» កូនប្រុសអគ្គមេបញ្ជាការកងទព័ឡើងជាអភិបាលរងខេត្តព្រៃវែង » កូនស្រីអ្នកឧកញ៉ា គិត ម៉េង បញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ ពីសាលាបុត្រសម្ព័ន្ធក្រុមហ៊ុនឪពុករបស់ខ្លួន » នាយករដ្ឋមន្ត្រីកម្ពុជាប្រាប់អនុរដ្ឋមន្ត្រីការបរទេសអាមេរិក ថែមពីស្ថានភាពព្រុំដែនកម្ពុជាថៃ! » បារាំង និងអាល្លឺម៉ង់ លុបចោលគម្រោងអភិវឌ្ឍយន្ដហោះចម្បាំងជំនាន់រួមគ្នា » សម្តេចតេជោ ហ៊ុន សែនប្រាប់ប្រជាពលរដ្ឋភៀសសឹក នៅមណ្ឌលបណ្តោះអាសន្ន ឃុំស្លក្រាមថាកម្ពុជាអត់វ៉ៃគ្នាដណ្តើមដីទេចរចា! » នាយករដ្ឋមន្ត្រីវៀតណាមវាយតម្លៃខ្ពស់ការដឹកនាំរបស់សម្តេចធិបតីហ៊ុនម៉ាណែតនិងថប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តជំរុញទំនាក់ទំនងទ្វេភាគី ឱ្យកាន់តែស៊ី » ចូលព្រៃបត់ជើង ប្រទះឃើញទូរស័ព្ទ ៣ គ្រឿង និងឃើញគ្រោងឆ្អឹងមនុស្សម្នាក់ » ឧក្រឹដ្ឋជនជាតិចិនម្នាក់ ដែលត្រូវបានដាក់ក្នុងបញ្ជីរហាមឃាត់ចូលកម្ពុជា តែនៅអាចចូលបានដោយចាយលុយអស់ ១២០០ដុល្លារ! » ប្រទេសហ្វីលីពីនគ្រោះរញ្ជួយដីកម្រិតធ្ងន់ ផ្តាច់ជីវិតមនុស្សយ៉ាងហោច១៥នាក់ និងបង្កឱ្យរបួសជាង១០០នាក់ » មនុស្ស ៥នាក់បានបា.ត់បង់ជីវិ.តព្រមគ្នា នៅភូមិព្រៃឫស្សី ខេត្តកំពង់ស្ពឺ » ប៉ីៗឌីបុរសដែលពូកែរកលុយពេលកម្ពុជារងការឈ្លានពានពីថៃបង្កគ្រោះថ្នាក់ចរាចរ! » អភិបាលរងស្រុកកៀនស្វាយលោក ស៊ុម ធន ឈរឈ្មោះប្រមូលទិញដីប្រជាពល​រដ្ឋជូនអ្នកឧកញ៉ា ហុង ពីវ, ពលរដ្ឋធ្វើប្លង់ឱ្យហើយ តែលុយបង់មិនព្រមឲ្យគ្រប់! » ករណីចេញស្សែកស្អុយ៣០ម៉ឺនដុល្លារឧកញ៉ាហេងឡុងបានល្អឡើងវិញមិនមានទោសព្រោះមេអន្តរាគមន៍! » ក្រុមអ្នកជំនាញការអាដហុក ចុះពិនិត្យគម្រោងការងារនៅប្រាសាទមេបុណ្យខាងលិចមុនកិច្ចប្រជុំ » រាជរដ្ឋាភិបាលជំរុញគំរូអភិវឌ្ឍន៍ថ្មីនៅខ្នងផ្សារនិងតេទឹកពុះដឹកនាំដោយសហគមន៍នៅតំបន់ទេសចរណ៍ធម្មជាតិ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4988 នាក់

ម្សិលមិញ 6785 នាក់

សរុប 19428431 នាក់

សម្តេច​តេ​ជោ ហ៊ុន សែន​៖ អ្នក​មិនបាន​បោះឆ្នោត គឺ​ត្រូវបាន​ចាត់ទុកថា ត្រូវ​បាត់បង់​ក្នុងការ​ឈរឈ្មោះ​ឲ្យ​គេ​បោះឆ្នោត​ឲ្យ​!

