចាំសម្រួលឱ្យពួកអនទុ ស្គមចូលមកកម្ពុជាដោយខុសច្បាប់តាមព្រលានអន្តរជាតិតេជោ។ បណ្តាញនោះមានឈ្មោះ ភេ ផាត់ផេង PHE PHAT PHENG ហៅ Yong Ping ហៅ Jack ហៅ Jack YP ហៅ Yong Ping Isolated ហៅ Yong Ping Alzheimer អនុសេនីយ៍ទោ នគរបាលអន្តោប្រវេសន៍។ ឆៃ យ៉ូវយៀន ក៏ដឹកនាំក្រុម និងជា សមាជិកក្រុមអនឡាញស្គមផ្សេងមួយចំនួនទៀត ក្រៅពីក្រុម 42នាក់នៅឃុំព្រែកខ្សាច់។a po acu1 a po acu2 a po acua