» អាល្លឺម៉ង់ត្រៀមបង្កើតប្រពន្ធ័ការពារដ្រុននិង​សហការជមួយអ៊ុយក្រែន ​អភិវឌ្ឍ​អាវុធ​ប្រើ​បច្ចេកវិទ្យា​ទំនើប វាយប្រហារ​បាន​ឆ្ងាយ​ » សម្តេចធិបតីហ៊ុនម៉ាណែតប្រាប់មូលហេតុមិនអនុវត្តន៍ច្បាប់កាតព្វកិច្ច​យោធា​ នាពេលកន្លងមក » កម្ពុជា-កូរ៉េ ចុះហត្ថលេខាបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី នៅខេត្តកំពង់ធំ » រឿងចរចាព្រុំដែនសមុទ្ទតំបន់ត្រួតស៊ីគ្នារដ្ឋមន្ត្រីការបរទេសថៃបកមករកអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS)វិញបន្ទាប់ពីគម្រាមកម្ពុជាឲ្យចរចាទ្វេភាគីសិន! » ជនបរទេស ៣,៦៨៤នាក់ មាន៣៥សញ្ជាតិខុសច្បាប់ ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា » តុលាការភ្នំពេញចេញដិការឃុំមនុស្ស១៦នាក់ ភាគច្រើនជាសន្តិសុខឯកជនសេឃ្យូរីធីហ្កាដ(G8888) ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្រុងប៉ោយប៉ែត? » អ្នកនាំពាក្យរាជរដ្ឋាភិបាល ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦រំលឹកពីភាគីទី៣ចូលរួមដោះស្រាយព្រុំដែនសមុទ្ទនិងសម្តីសម្តេចធិបតីមិនទទួលស្គាល់ការប្រើកម្លាំង » សមត្តកិច្ចជួយសង្គ្រោះករណីយ៍ចាប់ជំរិត និងសម្លាប់ក្មេង នៅភូមិកូនជ្រែ ស្រុកស្អាងដោយសារជនបង្កខឹងគ្រួសារជនរងគ្រោះ និងសុំខ្ចីលុយមិនបាន » ផឹកស្រាអស់២ដបស្រវឹងទាស់សម្តីគ្នាយកកាំបិតចាក់សម្លាប់ » អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ត្រូវបានដោះលែងពីពន្ធនាគារក្រោយឃុំខ្លួន ប្រហែល៨ខែ តែស្ថិតក្រោមការតាមដាន៤ខែ » អ្នកនាំពាក្យនគរបាលជាតិកម្ពុជា បដិសេធព័ត៌មានរបស់ថៃ ពាក់ព័ន្ធករណីចាប់ខ្លួនជនជាតិចិនមានអាវុធ ប្រើប្រាស់លិខិតឆ្លងដែនខ្មែរ និងពាក់ព័ន្ធទីបញ្ជាការដ្ឋានអង្គរក្ស » បុរសរកស៊ីឆក់ត្រីដែលត្រូវបានចាប់វ៉ៃខ្នោះបង្កការចាប់អារម្មណ៍ពីមហាជនត្រូវបានដោះលែងវិញហើយ! » ទ័ពមួកខៀវកម្ពុជាជាង ១៨០រូប វិលត្រឡប់ពីប្រទេសលីបង់វិញពេលមានអ្នកថ្មីទៅជំនួស » សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតបញ្ចប់ការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៨ នៅកោះសេប៊ូ ប្រទេសហ្វីលីពីន » មនុស្សប្រុសស្រីជាច្រើនាក់រួមទាំងថៅកែហាង នគរបាលឃាត់ខ្លួន ពាក់ព័ន្ធករណីលួចបើក និងបំរើសេវាផ្លូវភេទខុសច្បាប់

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 365 នាក់

ម្សិលមិញ 5488 នាក់

សរុប 19223692 នាក់

នាយករដ្ឋមន្ត្រី​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ចសម្របសម្រួល​ទំនាក់ទំនង ពាណិជ្ជកម្ម និង​វិនិយោគ​ទ្វេភាគី​កម្ពុជា​-​សហរដ្ឋ​អាម៉េរិក​!


