» សម្តេចតេជោ ហ៊ុន សែន នឹងបន្តជួយរដ្ឋាភិបាលលើការផលិតសម្ភារៈដទៃទៀត ដែលទាក់ទងនឹងវិស័យសន្តិសុខ និងការពារជាតិ » នាយករដ្ឋមន្ត្រីចេញអនុក្រឹត្យបង្កើតអាជ្ញាធរគ្រប់គ្រងអគ្គលេខាធិការដ្ឋានតាមបណ្តាស្ថាបន៍ក្រសួងប្រគល់ឲ្យលោកហ៊ុនម៉ានីគ្រប់គ្រង! » កិច្ចប្រជុំបច្ចេកទេសលើកទី៤២ នៃអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុកនៅសៀមរាបបានជំនួយមួយចំនួន! » សម្តេចតេជោ ហ៊ុន សែន ប្រកាសចាត់វិធានការលើអ្នកនាំសាច់បង្កកពីថៃ និងតាមរកមុខមន្ត្រីគប់គិតតែពេលចុះឆែកឆេឃ្លាំងស្តុកសាច់បង្កកនៅភ្នំពេញរកមិនឃើញបទល្មើស » ទោះប្រឈមពន្ធគយបន្ថែម ១០%តែការនាំចេញរបស់កម្ពុជាទៅអាម៉េរិក កើនជាង ៣១% ក្នុង ៥ខែដំបូងឆ្នាំ២០២៦ » កូនប្រុសអគ្គមេបញ្ជាការកងទព័ឡើងជាអភិបាលរងខេត្តព្រៃវែង » កូនស្រីអ្នកឧកញ៉ា គិត ម៉េង បញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ ពីសាលាបុត្រសម្ព័ន្ធក្រុមហ៊ុនឪពុករបស់ខ្លួន » នាយករដ្ឋមន្ត្រីកម្ពុជាប្រាប់អនុរដ្ឋមន្ត្រីការបរទេសអាមេរិក ថែមពីស្ថានភាពព្រុំដែនកម្ពុជាថៃ! » បារាំង និងអាល្លឺម៉ង់ លុបចោលគម្រោងអភិវឌ្ឍយន្ដហោះចម្បាំងជំនាន់រួមគ្នា » សម្តេចតេជោ ហ៊ុន សែនប្រាប់ប្រជាពលរដ្ឋភៀសសឹក នៅមណ្ឌលបណ្តោះអាសន្ន ឃុំស្លក្រាមថាកម្ពុជាអត់វ៉ៃគ្នាដណ្តើមដីទេចរចា! » នាយករដ្ឋមន្ត្រីវៀតណាមវាយតម្លៃខ្ពស់ការដឹកនាំរបស់សម្តេចធិបតីហ៊ុនម៉ាណែតនិងថប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តជំរុញទំនាក់ទំនងទ្វេភាគី ឱ្យកាន់តែស៊ី » ចូលព្រៃបត់ជើង ប្រទះឃើញទូរស័ព្ទ ៣ គ្រឿង និងឃើញគ្រោងឆ្អឹងមនុស្សម្នាក់ » ឧក្រឹដ្ឋជនជាតិចិនម្នាក់ ដែលត្រូវបានដាក់ក្នុងបញ្ជីរហាមឃាត់ចូលកម្ពុជា តែនៅអាចចូលបានដោយចាយលុយអស់ ១២០០ដុល្លារ! » ប្រទេសហ្វីលីពីនគ្រោះរញ្ជួយដីកម្រិតធ្ងន់ ផ្តាច់ជីវិតមនុស្សយ៉ាងហោច១៥នាក់ និងបង្កឱ្យរបួសជាង១០០នាក់ » មនុស្ស ៥នាក់បានបា.ត់បង់ជីវិ.តព្រមគ្នា នៅភូមិព្រៃឫស្សី ខេត្តកំពង់ស្ពឺ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1199 នាក់

