» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10846 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701017 នាក់

ជម្លោះ​ពា​ណិ​ជ្ចក​ម្ម​ចិន​អាមេរិក​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​ចង់​ឲ្យ​មានការ​ចរចារ​បន្ធូ​បន្ថយ​ភាព​តានតឹង​

 

​ភ្នំពេញ​៖ លោក ផៃ ស៊ី​ផាន​រដ្ឋមន្ត្រី​អម​នាយករដ្ឋមន្ត្រី​និង​ជា​ប្រធាន​អង្គ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា ចង់​ឲ្យ​រដ្ឋាភិបាល​ចិន និង​សហរដ្ឋអាមេរិក បន្ត​រក្សា​ការចរចា​គ្នា ដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង ក្នុង​រឿង​ជម្លោះ​ពាណិជ្ជកម្ម ដែល​កំពុង​កើនឡើង នាពេល​បច្ចុប្បន្ននេះ ជាពិសេស​កម្ពុជា មិន​ចង់ឃើញ​ប្រទេស​ណាមួយ យក​មហិច្ឆតា​នយោបាយ បំផ្លាញ​ពិភពលោក​។​a china phay 

​ក្នុង​វេទិកា​ពិភាក្សា​អំពី បញ្ហា​ជម្លោះ​ពាណិជ្ជកម្ម រវាង​សហរដ្ឋអាមេរិក និង​ចិន ក្នុង​បរិបទ​កម្ពុជា ដែល​រៀបចំ​ដោយ​សមាគម អ្នកសារព័ត៌មាន​កម្ពុ​ជា ចិន នា​ព្រឹក​ថ្ងៃទី​២៨ ខែមិថុនា​នេះ​លោក​ផៃ​ស៊ី​ផាន​បញ្ជាក់ថា “​ប្រសិន​ប្រទេស​ទាំងពីរ នៅតែ​មិនមាន​ការចរចា​គ្នា​ទេនោះ ភាគី​ទាំងពីរ​នឹង​ខាតបង់ ផលប្រយោជន៍​កាន់តែខ្លាំង តាមរយៈ​ការប្រឈមមុខ ដាក់គ្នា​ទៅវិញទៅមក​។ ម្យ៉ាងវិញទៀត​កម្ពុជា មិន​ចង់​ឲ្យ​ប្រទេស​ណាមួយ​យក មហិច្ឆតា​នយោបាយ​រប​ស់​ខ្លួន ដើម្បី​បំផ្លាញ​ពិភពលោក​នោះទេ​” ។​

កម្ពុជា​នៅតែ​អំពាវនាវ សុំ​ឲ្យ​មានការ​ដោះស្រាយ រវាង​សហរដ្ឋអាមេរិក និង​ចិន ជាពិសេស​មិនត្រូវ​យក ម​ហិ​ច្ច​តា​នយោបាយ​របស់ខ្លួន ដើម្បី​សន្លឹកឆ្នោត ដើម្បី​បំផ្លាញ​ពិភពលោក ។ លោក​សង្កេតឃើញថា មានតែ​ចិន​ទេ​ដែល ជួយ​សហរដ្ឋអាមេរិក មិន​សហរដ្ឋអាមេរិក ជួយ​ចិន​ទេ ។​​លោក​ថា កម្ពុជា នឹង​មិនមាន​ផលប៉ះពាល់​អ្វី​នោះទេ ពី​ជម្លោះ​ពាណិជ្ជកម្ម​រវាង​មហាអំណាច​ទាំងពីរ ព្រោះ​កម្ពុជា​ប្រកាន់យក​គោលការណ៍​សហ​វិជ្ជមាន និង​គោលនយោបាយ កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​។ ជាក់ស្តែង​គោលនយោបាយ​ផ្លូវ​មួយ ខ្សែក្រវាត់​មួយ​របស់​ចិន​បាន​នាំមក​នូវ ផលប្រយោជន៍​សម្រាប់​ជា​កម្ពុជា​ជាច្រើន​។ ដូច​អ្វីដែល​ថ្នាក់ដឹកនាំ​កំពូល​ចិន តែង​លើកឡើងថា ឧបសគ្គ​របស់​កម្ពុជា គឺជា​ឧបសគ្គ​របស់​ចិន ទោះជា​កាលៈទេសៈ​ណាក៏ដោយ ចិន​នៅតែ​គាំទ្រ​កម្ពុជា​យ៉ាងរឹងមាំ​ជានិច្ច​។​

​ក្នុង​វេទិកា​ពិភាក្សា​អំពី បញ្ហា​ជម្លោះ​ពាណិជ្ជកម្ម រវាង​សហរដ្ឋអាមេរិក និង​ចិន ក្នុង​បរិបទ​កម្ពុជា ដែល​រៀបចំ​ដោយ​សមាគម អ្នកសារព័ត៌មាន​កម្ពុ​ជា ចិន​មានការ​ចូលរួម​ជា​វាគ្មិន​ផងដែរ​ពី​លោក​លោក ប៉ែន សុ​វិជាតិ អនុរដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម ។​លោក​ឧកញ៉ា លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា ។​លោក គី សេរី​វឌ្ឍន៍ ប្រធាន​វិទ្យាស្ថាន​សិក្សា​ភាសា​ចិន នៃ​រាជបណ្ឌិត្យសភាកម្ពុជា ។​លោក ម៉ី កល្យាណ ប្រធាន​ក្រុមប្រឹក្សា​វិទ្យាស្ថាន​បណ្តុះបណ្តាល និង​ស្រាវជ្រាវ​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា (CDRI) ​លោក ហើ​ស សិរី​ធន ទីប្រឹក្សា​ក្រសួងការបរទេស​ខ្មែរ ។​

​សូមបញ្ជាក់ថា​៖​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ក្នុង​ស​ន្និ​អន្តរជាតិ​លើក​ទី​២៥ ស្តីពី​អនាគត​អាស៊ី កាលពី​ថ្ងៃទី​៣០ ខែឧសភា​កន្លងទៅ បានបញ្ជាក់​យ៉ាងច្បាស់ៗ​ថា សង្គ្រាម​ពាណិជ្ជកម្ម រវាង​មហាអំណាច​ទាំងពីរ អ្នក​ដែល​ប៉ះពាល់​នោះ គឺជា​ប្រទេស​ទាំងពីរ​តែម្តង ហើយ​ប្រទេស​ផ្សេងៗ ប៉ះពាល់​តិចតួច​តែប៉ុណ្ណោះ ។a china phay2 a china phay3 

​