» លោក​កើត រិ​ទ្ធ រដ្ឋមន្ត្រីក្រសួង​យុ​ត្តិ​ធ​ម៍​ប្រកាស​បើក​យុទ្ធនាការ​លុប​ពាក្យ​បណ្តាសា ត្រី​មួយ​កន្ត្រក​ស្អុយ​មួយ ស្អុយ​ទាំងអស់​ក្នុង​ប្រព​ន្ធ័​យុ​ត្តិ​ធ​ម៍​ » រុស្ស៊ី​ធ្វើ​សមយុទ្ធ​ក្នុង​សមុទ្រ​ក្បែរ​កោះ​ជប៉ុន​និង​បាន​ព្រមាន​ជប៉ុន​រឿង​លក់​អាវុធ​ចេញ​! » រកឃើញ​ត្រី​លក់​នៅ​ផ្សារ​សាម​គ្គិ​ស្ទឹងត្រែង​មាន​ជាតិពុល​ » រកឃើញ​កន្លែង​បន្លំ​ធ្វើ​ឈាមជ្រូក​និង​សណ្តែកបណ្តុះ​មាន​ជាតិគីមី​ » អ្នកស្រុក​ក្រុង​ហុងកុង នាំគ្នា​តវ៉ា​ប្រឆាំងនឹង​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​ដែល​ទើបបាន​អនុ​ម័​ដែលបិទសេរីភាព » តើករណីយ៍ក្រុមហ៊ុនវិនិយោគCICបោកលុយប្រជាពលរដ្ឋសមត្តកិចរដ្ឋចង់អូសបន្លាយ? » បំបែកសំណុំរឿង​ឃាតកម្ម​សម្លាប់​ញាត់​សព​ក្នុង​វ៉ា​លី​នៅ​ភ្នំពេញ យកទៅ​បោះចោល​នៅ​ខេត្តកោះកុង​ » ក្រសួង​វប្ប​ធ​ម៍​និងឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ានីប្រតិកម្ម​រឿង​មិន​រៀបចំ​ស​ង្ក្រា​ន​​ទូរទស្សន៍​ហង្ស​មាស​សុំទោស​ » ហ្វីលីពីន​ថា​៖​ចិន​ថា​កំពុង​ធើ្វ​ការដាក់​ពង្រាយ​របាំង​អណ្តែត​ទឹក​ក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ » ក្រៅពី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា លើ​ឯកសារ​ចំនួន ៧​ជាមួយ​ឡាវ​នាក​យក​រដ្ឋមន្ត្ក្រីកម្ពុជាប្រកាស​ជួយ​១​លាន​ដុល្លារ​ផងដែរ » កម្មកររោងចក្រ Y&W និងសហជីពរីរាយនិងការបើកប្រាក់ឈ្នួលទាំងថ្ងៃសៅរ៍-អាទិត្យ » ស្ងាត់​បាន​មួយរយៈ ការដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​អភិរក្ស​ចាប់ផ្តើម​ឡើងវិញ ?! » ងប់​ជាមួយ​ប្តី​ចុង​សុខចិត្ត ឲ្យ​សម្លាប់​កូន​ខ្លួនឯង​អាយុ​ត្រឹម ២២​ខែ » អាជ្ញាធរ​ជាតិ​អប្សរា​ថា​ការធ្វើ​របង​នៅ​អង្គរ​គឺ​គម្រោងការ​របស់​រដ្ឋ​! » វៀតណាមតែងតាំងស្រី្តជាប្រមុខរដ្ឋស្តីទីបន្ទាប់ពីការលាលែងរបស់លោកលោក វ៉ូ វ៉ាន់​ធឿ​ងដែលឡើងបាន១ឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2276 នាក់

ម្សិលមិញ 5544 នាក់

សរុប 13943373 នាក់

ល្បិច​អ្នកច្បាប់​ក្នុង​សំណុំរឿង​លោក​កឹម​សុខា​ដែល​ក្លាយជា​ទ​ណ្ឌឹ​ត​

​ភ្នំពេញ​៖​បន្ទាប់ពី​សហ​មេធាវី​ការពារ​ក្តី​ត្រូវបាន​បដិសេធ​មិន​ឲ្យ​ចូលជួប លោក កឹម សុខា កាលពី​ថ្ងៃទី ១៤ ខែ មីនា​មក និង បន្ទាប់ពី​គណៈមេធាវី​បាន​ប្រាប់​ឱ្យ ឯកឧត្តម កឹម សុខា​ការសុំ​ពឹងពាក់​មេធាវី​ត្រូវសុំ​ទៅ​តុលាការ​(​អយ្យការ​)​ឡូ​វ​បញ្ហា​ត្រូវបាន​ដោះស្រាយ​។a chan tha

