» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6744 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696915 នាក់

បិទ​ក្រុមហ៊ុន​ចិន​ពីរ​នៅ​កោះ​ពេជ្រដែល​រកស៊ី​ប្រមូល​វេរ​ប្តូរ​លុយ​ជួញ​កាស​អេឡិចត្រូនិក​

 

​ភ្នំពេញ​៖ ក្រុមហ៊ុន​ចិន​ចំនួន​២​កន្លែង នៅ​កោះ​ពេជ្រ ដែល​ចាត់ទុកថា​ប្រតិបត្តិការ​អាជីវកម្ម​ដោយ​ខុសច្បាប់​លើ​សេវាកម្ម​ផ្ញើ​ប្រាក់ វេ​ប្រាក់ ប្តូរប្រាក់ ក៏ ដូចជា​ប្រមែប្រមូល ប្រាក់​ពី​អតិថិជន​ក្នុងការ​ជួញដូរ​កាស​អេឡិចត្រូនិក​(digital asset/cryptocurrency)​ត្រូវបាន​អាជ្ញាធរ​ចម្រុះ​បាន សម្រេច​ផ្អាក​សកម្មភាព​​។​a china companeya 

ទីតាំង​ក្រុមហ៊ុន​ដែល​ត្រូវ​បិទ​ផ្អាក​នោះ​មួយ​ឈ្មោះ BIQUAN TECHNOLOGY (​ប៊ី​ឈាន តិច​ណូ​ឡូ​ជី​) ស្ថិតនៅ​ផ្ទះ​លេខ S-58 ផ្លូវ​កោះ​ពេជ្រ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។ ​ទីតាំង​មួយទៀត​ឈ្មោះ ហ៊ុយ សាង Hui Shang International Remittances មាន​ទីតាំង​ស្ថិត​នៅផ្ទះ​លេខ S-59 ផ្លូវ​កោះ​ពេជ្រ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។
​ការចុះ​ត្រួតពិនិត្យ​របស់​គណកម្មកា​ចំរុះ​នេះ គឺ យោងតាម​សេចក្តីថ្លែងការណ៍​រួម រវាង​ធនាគារជាតិ​នៃ​កម្ពុជា គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា និង អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ចុះ​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០១៨ ស្តីពី​ការទប់ស្កាត់​បទល្មើស​ហិរញវត្ថុ និង ការ​ចរាចរ​ខុសច្បាប់ កាស់​អេលិចត្រូនិក​។

 អាជ្ញាធរ​បានសម្រេច ផ្អាក​អាជីវកម្ម​ទាំងស្រុង រហូតដល់​មានការ​អនុញ្ញាត ឬ អាជ្ញាប័ណ្ណ​ស្របច្បាប់ , ណាត់ជួប​បង្ហាញ​អាជ្ញាប័ណ្ណ ឬ ការអនុញ្ញាត​ប្រកប​អាជីវកម្ម ត្រូវ​បញ្ឈប់​សកម្មភាព​ផ្សព្វផ្សាយ ចរាចរ ទិញ លក់ ទូទាត់ កាស​អេឡិចត្រូនិក ប្រហាក់ប្រហែល និង​ប្រមូលប្រាក់​ពី​អតិថិជន , ត្រូវ​រុះរើ​ផ្លាក​អាជីវកម្ម​ចេញ Logo Coinups និង ហាម​រុះរើ​សម្ភារៈ​ទាំងអស់​នៅក្នុង​អគារ​ចេញពី​ទីតាំង​ដើម​។​

​លោក​ឧត្ដមសេនីយ៍ទោ មៀ​ច ដា​វីត អនុប្រធាននាយកដ្ឋាន​កណ្ដាល​សន្តិសុខ នៃ​អគ្គស្នងការ​នគរបាល​ជាតិ បាន​បញ្ជាក់ថា សមត្ថកិច្ច​និង​ស្ថាប័ន​ជំនាញ​បាន​ចុះ ទៅ​ណែនាំ តម្រូវឱ្យ​ក្រុមហ៊ុន​សុំច្បាប់​អនុញ្ញាត​ពី​ធនាគារជាតិ នៃ​កម្ពុជា គឺ​ក្នុង​គោលបំណង​ទប់ស្កាត់​ការ​ចរាចរ និង លាងលុយកខ្វក់​ឆ្លងដែន​ចូល​កម្ពុជា​ដែល​បានមកពី​ការប្រព្រឹត្ត​បទល្មើស​ផ្សេងៗ ដែល​អាច​បាន​ពី​ជាការ​ជួញដូរ​គ្រឿងញៀន ការ​ជម្រិត​ទារប្រាក់ កំហែង យកតាម​ប្រព័ន្ធ​អ៊ីនធឺណិត ។​ល​។

