» សហរដ្ឋ​អាម៉េរិក និង​ចិន ព្រមព្រៀង​លើ​លក្ខខណ្ឌ​ពាណិជ្ជកម្ម​ជា​មូលដ្ឋាន ក្រោយ​ចរចា ២​ថ្ងៃ​នៅក្នុង​ទីក្រុង​ឡុង​ដ៍​ឯប្រទេសផ្សេងៗទុកសិន » ប្រ​ធា នា​ធិបតី បារាំង​សន្យា​នឹង​ជួយ​សម្រួល​ផ្ដល់​ឯកសារ​ផ្សេងៗ​ដល់​កម្ពុជា​-​ថៃ សម្រាប់​ដំណើរការ​ទៅកាន់​តុលាការ​យុ​តិ្ត​ធម៌​អន្តរជាតិ ICJ? » វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​ប្រកាស បើក​ការសិក្សា​ស្រាវជ្រាវ តាមដាន និង​ពង្រឹង​ការការពារ​ជំងឺ​ឆ្កែឆ្កួត » រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ឋា​ម​ពល​អះអាង​ពី​ការ​មាន​ភ្លើងអគ្គិសនី​គ្រប់គ្រាន់​ទោះ​ថៃ​បិទ​ក៏ដោយ​ » កម្ពុជា​-​បារាំង កំពុង​រៀបចំ​ផែនទី​បង្ហាញផ្លូវ ដើម្បី​លើក​កម្រិត​នៃ​ទំនាក់ទំនង​ប្រទេស​ទាំងពីរ ជា «​ដៃគូ​យុទ្ធសាស្ត្រ​» » អភិបាលក្រុង Los Angeles ប្រកាស​បម្រាម​គោចរ​ខណៈ​លោក Trump ព្រមាន​ថា ការតវ៉ា​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន នឹង​ជួប​កម្លាំង​ដាក់ពង្រាយ​ដ៏​ច្រើន​ » ប្រធាន​តំណាង JICA នៅ​កម្ពុជា​សន្យា​បន្ត​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​នា​ន​ក្រោម​ក្រសួងមហាផ្ទៃ​ » ​រដ្ឋមន្ត្រី​មហាផ្ទៃ ប្រាប់​អាជ្ញាធរខេត្ត​ជាប់​ព្រំដែន​ជាមួយ​ថៃ ត្រៀម​រៀបចំ និង​បម្រុង​ទុក​នូវ​ផែន​ការទទួល​និង​ជម្លៀស​ប្រជាពលរដ្ឋ​ដែល​ត្រឡប់​ចូលក្នុង​ប្រទេស​វិញ » បន្ទាប់ពី​រារាំង​អ៊ីស្រាអែល​បាន​ចាប់​រឹបអូស​ទូក​ដឹក​ជំនួយ​មនុស្សធម៌​និង​នាង Greta Thunberg មិន​ឲ្យ​ចូល​ឆ្នេរ​ហ្កា​ហ្សា​ » បណ្ឌិត​ម្នា​ក់ខ្មែរថា​៖ ថៃ​បិទ​ព្រំដែន គឺ​ប៉ះពាល់​ថៃ​ខ្លួនឯង​!? » អតីតរដ្ឋមន្ត្រី​ការបរទេស​ខ្មែរ រម្លឹក​រឿង​ថៃ ចាញ់ក្តី​ប្រាសាទព្រះវិហារ បន្ទាប់ពី​រដ្ឋមន្ត្រីការបរទេស​ថ្មី​ប្រាប់​ថៃ​រឿង​បញ្ជូន​ពាក្យ​ប្តឹង​ថ្មី » សាស្ត្រាចារ្យ​សាកលវិទ្យាល័យ ជូឡា​ឡង​កន​៖ «​បើ​ថៃ​មិន​ចរចា និង​ផ្តោតលើ​ការប្រើ​កម្លាំងយោធា ថៃ​កាន់តែ​បាត់បង់​ភាពជឿជាក់​លើ​ឆាក​អន្តរជាតិ​, សង្គ្រាម​មិនអាច​ដោះស្រាយ​ជម្លោះ​ឡើយ​» » យោធា​ថៃ​ចាប់ផ្តើម​បិទ​ច្រកទ្វារព្រុំដែន​អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា​ថា​អត់​ដឹងអី​ហង​? » ការចរចា​ពន្ធ​បដិការ កម្ពុជា​-​អាមេរិក បាន​ត្រឹម​ឯកភាព​លើ​បញ្ញត្តិ​ជាច្រើន​មិនទាន់បាន​ផល​អី​ទេ​ » ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​អះអាងថា ក្នុង​ជម្លោះព្រំដែន​រវាង​កម្ពុជា និង​ថែ កម្ពុជា​មិន​បោះបង់​យន្តការ​ទ្វេភាគី​នោះឡើយ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 144 នាក់