​ក្នុង​រឿងនេះ​សហ​មេធាវី​ការពារ​បាន​លើកឡើងថា អាណត្តិ​ជា​មេធាវី​របស់​ពួកគាត់​ការពារ​ក្តី​ឱ្យ លោក កឹម សុខា នៅ​មិនទាន់​បញ្ចប់​នៅឡើយ លុះត្រាតែ​សាលក្រម​របស់​សាលាដំបូង​ចូល​ជា​ស្ថាពរ និង​នៅក្រោយ​បណ្តឹងឧទ្ធរណ៍​ត្រូវបាន​ដាក់​ទៅ​សាលាឧទ្ធរណ៍​រួចរាល់​(​ទើប​គេ​អស់​សិទ្ធ​)​។ សហ​មេធាវី​បាន​ប្រកាន់​ជំហរ​មិន​សុំ​ទៅ​ស្ថាប័ន​អយ្យការ ដើម្បី​ចូលជួប​កូនក្តី​ទេ ដោយ​អះអាងថា «...​ផ្ទុយ​នឹង​ច្បាប់ ក្រម និង​វិធាន​ជា​ធរមាន​ដែល​គ្រប់គ្រង​វិជ្ជាជីវៈ​មេធាវី​..»​។ យោង​លិខិត​ចុះ​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០២៣ ផ្ញើ​ទៅ​ប្រធាន​គណៈមេធាវី ដែលជា​មេធាវី​របស់​រាជរដ្ឋាភិបាល​តំណាងឱ្យ​ដើម​បណ្តឹងរដ្ឋប្បវេណី​ផង​ដែរនោះ​ប្រធាន​គនមេធាវី​បាន​តម្រូវ​ឲ្យ​លោក​កឹម​សុខា​សុំ​ទៅ​អយ្យការ​។

សូម​អាន​លិខិត​ទាំងស្រុងៈ​​នៅ​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០២៣ លោក កឹម សុខា បាន​សរសេរ​លិខិត​ដោយផ្ទាល់​ដៃ​ទៅ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​សុំ​ជួប​សហ​មេធាវី​ការពារ​ក្តី​របស់លោក នៅ​ថ្ងៃ​អង្គារ ទី​២៨ ខែមីនា ឆ្នាំ​២០២៣ ដោយមាន​ខ្លឹមសារ​ជា​អស​ទិ៍​ថាៈ «...​ខ្ញុំ​ត្រូវការ​ចាំបាច់​ទំនាក់ទំនង ឬ​ជួប​ជាមួយ​សហ​មេធាវី​របស់​ខ្ញុំ ដើម្បី​បន្ត​នីតិវិធី តាមផ្លូវ​តុលាការ​តទៅទៀត​។ ជាពិសេស​ចំពោះមុខ​នេះ ខ្ញុំ​ត្រូវការ​ចាំបាច់​ជួប​ពិគ្រោះ​យោបល់ ក្នុង​ការប្តឹង​ឧទ្ធរណ៍​ឱ្យទាន់​ពេលវេលា​កំណត់​...»​។

សូម​អាន​លិ​ខិ​ទាំងស្រុងៈ​​នៅ​ថ្ងៃ​ដដែល (២២ មីនា​) ព្រះរាជអាជ្ញា ច្រឹង ខ្មៅ បានចេញ​លិខិត​អនុញ្ញាតឱ្យ ឯកឧត្តម កឹម សុខា ជួប​ជាមួយ​សហ​មេធាវី និង​សហ​មេធាវី​ការពារ​ក្តី​ដែលមាន​ឈ្មោះ​ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​...​ពី​ម៉ោង ៧​ព្រឹក ដល់​ម៉ោង ៥​ល្ងាច​។ គួរ​កត់សម្គាល់ថា លិខិតអនុញ្ញាត​របស់​ព្រះរាជអាជ្ញា នៅតែ​ទទួលស្គាល់​សហ​មេធាវី​ការពារ​ក្តី​ក្នុង​សំណុំរឿង​ដដែល​។ សូម​អាន​លិខិតអនុញ្ញាត​ទាំងស្រុងៈ​
​សេចក្តីប្រកាស​ព័ត៌មាន​របស់​គណៈមេធាវី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចុះ​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២៣ ត្រង់ចំណុច​ទី​១៖ «...​ក្នុងករណី​លោក កឹម សុខា ត្រូវការ​ពឹងពាក់​មេធា​វី ត្រូវ​អនុវត្តតាម​ខ្លឹមសារ​នៃ​សាលក្រម​ព្រហ្មទណ្ឌ​លេខ​១៨២ “​ម​” ចុះ​ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០២៣ របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​...» ។​ឡូវអយ្យការតុលការភ្នំពេញឯកភាពហលយតែមិនដឹងថាតើលោកកឹមសុខាប្តឹងបន្តទៅឧទ្ធរណ៍ប្រឆាំងការកាត់ទោសឲ្យគាត់ជាប់គុក២៧ឆ្នាំរបស់តុលាការសាលាដំបូងឬយ៉ាងណានោះទេដកស្រង(​ប្រភព​ហ្វេ​ស​ប៊ុ​កលោក​មុត​ចន្ថា​)a chan tha1 a chan tha2 a chan tha3 a chan tha4 a chan tha5