ម្សិលមិញ 15181 នាក់

សរុប 19468701 នាក់

មហាក្សត្រ​ផាត់​មហា​ធា​ចេញ​តែងតាំង​មូ​ហ៍យី​ដ​ឌី​ន យ៉ា​ស​ស៊ីន (Muhyiddin Yassin) ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​ថ្មី​នៃ​ប្រទេស​ម៉ាឡេស៊ី​

 

​ម៉ាឡេស៊ី​៖ នៅ​ទីបំផុត​ព្រះមហាក្សត្រ​នៃ​ប្រទេស​ម៉ាឡេស៊ី បានសម្រេច​ព្រះទ័យ​ចាត់តាំង​លោក មូ​ហ៍យី​ដ​ឌី​ន យ៉ា​ស​ស៊ីន (Muhyiddin Yassin) ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​ថ្មី​នៃ​ប្រទេស​ម៉ាឡេស៊ី​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មាន AP នា​រសៀល​ថ្ងៃ​សៅរ៍ ទី​២៩ ខែកុម្ភៈ ឆ្នាំ​២០២០​។​a anva8 

​នៅក្នុង​សេចក្តីថ្លែងការណ៍​ពី​ព្រះរាជវាំង​ម៉ាឡេស៊ី​បាន​ឲ្យ​ដឹងថា «​ការសម្រេច​ព្រះទ័យ​របស់​ព្រះមហាក្សត្រ ក្នុងការ​ជ្រើសតាំង​លោក Muhyiddin (​ប្រធាន​គណបក្ស Bersatu) ជា​នាយករដ្ឋមន្ត្រី​គឺ​ស្របទៅតាម​រដ្ឋធម្មនុញ្ញ​មាត្រា ៤០ និង ៤៣ នៃ​សហព័ន្ធ​ម៉ាឡេស៊ី​»​។ មន្ត្រី​វាំង ម្នាក់​បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា «​ក្រោយ​ទទួល​ជួប​តំណាង​មកពី​គ្រប់​បក្ស​និង​សមាជិកសភា​ឯករាជ្យ​មក​តាម​ព្រះរាជតម្រិះ​របស់​ព្រះមហាក្សត្រ សមាជិកសភា​តាន់​ស្រ៊ី មូ​យី​ត​ឌី​ន យ៉ា​ស៊ីន​(​មូ​យី​ត​ឌី​ន​)​ទំនងជា​មានការ​ជឿទុកចិត្ត​ពី​សមាជិកសភា​។​

សេចក្តីថ្លែងការណ៍​បាន​បន្តថា « ព្រះមហាក្សត្រ​ចេញ​ព្រះរាជ​ក្រិត​ចែង​ដែលថា ដំណើរការ​តែងតាំង​នាយករដ្ឋមន្ត្រី​ម្នាក់​នឹងមិន​ត្រូវ​បង្អែរ​បង្អង់ ដោយសារតែ​ប្រទេសជាតិ​ត្រូវការ​រដ្ឋាភិបាល​មួយ​សំរាប់​វិបុលភាព​របស់​ប្រជាជន និង​ប្រទេស​ជាទី​ស្រឡាញ់​របស់​យើង​។​ព្រះមហាក្សត្រ​ចេញ​ក្រិត​បែបនេះ​ជា​លទ្ធផល​ល្អ​បំផុត​សំរាប់​គ្រប់គ្នា​ហើយ​ព្រះអង្គ​សង្ឃឹមថា វិបត្តិ​នយោបាយ​នេះ​នឹង​ចប់​»​។​

