» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5441 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695612 នាក់

លើកលែង​ការចោទប្រកាន់​កញ្ញា​មាន​ពេជ្រ​រីតា​ពី​ការប៉ង​លួច​មាន​ស្ថាន​ទម្ងន់ទោស​មានន័យថា​ដល់​វេណ​ឧកញ៉ា​ហេង​សៀ​វិញ​ម្តង​!?

​ភ្នំពេញ​៖ លោក​កូយ​សៅ​ចៅក្រម​ស៊ើបសួរ តុលាការ​បានសម្រេច​លើកលែង​ការចោទប្រកាន់​ពី​ពាក្យបណ្តឹង​ឧកញ៉ា ហេង សៀ​ទៅលើ កញ្ញា មាន ពេជ្រ​រីតា ហៅ​យូ​ប៊ី ពិធី​ការិនី​ទូរទស្សន៍ និង​ជា​អតីត​បវរកញ្ញា Miss Grand Cambodia ។​តាម​ដីកា​សម្រេច​របស់ សាលាដំបូង​រាជធានី​ភ្នំពេញ ដែល ធ្វើ​នៅ​ថ្ងៃទី​០៧ ខែមិថុនា ឆ្នាំ​២០២១​បានសម្រេច​ដូចតទៅ​៖a court heng seara2 

១៖ លើកលែង​ការចោទប្រកាន់​លើ​ឈ្មោះ មាន ពេជ្រ​រីតា ហៅ យូ​ប៊ី អាយុ​២០​ឆ្នាំ សញ្ជាតិ​ខ្មែរ ដែលមាន​អត្តសញ្ញាណ​ដូចខាងលើ​ពីបទ «​លួច​មាន​ស្ថានភាព​ទម្ងន់ទោស​ដោយសា​រ​ប្រព្រឹត្ត​អំពើហិង្សា​» ប្រព្រឹត្ត​នៅ​ចំណុច​ផ្លូវ​១៣៨ កែង​ផ្លូវ​២៥៩ ស្ថិតនៅ​ក្រុម​២៨ ភូមិ​១០ សង្កាត់​ទឹកល្អក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ជា​បទល្មើស​ព្រហ្មទណ្ឌ និង​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា ៣៥៣ និង​មាត្រា ៣៥៧ នៃ​ក្រមព្រហ្មទណ្ឌ​។​

២៖ សម្រេច​លើ​វត្ថុ​ចាប់យក​ដូចខាងក្រោម​៖២.១៖ ប្រគល់​នូវ​ទូរស័ព្ទ​១​គ្រឿង ម៉ាក iPhone 12 pro Max ពណ៌​ទឹកមាស បែក​អេក្រង់ (​មិន​ប្រក្រតី​) ឱ្យទៅ​ម្ចាស់​ដើម​វិញ​ឈ្មោះ ហេង សៀ ដូច​មាន​ក្នុង​កំណត់ហេតុ​ទ​ទួ​ឡ​វត្ថុ​ចាប់យក​លេខ​៩០០​រ​វត ចុះ​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០២១ របស់​សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។​២.២ ប្រគល់​នូវ​ទូរស័ព្ទ​១​គ្រឿង​ម៉ាក iPhone Pro Max ពណ៌​ខ្មៅ បែក​អេក្រង់ ឱ្យទៅ​ម្ចាស់​ដើម​វិញ​ឈ្មោះ មាន ពេជ្រ​រីតា ។​២.៣ រឹបអូស​នូវ​កូនកាំបិត​ចុង​ស្រួច ដង​ខ្មៅ ចំនួន​១​ដើម ដូច​មាន​ក្នុង​កំណត់ហេតុ ចុះ​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០២១ របស់​សាលាដំបូង​រាជធានី​ភ្នំពេញ និង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