ម្សិលមិញ 4904 នាក់

សរុប 16910854 នាក់

បង្កើត​ក្រុម​ទប់ស្កាត់​និង​បង្ក្រាប​សម​ត្ត​កិច្ច​ដែល​មក​ធ្វើ​សកម្មភាព​ក្នុង​រាជធានី​ណា​ដែល​មិន​សហការ​ជាមួយ​មូលដ្ឋាន​!

​ភ្នំពេញៈ ក្រុម​ប្រតិបត្តិ​ការទប់ស្កាត់ និង​បង្ក្រាប ក្រុម​ធ្វើ​សកម្មភាព​ចាប់​ឃាត់ខ្លួន​ប្រជាពលរដ្ឋ បែប​អនាធិបតេយ្យ ដោយ​មិនមាន​កិច្ចសហការ ពី​អាជ្ញាធរ​មូលដ្ឋាន​ត្រូវបាន​បង្កើតឡើង​ហើយដោយ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ។​ការបង្កើត​ក្រុម​នេះ​ឡើង​គឺ​បន្ទាប់ពី​ថ្មីៗ​នេះ​មាន​លេចចេញ​បាតុភាព​សម​ត្ត​កិច្ច​ចុះ​ចាប់​មនុស្ស​បង្ក​ឲ្យ​មាន​ការតវ៉ា​ពី​ប្រជាពលរដ្ឋ​ព្រោះ​មិនដឹងថា​សម​ត្ត​កិច្ច​ខាង​ណា​?​។​a police sar thet 

​ក្រុម​បញ្ជា​ការដឹកនាំ និង​ក្រុម​ប្រតិបត្តិ​ការទប់ស្កាត់ និង​បង្ក្រាប ក្រុម​ធ្វើ​សកម្មភាព​ចាប់​ឃាត់ខ្លួន​ប្រជាពលរដ្ឋ បែប​អនាធិបតេយ្យ​ដែល​រៀបចំឡើង​ដោយ មាន​ចំនួន ៩ ក្រុម ស្ថិតនៅក្រោម​ការដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ​ឯក ស ថេត អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល រាជធានី​ភ្នំពេញ​មាន លោក​ឧ​ត្ត​ម​សេនីយ​ត្រី គល់ យី ស្នងការរង​ទទួល​ផែន​ប្រ​ឆាំ​ថ​គ្រឿងញៀន ជា​មេបញ្ជាការ និង​លោក​វរសេនីយទោ រ៉ឹ​ម ម៉ិច នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន ជា​មេបញ្ជាការរង ដោយមាន​ភារកិច្ច​ចុះ​ល្បាត អន្តរាគមន៍ ទប់ស្កាត់ និង​បង្ក្រាប​កម្លាំង​អនាធិបតេយ្យ ដែល​ធ្វើ​សកម្មភាព​ចាប់​ឃាត់ ខ្លួន​ពលរដ្ឋ ដោយ​មិនមាន កិច្ចសហការ​ពី​អាជ្ញាធរ​មូលដ្ឋាន​។​

