» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12091 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702262 នាក់

​ឯកឧត្តម​បណ្ឌិត​ហ៊ុន​ម៉ា​ណែ​ត​នាយករដ្ឋមន្ត្រី​ថ្មី​ប្រកាស​ការពារ​ទឹកដី​និង​របបរាជានិយម​

​ភ្នំពេញ​៖​ក្នុង​លិខិត​ថ្វាយ​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ដែល​ត្រូវបានចាត់តាំង​ជា​នាយករដ្ឋមន្ត្រី សម្រាប់​នីតិកាល​ទី​៧​ដោយ​ព្រះរាជក្រឹត្យ បានប្រកាស​បន្ត​ធានា​ការពារ​ឯករាជ្យ​ជាតិ អធិបតេយ្យ​ជាតិ និង​បូរណភាព​ទឹកដី​, ធានា​ការពារ​ជាដាច់ខាត​នូវ​រាជបល្ល័ង្ក និង​របបរាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ​នៅ​កម្ពុជា​។​a hun king2 «​

ទូលព្រះបង្គំជាខ្ញុំ រួមជាមួយ​ឥស្សរជន​ទាំងអស់​ក្នុង​រាជរដ្ឋាភិបាល​នីតិកាល​ទី​៧​នៃ​រដ្ឋសភា សូម​ប្តេជ្ញា​ខិតខំ​បំពេញបេសកកម្ម​ជាតិ​ដ៏​ឧត្តុង្គឧត្តម​ថ្លៃថ្លា​នេះ​ប្រកបដោយ​វីរភាព​, សេចក្តី​ស្មោះត្រង់​និង​ការទទួលខុសត្រូវ​ខ្ពស់​ក្នុង​ការបម្រើ​ជាតិ​មាតុភូមិ​និង​ប្រជាជន​កម្ពុជា ពិសេស​ការបន្ត​ធានា​ការពារ​ឯករាជ្យ​ជាតិ អធិបតេយ្យ​ជាតិ និង​បូរណភាព​ទឹកដី​, ការធានា​ការពារ​ជា​ដាច់​ខាត់​នូវ​រាជបល្ល័ង្ក និង​របបរាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ​នៅ​កម្ពុជា​, ការបន្ត​ធានា​ការពារ​ឱ្យបាន​ដាច់ខាត​នូវ​សុខសន្តិភាព និង​ស្ថិរភាព​សង្គមជាតិ​, ការបន្ត​ជំរុញ​ការអភិវឌ្ឍ​ប្រទេសជាតិ​ឱ្យមាន​ការរីកចម្រើន​ជឿនលឿន និង​ការបន្ត​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាជន​កម្ពុជា ក៏ដូចជា​ការបន្ត​លើកស្ទួយ​កិត្យានុភាព​ជាតិ​នៅលើ​ឆាក​អន្តរជាតិ​»​។​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០២៣ ព្រះមហាក្សត្រ​បានចេញ​ព្រះរាជក្រឹត្យ​ចាត់តាំង​នាយករដ្ឋមន្ត្រី​ថ្មី​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត​ជា​នាយករដ្ឋមន្ត្រី​ព្រះរាជាណាចក្រ​កម្ពុជា​អាណត្តិ​ទី​៧​នៃ​រដ្ឋសភា​។​

​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត នឹង​រៀបចំ​សមាសភាព​រាជរដ្ឋាភិបាល ដើម្បី​សុំ​ការផ្តល់​សេចក្តីទុកចិត្ត​ពី​រដ្ឋសភា ដែល​គ្រោង​នឹង​បើក​សម័យប្រជុំ​នា​ថ្ងៃទី​២២​សីហា​ខាងមុខ ដោយ​អនុវត្ត​ទៅតាម​នីតិវិធី​ជា​ធរមាន​ស្របតាម​ការកំណត់​ក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ច្បាប់​ធម្មនុញ្ញ​បន្ថែម សំដៅ​ធានា​នូវ​ដំណើរការ​ជា​ប្រក្រតី​នៃ​ស្ថាប័ន​ជាតិ​។​សម្ដេច​តេ​ជោ ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០២៣​នេះ បាន​លើកឡើងថា​, នៅតែ​ប្រមាណ ១៥​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​សម្ដេច​តេ​ជោ ហ៊ុន សែន និង​ឡើង​ឋានៈ​មួយទៀត​គឺជា «​ឪពុក​នាយករដ្ឋមន្ត្រី​» ម្ដង​។

​ក្នុង​សារ​ដែល បាន​បង្ហោះ​នៅលើ Channel Telegram សម្ដេច​តេ​ជោ លើកឡើង​ពី​រយៈ​ពេលដែល​សម្ដេច​បា​ន​ប្រឡូក​ចូលក្នុង​អាជីព​នយោបាយ​ដែល​រហូតមក​ដល់ពេលនេះ​មាន​រយៈពេល​ជាង ៤៤​ឆ្នាំ​ហើយ ខណៈ​កាន់តំណែង​ជាង​នាយករដ្ឋមន្ត្រី​ចំនួន ៣៨​ឆ្នាំ​។​​សម្ដេច​បាន​បន្ថែមថា​នៅសល់​ពេល​តែ ១៥​ថ្ងៃ​ប៉ុណ្ណោះ​សម្ដេច​នឹង​ចាក​ចេញពី​ការិយាល័យ​នាយករដ្ឋមន្ត្រី​ដោយ​បន្ត​ឱ្យ​មនុស្ស​ជំនាន់​ក្រោយ ដែល​ពេលនោះ​សម្ដេច​បាន​ក្លាយជា «​ឪពុក​នាយករដ្ឋមន្ត្រី​» ម្ដង​។​​សម្ដេច​តេ​ជោ​សរសេរថា​៖ «​ពេលនេះ​ខ្ញុំ​បន្ត​ជា​នាយករដ្ឋមន្ត្រី ១៥​ថ្ងៃ​ទៀត បន្ទាប់​ទៅ​ខ្ញុំ​នឹង​ឡើង​ឋានៈ​ទៅជា​ឪពុក​នាយករដ្ឋមន្ត្រី​ម្តង​។ មិនទាន់​ចប់​ត្រឹមនេះ​ទេ ខ្ញុំ​នឹង​បន្តការងារ​ក្នុង​មុខនាទី​ផ្សេងទៀត​យ៉ាងតិច​ត្រឹម​ឆ្នាំ​២០៣៣ ដែល​ពេលនោះ​ខ្ញុំ​នឹង​បំពេញការងារ​ជាង​កន្លះ​សតវត្សរ៍​»​។​a hun king a hun king1 a hunma kinga 
​