» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5739 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695910 នាក់

ថ្ងៃ​ក្តី​ស្រលាញ់​ជីតា​បង្កើត មួ​លក ចៅប្រុស ដោយសារតែ​ចិត្ត​ខឹង លេង​ព្រី​ភ្លើង​?

 

​ខេត្តសៀមរាប​៖ នៅ​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២៣ នៅ​ភូមិ​ជ្រាស់ ឃុំ​ល្វា ស្រុក​ពួក ខេត្តសៀមរាប សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជីតា​បង្កើត​ដែលជា​ជនសង្ស័យ​ក្នុងករណី​យ៍​សម្លាប់​ចៅប្រុស​។ ជនជាប់សង្ស័យ​មានឈ្មោះ ថ្ម ក្រាក់ អាយុ ៥២ ឆ្នាំ មាន​ទីកន្លែង​កំណើត និង​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ជ្រាស់ ឃុំ​ល្វា ស្រុក​ពួក ខេត្តសៀមរាប​។ សម​ត្ត​កិច្ច​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​១៨ និង​១៥​នាទី ថ្ងៃទី​១៣ ខែកុម្ភៈ​ឆ្នាំ​២០២៣ សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ឃុំ​ល្វា​ទទួលបាន​ព័ត៌មាន​ថា មាន​ករណី​ក្មេង​លង់ទឹក​ស្រះ នៅត្រង់ចំណុច​ភូមិ​ជ្រាស់ ឃុំ​ល្វា ស្រុក​ពួក ដែលមាន​សាកសព​កុមារា​ម្នាក់​ឈ្មោះ តាំ រតនា ឆ្នាំ​កំណើត ថ្ងៃទី​១៧ ខែធ្នូ​ឆ្នាំ​២០២០​។​a old man kill1 

ដោយមានការស្ស័យ​សមត្ថកិច្ច​ក៏បាន​ណែនាំ​ដល់​ក្រុមគ្រួសារ​រក្សា​សាកសព ដើម្បីឱ្យ​សមត្ថកិច្ច​នគរបាល​ជំនាញ និង​គ្រូពេទ្យ​ចុះ​ពិនិត្យ​ឱ្យបាន​ច្បាស់លាស់​តាម​នីតិវិធី​។​នៅ​ព្រឹក​ថ្ងៃទី​១៤ ខែកុម្ភៈ​ឆ្នាំ​២០២៣ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​, ការិយាល័យ​បច្ចេកទេស​វិទ្យាសាស្ត្រ និង​ក្រុមគ្រូពេទ្យ បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​ពួក ចុះ​ដល់ទី​តាំង​ខាងលើ ពិនិត្យ​សាកសព និង​ពិនិត្យ​វិភាគ​កន្លែងកើតហេតុ​នៅ​ចំណុច​ស្រះ​ទឹក​ស្ថិត​ក្នុងភូមិ​ជ្រាស់ ឃុំ​ល្វា ស្រុក​ពួក ខេត្តសៀមរាប ដែលមាន​ចម្ងាយ​ពី​ផ្ទះ​សព​ប្រហែល ២៥០​ម៉ែត្រ​។ សាកសព​បាន​បាក់ក​មាន​ស្នាម​ជាំ ក្រោម​ត្រចៀក​ខាងស្តាំ​, ឆ្អឹង​ស្មា​ទាំងសងខាង​ភ្លាត់​ចេញពី​គ្នា​, ស្នាម​ជាំ​ក្រោម​ឆ្អឹងជំនីរ​ខាងស្តាំ និង​មាន​លាមក ចេញ​តាម​រន្ធ​គូថ​ដែល​បញ្ជា​ក់ថាស្លាប់​ដោយ​ឃាតកម្ម​។​​ជនសង្ស័យ ឈ្មោះ ថ្ម ក្រាក់ បាន​សារភាពថា ខ្លួន​ពិតជា​បាន​ជ្រុលដៃ​សម្លាប់​ជនរងគ្រោះ​ដែលជា​ចៅ​ពិតមែន ព្រោះ​ខឹង​រូបគេ​យកដៃ​លូក​ព្រី​ភ្លើង​លេង​។​

