» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5888 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696059 នាក់

រកឃើញ​មនុស្ស​៥​នាក់​ហើយ ពាក់ព័ន្ធ​នឹង​អ្នកជំងឺ​អុត​ស្វា​ជនជាតិ​នី​ហ្សេ​រី​យ៉ា ដែល​រត់គេច​ពី​ស្រុក​សៀម​មក

​ភ្នំពេញ​៖ គិត​ត្រឹម​ម៉ោង ១៧:១០​នាទី​ល្ងាច ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០២២ ក្រសួងសុខាភិបាល បាន​រកឃើញ​អ្នកពាក់ព័ន្ធ​សរុប​ចំនួន ៥​នាក់​ហើយ ដែល​ប៉ះពាល់​ជាមួយ​អ្នកជំងឺ​អុត​ស្វា​ជា​ជនជាតិ​នី​ហ្សេ​រី​យ៉ា ដែល​រត់គេច​ពី​ស្រុក​សៀម​ចូលមក​ស្រុក​ខ្មែរ​ហើយ​បាន​ឃាត់ខ្លួន​យកទៅដាក់​នៅ​មន្ទីរពេទ្យ​រុស្ស៊ី កាលពី​ល្ងាច​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២២​។a nizerya 

លោកស្រី ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​បញ្ជាក់ថា អ្នកពាក់ព័ន្ធ​ទាំង ៥​នាក់​នោះ ត្រូវបាន​បាន​ណែនាំ​ឱ្យនៅ​ដោយឡែក​សម្រាប់​តាមដាន​សុខភាព​ពួកគាត់​ហើយ​។ ពួកគាត់​ទាំង ៥​នាក់​នេះ មិនទាន់​បង្ហាញ​សញ្ញា​ណាមួយ ដែល​បញ្ជាក់​ពី​ការឆ្លង​នៅឡើយ​ទេ​។​បើតាម​លោកស្រី​ឱ​វ៉ាន់ឌី​ន ពួក​អ្នក​ប៉ះពាល់​ចាំបាច់​ត្រូវ​នៅ​ដាច់ដោយឡែក​នៅផ្ទះ​របស់​ពួកគាត់ និង​តាមដាន​សុខភាព​ផ្ទាល់ខ្លួន​ហើយ​រាយការណ៍​ជូន​ក្រុមគ្រូពេទ្យ​ប្រសិនបើ​មាន​ចេញ​រោគសញ្ញា​ណាមួយ​ដែល​សង្ស័យ ។​

​សូមបញ្ជាក់ថា បុរស​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ដែល​កើត​ជំងឺ​អុត​ស្វា បាន​រត់គេច​ពី​ប្រទេស​ថៃ ចូលមក​ប្រទេស​កម្ពុជា តែ​ត្រូវ​កម្លាំង​សមត្ថកិច្ច​រកឃើញ និង​ឃាត់ខ្លួន​នៅ​ម្ដុំ​ផ្សារ​ដើមថ្កូវ ក្នុង​ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​
​យោងតាម​ការបញ្ជាក់​ពី​លោក​អភិបាលខណ្ឌ​ចំការមន ក្រោយពី​ចាប់ខ្លួន បុរស​រូបនេះ ត្រូវបាន​យកទៅ​កាន់​មន្ទីរពេទ្យ​រុស្ស៊ី ដើម្បីឱ្យ​មន្ត្រី​ជំនាញ​សុខាភិបាល​ធ្វើការ​លើ​ករណីនេះ​។ ប្រភពពី​ប្រទេស​ថៃ​រដ្ឋមន្ត្រី​សុខាភិបាល​បាន​ប្រាប់​កាសែត​ថា ជនជាតិ នី​ហ្សេ​រី​យ៉ា ដែល​កើត​ជំងឺ​អុត​ស្វា ប៉ុន្តែ​បានគេច​ខ្លួន​តាំងពី​យប់​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០២២​ចូលមក​កម្ពុជា​នឹងមិន​ទទួល​យកទៅ​ព្យាបាល​នៅ​ស្រុកថៃ​វិញ​ទេ​។​

​​ពាក់​ព្ធ័​និង​ជម្ងឺ​អុត​ស្វា​នេះ អង្គការ​សុខភាព​ពិភពលោក​បានប្រកាស​អាសន្ន​ពី​ករណី​ផ្ទុះ​រាលដាល​កម្រិត​ខ្ពស់ បន្ទាប់ពី​បានបញ្ចប់​កិច្ចប្រជុំ​លើក​ទី​ពីរ​របស់​ខ្លូន​ពាក់ព័ន្ធ​ទៅនឹង​ការ​ផ្ទុះឡើង​នូវ​ជំងឺ​ស្បែក​មួយ​នេះ​ដែល​បង្ក​ផលប៉ះពាល់​ទៅដល់​សួត ខួរក្បាល​និង​ភ្នែក​ដែល​នឹង​អាចឈាន​ទៅដល់​អាយុជីវិត​ប្រសិនបើ​ស្ថិតនៅ​ក្នុងករណី​ធ្ងន់ធ្ងរ ខណ​:​ដែល​ពិភពលោក​នៅ​មិនទាន់មាន​វ៉ាក់សាំង​សម្រាប់​បង្ការ​និង​ព្យាបាល​ជំងឺ​ប្រភេទ​នេះ​បាន​នៅឡើយ​។​​ប្រធាន​អង្គការ​សុខភាព​ពិភពលោក លោក​វេជ្ជបណ្ឌិត Tedros បាន​ឲ្យ​ដឹងថា រហូតមកដល់​ពេលនេះ​មាន​ករណី​ឆ្លង​រាលដាល​ជំងឺ​អុត​ស្វា​នៅលើ​ពិភពលោក​សរុប​ចំនួន ១៦,០០០​នាក់ នៅក្នុង​ប្រទេស​ចំនួន ៧៤ និង​បណ្តាលឱ្យ​អ្នកជំងឺ ៥​នាក់​បាន​ស្លាប់​។​​លោក​ក៏បាន​បន្ដ​ឱ្យដឹង​បន្ថែមទៀត​អំពី​ស្ថានភាព​ធ្ងន់ធ្ងរ​នៃ​ការ​រាលដាល​ជំងឺ​អុត​ស្វា​នៅក្នុង​សហភាព​អឺរ៉ុប បើ​ប្រៀបធៀប​ទៅនឹង​តំបន់​ផ្សេងៗ​ទៀត​ក្នុង​ពិភពលោក ជាហេតុ​ផល​ដែល​លោក​ចាំបាច់​ត្រូវ​សម្រេច​ធើ្វ​ការប្រកាសអាសន្ន​កម្រិត​ខ្ពស់​ដើម្បីឱ្យ​មានការ​យកចិត្ត​ទុកដាក់​តាមដាន​និង​ចេញ​សេចក្តីណែនាំ​ផ្សេងៗ​ទាក់ទង​ទៅនឹង​ជំងឺ​មួយ​នេះ​ជា​សាធារណ​:៕a nizerya1 a nizerya2 a nizerya3 a nizerya4 

 

​