​កញ្ញា មាន ពេជ្រ​រីតា ត្រូវបាន​តុលាការ​ចោទប្រកាន់​ពីបទ លួច​មាន​ស្ថានភាព​ទម្ងន់ទោស បន្ទាប់ពី​មានការ​ដាក់ពាក្យ​បណ្តឹង​ដោយ លោក​ឧកញ៉ា ហេង សៀ កាលពី​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០២១​។ ជាមួយនឹង ការចោទប្រកាន់​នេះ លោក​ចៅក្រម​កូយ​សៅ​បានសម្រេច​ឃុំខ្លួន​នាង​ជា​បណ្តោះអាសន្ន ប៉ុន្តែ​ដោយមាន​ការចូល​ខ្លួន​ការពារ​ក្តី និង​ដាក់ពាក្យ​ស្នើ​របស់ ក្រុម​មេធាវី​ស្ម័​គ​ចិត្ត​សម្តេច​តេ​ជោ ដឹកនាំ​ដោយ លោក គី តិច កាលពី​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០២១ ក៏បាន​សម្រេច​ដោះលែង កញ្ញា មាន ពេជ្រ​រីតា ឱ្យនៅ​ក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន ដោយ​ភ្ជាប់​ជាមួយនឹង​លក្ខខណ្ឌ​មួយចំនួន​។​

​ការសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​បញ្ជាក់ថា ការយក​កាំបិត​ចាក់ទៅលើ ឧកញ៉ា ហេង សៀ នៅ​ថ្ងៃកើតហេតុ​ក្នុង​រថយន្ត មិនមែន​ដើម្បី​ប្លន់​យក​ទូរស័ព្ទដៃ ឬ​ដើម្បី​ដណ្តើមយក​រូបភាព​អាសអាភាស​ក្នុង​ទូរស័ព្ទ​នោះទេ ប៉ុន្តែ​វា​ជាការ​ប្រើ​សិទ្ធិ​ការពារ​ខ្លួន នៅពេលដែល​លោក​ហេង សៀ បាន​បំពាន​ផ្លូវភេទ ប៉ុនប៉ង​រំលោភ ទៅលើ​រូបនាង ហើយ​ការការពារ​ខ្លួន​ពី​ការរំលោភបំពាន​ដោយ​កំរោល​ខុសច្បាប់​នេះ ច្បាប់​ក៏​មិនបាន​កំណត់ឱ្យ​មានការ​ទទួលខុសត្រូវ ឬ​មានទោស​ឡើយ​។

​ការសម្រេច​លើកលែង​ការចោទប្រកាន់​លើ កញ្ញា មាន ពេជ្រ​រីតា នាពេលនេះ​ជាការ​ផ្តល់​ភាពយុត្តិធម៌​ចំពោះ​រូបនាង ក្រោម​ការស្រាវជ្រាវ​រប​ស់​តុលាការ ជាពិសេស​ចៅក្រម​ស៊ើបសួរ​។ យុត្តិធម៌​ចំពោះ​កញ្ញា មាន ពេជ្រ​រីតា នាពេលនេះ​ក៏​ទទួលបាន ដោយសារតែ​ការអន្តរាគមន៍​ចូល​ការពារ​របស់​ក្រុម​មេធាវី​ស្ម័​គ​ចិត្ត​របស់​សម្តេច​តេ​ជោ​សែន ជាពិសេស​គឺ​ការ​ចង់ដឹង ចង់​ស្វែងរក​ការពិត និង​ចង់​ឲ្យ​ជនរងគ្រោះ បានទទួល​យុត្តិធម៌​ពិតប្រាកដ ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ទើប​សម្តេច​បាន​ចាត់តាំង​ក្រុម​មេធាវី​របស់​សម្តេច​ចូល​ការពារ​និង​ស្រាវជ្រាវ រហូត​ស្វែងរក​ការពិត ឃើញ​នៅពេលនេះ​។​

អា​ឡូ​វ​ចប់​រឿង​កញ្ញា​មាន​ពេជ្រ​រីតា​ចឹ​ង​មានន័យថា​ដល់​វេណ​ចាត់ការ​លើ​ពាក្យបណ្តឹង​កញ្ញា​មាន​ពេជ្រ​រីតា​ប្តឹង​លោក​ឧកញ៉ា​ហេង​សៀ​ពី​រឿង​ប៉​អ​រំលោភ​វិញ​ម្តង​ហើយ​បើ​គ្មាន​ការសម្របសម្រួល​ក្រៅ​ឆាក​បញ្ចប់​នោះទេ​!៕a court heng seara a court heng seara1 a court heng sear a court heng sear4 a court heng sear5 

​