» កម្ពុជានឹងមានភ្លៀងធ្លាក់ខ្លាំងទូទាំងប្រទេស ដោយតំបន់មួយចំនួនកំពុងប្រឈមមុខនឹងហានិភ័យទឹកជំនន់បន្ទាប់ពីប្រទេសចិន ! » ត្រឡប់ពីទស្សនកិច្ច​​នៅអ៊ុយក្រែន​​បាន១ថ្ងៃសមាជិកព្រឹទ្ធសភាល្បីឈ្មោះ ​អាមេរិក លោក Lindsey Graham ស្លាប់ » សម្តេចតេជោចេញក្រឹត្យលើកលែងទោសអតីតអភិបាលរងខេត្តបាត់ដំបង ១រូប ដែលតុលាការផ្ដន្ទាទោសពាក់ព័ន្ធនឹងរឿងអាស្រូវដីធ្លី គៃបំបាត់ទ្រព្យសម្បត្តិរដ្ឋ និងស៊ីសំណូក » ផ្ទះពលរដ្ឋខ្មែរនៅតំបន់បឹងត្រកួន​ ក្លាយជាលេណដ្ឋាន ដាក់កាំភ្លើងចាំលបបាញ់​ និងគាស់យកទ្រព្យសម្បត្តិមានម្លៃគ្មានសល់! » ចៅហ្វាយខេត្តកោះកុង ស្នើរសុំរដ្ឋមន្ត្រីអភិវឌ្ឈន៍ជនបទសង់ស្ពានថ្មីមួយឆ្លងកាត់ព្រែកជីផាត » តុលាការដោះលែង‎វីរៈកងទ័ពម្ចាសរ៉ឺម៉កដែលក្មេងស្រីជិះម៉ូតូបុករងរបួសចេញពីឃុំវិញហើយ,អគុណបណ្តាញសង្គម! » អគ្គិភ័យឆេះអគារយីហោ” WEALTH MANSION” នៅជាន់ទី៤៣ ក្នុងខណ្ឌជ្រោយចង្វាដោយសារ ជាងកាត់ដែក » អ្នកនាំពាក្យសាលាដំបូងសៀមរាប ចេញមកបង្ហាញពីនីតិវិធីតាមផ្លូវតុលាការករណីគ្រោះថ្នាក់ចរាចរណ៍រវាងទាហានបើកគោយន្ត និងក្មេងបើកម៉ូតូមិនទាន់គ្រប់អាយុតែស្នងការប្រកែករឿងដាក់ខ្នោះ » សេចក្តីកែតម្រូវនិងសុំអភ័យទោសចំពោះការចុះផ្សាយអត្ថបទអតីតឧកញ៉ាឡេងចាន់ណា! » គ្រាន់តែអាមេរិកប្រកាសថាលក់យន្តហោះF35ឲ្យតួគីអ៊ីស្រាអែលលោតជើងបីជើងបួន » លោកជ្រិន ឆាយ អនុប្រធាននគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារព្រំដែនភ្នំឌិន និងឈ្មួញមួយចំនួនទៀត កំពង់តែគុបគិតគ្នាធ្វើសកម្មភាពរកស៊ីនិងស្តុកទំនិញគេចពន្ធ? » អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ចុះពិនិត្យត្រួតដោយផ្ទាល់ នៅតំបន់ព្រំដែនច្រកបឹងត្រកួនមុនពេលម៉ាឡេថៃជួបគ្នា! » ប្រជាពលរដ្ឋនៅតែជំទាស់រឿងសាឡង់បូមខ្សាច់ ព្រោះខ្លាចបាក់ច្រាំងទៀត! » ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាប្រាប់ អ្នកតំណាងប្រចាំប្រទេស នៃ OHCHR ពីការរំលោភសិទ្ធមនុស្សបង្កឡើងដោយថៃ » ថ្ងៃទី៧ ខែកក្កដាសម្តេចធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការកំណាត់ផ្លូវជាតិលេខ៧ពី ស្គន់-ក្រុងកំពង់ចាម

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10398 នាក់

ម្សិលមិញ 11076 នាក់

សរុប 19720874 នាក់

​កម្ពុជា​អរគុណ​អាមេរិក​រឿង​យក​ពន្ធគយ​នាំចូល​ត្រឹម​៣៦​ភាគរយ​និង​សន្យា​តស៊ូ​បន្ទាប់ពី​ត្រាំ​បើកផ្លូវ​!