​ភ្នំពេញ​៖ ក្រសួងពាណិជ្ជកម្ម​កម្ពុ​ជា នៅ​រសៀល​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០២៥​នេះ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន បង្ហាញ​វឌ្ឍនភាព​ចុងក្រោយ​លើ​ការអនុវត្ត​ពន្ធគយ​បដិការ (Reciprocal Tariffs) របស់​សហរដ្ឋ​អាម៉េរិក​។​
​ក្រសួងពាណិជ្ជកម្ម បាន​បញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា​ដែលមាន​ក្រសួងពាណិជ្ជកម្ម និង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​ជា​សេនាធិការ បាននិងកំពុង​បន្ត​ផ្តល់​ការយកចិត្តទុកដាក់​យ៉ាង​គត់មត់ តាមដាន​ការវិវត្ត​នៃ​ការអនុវត្ត​ពន្ធគយ​បដិការ (Reciprocal Tariffs) របស់​សហរដ្ឋ អាម៉េរិក និង​ត្រៀម​រៀបចំ​យន្តការ​ស្វែងរក​ដំណោះស្រាយ សមស្រប​ជាមួយ​សហរដ្ឋ​អាម៉េរិក​។​a nimola 

​ក្រសួងពាណិជ្ជកម្ម សូម​ជម្រាបជូន​អំពី​វឌ្ឍនភាព​ចុងក្រោយ លើ​ការអនុវត្ត​ពន្ធគយ​បដិការ ដូចខាងក្រោម​៖១៖ យោងតាម​ការចុះផ្សាយរ​បស់​សេត​វិមាន កាលពី​ថ្ងៃទី​៩ ខែមេសា ឆ្នាំ​២០២៥ (​ម៉ោង​នៅ​សហរដ្ឋ​អាម៉េរិក​) ប្រធានាធិបតី Donald J. Trump បានប្រកាស​ព្យួរ​ការអនុវត្ត​ពន្ធគយ​បដិការ​របស់ខ្លួន មក​ត្រឹម​អត្រា ១០% ក្នុង​រយៈពេល ៩០​ថ្ងៃ សម្រាប់​គ្រប់​ប្រទេស​ទាំងអស់ ដែល​បាន​ស្នើសុំ​ចរចា​ស្វែងរក​ដំណោះស្រាយ ជាមួយ​សហរដ្ឋ​អាម៉េរិក ក្នុងនោះ​រួមមាន​កម្ពុជា​ផងដែរ​។ ដូចនេះ អត្រាពន្ធគយ​បដិការ ៤៩% សម្រាប់​កម្ពុជា​នឹង​អនុវត្ត​មក​ត្រឹម​អត្រា ១០% តែប៉ុណ្ណោះ​។​

២៖ រាជរដ្ឋាភិបាល​ទទួល​បាន​ចម្លើយ​ជា​វិជ្ជមាន ពី​ភាគី​សហរដ្ឋ​អាម៉េរិក​លើ​សំណើសុំ​បើក​ការចរចា​ស្វែងរក​ដំណោះស្រាយ​រួម បន្ទាប់ពី​រាជរដ្ឋាភិបាល​បានដាក់​ចេញ​នូវ​ការឆ្លើយតប​ភ្លាមៗ តាមរយៈ​លិខិត​របស់​សម្តេច​មហា​បវ​រ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចុះ​ថ្ងៃទី​៤ ខែមេសា ឆ្នាំ​២០២៥ និង​លិខិត​របស់​លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ចុះ​ថ្ងៃទី​៤ ខែមេសា ឆ្នាំ​២០២៥ ដោយ​បង្ហាញ​សុច្ឆន្ទៈ​ស្នើសុំ​បើក​ការចរចា​ស្វែងរក​ដំណោះស្រាយ​រួម និង​បញ្ចុះ​ពន្ធគយ​ពី​អាត្រា ៣៥% មក​ត្រឹម ៥% លើ ១៩ ក្រុម​មុខទំនិញ​របស់​សហរដ្ឋ​អាមេរិក​នាំ​ចូលមក​កម្ពុជា​។​