​តាម​សេចក្ដីសម្រេច ចុះ​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០២២ នោះ បាន​លើកឡើងថា ក្រុមការងារ​ត្រួតពិនិត្យ មាន​ភារកិច្ច​៖– ជា​សេនាធិការ​ជូន​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ លើ​ការងារ​ចុះ​ត្រួតពិនិត្យ រក្សា​សណ្ដាប់ធ្នាប់ របៀបរៀបរយ ទប់ស្កាត់ និង​បង្ក្រាប​ក្រុម​ជន​ធ្វើ​សកម្មភាព ចាប់​ឃាត់​មនុស្ស អនាធិប្បតេយ្យ ក្នុងភូមិ​សាស្ដ្រ​រាជធានី​ភ្នំពេញ​។​– ក្រុម​ប្រតិបត្តិការ​នីមួយៗ ត្រូវ​បែងចែក​កម្លាំង ដើម្បី​ទទួលខុសត្រូវ ២៤/២៤​ម៉ោង កសាង​ផែនការ​សកម្មភាព និង​ប្រតិទិន​ការងារ កំណត់​តំបន់​ស្មុ​គ្រ​ស្មាញ តំបន់​ប្រឈម តំបន់​កើតមាន​ហេតុការណ៍​ញឹកញាប់ ដើម្បីឱ្យ​ការងារ​ទប់ស្កាត់ និង​បង្ក្រាប​ធានាបាន ប្រសិទ្ធភាព​។​-​ពេលចេញ​ប្រតិបត្តិការ កម្លាំង​ទាំងអស់ ត្រូវធ្វើ​ការងារ​ជា​ក្រុម ត្រូវ​ស្លៀកពាក់​ឯកសណ្ឋាន ឈុត​ប្រយុទ្ធ ពាក់​សញ្ញា​សម្គាល់ និង​គ្រឿង​បន្ទាប់បន្សំ​របស់​នគរ​បាល ឲ្យ​បាន​សព្វគ្រប់ មាន​អាវុធ​គ្រប់​ដៃ និង​រៀបចំខ្លួន​ឲ្យ​ស័ក្ក​សមជា​សមត្ថកិច្ច ដែលមាន​តួនាទី ជា​អ្នកអនុវត្ត​ច្បាប់ ។​

-​ពេល​ទទួលបាន​ព័ត៌មាន តាម​ប្រព័ន្ធ​ទំនាក់ទំនង ឬ​ប្រភព​ផ្សេងៗ ពាក់ព័ន្ធ​នឹង​សកម្មភាព ចាប់​ឃាត់ខ្លួន​ពលរដ្ឋ នៅ​ចំណុច​ណាមួយ ដោយ​ក្រុម​មិន​ស្គាល់​អត្តសញ្ញាណ ក្រុម​ប្រតិបត្តិការ​ទាំងអស់ ត្រូវ​ទំនាក់ទំនង​ផ្តល់ព័ត៌មាន ឲ្យ​គ្នា​ទៅវិញទៅមក និង​ចេញ​ធ្វើ​សកម្មភាព តាម​បង្ក្រាប ដោយ​មិន​លើកលែង ។​-​ពេល​ពិនិត្យឃើញ​ជាក់ស្ដែង មាន​ការចាប់​ឃាត់ខ្លួន​មនុស្ស នៅលើ​ដងផ្លូវ​កម្លាំង ប្រតិបត្តិការ ត្រូវអនុវត្ត​វិធានការ ដូចខាងក្រោម ៖+ ត្រូវ​ម្ចាស់ការ ធានាបាន​ប្រៀប​ក្នុងការ​គ្រប់គ្រង​ស្ថានភាព​កន្លែងកើតហេតុ​។​+ ពិភាក្សា​ដោយ​សម្របសម្រួល ដើម្បី​ស្វែងរក​អត្តសញ្ញាណ​អង្គភាព និង​អ្នកទទួលខុសត្រូវ​។​+ ទំនាក់ទំនង​ទៅ​ក្រុម​ប្រតិបត្តិការ ដែល​នៅ​ជិត​បំផុត ដើម្បី​បញ្ជូន​កម្លាំង​ជំនួយ មក​គ្រប់គ្រង សភាពការណ៍ ។​+ អនុវត្ត​វិធានការ ដោយ​ចាប់បង្ខំ នាំយក​អ្នកពាក់ព័ន្ធ​ទាំងអស់ មក​អង្គភាព ដើម្បី​អនុវត្ត​នីតិវិធី ស្រាវជ្រាវ និង​ស៊ើបអង្កេត ។​