​ភ្នំពេញ​:​លោក ស៊ុន ចាន់ថុល​ឧបនាយករដ្ឋមន្ត្រី​បាន​ថ្លែង អរគុណ​លោក​ត្រាំ​ដែល​យកពន្ធ​កម្ពុជា​តែ ៣៦% (​ស្មើ​ប្រ​ទេ​ថៃ​តែ​ទាប​ជាង​វៀតណាម​១៦​ភាគរយ​)​ដោយ​លោក​ចាត់ទុកថា​នេះ​ជា​ជោគជ័យ​ធំ​មួយ​សម្រាប់​កម្ពុជា​!​។ លោក​ស៊ុនចាន់ថុល​ដែលជា​ប្រធាន​ក្រុម​ចរចារ​របស់​កម្ពុជា​នៅតែមាន​សុទិដ្ឋិនិយម (​សង្ឃឹម​) ថា​កម្ពុជា​អាច​សុំ​ចរចា​ជាមួយ​អាមេរិក​បន្តទៀត មុន​អត្រាពន្ធ​ថ្មី​នេះ​ចាប់​អនុវត្ត​នៅ​ដើ​ខែ សីហា​។​តែ​គេ​មិនដឹងថា​តើ​កម្ពុ​ជាមាន​អ្វី​ទៅ​តថ្លៃ​ជាមួយ​អាមេរិក​ដូច​វៀតណាម​នោះទេ​?​ក្រៅពី​ការប្រើ​កម្លាំង​អាស៊ាន​។ លោក​ស៊ុនចាន់ថុល​វាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​កុំ​ព្រួយ​ឱ្យសោះ រដ្ឋាភិបាល​កម្ពុជា នៅតែ​អាច​គ្រប់គ្រង​សភាពការណ៍​បានជា​ប្រក្រតី​។​a sun eco usa 

​ដោយឡែក​នៅ​ស្ថានទូត​អាមេរិក​លោកស្រី Bridgette Walker ភារធារី​នៃ​ស្ថានទូត​អាមេរិក​នៅ​ភ្នំពេញ និង លោក Casey Barnett ប្រធានសភា​ពាណិជ្ជកម្ម​អាមេរិក​នៅ​កម្ពុជា (AmCham) វិញ​នៅ​ថ្ងៃទី​៩​កក្កដា​បាន​ចូលរួម​ប្រជុំ ជាមួយ​ក្រុមប្រឹក្សា​យុវជន​របស់​ឯកអគ្គ​រដ្ឋទូត​អាមេរិក ដើម្បី​ស្វែងយល់​ពី​តួនាទី​របស់​ស្ថាប័ន​អាជីវកម្ម​ដែលជា​សមាជិក ក្នុងការ​ជំរុញ​សេដ្ឋកិច្ច​សហរដ្ឋអាមេរិក និង​កម្ពុជា​។ យើង​រួមគ្នា​ជំរុញ​ទំនាក់ទំនង លើកកម្ពស់​ឱកាស​អាជីវកម្ម និង​កសាង​ទំនាក់ទំនង​ទ្វេភាគី​ឱ្យ​កាន់តែ​រឹងមាំ ដែល​ត្រួស​ត្រាយផ្លូវ​សម្រាប់​វិបុលភាព​រួមគ្នា​។​ចាំ​អ៊ុន​មើល​ទៀត​ចឹ​ង​!​។​