៣៖ ក្រុមការងារ​អន្តរក្រសួង​-​ស្ថាប័ន​ចំពោះ​កិច្ច ដឹកនាំ​ដោយ​លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ទី​១ នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​ភាគី​សហរដ្ឋអាមេរិក នឹង​បើក​ការចរចា​នាពេល​ឆាប់ៗ ខាងមុខនេះ​.​។​
​សូមបញ្ជាក់ថា​សម្តេច​ធិបតី​ហ៊ុន​ម៉ា​ណែ​ត​នៅ​ថ្ងៃទី​១០​មេសា​បាន​សេចក្តីសម្រេច ស្តីពី​ការបង្កើត​ក្រុមការងារ​ចំពោះ​កិច្ចសម្របសម្រួល​ទំនាក់ទំនង ពាណិជ្ជកម្ម និង​វិនិយោគ​ទ្វេភាគី​កម្ពុជា​-​សហរដ្ឋ​អាម៉េរិក​។​​ក្រុមការងារ​ចំពោះ​កិច្ចសម្របសម្រួល​ទំនាក់ទំនង​ពា​ណិ​ជ្ចក​ម្ម និង​វិនិយោគ​ទ្វេភាគី​កម្ពុជា​-​សហរដ្ឋ​អា​មេ​រិច ដឹកនាំ​ដោយ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល មាន​ភារកិច្ច​ក្នុងការ​សម្របសម្រួល ចរចា និង​ជំរុញ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​សហរដ្ឋ​អា​មេ​រិច​, សម្របសម្រួល និង​ជំរុញ​ការវិនិយោគ​របស់​សហ​រដ្ឋ​អា​មេ​រិច​នៅ​កម្ពុជា​, សហការ​សម្របសម្រួល​ជាមួយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ស្ថានទូត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​សហរដ្ឋ​អា​មេ​រិច និង​សភាពាណិជ្ជកម្ម​សហរដ្ឋ​អា​មេ​រិច​ប្រចាំ​កម្ពុជា​, សិក្សា​វាយតម្លៃ លើក​យោបល់ និង​ធ្វើ​របាយការណ៍​នៃ​លទ្ធផល​ការងារ​ជូន​ប្រមុខ​រាជរ​រដ្ឋាភិបាល​។​

​ការបង្កើត​ក្រុមការងារ​ចំពោះ​កិច្ច​នេះ​គឺ​បន្ទាប់ពី​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ កាលពី​ថ្ងៃ​ពុធ ទី​៩ ខែមេសា បានប្រកាស​ពី​ការផ្អាក​ការអនុវត្ត​ការយក ពន្ធគយ​លើ​បណ្ដា​ប្រទេស​ភាគច្រើន លើកលែងតែ​ចិន​ដែល​ត្រូវបាន​លោក​យកពន្ធ បន្ថែម​ដល់​១២៥​ភាគរយ​។​​ប្រទេស​ដែល​ផ្អាក​យកពន្ធ​ខ្ពស់​រយៈពេល​៩០​ថ្ងៃនោះ ក្នុងនោះ​ក៏មាន​ប្រទេស​កម្ពុជា​យើង គឺ​អនុវត្ត​យកពន្ធ​ទៅមក​ត្រឹមតែ​១០​ភាគរយ​ប៉ុណ្ណោះ រហូតដល់​ខែកក្កដា​។​

