» ចិន​ព្រមាន​អាមេរិក ណា​តូ​ព្រមាន​ចិន​ឲ្យ​ឈប់​ជួយ​រុ​ស្ស៉ី » ករណី​យ៍​ប្រកាស​ចែក​ដី​នៅ​នៅ​ស្រុក​ឱ​រ៉ា​ល់​ ​តុលាការ​ចោទប្រកាន់បទល្មើសម៉ាចំភ្លូសលើ​ឈ្មោះ ជួន គ​ន្ធា និង​ឈ្មោះ មិន ផាន្នី រួម​នឹង​បក្ខពួក​ផ្សេងទៀត ព្រមទាំង​ព្រមាន​សារ​ពត៍​មាន​ផងដែរ​ » ហូប​សាច់​ឈ្លូស​ពុល​៩​នាក់​នៅ​មណ្ឌល​គី​រី​ » រលក​កំដៅ​ខ្លាំង​នៅ​ប្រទេស​ថៃ​សម្លាប់​មនុស្ស​យ៉ាងតិច​៣០​នាក់​នៅ​ដើមឆ្នាំ​២០២៤ » អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4354 នាក់

ម្សិលមិញ 10264 នាក់

សរុប 14143536 នាក់

ភ្ជាប់ពាក្យ​ជាមួយគ្នា​ទៅ​រៀបការ​ជាមួយ​អ្នកផ្សេង​ប្តឹង​ទារ​សំណង​បណ្តា​ការ​និង​លុយ​ចិញ្ចឹម​វិញ​

 

​ខេត្តកំពង់ស្ពឺ​៖ មន្ត្រី​យោធា​មាន​ឋានៈ​សក្តិ​៥​ម្នាក់ បានសម្រេច​ចិត្ត​ដាក់ពាក្យ​ប្តឹង​គូ​ដណ្តឹង​របស់ខ្លួន ឱ្យ​សងជំងឺចិត្ត​និង​លុយ​ថ្លៃ​ចូល​ស្តីដណ្តឹង ភ្ជាប់ពាក្យ​ត្រឹមត្រូវ​តាមច្បាប់ មាន​ចាស់ទុំ​ជា​សាក្សី​ដឹងឮ​ឲ្យ​គាត់​វិញ​ក្រោយពី​ភាគី​ស្រី​ជា​គូ​ដណ្តឹង​របស់គាត់ ទៅ​លួច​រៀបការ​ជាមួយ​ប្រុស​ថ្មី នៅ​ថ្ងៃ​១៤​កុម្ភៈ ឆ្នាំ​២០២០ ខាងមុខនេះ​ទៅវិញ ។​a pre marry 

​បុរស​ជា​កូ​ដណ្តឹង​មានឈ្មោះ ហង្ស ពេជ្រ នៅ​ព្រឹក​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២០ ដែលមាន​ទាំង​កាន់​រូបថត​ភ្ជាប់ពាក្យ​ជា​មួយគូ​ដណ្តឹង​ទុកជា​ភស្តុតាង​ផង បាន​ឲ្យ​ដឹងថា កាលពី​អំឡុង​ខែវិច្ឆិកា ឆ្នាំ​២០១៩ លោក និង​គូ​ដណ្តឹង​បានរៀបចំ​ផ្សំផ្គុំ​គ្នា​ជា​គូ​ដណ្តឹង​តាម​ប្រពៃណី​ដោយមាន​ចាស់ទុំ​ចូល​ស្តីដណ្តឹង (​ភ្ជាប់ពាក្យ​) នៅផ្ទះ​ខាង​ស្រី​រស់នៅ​ក្នុងភូមិ​ព្រៃ​តា​ទ្រូ ឃុំ​ភ្នំ​តូច ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ យ៉ាង​ត្រឹមត្រូវ​និង​បាន​ចំណាយ​លុយកាក់​ជាច្រើន សម្រាប់​ជូន​ភ្ញៀវ​ក្នុងភូមិ​នេះ​ហូបចុក ប្រៀប​ដូច​ជួយ​មក​ធ្វើ​សាក្សី​ក្នុង​ពិធី​នេះ​ផង ។ បន្ទាប់ពី​បាន​ភ្ជាប់ពាក្យ​ជា​គូ​ដណ្តឹង​រួចមក នាង​បាន​ទៅ​រស់នៅ​រៀនសូត្រ​ផ្នែក​អ៊ុតសក់​នៅ​រាជធានី​ភ្នំពេញ ក្រោម​ការជួយ​ទំនុកបម្រុង​ង​ពី​រូបលោក ដោយ​ក្នុង​មួយខែ លោក​ជួយ​លុយ​មិន​ក្រោម ២០០​ដុល្លា​នោះទេ ព្រោះ​យល់ថា​នាង ជា​គូ​ដណ្តឹង​ដូច​ប្តី​ប្រពន្ធ​ទៅហើយ​។​