សូមបញ្ជាក់ថា ប្រធានាធិបតី​អាម៉េរិក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) និយាយថា ទោះបីជា​ពន្ធគយ​បដិការ​នឹង​ចូល​ជាធរ​មាននៅ​ថ្ងៃទី​១ ខែសីហា ក៏ដោយ ប៉ុន្តែ​លោក​បាន​បើកចំហរ​ឱ្យមាន​ការចរចា​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​ការពន្យារពេល​លើ​បញ្ហា​នេះ ប្រសិនបើ​ប្រទេស​នានា​ដាក់សំណើ​មក​ចរចា​ជាមួយ​សហរដ្ឋ​អាម៉េរិក ។ លោក​ក៏បាន​លើក​ឡើងជា​បន្តទៀត​ថា ប្រសិនបើ​ប្រទេស​ផ្សេងៗ​ទៀត​ផ្តល់យោបល់ ឬ​ដាក់សំណើ​ផ្សេងៗ​នៅមុន​ដំណាច់​ខែកក្កដា លោក​សុខចិត្ត​ពិចារណា និង​អាច​ពន្យា​ការកំណត់​លើ​ពន្ធគយ​បដិការ​ដូចដែល​បានប្រកាស​កាលពីពេល​ថ្មីៗ​កន្លងទៅ ។ លោក​ត្រាំ (Trump) បានបញ្ជាក់​ផងដែរ​ថា លោក​បាន​ប្រាប់​ទៅកាន់​បណ្ដា​ប្រទេស​ជា​ដៃគូ​ពាណិជ្ជកម្ម​រួចហើយ រួមទាំង​អ្នកផ្គត់ផ្គង់​ធំៗ​ដូចជា​ជប៉ុន និង​កូរ៉េខាងត្បូង​ថា ពន្ធគយ​បដិការ​ចុងក្រោយ​នឹង​ចាប់ផ្ដើម​មាន​សុពលភាព​នៅ​ថ្ងៃទី​១ ខែសីហា ដែល​សកម្មភាព​ចុងក្រោយ​នេះ គឺជា​ដំណាក់កាល​ថ្មី​មួយ​នៅក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​ដែល​លោក​បានចាប់ផ្តើម កាលពីដើម​ឆ្នាំនេះ ។​សូម​បញ្ចាក់​ដែរ​ថា​ក្នុង​ការដាក់​ពន្ធគយ​លើ​ប្រទេស​ផ្សេងៗ​នេះ​រដ្ឋការ​លោក​ត្រាំ​ក៏មាន​ការតស៊ូ​ជាមួយ​ខាង​តុលា​ការដែល​ចេញ​ដិ​ការហាមឃាត់​មិន​ឲ្យ​ចូល​ជា​ធរមាន​ផងដែរ​។​ដូច្នោះ​វា​នៅមាន​សង្ឃឹម​នៅឡើយ​សម្រាប់​ប្រទេស​នានា​។​

​ក្រៅពី​ការប្រកាស​កុំ​ឲ្យ​ពលរដ្ឋ​បារម្ភ​នោះ​លោក​ឧបនាយករដ្ឋមន្ត្រី​ស៊ុនចាន់ថុល​ក៏ បានលើកឡើង​ដែរ​ថា នាពេលនេះ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​អនុ​ម័​ត្ត​គម្រោង​ចំនួន ៣៧៣​គម្រោង ចាប់ពី​ខែមករា ដល់​ខែមិថុនា ពោលគឺ កន្លះ​ឆ្នាំ អនុម័ត​លើស​ឆ្នាំ​២០២៣ និង​បន្ថែម​មួយ​សប្តាហ៍​បន្ថែមទៀតរ​ហូត​ដល់ ៤​កក្កដា គឺ​កម្ពុជា​បានអនុម័ត​គម្រោង​រហូត​ដល់ ៣៩៦​គម្រោង ដែលមាន​ទុនវិនិយោគ ៦​ពាន់​លាន​ដុល្លារ ដោយ​ក្នុងនេះ​បង្កើត​ការងារ​ជូន​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ២៧១​ពាន់​កន្លែង​។ ដូចនេះ​កម្ពុជា​នៅតែមាន​ឱកាស មានលទ្ធភាព​ទាក់ទាញ​វិនិយោគ​មក​ដាក់ទុន​នៅ​កម្ពុជា​ដើម្បី​បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ​។ ចំពោះ​ពលរដ្ឋ​កម្ពុជា​បើ​ចង់​វិល​ត្រឡប់មក​ធ្វើការ​ក្នុងប្រទេស​កម្ពុជា​វិញ សូម​វិល​ត្រឡប់មកវិញ​ដោយសារ​កម្ពុជា​មានការ​ងារ​ជូន​ដល់​ពលរដ្ឋ​ធ្វើ​នៅ​ថ្ងៃ​ខាងមុខ​។​