​ក្រោយ​ប្រកាន់​ជំហរ​តឹងរ៉ឹង​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​ជុំវិញ​ផែន​ការយក​ពន្ធគយ លោក ត្រាំ បានប្រកាសថា ប្រទេស​ទាំងឡាយណា​ដែល​មិនបាន​ចាត់វិធានការ​យកពន្ធ​សងសឹក​ប្រឆាំងនឹង ការយកពន្ធ​របស់​ស​ហ​រដ្ឋ​អាមេរិក នឹង​ទទួលបាន​លើកលែង ដោយ​បណ្ដា​ប្រទេស​ដែល​ត្រូវបាន​លោក​ប្រកាស​យកពន្ធ​ក្នុង​កម្រិត​ខ្ពស់ នឹងត្រូវ​ប្រឈម​នឹង​ការអនុវត្ត​ការយកពន្ធ​ទៅមក​ត្រឹមតែ​១០​ភាគរយ​ប៉ុណ្ណោះ រហូតដល់​ខែកក្កដា​។​​នៅក្នុង​សន្និសីទ​សារព័ត៌មាន អ្នកនាំពាក្យ​សេត​វិមាន លោកស្រី Karoline Leavitt បាន​និយាយថា​លោក ត្រាំ បាន​ដំឡើង​ពន្ធ​លើ​ចិន ដោយសារតែ «​នៅពេលដែល​អ្នក​ហ៊ាន​ដាល់ ឬ​តដៃ​ជាមួយ​សហរដ្ឋអាមេរិក នោះ​លោក​ប្រធានាធិបតី ត្រាំ នឹង​លេង​ឱ្យ​ចាស់ដៃ​»​។​

​លោក​ត្រាំ បានលើកឡើង​ដែរ​ថា ប្រទេស​ជាង​៧៥ បាន​បញ្ជូន​មន្ត្រី​សុំ​ចរចា​ពី​បញ្ហា​ពន្ធ​នេះ​ជាមួយ​សហរដ្ឋ​អាម៉េរិក ហើយ​ជា​លទ្ធផល​រដ្ឋាភិបាល​អាម៉េរិក​បានសម្រេច​ពន្យា​រ​ពេល​អនុវត្តន៍​ពន្ធ​ថ្មី​ចំនួន​៩០​ថ្ងៃ ហើយ​បន្ធូរបន្ថយ​មក​នៅត្រឹម​១០​ភាគរយ​ចំពោះ​ប្រទេស​ដែល​ស្នើសុំ​ចរចា​ជាមួយ​សហរដ្ឋ​អាម៉េរិក ដោយ​នឹងត្រូវ​ចូល​ជា​ធរមាន​ភ្លាមៗ​ដែរ ។​ដ្ឋ​មន្ត្រី​ក្រសួង​រតនាគារ​សហរ​ដ្ឋ​អាមេរិក Scott Bessent ពន្យល់​ពី​មូល​ហេតុដែល​ប្រធានាធិបតី Donald Trump ពន្យារពេល​ពន្ធគយរ​យៈ​ពេល 90 ថ្ងៃ​សម្រាប់​ដៃគូ​ចំនួន 75 ដែល​មិន​សងសឹក​។​

​ពន្ធ​ដ៏​តឹងតែង​ដែល​បានប្រកាស​ដោយ​ប្រធានាធិបតី​អាមេរិក Donald Trump កាលពី​សប្តាហ៍​មុន មិនមែន​គ្រាន់តែ​ជាការ​សងសឹក​ពាណិជ្ជកម្ម​នោះទេ វា​គឺជា “​យុទ្ធសាស្ត្រ​ចរចា​” ដែល​បាន​គណនា​យ៉ាង​ប្រុងប្រយ័ត្ន​។​
​នោះ​គឺជា​សេចក្តីថ្លែងការណ៍​ដ៏​គួរ​ឲ្យ​កត់សម្គាល់​របស់​រដ្ឋមន្ត្រី​រតនាគារ​អាមេរិក Scott Bessent ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​រសៀល​ថ្ងៃទី​៩ ខែមេសា បន្ទាប់ពី​លោក​ប្រធានាធិបតី Donald Trump បានប្រកាស​ផ្អាក​ពន្ធគយ​ភាគច្រើន​រយៈពេល ៩០ ថ្ងៃ​។ “​យើង​បានឃើញ​យុទ្ធសាស្ត្រ​ចរចា​ដ៏​ជោគជ័យ​របស់​ប្រធានាធិបតី Trump – វា​បាន​នាំ​ប្រទេស​ជាង 75 ទៅកាន់​តុ​ចរចា​” CBS បាន​ដកស្រង់​សម្តី​រដ្ឋមន្ត្រី Bessent ដែល​សង្កត់ធ្ងន់​ដោយ​សំដៅ​ទៅលើ​ពន្ធគយ​ដែល​បានប្រកាស​នៅ​ថ្ងៃទី 2 ខែមេសា​។​

