» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6942 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697113 នាក់

អយ្យការ​អម​តុលាការ​រាជធានី​ភ្នំពេញ​ចោទប្រកាន់​អនុប្រធាន​គណបក្ស​ភ្លើងទៀន​តាម​បណ្តឹង​គជប​និង​គណបក្ស​ប្រជាជន​

​ភ្នំពេញ​៖ លោក សុន ឆ័យ អនុប្រធាន​គណបក្ស​ភ្លើងទៀន ត្រូវបាន​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ចោទប្រកាន់​ពីបទ បរិហារកេរ្តិ៍​ជា​សាធារណៈ ដាច់ពីគ្នា​តាម​បណ្តឹង​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​)​និង​គណបក្ស​ប្រជាជន​កម្ពុជា​។ នេះ​បើតាម​ដីការ​បញ្ជូន​រឿង​ទៅ​ជំនុំជម្រះ​ផ្ទាល់ របស់​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០២២​។a court chhay 

​បន្ទាប់ពី​ធ្វើការ​ចោទប្រកាន់ តំណាង​អយ្យការ បាន​បង្គាប់​ឱ្យ​បញ្ជូន​ជនជាប់ចោទ និង​វត្ថុតាង​ព្រមទាំង​បញ្ជីរាយនាម​ជន​ដែល​ទាក់ទិន​ក្នុង​សំណុំ​រឿងនេះ ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ជំនុំជម្រះ​តាមច្បាប់ ផងដែរ​។

​ពាក់ព័ន្ធ​នឹង​សំណុំ​រឿងនេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត កាលពី​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០២២ បានដាក់​ពាក្យ​ប្តឹង លោក សុន ឆ័យ ពីបទ​បរិហាកេរ្តិ៍​ជា​សាធារណៈ និង​ស្នើ​ឲ្យ​ធ្វើលិខិត​សុំទោស​ជា​សាធារណៈ​។​

​គណបក្ស​ប្រជាជន​កម្ពុជា បានសម្រេច​ប្តឹង​លោក សុន ឆ័យ អនុប្រធាន​គណបក្ស​ភ្លើងទៀន ពាក់ព័ន្ធ​ការ​ចោទ និង​បំភ្លៃ​ជុំវិញ​ដំណើរការ​បោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សាឃុំ​/​សង្កាត់ អាណត្តិ​ទី​៥ ដោយ​ស្នើសុំ​ឲ្យ​ផ្តន្ទាទោស​តាមច្បាប់ និង​ទាមទារ​សំណង​ជំងឺ​ចិត្ត ៤​ពាន់​លាន​រៀល ឬ​ស្មើនឹង ១​លាន​ដុល្លារ​អាមេរិក​។​​លោក សុន ឆ័យ បាន​បរិយាយ​តាម​សារព័ត៌មាន​ថា លទ្ធផល​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ មាន​ការលួចបន្លំ​សន្លឹកឆ្នោត​៕a court chhaya 

​