» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12138 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702309 នាក់

រដ្ឋមន្ត្រីក្រសួង​សាធារណៈ​ការចេញ​បញ្ញត្តិ​ហាម​មិនឲ្យ​បណ្តាញ​លូ​ឯកជន​គ្មានច្បាប់ត​ភ្ជាប់​បណ្តាញ​លូ​រដ្ឋ​

 

​ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​សាធារណការ នៅ​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៩ បានប្រកាស​ហាម​មិន​ឲ្យ មាន​សំណង់​ណា​ដែល​មិន មានច្បាប់ ចេញ​ដោយ​ក្រសួង ឬ​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​ត​ភ្ជាប់​ជាមួយ​បណ្តាញ​លូ​រដ្ឋ​ខេត្ត​រាជធានី​នោះទេ​។​a sun chan2 

​យោងតាម​សេចក្ដី ជូនដំណឹង​របស់ ក្រសួង​សាធារណការ លោក ស៊ុន ចាន់ថុល ថា “ ក្រសួង​តែង​សង្កេតឃើញថា មាន​សំណង់​មួយចំនួន មិនមាន​ច្បាប់ និង​លិខិតអនុញ្ញាត​ត្រឹមត្រូវ​ចេញ ដោយ​ក្រសួង​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ ហើយ​បាន​ត​ភ្ជាប់​ចូល និង​ប្រើប្រាស់​បណ្តាញ​លូ​សាធារណៈ​របស់ រាជធានី​-​ខេត្ត ដោយ​មិនមាន​ការត្រួតពិនិត្យ​លក្ខខណ្ឌ​បច្ចេកទេស និង​នីតិវិធី​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ​ឡើយ​”​។​

​ដើម្បី​អនុវត្ត​នូវ​វិធានការ​ចាំបាច់ សំដៅ​ទប់ស្កាត់​ការដ្ឋាន​សំណង់​ខុសច្បាប់ ធានា​អាយុជីវិត​មនុស្ស ទ្រព្យសម្បត្តិ សុវត្ថិភាព និង​គុណភាព​សំណង់​ទូទាំងប្រទេស លោក ស៊ុន ចាន់ថុល ធ្វើការ​ណែនាំ​ដល់ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន គ្រប់ រាជធានី​-​ខេត្ត រួមមាន ៖
​ទី​១-​មិន​អនុញ្ញាត​ឲ្យ​សំណង់​ទាំងអស់ ដែល​មិនមាន​ច្បាប់ និង​លិខិតអនុញ្ញាត​ត្រឹមត្រូវ​ត​ភ្ជាប់​ចូល និង​ប្រើប្រាស់​បណ្តាញ​លូ​សាធារណៈ​របស់ រាជធានី​-​ខេត្ត ឡើយ​។​

​ទី​២-​ពង្រឹង​ការតាមដាន និង​ពិនិត្យមើល​ឡើងវិញ នូវ​ការស្នើសុំ​ត​ភ្ជាប់ និង​ប្រើប្រាស់​បណ្តាញ​លូ​សាធារណៈ​។​
​ទី​៣-​សហការ​ជាមួយ​រដ្ឋបាល រាជធានី​-​ខេត្ត និង​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​មាន​វិធានការ​ចាំបាច់ តាម​នីតិវិធី​ច្បាប់​ដល់​ជន​ដែល​បាន​ត​ភ្ជាប់​ចូល និង​ប្រើប្រាស់​បណ្តាញ​លូ​សាធារណៈ​របស់ រាជធានី​-​ខេត្ត ដោយ​មិនមាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​។​a sun chan1 a sun chan thol a sun chan thol1 
​

ទី​៤-​ត្រូវ​អប់រំ​ផ្សព្វផ្សាយ ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ ពិសេស​ម្ចាស់​សំណង់​គ្រប់​ប្រភេទ​ទាំងអស់ ឲ្យ​យល់ដឹង​អំពី​នីតិវិធី​ច្បាប់ សម្រាប់​ការស្នើសុំ​ត​ភ្ជាប់ និង​ប្រើប្រាស់​បណ្តាញ​លូ​សាធារណៈ និង​លិខិតបទដ្ឋាន​ពាក់ព័ន្ធ ក្នុង​វិស័យ​សំណង់​សាធារណការ និង​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ​ពិសេស​ការស្នើសុំ​ត​ភ្ជាប់ និង​ប្រើប្រាស់​បណ្តាញ លូ​សាធារណៈ​៕

​