​យោងតាម​លោក Bessent សហរដ្ឋអាមេរិក​បាន​ត្រៀមខ្លួន​រួចជាស្រេច​ក្នុងការ​ស្តាប់​ប្រទេស​ណា​ដែលមាន​ឆន្ទៈ​ក្នុង​ការចរចា ហើយនឹង​កាត់​បន្ថយពន្ធ​ដល់​កម្រិត​មូលដ្ឋានចំនួន 10% សម្រាប់​ប្រទេស​ទាំងនោះ ស្រប​ពេលដែល​បញ្ជាក់ថា សហរដ្ឋអាមេរិក​នឹង​បន្ត​ធ្វើការ​ជាមួយ​ដៃគូ​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ប្រកបដោយ​និរន្តរភាព​។​​សម្រាប់​ការផ្អាក​នេះ​វិញ​បើតាម​ប្រធាន​ធនាគារ​មី​រ៉ា​បោ​ត​( Mirabaud )​លោក​ច​ន​ផ្លា​សាដ​( John Plassard )​បាន​វាត​ម្លៃ​ថា​ក្រុម​ជំនិត​របស់លោក​ដូ​ណា​ល់​ត្រាំ បាន​សាកល្បង​ឆ្លើយ​ដោះសារ​នៅ​ចំពោះ​ទង្វើ​ដែល​បានធ្វើ​ពិភពលោក​ទាំងមូល​ភ្ញាក់ផ្អើល តែ​មូលហេតុ​ពិត​នៅ​ពីក្រោយ​ការប្តូរ​ផ្លាស់​នយោបាយ​ដំឡើង​អត្រាពន្ធគយ គឺ​ដោយសារ​ស្ថានភាព​សេដ្ឋកិច្ច​ជាក់ស្តែង​និង​ផលវិបាក​នៃ​នយោបាយ​ដំឡើង​ពន្ធ​។

ប្រជាពលរដ្ឋ​អាមេរិក រំពឹង​លើ​ទ្រព្យធន​ពីរ គឺ​អចល​ទ្រព្យ​និង​ភាគហ៊ុន​។ បើ​តម្លៃ​អចលនទ្រព្យ ឬ​ភាគហ៊ុន​ធ្លាក់ចុះ វា​ច្បាស់​ជា​ប៉ះពាល់​ដល់​ជីវភាព​របស់​ពលរដ្ឋ​ដែល​អាចធ្វើឱ្យ​លោក​ត្រាំ​ចាញ់ នៅពេល​បោះឆ្នោត​ពាក់កណ្តាល​អាណត្តិ​គ្រោង​ធ្វើ​នៅ​ឆ្នាំ​២០២៦​។ នេះ​បើតាម​នាយក​ធនាគារ​ដ​ដែល​។ អ្នកវិភាគ​និង​អ្នកជំនាញ​ផ្សេងទៀត ក៏​យល់​ដូចគ្នា​ថា លោក​ដូ​ណា​ល់​ត្រាំ​មិនអាច​ប្រឈម​នឹង​ភាព​ស្លន់ស្លោ​របស់​ទីផ្សារ​ភាគហ៊ុន​ពិភពលោក​ដែល​ជ្រួលច្របល់​និង​ដាំ​ក្បាល​ចុះ​យ៉ាងខ្លាំង​បានទេ​។​a nimol a nimola1 a nimol1 a nimol2 a nimol3