» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8371 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698542 នាក់

ក្ដៅៗ​ថ្មី ពី​ខេត្តកំពង់ធំ​៖ លោក​គាំ សារឿន​ជាទី​ប្រឹក្សា​សម្ដេច​ក្រឡាហោម​ធ្វើស្រែ​លើ​ខ្នង​ប្រជារាស្ត្រ ៨ ឆ្នាំ​មកហើយ អាជ្ញាធរខេត្ត​ដោះស្រាយ​មិន​ចេញ​?

 

​កំពង់ធំ​៖​ប្រជាពលរដ្ឋ​រងគ្រោះ ១៩ គ្រួសារ​រស់នៅក្នុង​ឃុំ​ចំណា​លើ​ស្រុក​ស្ទោង​ខេត្តកំពង់ធំ បាន​លើកដៃ​សំពះ សូម​សំណូមពរ​ដល់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី​ហ៊ុន សែន មេត្តាជួយ​អន្តរាគមន៍​សុំ​សិទ្ធិ​ច្រូតកាត់​និង​ប្រមូល​ផល​ស្រូវប្រាំង​នៅលើ​ផ្ទៃដី​ចំនួន ៥៧ ហិកតា​និង ៣០​អា​!​ដែល​លោក​គាំ សារឿន រារាំង​មិនអោយ​ច្រូត​ដោយ​យ​កលេ​សថាបាន​ជំពាក់​លុយ​គាត់​។​a k thom3 

​តើ​ជា​ការពិត​ដែរឬទេ​?​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រាយការណ៍​មក​ថា លោក​គាំ សារឿន អាង​អំណាច​ជាទី​ប្រឹក្សា​របស់​សម្ដេច​ក្រ​ឡា​ហោម ស ខេង ដែល​ត្រូវគេ​អះអាងថា ជា​ថៅកែ​អាងទឹក​ស្ថិតនៅក្នុង​តំបន់ ២ និង​តំបន់ ៣ កំពុង​កៀបសង្កត់ និង​ជិះជាន់​កម្លាំង​ញើស​ឈាម​របស់​ប្រជាពលរដ្ឋ​ស្លូតត្រង់ ស​អ់​រយៈពេល​ជាង​៨​ឆ្នាំ​មកហើយ​។​

​ប្រជាពលរដ្ឋ​អះអាងថា​ថៅកែ​អាងទឹក​ឈ្មោះ គា៓ សារឿន មាន​តួនាទី​ជាទី​ប្រឹក្សា​របស់​សម្ដេច​ក្រ​ឡា​ហោម ស ខេង រូបនេះ​បាន​បញ្ជា​ឲ្យ​កូនចៅ​និង​បក្ខពួក​របស់ខ្លួន​ជាពិសេស​ឱ្យឈ្មោះ​លោក ខាត់ ភាគ អតីត​ក្រុមប្រឹក្សាឃុំ កាង​និង​ធ្វើទុក្ខបុកម្នេញ​ប្រជាពលរដ្ឋ​ស្លូតត្រង់ អស់​រយៈពេល ៨ ឆ្នាំ​កន្លងមកហើយ ក្រុម​ប្រជាពលរដ្ឋ​ខាងលើ​បន្តថា ថៅកែ​អាងទឹក​រូបនេះ រកស៊ី​ផ្ដាច់មុខ​ដោយ​មិន​ឲ្យ​គ្រឿងចក្រ​ពី​ខាងក្រៅ​ចូលមក​ភ្ជួរ​ឬក៏​ច្រូតកាត់​នោះឡើយ​។

កាល​នៅក្នុង​អំឡុង​ឆ្នាំ ២០១៥ លោក​ថៅកែ​រូបនេះ​ធ្លាប់បាន​ធានា​ជាមួយ​ប្រជាពលរដ្ឋ​ថាឱ្យ​មានទឹក​ដាក់​ក្នុង​ប្រឡាយ​មេ​គ្រប់​គាន់ សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ​មានទឹក​សម្រាប់​បូម​ដាក់​ស្រែ ប៉ុន្តែ​មិនបាន​ធ្វើតាម​ការសន្យា​នោះទេ ថៅកែ​រូបនេះ​បានកំណត់​យក​កំរៃ​ទាំង​ភ្ជួរ​និង​ថ្លៃ​ទឹក​ក្នុង​មួយ​ហិច​តា​រហូតដល់​ទៅ ៧៥ ម៉ឺន​រៀល ហើយ​ប្រសិនបើ​ប្រជាពលរដ្ឋ​ណាមួយ​មិនបាន​បង់លុយ​ជាមុន​នោះទេ គឺ​គាត់​តម្រូវ​ឲ្យ​បង់លុយ​១​លាន​រៀល​!.​។ ដោយឡែក​ថ្លៃ​ច្រូតកាត់​នោះ​គាត់​យក​តម្លៃ ២២​ម៉ឺន​រៀល​ទៀត ហើយ​ត្រូវ​បង់លុយ​មុន​និង​ធ្វើ​កិច្ចសន្យា​ផ្តិតមេដៃ​ទៀតផង​។​

