» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5691 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695862 នាក់

រដ្ឋមន្ត្រីក្រសួង​ប្រៃ​ណី​យ៍​ប្រកាស​ពី​ផែនការ​ព​ង្រឹ​កព​ង្រឹ​ក​ប្រព​ន្ធ័​ទូរ​សព្ទ័​និង​អ៊ិន​ធឺ​ណែ​ត​

​ភ្នំពេញ ៖ លោក ជា វ៉ាន់​ដេ​ត រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ នា​ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០២២​នេះ បាន​មានប្រសាសន៍ថា​នៅ​ឆ្នាំ​២០២៤​ខាងមុខ នៅ​ទូទាំងប្រទេស​កម្ពុជា នឹងមាន​សេវា​ទូរស័ព្ទ​ប្រើប្រាស់​គ្រប់គ្រាន់ ក្នុងនោះ​រួមទាំង​សេវា​ទូរស័ព្ទនិងអ៊ិនធឺណែត នៅក្នុង​បុរី​ផងដែរ​។​a chea vandet2 

​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន ស្តីពី​សមិទ្ធផល​សម្រេច​បាន រយៈពេល​៥​ឆ្នាំ របស់​ក្រសួង​ប្រៃសណីយ៍ នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​, លោក​រដ្ឋមន្ត្រី បានការ​ពារ​ថា​ថា កិច្ចការ​នេះ អាច​សម្រេច​ទៅបាន លុះត្រាតែ​មានការ​គាំទ្រ និង​ចូលរួម​ពី​សំណាក់​បុរី និង​ប្រជាពលរដ្ឋ​ផងដែរ ពោលគឺ​អនុញ្ញាត​ឲ្យ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​ក្រុមហ៊ុន​ប្រតិបត្តិ​ករ ចូលទៅ​ដាំ​បង្គោល និង​ដក​ឧបករណ៍​បង្កើន​កម្លាំង​សេវា​ចេញ​ផងដែរ​។​
​បើតាម​លោក​ជា​វ៉ាន​ដែ​ត មូលហេតុ​មួយ ក្នុងចំណោម​មូលដ្ឋាន​ផ្សេងទៀត​, ដែល​បណ្តាល​ឲ្យ​សេវា​ទូរស័ព្ទ​ខ្សោយ​នៅតាម​បុរី ជាពិសេស​នៅ​រាជធានី​ភ្នំពេញ គឺ​ដោយសារ​ក្រុមហ៊ុន​សាងសង់​បុរី​មួយចំនួន មិន​អនុញ្ញាត​ឲ្យ​ដាំ​បង្គោល​អង់​តែ​ន​នោះទេ នៅក្នុង​ទីតាំង​បុរី​របស់ខ្លួន ដោយសារ​ខ្លាច​ប៉ះពាល់​សុខភាព និង​តម្លៃ​អចល​ទ្រព្យ​។​

​ក្រៅពី​ការ​ជម្រុញ​លើ​ការបង្កើន​សេវា​ទូរ​សព្ទ័​ក សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ណែនាំ​ដល់​លោក ជា វ៉ាន់​ដេ​ត រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ លុបចោល​ទាំងអស់ រាល់​បុរី​ដែល​ផ្តល់​សិទ្ធ​ផ្តាច់មុខ ដល់​ប្រតិបត្តិ​ករ​ផ្តល់​សេវា​អ៊ិន​ធើ​ណេ​ត ក្នុង​បុរី ហើយ​ត្រូវ​អនុញ្ញាត​ឲ្យ​ប្រតិបត្តិ​ករ​នានា ចូល​ផ្តល់​សេវា​អ៊ិន​ធើ​ណេ​ត​ដោយ​សេរី និង​ប្រកួតប្រជែង​លោក ជា វ៉ាន់​ដេ​ត បាន​ថ្លែងថា កិច្ចការ​នេះ ក្រសួង នឹង​ចាប់ផ្តើម​អនុវត្ត ដោយ​ចាប់ផ្តើម​ណែនាំ​ដល់​បុរី ចាប់ពី​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០២២​ស្អែក​នេះ​។​បើតាម​លោក​រដ្ឋមន្ត្រី​ការសម្រេច​លុបចោល​នេះ គឺ​ដើម្បី​ឲ្យ​មានការ​ប្រកួតប្រជែង ពី​សំណាក់​ប្រតិបត្តិ​ករ ក្នុងការ​ផ្តល់ជូន​សេវា​អ៊ី​ន​ធើ​ណេ​ត ដែលមាន​គុណភាព​ល្អ ដល់​អតិថិជន​។ លោក​រដ្ឋមន្ត្រីក្រសួង​ព្រៃ​ស​ណី​យ៍​បាន​ឲ្យ​ដឹងផង​ដែរ​ថា ប​ច្ចុ​ប្បុន្ន កម្ពុជា មាន​ប្រតិបត្តិ​ករ​ផ្តល់​សេវា​អ៊ិន​ធើ​ណេ​ត ចំនួន​៣៨ និង​មាន​អ្នកប្រើប្រាស់​សេវា​អ៊ិន​ធើ​ណេ​ត ជាង​១៧​លាន​នាក់ ខណៈ​នៅ​ជុំវិញ​រាជធានី​ភ្នំពេញ មាន​ជាង​១០០​បុរី​។​ក្រៅពីនេះ កម្ពុជា មាន​ប្រតិបត្តិ​ករ​ទូរស័ព្ទ​ចល័ត ចំនួន​៥ និង​មាន​អ្នកប្រើប្រាស់​សេវា​ទូរស័ព្ទ​ចល័ត ជាង​១៩​លាន​នាក់​៕a chea vandet a chea vandet3 
​