​ភ្នំពេញ​៖​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា​នៅ​យប់​ថ្ងៃទី ១២ ខែមិថុនា ឆ្នាំ​២០២៣​នេះ បា​នប​ង្ហ​នូវ​សា​សម្លេង​មួយ​ដែល​លគ​ឡើង​ថា «​មួយរយៈ​ចុងក្រោយ​នេះ ការជជែក​វែកញែក​អំ​ពី​សេរីភាព​ទាក់ទិន​ទៅនឹង​ការបោះឆ្នោត ត្រូវបាន​លើកឡើង​ជាប​ន្ត​បន្ទាប់​»​។ សម្តេច បាន​បញ្ជាក់ថា «​រាជរដ្ឋាភិបាល នៅតែ​ប្រកាន់ខ្ជាប់​អំពី​សិទ្ធិ​របស់​ពលរដ្ឋ ទាក់ទិន​ទៅនឹង​ការចូលរួម ឬ​មិន​ចូលរួម​សម្រាប់​ការបោះឆ្នោត »​។a elect hun 

​សម្តេច​បាន​បន្តថា «​ប្រជាជន អាច​ទៅ​បោះឆ្នោត ឬ​មិនអាច​ទៅ​បោះឆ្នោត នោះ​គឺជា​សិទ្ធិ​ជ្រើសរើស​របស់​ប្រជាជន ប៉ុន្តែ​នៅទីនេះ រាជរដ្ឋាភិបាល​មានការ​ចាំបាច់ ដើម្បី​ពង្រឹង និង​លើកកម្ពស់​ការទទួលខុសត្រូវ​របស់​មេដឹកនាំ ទាំង​នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ​»​។​​ទាក់ទង​បញ្ហា​នេះ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ឲ្យ​ដឹងថា «​បន្ទាប់ពី​បាន​ពិភាក្សា​ជាមួយ​សម្តេច ស ខេង និង​ឯកឧត្ដម កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ យើង​ចាំបាច់​ត្រូវធ្វើ​ការកែទម្រង់​សិទ្ធិ​ឈរឈ្មោះ​ឲ្យ​គេ​បោះឆ្នោត »​។​

​សម្តេច​បាន​បន្តថា «​អ្នក​ដែលមាន​បំណង​ចង់​ឈរឈ្មោះ​ឲ្យ​គេ​បោះឆ្នោត ត្រូវ​ទទួលខុស​ត្រូវជា​ពលរដ្ឋ​ល្អ​របស់​ប្រជាជាតិ​ក្នុងសង្គម​ប្រជាធិបតេយ្យ ដោយ​ចាប់ផ្តើម​ពី​ការអនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន នូវ​សិទ្ធិ​បោះឆ្នោត »​។ ក្នុងន័យនេះ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា «​អ្នក​ដែល​មិនបាន​បោះឆ្នោត​ដោយ​គ្មាន​មូលហេតុ​សមរម្យ​តាមផ្លូវ​ច្បាប់ គឺ​ត្រូវបាន​ចាត់ទុកថា​ត្រូវ​បាត់បង់​នូវ​លក្ខខណ្ឌ​ក្នុងការ​ឈរឈ្មោះ​ឲ្យ​គេ​បោះឆ្នោត ប៉ុន្តែ​អ្នក​ទាំងនោះ នៅតែមាន​សិទ្ធិ​ទៅ​បោះឆ្នោត​ក្នុងនាម​ជា​ពលរដ្ឋ​ដដែល ដោយ​មិនមាន​ផលប៉ះពាល់​អ្វី​ឡើយ »​។

