» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8764 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698935 នាក់

នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​មាន​បញ្ហា​បន្ទាប់ពី​សម្ពន្ធមិត្ត​ប្រកាស​ដក​ការគាំទ្រ​

​ប្រទេស​ម៉ាឡេស៊ី ៖​ម៉ាឡេស៊ី​នឹងធ្លាក់​ចូលក្នុង​វិបត្តិ​នយោបាយ​ភ្លាម​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បន្ទាប់ពី​គណបក្ស​ធំ​បំផុត​នៅក្នុង​សម្ពន្ធភាព​គ្រប់គ្រង​អំណាច​បានប្រកាសថា​ខ្លួន​នឹង​ដក​ការគាំទ្រ​ចេញពី​នាយករដ្ឋមន្ត្រី មូ​យី​ត​ឌី​ន យ៉ា​ស​ស៊ីន ហើយ​សុំអោយ​លោក​ចុះ​ចេញពី​តំណែង​ដើម្បី​បើកផ្លូវ​សំរាប់​មេដឹកនាំ​ថ្មី​ម្នាក់ទៀត​។​a malaya 
​ប្រធាន​UMNO លោក​អា​ម៉ា​ត ហ្សា​ហ៊ី​ត បាន​និយាយ ថា រដ្ឋាភិបាល​របស់លោក​មូ​យី​ត​ឌី​ន បរាជ័យ​នៅក្នុង​កាត​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩​។​លោ​កថា​គោលនយោបាយ​មិន​ស៊ីគ្នា និង​វិធាន​ការបិទ​ខ្ទប់​ស្ទើរភ្លើង​របស់​វា កាន់តែ​បង្ក​ការលំបាក​ផ្នែក​សេដ្ឋកិច្ច​ខ្លាំង​ឡើង​។​​លោក​ហ្សា​ហ៊ី​ត បាន​សុំអោយ​លោក​មូ​យី​ត​ឌី​ន ចុះ​ចេញពី​តំណែង និង​បើកផ្លូវ​សំរាប់​មេដឹកនាំ​បណ្តោះអាសន្ន​ម្នាក់ ដើម្បី​ទទួល​ដឹកនាំ​ប្រទេស​រហូតដល់​ជំងឺឆ្លង​បាន​ធូរស្រាល និង​ការបោះឆ្នោត​សកល​មួយ​អាច​រៀបចំ​ធ្វើឡើង​ដោយ​សុវត្ថិភាព​។​

​ការសំរេចចិត្ត​របស់​UMNO​បានកើត​ឡើង​តែ​ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​លោកនាយក​រដ្ឋមន្ត្រី តែងតាំង​រដ្ឋមន្ត្រី​ការពារជាតិ អ៊ី​ស្មេ​ល សា​ព្រី មកពី​UMNO​ជា​អនុប្រធាន​របស់លោក​ក្នុង​គោលបំណង​បញ្ចុះបញ្ចូល​អោយ​គណបក្ស​នេះ​បន្ត​នៅក្នុង​ក្រុមចំរុះ​។​​តាមពិត​ភាព​តានតឹង​បាន​ពុះ​ឡើង​រុយៗ​អស់​ពេល​រាប់​ខែ​មកហើយ​នៅក្នុង​សម្ពន្ធភាព​កាន់អំណាច ដោយ​UMNO​មិន​សប្បាយ​ចិត្តនឹង​តួនាទី​បន្ទាប់បន្សំ​ឬ​តូច​ជាង​Bersatu​។​


​ការប្រកាស​នេះ​ប្រសិនបើ​មិនមាន​ការ​សម្រប​ស​ម្រួ​ស​ដោះស្រាយ​អាច​បង្ក​អោយ​ដួលរលំ​រដ្ឋាភិបាល​របស់​លោក​មូ​យី​ត​ឌី​ន​និង​នាំ​ដល់​ការបោះឆ្នោត​ជាថ្មី ក្នុងពេលដែល​ប្រទេស​កំពុង​ផ្ទុះ​ជំងឺ​កូ​វីដ​១៩​ធ្ងន់ធ្ងរ​បែបនេះ​។​លោកនាយក​រដ្ឋមន្ត្រី​មូ​យី​ត​ឌី​ន យ៉ា​ស​ស៊ីន ដែល​កំពុង​សម្រាក​ពេទ្យ នៅ​មិនទាន់​ចេញ​ប្រតិកម្ម​យ៉ាងណាទេ​។​

​សូម​រំលឹកថា លោក​មូ​យី​ត​ឌី​ន បាន​ចូលកាន់​អំណាច​នៅ​ខែមីនា​ឆ្នា ២០២០​បន្ទាប់ពី​ផ្តួចផ្តើម​កៀរគរ​កម្លាំង​ទម្លាក់​រដ្ឋាភិបាល​កែ​ទំរង់​របស់លោក​បណ្ឌិត​មហា​ធៀ​ដែល​បាន​ជាប់ឆ្នោត​នៅ​ឆ្នាំ​២០១៨​។​គណបក្ស​Bersatu របស់លោក​បានរួម​ដៃ​ជាមួយ​គណបក្ស​អង្គការ​ជាតិ​ម៉ា​ឡេ​រួបរួម​(UMNO)​ដែល​ត្រូវបាន​ទម្លាក់​ក្នុងការ​បោះឆ្នោត​ឆ្នាំ​២០១៨ និង​គណបក្ស​តូចៗ​ដទៃទៀត​ដើម្បី​បង្កើត​រដ្ឋាភិបាល​ថ្មី​មួយ​តែ​សម្ពន្ធភាព​នេះ​មិនជា​មាំទាំ​ទេ​ដោយសារ​តែមាន​សម្លេង​ភាគច្រើន​ស្តួចស្តើង​នៅក្នុង​សភា​។​បច្ចុប្បន្ន​មិនមាន​ក្រុមចំរុះ​ណា​មាន​សម្លេង​ភាគច្រើន​នៅក្នុង​សភា​ទេ​។ មេដឹកនាំ​ប្រឆាំង​លោក​អាន់​វ៉ា អ៊ីប្រាហ៊ីម អាច​ព្យាយាម​ស្វះ​ស្វែងរក​ការគាំទ្រ តែ​លោក​ហ្សា​ហ៊ី​ត បានបញ្ជាក់​ហើយ​ថា​គណបក្ស​UMNO នឹងមិន​គាំទ្រ​បេក្ខភាព​របស់​អាន់​វ៉ា ជា​នាយករដ្ឋមន្ត្រី​ទេ​៕a anva9 

​