ថ្ងៃមួយ​នាង​ជា​គូ​ដណ្តឹង​បាន​សុំ​លោក ទៅលេង​ស្រុកកំណើត គាត់​ក៏​យល់ព្រម​ឲ្យ​ទៅ តែ​នឹកស្មាន​មិន​ដល់​ស្រាប់តែ​នាង​ទៅ​លួច​បង្កាត់ភ្លើង​ស្នេហា និង​លួច​ធ្វើ​សំបុត្រអាពាហ៍ពិពាហ៍ គ្រោង​រៀបការ​ជា​មួយគូ​ថ្មី​នៅ​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២០ ខាងមុខនេះ នៅ​ភូមិ​-​ឃុំ របស់​ផ្ទះ​ខាង​នាង​ទៅវិញ ដោយ​ខាង​ស្រី​អះអាងថា​ការភ្ជាប់​ពាក្យ​នាពេល​កន្លងមក​របស់​អ្នក​ទាំង​បាន​ត្រឹម​ចាត់ទុក​គ្នា​ជា​សង្សារ​តែប៉ុណ្ណោះ​។​

​លោក ឃាន ទូច​មេធាវី​របស់លោក ហង្ស ពេជ្រ បាន​និយាយថា ជាធម្មតា​ការសុំច្បាប់​រៀបការ អាជ្ញាធរ​ទុក​រយៈពេល ១៥​ថ្ងៃ ដើម្បី​ឲ្យ​ភាគី​ពាក់ព័ន្ធ​ដឹង ហើយ​រឿងនេះ​លោក​មេធាវី ក៏បាន​ដាក់ពាក្យ​មុន​ទៅ​អាជ្ញាធរ​ដែនដី​ដើម្បី​ឃាត់​និង​ទប់ស្កាត់​ពិធី​អាពាហ៍ពិពាហ៍​នេះ​រួចហើយ​ដែរ ។​
​។ លោក​មេធាវី​បានស្នើ​សុំ​ឲ្យ​អាជ្ញាធរ​ទាំង​ភូមិ ដល់​ខេត្ត​ត្រូវតែ​ហាមឃាត់​ពិធី​រៀបការ របស់​ភាគី​ខាង​ស្រី​ឲ្យ​បាន​ដាច់ខាត ទៅតាម​បណ្តឹង​តាមផ្លូវ​ច្បាប់​របស់​ភាគី​ខាង​ប្រុស​។​​មិនទាន់​អាច​រក​ការ​ន្យ​ល់ពី​ភាគី​ខាង​ស្រី ដែលជា​គូ​ដណ្តឹង និង​អាជ្ញាធរ​ដែនដី​ដែល​ចេញ​ច្បាប់​ឲ្យ​ភាគី​ខាង​ស្រី​ដើម្បី​សុំ​ការ​ពន្យល់បាន​នៅឡើយ​ទេ​!៕a pre marry (1)