​ការប្រកាស​ចេញពី​វាំង​ដ៏​ស្រឡាំងកាំង​នេះ​កើតឡើង​ចំពេល​នាយករដ្ឋមន្ត្រី​បណ្តោះអាសន្ន មហា​ធៀ​ត្រូវបាន​គេ​រាយការណ៍​ថា រកបាន​ការគាំទ្រ​ពី​សមាជិកសភា​១១២​រូប សំរាប់​បង្កើត​រដ្ឋាភិបាល​មួយ​។​តែ​លោក​មហា​ធា​មិនអាច​កោះប្រជុំ​សភា​បាន​ដោយសារ​ព្រះមហាក្សត្រ​មិន​យល់ព្រម​។​ការតែងតាំង​នេះ​មានន័យថា​លោក​មហា​ធា​ត្រូវបាន​គេ​ផាត់​ចេញពី​ចេញពី​ឆាក់នយោបាយ​ដោយសារតែ​ភាពស្មោកគ្រោក​របស់គាត់​ក្នុងការ​ដឹកនាំ​។​

សូមបញ្ជាក់ថា​លោក មូ​ហ៍យី​ដ​ឌី​ន យ៉ា​ស​ស៊ីន (Muhyiddin Yassin) អាយុ​៧២​ឆ្នាំ ជា​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​គណបក្ស បឺ​សា​ទូ (Bersatu) របស់​បណ្ឌិត មហា​ធៀ ម​ហាំ​ម៉ាត់ គឺជា​អ្នកនយោបាយ​ជើងចាស់​មួយរូប​។​ប្រសិនបើ​លោក​ទទួលបាន​ការគាំទ្រ​ពីស​ភា ការស្បថ​ឡើងកាន់តំណែង និង​ត្រូវធ្វើឡើង​នៅ​ព្រះរាជវាំង អ៉ី​ស្តា​ណា ណេ​ហ្គា​រ៉ា (Istana Negara) នៅ​ថ្ងៃអាទិត្យ ទី​០១ ខែមីនា ឆ្នាំ​២០២០ វេលា​ម៉ោង ១០៖៣០​នាទី​ព្រឹក​។​

ដូច​ច្នោះ​លោក​លោ​កមូ​ហ៍យី​ដ​ឌី​ន យ៉ា​ស​ស៊ីន (Muhyiddin Yassin)​ដើម្បីបង្កើតគនរដ្ឋមន្ត្រីមួយបានក្រៅពី​ការគាំទ្រ​ពី​គណបក្ស​បឺ​សា​ទូ (Bersatu)​ខ្លួនឯង​លោក​ត្រូវតែមាន​ការគាំទ្រ​ពី​គណបក្ស​រួមគ្នា​ជាមួយ​គណបក្ស PKR របស់លោក អាន់​វ៉ា អ៉ី​ប្រា​ហ៊ីម (Anwar Ibrahim), គណបក្ស DAP និង​គណបក្ស PAN សរុប​ចូលគ្នា​បាន​ចំនួន​១២៩​អ​សនៈ​លើសពី​៥០​បូក​១​នៃសមាជិកសភា​២២២​នាក់ ដើម្បី​បង្កើត​ចេញ​ជា​រដ្ឋាភិបាលចំរុះ​។​

បើ​មិន​ចឹ​ង​ទេ​គឺ​ត្រូវ​មានការ​គា​ទ្រ​ពី​គណបក្ស UMNO​របស់​អតីត​នាយករដ្ឋមន្ត្រី​ណា​ជីប​រ៉ា​ហ្សា​ក់​ដែល​កំពុង​ប្រឈម​និង​ការកាត់ទោស​ពីបទ​ប្រព្រឹត្ត​អំពើពុករលួយ​ពេល​កាន់អំណាច​។​យ៉ាងណា​ដើម្បី​ទទួលបាន​ការគាំទ្រ​ពី​គណបក្ស​ផ្សេងៗ​វា​ត្រូវតែមាន​ការដោះដូរ​ជា​រង្វាន់​ទើបបាន​។​