​ប្រជាបលរដ្ឋថា​សព្វថ្ងៃនេះ​ក្រុម​នាយទុន​ខាងលើ​មិន​ឲ្យ​ប្រជាពលរដ្ឋ​ប្រមូល​ផល​ស្រូវ​នោះទេ មិនតែប៉ុណ្ណោះ​បានធ្វើការ​គំរាមកំហែង បើ​អ្នកណា​ហ៊ាន​តវ៉ា ពួកគេ​នឹង​ប្ដឹងទៅ​ស្ថាប័ន​តុលាការ​ដើម្បី​រឹបអូស​ដកយក​ដីធ្លី ក្រោម​កិច្ចសន្យា​ជំពាក់​ប្រាក់​ថៅកែ​រូបនេះ​រាប់រយ​លាន​រៀល តាម​ការពិត​មិនមាន​ប្រជាពលរដ្ឋ​ណាមួយ​ជំពាក់​លុយ​ក្រុម​នាយទុន​ខាងលើ​នោះទេ​។​
​ប្រជាចននៅក្នុង​ស្រុក​ស្ទោង​នៃ​ខេត្តកំពង់ធំ ដែល​បានដឹង​រឿងរ៉ាវ​មួយ​នេះ បានលើកឡើង​ជា​សំណួរ​ថា អាងទឹក​ខាងលើ ស្ថិតនៅក្នុង​តំបន់ ២ និង​តំបន់ ៣ ដែល​គ្រប់គ្រង​ដោយ​រដ្ឋបាល​ជលផល​និង​ធនធានទឹក​ប្រមុខ​រដ្ឋាភិបាល​បាន​ដកហូត​ពី​ក្រុម​ឈ្មួញ​ដោយ​ទុក​ឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​និង​អាស្រ័យ​ផល កាលនោះ​ក៏មាន​ថ្នាក់​មន្ត្រីរាជការ​មួយចំនួន​ក្នុង​ខេត្ត​ក៏ត្រូវ​មានទោស​ទណ្ឌ​ដោយសារតែ​មានការ​ឃុបឃិត​គ្នា​បើក​ឲ្យ​ក្រុម​ឈ្មួញ​ជីក​អាងទឹក​នេះ​ផងដែរ​។ ​ក្រោយមក​ស្រាប់តែ​លេចចេញ​ឈ្មោះ គាំ សារឿន ដែល​គេ​អះអាងថា​ជាទី​ប្រឹក្សា​របស់​សម្ដេច​ក្រ​ហោម​មក​អះអាងថា​រូបគាត់​ជា​ម្ចាស់​អាងទឹក​នេះ​ទៅវិញ ?។​

​មតិ​របស់​មហាជន​ប​ន្ត​រិះគន់ថា ដោយ​អំណាច​ទឹកប្រាក់​និង​អំពើពុករលួយ​មាន​លក្ខណៈ​ជា​ប្រព័ន្ធ បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រងគ្រោះ​ទឹកភ្នែក ហើយ​កាន់តែ​ក្រ​ទៅ ក្រ​ទៅ អ្នកខ្លះ​ត្រូវ​ចំណាក់ស្រុក​ទៅរក​ការងារ​ធ្វើ​ដោយ​ខុសច្បាប់​នៅឯ​ប្រទេស​ថៃ​ទៀតផង​។​

​តើ​ត្រង់ណា​ទៅ ដែលថា​មន្ត្រី​ជា​អ្នកបម្រើ​រាស្ត្រ មិនមែនជា​ចៅហ្វាយ​រាស្ត្រ​នោះ​?​យោងតាម​ទង្វើ​សាហាវយុងឃ្នង​ដែល​ពួកគេ​បាន​ប្រ​ព្រឹ​តទៅ​លើ​ប្រជាពលរដ្ឋ​បែបនេះ ស​ញ្ជា​ក់​អោយឃើញថា ពួកគេ​ពិតជា​មិន​ខ្លាច​អភិក្រម​ទាំង ៥ ចំណុច របស់​ប្រមុខ​រដ្ឋាភិបាល សម្ដេច​តេ​ជោ ហ៊ុន សែន ពិតមែន​ឬទេ​? ។​

​មហាជន​លើកឡើង​បន្តថា ដោយសារតែ​ហេតុផល​ជាច្រើន​ករណី និង​ភាពទន់ខ្សោយ​របស់​អាជ្ញា​ធរ​ខេត្ត​ផង​នោះ និង​ដោយ​យល់ថា​អាជ្ញាធរខេត្ត ដោះស្រាយ​មិន​ចេញ​ផង​នោះ ទើប​ប្រជាពលរដ្ឋ​អស់ជំនឿ ហើយ​ស្នើសុំ​អង្វរ​យ៉ាងទទូច​តាមរយៈ​សារព័ត៌មាន​អោយជួយ​ផ្សព្វផ្សាយ​ដើម្បី សូម​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន មេត្តាជួយ​អន្តរាគមន៍​អោយ​ប្រជាពលរដ្ឋ​សុំ​សិទ្ធិ​ច្រូត​និង​ប្រមូល​ផល​ស្រូវប្រាំង​នៅលើ​ផ្ទៃដី​ចំនួន ៥៧ ហិកតា​និង ៣០​អា​! ។ ប្រជាពលរដ្ឋ​សង្ឃឹមថា ជានិច្ច​ជា​កាល​សម្ដេច​ទាំង​ទ្វេរ​តែងតែ គិតពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ ដែល​សម្ដេច​ជា​អ្នកដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត និង​ប្រកបដោយ​គុណធម៌ (​ទុក្ខលំបាក​ប្រជារាស្ត្រ​គឺជា​ទុក្ខលំបាក​របស់​សម្ដេច​) ។​a k thom a k thom1 a k thom2 a k thom4 

​