-​អំឡុងពេល​ប្រតិបត្តិការ និង​បង្ក្រាប​នៅ​ចំណុច​ណាមួយ ប្រធាន​ក្រុម​ប្រតិបត្តិការ​នីមួយៗ ត្រូវ​រាយការណ៍​បន្ទាន់ អំពី​ស្ថានភាព​កម្លាំង ហេតុការណ៍ បញ្ហា​ប្រឈម ដំណោះស្រាយ ជូន​បញ្ហា​ការដឹកនាំ ដើម្បី​មាន​មូលដ្ឋាន រាយការណ៍ និង​សុំ​យោបល់​ដឹកនាំ​បន្ត ។​-​ត្រូវ​បញ្ចៀស​ឲ្យ​បាន​ក្នុង​កម្រិត​ខ្ពស់ ចំពោះ​ការប្រើប្រាស់​អាវុធ ធ្វើជា​ដំណោះស្រាយ ជាមួយ​បញ្ហា ប៉ុន្តែ​ក្នុង​លក្ខខណ្ឌ ដើម្បី​ការពារ​ពី​ការគំរាមកំហែង ត្រូវ​ប្រើប្រាស់​ឲ្យ​ស្រប តាម​វិជ្ជាជីវៈ និង​មានការ​គិតគូរ​ពី​ហានិភ័យ ដល់​ប្រជាពលរដ្ឋ ដែល​នៅ​ជិតៗ​ទីកន្លែង​នោះ​។​

-​ក្រុម​ប្រតិបត្តិការ​នីមួយៗ ត្រូវធ្វើ​របាយការណ៍ រាយការណ៍​ប្រចាំថ្ងៃ ពី​សកម្មភាព​ដែលជា កិច្ចប្រតិបត្តិការ បញ្ហា​ប្រឈម និង​សំណូមពរ ជូន​បញ្ហា​ការដឹកនាំ​។ បញ្ហា​ការដឹកនាំ ត្រូវ​បូកសរុប​របាយការណ៍ ពី​ក្រុម​ប្រតិបត្តិការ​ទាំងអស់ រាយការណ៍​ជូន​ថ្នាក់ដឹកនាំ ដើម្បី​មានការ​ចង្អុល​ដឹកនាំ​បន្ត ។​-​ស្នងការរង​ទទួល​ផែនការ​ងារ​សេនាធិការ ស្នងការរង​ផែន​ការងារ​ប្រឆាំង​បទល្មើស​គ្រឿងញៀន លោកនាយ​ការិយាល័យ លោក​អធិការ នៃ​អធិការដ្ឋាន​នគរបាល ខណ្ឌ​ទាំង​១៤ និង​ដូច​ប្រការ​១(​នៃ​សេចក្ដីសម្រេច​) ត្រូវ​ទទួលបន្ទុក​អនុវត្តន៍ សេចក្តីសម្រេច​នេះ ឲ្យ​មាន​ប្រសិទ្ធភាព ចាប់​ពីថ្ងៃ​ចុះហត្ថលេខា តទៅ ។​សូម​បញ្ជាក់ដែរថា​កាលពី​ទើប​ចូលកាន់​តំណែង​ថ្មៗ​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​លោក​ឧ​ត្ត​ម​សេនីយ៍​ស​ថេត​ធ្លាប់បាន​ចាប់​ឃាត់​សម​ត្ត​កិច្ច​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ដែល​ចុះ​ធ្វើ​សកម្មភាព​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​តែ​មិនដឹង​ម៉េច​បានជា​ស្ងាត់ឈឹង​រហូត​កើតមាន​បាតុភាព​ជាថ្មី​បែបនេះ​៕a police thet