» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10301 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700472 នាក់

សម្តេច​តេ​ជោ​ជម្រុញ​ឲ្យ​គណមេធាវី​ឲ្យ​ពង្រាយ​សមាជិក​ដល់​មូល​ដ្ខា​ន​

​ភ្នំពេញ​៖​ជាមួយនិង​ការណែនាំ​ឲ្យ​គណមេធាវី​កម្ពុជា​ពិនិត្យ​កែទម្រង់​នូ​អ្វីដែល​លែង​សមស្រប​សភាពការណ៍​ប​ច្ចុ​ប្បន្ន​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុ​ជានា​ព្រឹក​ថ្ងៃទី​២៧​សីហា បានស្នើ​ដល់​គណៈមេធាវី​កម្ពុជា ជួយ​ពង្រាយ​មេធាវី​ទៅតាម​បណ្តា​ខេត្ត និង​ទីជនបទ​ដើម្បី​ជួយ​ការពារ​ក្តី​ដល់​ប្រជាពលរដ្ឋ​មាន​ជីវភាព​ក្រី​ក្រី​មិនមាន​លទ្ធភាព​ជួល​មេធាវី​ការពារ ឬ​មិនសូវ​យល់​ពី​បញ្ហា​ផ្លូវច្បាប់​។​a hun lawyer (1) 

នៅក្នុង​ជំនួប​សម្តែង​ការគួរសម នេះ លោក សួន វិសាល​ប្រធាន​គណមេធាវី ក៏បាន​ជម្រាប​សម្តេច​តេ​ជោ ហ៊ុន សែន ផងដែរ​អំពី​សមិទ្ធផល​ការងារ​មួយចំនួន​របស់​គណៈមេធាវី​កម្ពុជា ដែល​សម្រេចបាន​នាពេល​កន្លងមក ក៏ដូចជា​កំពុង​ធ្វើ​នាពេល​បច្ចុប្បន្ន​។​នេះ​បើតាម​លោក អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​សម្តេច​តេ​ជោ​ឲ្យ​ដឹង​។​

​លោក សួន វិសាល បាន​គូសបញ្ជាក់ថា បច្ចុប្បន្ន​គណៈមេធាវី​កំពុង​ធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រសួងយុត្តិធម៌ ដើម្បី​ជួយ​ដល់​ពលរដ្ឋ​ក្រីក្រ ក៏ដូចជា​រៀបចំ​ប្រព័ន្ធ​ទិន្នន័យ​តាមដាន​ករណី​នីមួយៗ​ផងដែរ​។​

​លោក សួន វិសាល បាន​ជម្រាប​សម្តេច​តេ​ជោ​ថា គណៈមេធាវី បានធ្វើការ​កែទម្រង់​យ៉ាងច្រើន ជាពិសេស​លើ​វិស័យ​រដ្ឋបាល និង​ហិរញ្ញវត្ថុ ក៏ដូចជា​វិស័យ​អប់រំ​ផងដែរ​។ លោក​បន្តថា គណៈមេធាវី បានធ្វើ​ការកែទម្រង់កា​រងារ ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​សមស្រប​ទៅតាម​បរិបទ​នៅ​កម្ពុជា​ផង និង​អន្តរជាតិ នាពេល​បច្ចុប្បន្ន​ផង ហើយក៏​បង្រៀន​មេធាវី​កម្ពុជា នូវ​បច្ចេកទេស​ការពារ​ក្ដី​ផង​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ស្វាគមន៍​ចំពោះ​របាយការណ៍ ដែល​បានលើកឡើង​ដោយ លោក សួន​វិសាល ហើយ​ក៏បាន​ណែនាំ​ដល់​គណៈមេធាវី​កម្ពុជា​ថា រាល់​ការកែទម្រង់​ទាំងឡាយ​ដែល​គណៈមេធាវី​នឹងធ្វើ ត្រូវធ្វើ​ឲ្យ​ស្របតាម​ច្បាប់ របស់​ព្រះរាជាណាចក្រ​កម្ពុជា​ផង និង​តាម​និយាម​អន្តរជាតិ​ផង​។

​សម្តេច​តេ​ជោ ក៏បាន​ណែនាំ​ឲ្យ​គណៈមេធាវី​កម្ពុជា ពិនិត្យមើល​ចំណុច​មួយចំនួន ដែល​លែង​សមស្រប​ទៅតាម​កាលៈទេសៈ ព្រោះថា​គណៈមេធាវី​បាន​បង្កើតឡើង​តាំងពី​ឆ្នាំ​១៩៩៥ មក ដែល​ចំណុច​មួយចំនួន មិន​សមស្រប​តាម​បរិបទ​សង្គម​នាពេល​បច្ចុប្បន្ន​នេះ​ទេ​៕a hun lawyer a hun lawyer1 
​