​ប្រវត្តិ​នយោបាយ​របស់លោក Muhyiddin Yassin៖​ការពិតទៅ​លោក Muhyiddin មាន​ទំនោរ​ទៅរក​ឆាកនយោបាយ តាំងតែ​ពី​ទើប​បញ្ចប់​ការសិក្សា​ថ្នាក់​បរិ​ញ្ញាប​ត្រ័​សេដ្ឋកិច្ច​នៅ​ឆ្នាំ​១៩៧១ ដោយ​លោក​បាន​ចូលរួម​ជា​សមាជិក នៃ​ចលនានយោបាយ​មួយ (​គណបក្ស​) មាន​ឈ្មោះថា UMNO ក្នុង​ឆ្នាំ​ដដែល​នោះ​។​
នៅ​ឆ្នាំ​១៩៧៦ លោក Muhyiddin ត្រូវបានតែងតាំង​ជា​ប្រធាន​យុវជន នៃ​ចលនា UMNO និង​ក្រោយមក​លោក​ក៏បាន​ក្លាយជា​ប្រធាន​យុវជន​របស់ UMNO ប្រចាំ​រដ្ឋ Johor​។

តំណែង​របស់លោក Muhyiddin បាន​ហក់​ឡើង​យ៉ាង​លឿន និង​ជា​បន្តបន្ទាប់ នៅក្នុង​គណបក្ស​យុវជន UMNO នៃ​រដ្ឋ Johor ហើយ​នៅ​ទីបំផុត​ក្នុងការ​បោះឆ្នោត សកល​នៅ​ឆ្នាំ​១៩៨៦ លោក​អាច​ដណ្តើមបាន​អ​សនៈ​មួយ​ក្នុង​សភា​រដ្ឋ Johor​។​

​នៅក្នុង​ជួ​រដ្ឋាភិបាល​របស់លោក Muhyiddin Yassin៖​ពី​ឆ្នាំ​១៩៩៥ ដល់​ឆ្នាំ​១៩៩៩ លោក Muhyiddin កាន់តំណែង​ជា​រដ្ឋមន្ត្រីក្រសួង​យុវជន និង​កីឡា​។​
​ពី​ឆ្នាំ​១៩៩៩ ដល់​ឆ្នាំ​២០០៤ លោក Muhyiddin កាន់តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​ក្នុងស្រុក​។​​ពី​ឆ្នាំ​២០០៤ ដល់​ឆ្នាំ​២០០៨ លោក Muhyiddin កាន់តំណែង​ជា​រដ្ឋមន្ត្រី​កសិកម្ម និង​ក​សិ​-​ឧស្សាហកម្ម​។​​ពី​២០០៨ ដល់​ឆ្នាំ​២០០៩ លោក Muhyiddin កាន់តំណែង​ជា​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​អន្តរជាតិ និង​ឧស្សាហកម្ម​។​លោក Muhyiddin ត្រូវបាន​អតីត​រដ្ឋបាល​លោក ណា​ជីប រ៉ា​ហ្សា​ក់ តែងតាំង​ជា​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​អប់រំ​នៅ​ឆ្នាំ​២០០៩​។​