​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក ស៊ុន មេសា នៅ​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០២៥​ក៏ បាន​លើកឡើងថា អ្វីដែល​កម្ពុជា​ត្រូវ​បារម្ភ គឺ​កង្វះ​កម្លាំង​ពលកម្ម​សម្រាប់​រោងចក្រ​សហគ្រាស​ដែល​កំពុងដំណើរការ និង​គ្រោង​ដំណើរការ​រាប់រយ​បន្ថែមទៀត​។ ការលើកឡើង​របស់​អ្នកនាំពាក្យ​ក្រសួង​ការងារ​នេះ បន្ទាប់ពី​សហរដ្ឋអាមេរិក​បានកំណត់​អត្រាពន្ធ​នាំចូល​ពី​កម្ពុជា ៣៦%​។​​លោក​បន្តថា អត្រាពន្ធ​របស់​អាម៉េរិក​នេះ គឺជា​រឿង​សកល ដែល​មិនមែនជា​រឿង​ដាច់ដោយឡែក​របស់​កម្ពុ​ជា​នោះឡើយ ពោលគឺ ឡាវ​ជាប់​អត្រាពន្ធ ៤0% មី​យ៉ាន់​ម៉ា ៤0% ថៃ ៣៦% បង់​ក្លា​ដែ​ស ៣៥% ឥណ្ឌូនេស៊ី ៣២% និង​កម្ពុជា ៣៦%​។ សម្រាប់​កម្ពុជា ក្រោយពី​ការចរចា​ពន្ធ កម្ពុជា​ទទួលបាន​ការ​កាត់​បន្ថយពន្ធ​ច្រើនជាង​ប្រទេស​ដទៃទៀត​នៅក្នុង​តំបន់​អាស៊ី​ពី ៤៩%​មក​ត្រឹម ៣៦%​។​លោក​កត់សម្គាល់​ឃើញថា ពន្ធ​របស់​អាម៉េរិក​នៅ​ក្នុង​អាណត្តិ​លោក ដូ​ណា​ល់ ត្រាំ នឹង​បញ្ចប់​នៅក្នុង​ឆ្នាំ​២០២៧ ដែលមាន​រយៈពេល​តែ ២​ឆ្នាំ​ទៀត​ប៉ុណ្ណោះ ព្រោះ​អាមេរិក​នឹង​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​ដែល​នឹង​ធ្វើឱ្យ​រោងចក្រ​សហគ្រាស​នៅតែ​បន្ត​រកស៊ី​ក្នុងប្រទេស​ក​ម្ពុ​ជា​។

ចំណែកឯ​រោងចក្រ​ធំៗ​វិញ គឺមាន​ទីផ្សារ​ទូទាំង​ពិភពលោក ដូចនេះ​ពួកគេ​អាច​បង្វែរ​ទីផ្សារ​ទៅកាន់​ប្រទេស​អឺរ៉ុប កាណាដា អូស្ត្រាលី ជប៉ុន អង់គ្លេស និង​ចិន​ជាដើម​។ ប៉ុន្តែ រោងចក្រ​តូចៗ​ដែល​ទទួល​ការបញ្ជាទិញ​បន្ត​ច្រើនតង់​គ្មាន​ទីផ្សារ​ច្បាស់លាស់​នឹង​បាត់បង់​ការប្រកួតប្រជែង​។​លោក​ថា “​រោងចក្រ​ខ្នាត​អន្តរជាតិ​ដូចជា H&M, GAP, PUMA និង NIKE ជាដើម នឹងមិន​រើ​រោងចក្រ​ពី​ប្រទេស​កម្ពុជា​នោះទេ ព្រោះ​រោងចក្រ​ធំៗ​ទាំងនេះ មាន​ទីផ្សារ​ច្រើន​ក្រៅពី​អាម៉េរិក​ដូចជា ទីផ្សារ​អឺរ៉ុប អង់គ្លេស ជប៉ុន ចិន កាណាដា និង​អូស្ត្រាលី​ជាដើម​”​។ បន្ថែម​ពីនេះ ក្រៅពី​កម្លាំង​ពលកម្ម​របស់​កម្ពុ​ជាមាន​ផលិតភាព​ខ្ពស់ វិនិយោគិន​ក៏​ទទួលបាន​នូវ​ការសម្រួល​យ៉ាង​ល្អប្រសើរ​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា ហើយ​សូម្បី​ក្រសួង​ការងារ​ក៏បាន​កាត់បន្ថយ​សេវា​ជាច្រើន​ដើម្បី​សម្រួល​ដល់​វិនិយោគ​ដែរ​។​អ្នកនាំពាក្យ​រូបនេះ បាន​លើកឡើងថា ការសម្រេចចិត្ត​របស់​វិនិយោគ​បរទេស​ដែលមាន​ទាំង​ក្រុមហ៊ុន​អាម៉េរិក​ផង ក៏បាន​ដឹង​ពី​ពន្ធ​របស់​អាម៉េរិក​ដែរ ប៉ុន្តែ​នៅតែ​មក​បោះទុន​វិនិយោគ នោះ​មានន័យថា ពន្ធ​អាម៉េរិក​រយៈពេល​ខ្លី​នេះ គឺ​ប្រហែលជា​មិនមែនជា​ការព្រួយបារម្ភ​ធំដុំ​ទេ​។​