​ចំណុច​នេះ​សម្តេច​ក៏បាន​លើក​ជា​ឧទាហរណ៍​បញ្ជាក់ថា «​បើ​យើង​ពិនិត្យ​ស្ថានភាព​នៅ​ព្រះរាជាណាចក្រ​ថៃ ឥឡូវនេះ គណៈកម្មការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ដែល​យើង​ទទួលបាន​ដំណឹង​គឺ គណបក្ស​មួយចំនួន​ត្រូវ​បាត់បង់​សមាជិកសភា​មួយចំនួន​ពី​ការជាប់ឆ្នោត​ទៅជា​បាត់បង់ នូវ​សិទ្ធ​ជាប់ឆ្នោត​ទៅវិញ ដោយសារតែ​ពួកគាត់ ទាំងនោះ​មិនបាន​បំពេញ​កាតព្វកិច្ច​ក្នុងការ​ទៅ​បោះឆ្នោត​លើកទីមួយ ដូច្នេះ​នៅ​កម្ពុជា ក៏​អាចធ្វើ​បែបនេះ​ទៅបាន ដោយ​យើង​ធ្វើការ​កែទម្រង់​ឲ្យ​មានការ​ទទួលខុសត្រូវ​ចំពោះ​អ្នក​ដែល​ចង់​ឈរឈ្មោះ​ឲ្យ​គេ​បោះឆ្នោត ប្រសិនបើ​មិនបាន​ទៅ​បោះឆ្នោត​លើកទីមួយ​ទេ ក៏​មិនអាច​ទៅ​ឈរឈ្មោះ​ឲ្យ​គេ​បោះឆ្នោត​ឲ្យ​បានដែរ ទាំង​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ទាំង​ក្រុមប្រឹក្សា​ស្រុក​ខណ្ឌ ក្រុង ទាំង​ក្រុមប្រឹក្សា​ខេត្ត ទាំង​សមាជិក​ព្រឹទ្ធសភា ទាំង​សមាជិក​រដ្ឋសភា ដូច្នេះ​នេះ​គឺជា​ការទទួលខុសត្រូវ​ដែល​យើង​ក្នុងនាម​ជា​ប្រទេស​ប្រជាធិបតេយ្យ​មួយ ហើយ​យើង​ក៏​មិនបាន​អនុវត្ត នូវ​ទណ្ឌកម្ម​ណាមួយ​ដូច​ប្រទេស​ប្រជាធិបតេយ្យ​ខ្លះ ដែល​ប្រទេស​ប្រជាធិបតេយ្យ​ខ្លះ អ្នក​មិនបាន​ទៅ​បោះឆ្នោត​ដោយ​គ្មាន​មូលហេតុ​ត្រូវ​ទទួល​ទណ្ឌកម្ម ប៉ុន្តែ​សម្រាប់​យើង​អ្នក​ទៅ​បោះឆ្នោត​ប្រជាពលរដ្ឋ​ដែល​ទៅ​បោះឆ្នោត​ក៏បាន ឬក៏​មិន​ទៅ​ក៏បាន គឺជា​សិទ្ធ ក៏ប៉ុន្តែ​សម្រាប់​អ្នក​ដែល​ត្រូវ​ឈរឈ្មោះ​ឲ្យ​គេ​បោះឆ្នោត គឺ​ចាំបាច់​ត្រូវមាន​ការបោះឆ្នោត​លើកទីមួយ មុន​ពេលដែល​ខ្លួន​ឈរឈ្មោះ »​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​បញ្ជាក់ថា សម្តេច​បានប្រគល់​ភារកិច្ច​ឲ្យ​សម្ដេច​ក្រឡាហោម ស ខេង និង​លោក កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ពិភាក្សា​ជាបន្ទាន់ ដើម្បី​ធ្វើ​វិ​សោធ​កម្ម​ច្បាប់បោះឆ្នោត ដែល​ត្រូវអនុម័ត​នៅពេល​ខាងមុខនេះ ដើម្បី​ចៀសវាង​និយាយ​ចុះ​និយាយ​ឡើង ហើយ​យើង​ត្រូវតែ​និយាយ​ពី​រឿង​ច្បាប់ គឺ​អ្នកណា​ក៏ដោយ នៅក្នុង​គណបក្ស​ណាក៏ដោយ ប្រសិនបើ​មិនអាច​ទៅ​បោះឆ្នោត ឧទាហរណ៍ ការបោះឆ្នោត​ថ្ងៃ​២៣ ខែកក្កដា ឆ្នាំ​២០២៣​ខាងមុខនេះ អ្នកណា​ក៏ដោយ បើសិនជា​មិនបាន​ទៅ​បោះឆ្នោត​ពេល​នោះទេ អ្នកនោះ គឺ​មិនអាច​ឈរឈ្មោះ​ឲ្យ​គេ​បោះឆ្នោត​នៅពេល​ខាងមុខ ដែលជា​ការបោះឆ្នោត​អសកល​ក្ដី ជា​សមាជិក​ក្រុមប្រឹក្សា ស្រុក ខណ្ឌ​ក្រុង ខេត្ត រាជធានី ជាការ​បោះឆ្នោត​សមាជិក​ព្រឹទ្ធសភា ជាការ​បោះឆ្នោតក្រុមប្រឹក្សា​ឃុំ​សង្កាត់​ឆ្នាំ​២០២៧ និង​ជាការ​បោះឆ្នោត​សមាជិកសភា​នៅ​ឆ្នាំ​២០២៨ ។​

​សម្តេច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់​ពីមូល​ហេតុនៃការវិសោធនកម្មរដ្ឋធម្មនុញថា «​ធ្វើ​យ៉ាងនេះ គឺ​ដើម្បី​ពង្រឹង​ការទទួលខុសត្រូវ​រប​ស់មេ​ដឹកនាំ​នយោបាយ​ទាំង​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ បើ​ខ្លួន​មិនអាច​បំពេញ​កាតព្វកិច្ច​ក្នុងឋានៈ​ជា​ពលរដ្ឋ​ល្អ​សម្រាប់​ការបោះឆ្នោត​តើ​មាន​ហេតុផល​អ្វីដែល​នឹងត្រូវ​មាន​សិទ្ធិ​ឈរឈ្មោះ​ឲ្យ​គេ​បោះឆ្នោត​ឲ្យ​»៕