​ដំណើ​រវិ​វ​ឌ្ឈ​ន៍​នយោបាយ​ដែល​ធ្វើ​ឲ្យ​លោក Muhyiddin Yassin​ក្លាយខ្លួនជា​នាយករដ្ឋមន្ត្រី​៖
* នៅ​ខែកក្កដា ឆ្នាំ​២០១៦ លោក Muhyiddin បាន​ចុះឈ្មោះ​បង្កើត​គណបក្ស​ថ្មី​មួយ ដែលមាន​ឈ្មោះថា ផា​ទី ព្រី​ប៊ូ​មិ បឺ​សា​ទូ ម៉ាឡេស៊ី (PPBM ឬ Bersatu) ជាមួយ​បណ្ឌិត មហា​ធៀ ម​ហាំ​ម៉ាត់ ដោយ​លោក Muhyiddin មាន​តំណែង​ប្រធាន ហើយ​លោក មហា​ធៀ ជា​អគ្គលេខាធិការ​បក្ស​។​
* នៅក្នុង​ការបោះឆ្នោត​កាលពី​ខែឧសភា ឆ្នាំ​២០១៨ គណបក្ស Bersatu ទទួលបាន​អ​សនៈ​ច្រើន​នៅក្នុង​សភាជាតិ ហើយ​ត្រូវ​រួមគ្នា​ជាមួយ​គណបក្ស PKR របស់លោក អាន់​វ៉ា អ៉ី​ប្រា​ហ៊ីម (Anwar Ibrahim), គណបក្ស DAP និង​គណបក្ស PAN សរុប​ចូលគ្នា​បាន​ចំនួន​១២៩​អ​សនៈ ដើម្បី​បង្កើត​ចេញ​ជា​រដ្ឋាភិបាលចំរុះ​។​
* លោក មហា​ធៀ ត្រូវបាន​គណបក្ស​ចំរុះ​គាំទ្រ​ធ្វើជា​នាយករដ្ឋមន្ត្រី​។​នៅក្នុង​ការបង្កើត​បក្ស​ចំរុះ Pakatan Harapan (PH) ដើម្បី​គ្រប់គ្រង​រដ្ឋាភិបាល លោក មហា​ធៀ បាន​សន្យាថា នឹង​ប្រគល់​តំណែង​នាយករដ្ឋមន្ត្រី ឲ្យ​លោក Anwar វិញ​មិន​ឲ្យ​លើសពីរ​ឆ្នាំ​។​
* ភាពមិនច្បាស់លាស់​កើត​ឡើងជា​បន្តបន្ទាប់ ក្រោយ​លោក មហា​ធៀ ត្រូវបាន​គេ​មើលឃើញថា មិនមាន​ចេតនា​ផ្ទេរតំណែង​ឲ្យ​លោក អាន់​វ៉ា តាម​ការសន្យា​។

នៅ​ថ្ងៃ​ចន្ទ ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២០ លោក មហា​ធៀ ដាក់ពាក្យ​លាលែង​ពី​តំណែង​នាយករដ្ឋមន្ត្រី​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល ថ្វាយ​ព្រះមហាក្សត្រ ហើយ​លោក​ក៏​លាលែង​ពី​តំណែង​អគ្គលេខាធិការ​បក្ស Bersatu ផងដែរ​។ * ព្រះមហាក្សត្រ​ម៉ាឡេស៊ី ព្រះ​ចៅ អាប់​ឌុល​ឡា​ហ៍ បានសម្រេច​ព្រះទ័យ​យល់ព្រម​តាម​លិខិត​លោក មហា​ធៀ តែ​ទ្រង់​បានស្នើ​លោក​ធ្វើជា នាយករដ្ឋមន្ត្រី​បណ្តោះអាសន្ន​១០​ថ្ងៃ ដើម្បី​ដឹកនាំ​ប្រទេស​រហូតដល់​គណៈរដ្ឋមន្ត្រី និង​នាយករដ្ឋមន្ត្រី​ថ្មី​ត្រូវបានតែងតាំង​។​
* លោក មហា​ធៀអាយុ៩៤ឆ្នាំ និង​លោក អាន់​វ៉ាអាយុ៧២ឆ្នាំបាន អះអាង​រៀងៗ​ខ្លួន​អំពី​លទ្ធភាព​អាច​ឡើងកាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​។​
* បុគ្គល​បី​រូប​ត្រូវបាន​គេ​មើលឃើញថា ជា​ជម្រើស​ល្អ​បំផុត​សម្រាប់​តំណែង​នាយករដ្ឋមន្ត្រី​មានដូចជា លោក Muhyiddin, លោក មហា​ធៀ និង​លោក អាន់​វ៉ា​។​a anva a anva7