​ទន្ទឹម​និង​ការប្រកាស​លួង​ចិត្ត​ប្រជាពលរដ្ឋ​កុំ​ឲ្យ​ព្រួយ​ពី​រឿង​ការងារ​ពេល​អាមេរិក​ដាក់​ពន្ធគយ​ខ្ពស់​នេះ​នៅឯ​ក្រុមហ៊ុន​រោងចក្រ​សហគ្រាស ឡឺ​ក្រោ​ន​ស៊ូ អ៊ី​ន​ដាស​ស្ទ្រី​ល ដែលជា​រោងចក្រ​ផលិត​ស្បែកជើង​ម៉ាក​ល្បីៗ នៅក្នុង​ខេត្តកំពង់ចាម បា​នប​ញ្ឍ​ប់​កម្មករ​ចំនួន ៨២៨​នាក់ ដោយ​មិនមាន​ការជូនដំណឹង​ជាមុន​។ នេះ​បើតាម​ការអះអាង​របស់​តំណាង​កម្មករ​រោងចក្រ​អ្នកស្រី ផល្លី តាំង​អ៊ី​ម និង​បាន​បញ្ជាក់ថា​ភាគី​រោងចក្រ​ចិន​មួយ​នេះ​តែង​ធ្វើទុក្ខបុកម្នេញ​កម្មករ​ក្នុងនោះ​រួមមាន​ការអនុវត្ត​ច្បាប់​តឹងតែង ឬ​គំរាម​កាត់​ប្រាក់ខែ​ជាដើម​។ យ៉ាងណាមិញ រយៈពេល ២​ថ្ងៃ​មកនេះ​ភាគី​រោងចក្រ​បាន​បង្ខំ​ឱ្យ​កម្មករ​ផ្តិតមេដៃ​លាឈប់​ពី​ការងារ និង​មិនទាន់បាន​ទូទាត់​សំណង​ជូន​ពួកគេ​នៅឡើយ​។​
តាម​អ្នកស្រី ផល្លី តាំង​អ៊ី​ម នៅ​រសៀល​ថ្ងៃទី​៨ កក្កដា​ដដែល រោងចក្រ​បាន​បង្ខំ​ឱ្យ​កម្មករ​ចំនួន ៨២៨​នាក់​ផ្តិតមេដៃ​លាឈប់ ប៉ុន្តែ​កម្មករ​មិន​យល់ព្រម​ទើប​បណ្តាលឱ្យមាន​ការតវ៉ា​នៅ​ពីមុខ​រោងចក្រ ជាទី​កន្លែង​ដែល​គេ​ធ្វើការ​។​
​ក្រោយមក​នៅ​ព្រឹក​ថ្ងៃទី​៩ កក្កដា កម្មករ​ដែល​មិនបាន​ផ្តិតមេដៃ​លាឈប់​បាន​បន្តទៅ​ធ្វើការ​វិញ​ជាធម្មតា ប៉ុន្តែ​ពួកគេ​ត្រូវបាន​បណ្តេញ​ចេញពី​រោងចក្រ និង​បច្ចុប្បន្នកំពុង​រង់ចាំ​ការដោះស្រាយ​សំណង​ពី​ក្រុមហ៊ុន​។a sun mesa1 a us embassy youth a worker stop1