​ជនល្មើស មានឱកាស​សំអាត ប្រើប្រាស់​ចរាចរ​ប្រាក់​យក​ពី​ជនរងគ្រោះ​តាមរយះ​ក្រុមហ៊ុន​អត់​ច្បាប់​បែបនេះ និង​បញ្ចៀស​ហិរញ្ញ​ប​ឡ​ទាន​ភេ​វរ​កម្ម ក៏ដូចជា​ការពារ​ប្រជាពលរដ្ឋ អតិថិជន កុំឱ្យ​ចាញ់បោក​ចំពោះ​ការបើក​អា​ជីក​ម្ម​ដែល​រាជរដ្ឋាភិបាល​មិន​អនុញ្ញាត​។​

​គួរ​បញ្ជាក់ថា ការបើក​អាជីវកម្ម​ប្តូរប្រាក់​ដោយ​គ្មាន​អាជ្ញា​ប​ណ្ណ័​ពី​ធនាគារជាតិ នៃ​កម្ពុជា ត្រូវ មានទោស​ទណ្ឌ​ដែល​មានចែង​ក្នុង​ច្បាប់ ស្តីពី​ការគ្រប់គ្រង ការ​ប្តូរប្រាក់​ដូច​មានចែង​ក្នុង​ជំពូក ទី​២ ពី​អន្តរ​ការិយកម្ម​ធនាគា​រ មាត្រា​៥​ក្នុង​ចំណុច​ទី​៣​បាន​បញ្ជាក់ថា អន្តរការី​ប្រតិ​ស្រុតិ ក្រោម​លក្ខខណ្ឌ​ដែលមាន​កំណត់ ក្នុង​បទបញ្ជា​ឲ្យ​ផ្តល់ជូន​ធនាគារកណ្តាល​ជា​ទៀងទាត់ នៅ របាយការណ៍​តាម​កាលកំណត់​ប្រតិបត្តិការ​ផ្ទេរប្រាក់ ឬ​ការទូទាត់ និង​ចលនា​នៃ​ដើមទុន​ចេញ និង​ចូល​ដែល​បាន​អនុវត្ត រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​ប្រទេសក្រៅ​ទៅតាម​រយៈពេល ដែល​នឹង​កំណត់ដោយ​ធនាគារកណ្តាល ។
​

ចំណុច​ទី​៥​ក៏បាន​បញ្ជាក់​ផងដែរ​ថា អាជីវករ​ប្តូរ ប្រាក់​ដល់ដៃ ដែលមាន​ទីតាំង​អចល័ត ឬ​ចល័ត អាចធ្វើ​ការប្តូរ​ប្រាក់​បាន លុះត្រាតែ​ទទួល​ការ អនុញ្ញាត​ជាមុន​ពី​ធនាគារកណ្តាល ។
​ករណីនេះ ក៏មាន​ចែង​នៅ​ទោស​បញ្ញា​តិ្ត​តាម​មាត្រា​២១ ៖ ដូច​បញ្ជាក់ថា ៖ ជន​ណា​ប្រព្រឹត្ត​បទល្មើស និង​ចំណុច​៣ ឬ​ចំណុច​៤ ឬ​ចំណុច​៥ នៃ​មាត្រា​៥ ឬ ប្រព្រឹត្ត​នឹង​មាត្រា​១៧​នៃ​ច្បាប់​នេះ ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​១​ឆ្នាំ​ដល់​៥​ឆ្នាំ និង​ពិន័យ​ជា ប្រាក់​ពី​១​លាន​រៀល ដល់​១០​លាន​រៀល ឬ​ផ្តន្ទាទោស​ណាមួយ ក្នុង​ទោស​ទាំង​២​នេះ ៕a china companeya1 a china companey a china companey1 a china companey2 

​