​ជនសង្ស័យ​បាន​រៀបរាប់ថា នៅ​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ ២០២៣ ខ្លួន​បាន​ចូលទៅក្នុង​ផ្ទះ​ដេក​លេង​ទូរស័ព្ទ​ជាមួយ​ចៅ​។ លុះដល់​វេលា​ម៉ោង​ប្រហែល​៤​រសៀល​ចៅប្រុស​ឈ្មោះ តាំ រតនា បាន​ទម្លាក់​ទូរស័ព្ទ​ចោល​ហើយ​យកដៃ​ទៅ​លូក​លេង​ព្រី​ភ្លើង​ដូច​ថ្ងៃមុន​ខ្លួន​ក៏​ចាប់​កន្ត្រាក់​ខ្សែភ្លើង​ចេញពី​ដៃ​របស់​ចៅ​ព្រោះ​ខ្លាច​ឆក់ ។ ដោយមាន​កំហឹង ខ្លួន​បាន​យក​ខ្សែភ្លើង​បត់​ជា​ពីរ វាយ​លើ​ដងខ្លួន​ចៅ​ចំនួន​២​ខ្សែភ្លើង ហើយ​ចៅ​បាន​ស្រែកយំ ខ្លួន​បាន​ទះ​ចំ​ក្រោម​ថ្គាម​និង​ដក​ផ្នែក​ខាងស្តាំ​មួយ​ទំហឹង ហើយ​ចៅ នៅតែ​យំ​ខ្លាំងៗ ខ្លួន​ក៏​យកដៃ​ទាំងសងខាង​ចាប់​ក្បាល​របស់​ចៅ​មួល​បង្វិល​ទៅ​ផ្នែក​ខាងឆ្វេង ។ ស្របពេលនោះ ខ្លួន​ក៏​យកដៃ​ទាំងសងខាង លូក​ចាប់ដៃ​របស់​ចៅ​ទាំងសងខាង ចំណុច​ក្រោម​ក្លៀក​កន្ត្រាក់​ឡើងលើ ហើយ​បោះ​ទៅលើ​ពូក​ដែលមាន​ចម្ងាយ​ពី​ខ្លួន​ប្រហែល ១,៥ ម៉ែត្រ ភ្លាមនោះ​ចៅ​ក៏​សន្លប់​បាត់​សំឡេង​ឈឹង​។

នៅពេល​ស្ទាប​មើលឃើញថា​ចៅប្រុស​ឈ្មោះ តាំ រតនា នៅមាន​ដង្ហើម ដោយមាន​ការភ័យខ្លាច​អ្នកផ្ទះ និង​អ្នកជិតខាង​ដឹង​រឿង ទើប​ខ្លួន​លើក​បី​ចៅ​ដោយ​ប្រើ​ដៃ​ខាងស្តាំ​ទ្រ​ផ្នែក​ខាងក្រោម​និង​ដៃ​ខាងឆ្វេង​ទប់​ក្បាល ត្រកង​ក្បាល​ចៅ​ឱ្យ​កើយ​លើ​ស្មា​ខាងស្តាំ​យកទៅ​ទម្លាក់​នៅក្នុង​ទឹកស្រះ ដែល​ស្ថិតនៅ​ចម្ងាយ​ពី​ផ្ទះ​ប្រហែល ២៥០​ម៉ែត្រ រួច​ត្រឡប់មកផ្ទះ​វិញ​ធ្វើ​ធម្មតា​ដូច​មិនមាន​រឿង​អ្វី​កើតឡើង​។ លុះដល់​វេលា​ម៉ោង​១៧ និង​៣០​នាទី ស្រាប់តែ​ប្រពន្ធ​ផ្អើលឆោឡោ​ថា បាត់​ចៅប្រុស គេ​ក៏​ដើររក និង​ទៅ​ស្រង់​ចៅ​ចេញពី​ទឹកស្រះ​យកមក​ផ្ទះ​វិញ​។​បើតាម​ចម្លើយសារភាព​របស់​ជនសង្ស័យ​គឺមាន​ភាពស៊ីចង្វាក់​ទៅនឹង​ស្លាកស្នាម​នៃ​ដងខ្លួន និង​អវយវៈ​សាកសព ទើប​នគរបាល​បានសម្រេច​អនុវត្តតាម​នីតិវិធី ៕a old man kill a old man kill2 

​