» សម្តេចតេជោ ហ៊ុន សែន នឹងបន្តជួយរដ្ឋាភិបាលលើការផលិតសម្ភារៈដទៃទៀត ដែលទាក់ទងនឹងវិស័យសន្តិសុខ និងការពារជាតិ » នាយករដ្ឋមន្ត្រីចេញអនុក្រឹត្យបង្កើតអាជ្ញាធរគ្រប់គ្រងអគ្គលេខាធិការដ្ឋានតាមបណ្តាស្ថាបន៍ក្រសួងប្រគល់ឲ្យលោកហ៊ុនម៉ានីគ្រប់គ្រង! » កិច្ចប្រជុំបច្ចេកទេសលើកទី៤២ នៃអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុកនៅសៀមរាបបានជំនួយមួយចំនួន! » សម្តេចតេជោ ហ៊ុន សែន ប្រកាសចាត់វិធានការលើអ្នកនាំសាច់បង្កកពីថៃ និងតាមរកមុខមន្ត្រីគប់គិតតែពេលចុះឆែកឆេឃ្លាំងស្តុកសាច់បង្កកនៅភ្នំពេញរកមិនឃើញបទល្មើស » ទោះប្រឈមពន្ធគយបន្ថែម ១០%តែការនាំចេញរបស់កម្ពុជាទៅអាម៉េរិក កើនជាង ៣១% ក្នុង ៥ខែដំបូងឆ្នាំ២០២៦ » កូនប្រុសអគ្គមេបញ្ជាការកងទព័ឡើងជាអភិបាលរងខេត្តព្រៃវែង » កូនស្រីអ្នកឧកញ៉ា គិត ម៉េង បញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ ពីសាលាបុត្រសម្ព័ន្ធក្រុមហ៊ុនឪពុករបស់ខ្លួន » នាយករដ្ឋមន្ត្រីកម្ពុជាប្រាប់អនុរដ្ឋមន្ត្រីការបរទេសអាមេរិក ថែមពីស្ថានភាពព្រុំដែនកម្ពុជាថៃ! » បារាំង និងអាល្លឺម៉ង់ លុបចោលគម្រោងអភិវឌ្ឍយន្ដហោះចម្បាំងជំនាន់រួមគ្នា » សម្តេចតេជោ ហ៊ុន សែនប្រាប់ប្រជាពលរដ្ឋភៀសសឹក នៅមណ្ឌលបណ្តោះអាសន្ន ឃុំស្លក្រាមថាកម្ពុជាអត់វ៉ៃគ្នាដណ្តើមដីទេចរចា! » នាយករដ្ឋមន្ត្រីវៀតណាមវាយតម្លៃខ្ពស់ការដឹកនាំរបស់សម្តេចធិបតីហ៊ុនម៉ាណែតនិងថប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តជំរុញទំនាក់ទំនងទ្វេភាគី ឱ្យកាន់តែស៊ី » ចូលព្រៃបត់ជើង ប្រទះឃើញទូរស័ព្ទ ៣ គ្រឿង និងឃើញគ្រោងឆ្អឹងមនុស្សម្នាក់ » ឧក្រឹដ្ឋជនជាតិចិនម្នាក់ ដែលត្រូវបានដាក់ក្នុងបញ្ជីរហាមឃាត់ចូលកម្ពុជា តែនៅអាចចូលបានដោយចាយលុយអស់ ១២០០ដុល្លារ! » ប្រទេសហ្វីលីពីនគ្រោះរញ្ជួយដីកម្រិតធ្ងន់ ផ្តាច់ជីវិតមនុស្សយ៉ាងហោច១៥នាក់ និងបង្កឱ្យរបួសជាង១០០នាក់ » មនុស្ស ៥នាក់បានបា.ត់បង់ជីវិ.តព្រមគ្នា នៅភូមិព្រៃឫស្សី ខេត្តកំពង់ស្ពឺ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1635 នាក់

ម្សិលមិញ 15181 នាក់

សរុប 19469137 នាក់

អគ្គស្នងការ​នគរបាល​ជាតិ​សន្យា​ការពារ​សុវត្ថិភាព​ជូន​ស្ថានទូត​អាមេរិក​!

 

​ភ្នំពេញ ៖​អគ្គស្នងការ​នគរបាល​ជាតិ​និង​ស្ថាន​ទូ​អាមេរិក​នៅ​ថ្ងៃទី​៩ កក្កដា​នេះ ចុះហត្ថលេខា​លើ​អនុស្សរណៈ នៃ​ការយោគយល់​គ្នា ប្រយោជន៍​ពង្រឹង​កិច្ចការ សន្តិសុខ ស្ថានទូត​អាមេរិក ប្រចាំ​កម្ពុជា​។​a po us 

អនុស្សារណៈ​នេះ​ចុះហត្ថលេខា​ដោយ​នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​លោក Timithy Pittman ប្រធាន​សន្តិសុខ​ប្រចាំ តំបន់ របស់​ស្ថានទូត​អាមេរិក ។​នេះ​បើតាម​គេហទំព័រ​ផ្លូវការ របស់​នគរបាលជាតិ​កម្ពុជា​។​

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន ត្រូវបាន​ដកស្រង់​សម្តី​ថា “​រំលឹក​អំពី​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​នគរបាលជាតិ​កម្ពុជា និង​ស្ថាន​បេសកកម្ម​ការទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា ទាំង​មុន​និង​ក្រោយ​ការចុះ​អនុស្សរណៈ​កន្លងមក​” ។​

​លោក​នេ​ត សាវឿន ត្រូវបាន​ដកស្រង់​សម្តី​បន្ថែមថា “​ជម្រុញ​រក​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​គ្នា​នេះ ជា​បន្ត​ថែមទៀត ជាពិសេស​ការ​ផ្តល់ព័ត៌មាន រវាង​គ្នា​តាមរយៈ Hotline ពាក់ព័ន្ធ​រាល់​ចំណុច​សង្ស័យ​នានា ឬ​ព័ត៌មាន​ផ្សេងៗ​ដែល​បំរើ​ផលប្រយោជន៍ នៃ​កិច្ចការពារ​សន្តិសុខ​” ជាការ​កត់សម្គាល់ មិន​ថា​ស្ថានទូត​អាមេរិក​នោះទេ បណ្តា​ស្ថានទូត​បរទេស​ទាំងឡាយ បូក​រួមទាំង​និវេសនដ្ឋាន​ទូត​ទាំងអស់​នៅ​កម្ពុជា ត្រូវបាន​ការពារ​សន្តិ​សុខ​យ៉ាង​ល្អ និង​ធានា​នូវ​សុវត្ថិភាព ក្នុងពេល​បំពេញភារកិច្ច​ផងដែរ​។​

មានការ​កត់សម្គាលថា​ការចុះហត្ថលេខា​បានធ្វើ​ឡើង​នៅពេលដែល​ឯកអគ្គ​រដ្ឋ​ទូ​ថ្មី​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​នឹង​មកដល់​កម្ពុជា​ក្នុងអំឡុង​ខែសីហា​ខាងមុខនេះ​។តែយ៉ាងណាផែនការនេះអាចនឹងរាំងខ្ទប់មិនឲ្យមានការរត់ចូលស្ថានទូតដើម្បីគេចខ្លួនពីអ្នកនយោបាយណាមួយផងដែរ៕a po us1