» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10600 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700771 នាក់

នាយក​ស្ថានីយ​វិទ្យុ​រិទ្ធី​សែន​មិន​ជាប់ឃុំ​ដោយសារ​បណ្តឹង​មេការ​ឧកញ៉ា​សុខ​ប៊ុន​

 


​កំពង់ឆ្នាំង​: នៅ​ព្រឹក​ថ្ងៃទី​៦​សីហា​នេះ លោក សុខ ឧ​ត្ត​ម នាយក​ស្ថានីយ៍​វិទ្យុ​រិទ្ធី​សែន មិន​ត្រូវបាន​តុលាការ​ឃុំខ្លួន​ដូច​ការចោទប្រកាន់ និង ទាមទារ​របស់​មេការ​ឧកញ៉ា សុខ ប៊ុន​ឡើយ​ក្រោយពី​ទទួលបាន​ការសាកសួរ​និង​បំភ្លឺ​ជូន​តុលាការ ។​a bes dong2 

​លោក សុខ ឧ​ត្ត​ម នាយក​ស្ថានីយ​វិទ្យុ​រិ​ទ្ធិ​សែន​អមដោយ​មេធាវី​របស់លោក បាន ចូល​បំភ្លឺ​នៅ​តុលាការ បណ្ដឹង​របស់​មេការ ឧកញ៉ា សុខ ប៊ុន ! នៅ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង បន្ទប់​លេខ ៣ ។​​លោក សុខ ឧ​ត្ត​ម បានដាក់​ភស្តុតាង​មួយចំនួន ដែលជា​ឯកសារ​ផ្លូវច្បាប់ ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ ១៨០ ជូនទៅ​ព្រះរាជអាជ្ញា​ខេត្ត រួមទាំង​ខ្សែអាត់​សំឡេង ដែល​បញ្ជាក់​បង្ហាញ​អំពី​ភាពមិនប្រក្រតី​មួយចំនួន​របស់​មេការ​លោក​ឧកញ៉ា សុខ ប៊ុន ដែល​បាន​ប្រព្រឹត្ត​កន្លងមក​។​


​ទន្ទឹមនឹង​ការចូល​ខ្លួន​បំភ្លឺ ពី​នាយក​ស្ថានីយ​វិទ្យុ​សែន ផងដែរ មាន​ក្រុម​អ្នកសារព័ត៌មាន ប្រមាណ​ជា ២៥ អង្គភាព បាន​ឋិត​នៅ​ខាងក្រៅ​របស់​សាលាដំបូង​ខេត្តកំពង់ឆ្នាំង ដើម្បី​ធ្វើការ​តាមដាន​ទៅលើ​ករណី​ចូល​បំភ្លឺ​របស់លោក​សុខ ឧ​ត្ត​ម ។​

​បណ្ដា​អ្នកសារព័ត៌មាន ២៥ អង្គភាព​និង​សា​ម៉ី​ខ្លួន​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​លោក​យូ ទិ​ត្យ​វ​ឌ្ឍា​នៈ ព្រះរាជអាជ្ញា​ខេត្ត ​និង​លោក ឡុង ស៊ីថា ព្រះរាជអាជ្ញារង ដែល​បានផ្ដល់​យុត្តិធម៌​ទៅលើ​អ្នកសារព័ត៌មាន​។​

​សូមបញ្ជាក់ថា លោក លន់ ឡ​ន ដែលជា​មេការ ឧកញ៉ា សុខ ប៊ុន បាន​ប្តឹង​នាយក​ស្ថានីយ​វិទ្យុ​រិ​ទ្ធិ​សែន ទៅកាន់​ព្រះរាជអាជ្ញា ដោយបាន​ចោទប្រកាន់ ថា​លោក​សុខ​ឧ​ត្ត​ម​ធ្វើការ​ញុះញង់​ប្រជាពលរដ្ឋ​ឲ្យ​មក​តវ៉ា​ជាមួយ​ក្រុមហ៊ុន​ធ្វើ​ឲ្យ​ខូច​ឈ្មោះ​បាត់បង់​កិត្តិយស ហើយ​មេការ​របស់​ឧកញ៉ា​បាន​ប្តឹង​ទាមទារ​ឲ្យ​តុលាការ​នូវ​បី​ចំណុច​:១-​មួយ​សុំ​ប្ដឹង​ទាមទារ​ប្រាក់​ចំនួន ៥​ម៉ឺន​ដុល្លារ​.២-​សុំ​ប្ដឹង​ទាមទារ​ឃាត់ខ្លួន ឃុំខ្លួន​តាមផ្លូវ​ច្បាប់​។​.៣-​សុំ​ផ្ដន្ទាទោស​តាមផ្លូវ​ច្បាប់​
​ដីកា​រកោះ របស់​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង​សំណុំរឿង​ព្រហ្មទណ្ឌ ១៨០ ចុះ​ថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០១៩​លោក ឡុង ស៊ីថា ព្រះរាជអាជ្ញារង​ខេត្ត​។​a bes dong a bes dong1 

​