» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9654 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699825 នាក់

កម្ពុជា​បានទទួល​វ៉ាក់សាំង​កូ​វីដ​-១៩ ស៊ី​ណូ​វ៉ា​ក់ (Sinovac) ចំនួន ១.៥​លាន​ដូ​ស​ទៀតហើយ


ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​២៦ ខែមីនា ឆ្នាំ​២០២១​នេះ វ៉ាក់សាំង​កូ​វីដ​-១៩ ស៊ី​ណូ​វ៉ា​ក់ (Sinovac) របស់​ចិន​ចំនួន ១.៥​លាន​ដូ​ស បាន​ដឹក​មកដល់​ប្រទេស​កម្ពុជា​យើង​ហើយ​។ នេះ​គឺជា​ការបញ្ជាទិញ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​បង្កើន​ការចាក់​ជូន​ប្រជាពលរដ្ឋ​ក្នុង​បេសកកម្ម​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩​។a china comea 

ឯកឧត្តម វ​ង្សី វិស្សុត រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ប្រចាំការ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ភាគី​ចិន​តំណាង​ដោយ​ឯកឧត្តម វ៉ាង វិ​ន​ធាន ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា ព្រមទាំង​មានការ​ចូលរួម​ពី​មន្ត្រី​នៃ​ក្រសួងសុខាភិបាល​ផងដែរ​រៀបចំ​ទទួល​នោះ​ព្រលានយន្តហោះ​។​
​វ៉ាក់សាំង Sinovac ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ចិន Sinovac Biotech មានតម្លៃ​១០​ដុល្លារ​ក្នុង​១​ដូ​ស​។ វា​មាន​លក្ខខណ្ឌ​ប្រើប្រាស់ និង​ប្រសិទ្ធ​ភាពមិន​ខុសប្លែក​ពី​វ៉ាក់សាំង ស៉ី​ណូ​ហ្វា​ម (Sinopharm) នោះទេ ហើយ​ជីវិត​វ៉ាក់សាំង​ថ្មី​នេះ អាច​ប្រើប្រាស់​បាន​ក្នុង​រយៈពេល​៣៦​ខែ ប៉ុន្តែ​ក្រុមហ៊ុន​ណែនាំ​ឱ្យ​ចាក់​ក្នុង​រយៈពេល​៦​ខែ ដើម្បី​កាន់តែ​ទទួលបាន​ប្រសិទ្ធភាព​។​

​រាជរដ្ឋាភិបាល​កម្ពុជា កំពុង​ចរចា​ដើម្បី​ទិញ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ប្រភេទ Sinovac ប្រមាណ​៤​លាន​ដូ​ស​បន្ថែមទៀត ពី​ភាគី​ចិន ដើម្បី​ចាក់​ជូន​ប្រជាពលរដ្ឋ​ឥតគិតថ្លៃ​តាម​ផែនការ​។ រាជរដ្ឋាភិបាល​កម្ពុជា មាន​គម្រោង​ចាក់​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​រហូតដល់​ជាង ១០​លាន​នាក់ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ប្រកបដោយ​ប្រសិទ្ធភាព និង​ស្តារ​សេដ្ឋកិច្ច​ដែល​រង​ផលប៉ះពាល់​ឡើងវិញ​។​​ ក្រៅពី​វ៉ាក់សាំង Sinovac ដែល​ទើប​មកដល់ ១.៥​លាន​ដូ​ស​នេះ តាម​ការគ្រោងទុក​វ៉ាក់សាំង​ស៊ី​ណូ​ហ្វា​ម (Sinopharm)​ដែលជា​ជំនួយ​របស់​រដ្ឋាភិបាល​ចិន ចំនួន​៧០​ម៉ឺន​ដូ​ស​ទៀត (៣០​ម៉ឺន​ដូ​ស​សម្រាប់​ក្រសួងការពារជាតិ និង​៤០​ម៉ឺន​ដូ​ស សម្រាប់​ក្រសួងសុខាភិបាល​) នឹង​មកដល់​កម្ពុជា នាពេល​ខាងមុខនេះ​ផងដែរ​។​

​លោក វ​ង្សី វិស្សុត ថ្លែងបន្តថា ការទទួល​បានជា​វ៉ាក់សាំង​ជា​បន្តបន្ទាប់​នេះ រាជរដ្ឋាភិបាល​នៅតែ​បន្ត​ប្រកាន់យក​គោលការណ៍​បុ​រេ​សកម្ម ដើម្បី​ទិញ និង​ទទួល​វ៉ាក់សាំង ដែលមាន​ភាពសមស្រប​បំផុត​ទៅនឹង​តម្រូវការ និង​ស្ថានភាព​ជាក់ស្តែង​របស់​ក​ម្ពុ​ជា ឱ្យបាន​ឆាប់ និង​ឱ្យបាន​គ្រប់​ចំនួន ឆ្លើយតប​ទៅតាម​ផែន​ការចាក់​វ៉ាក់សាំង សម្រាប់​ចាក់​ជូន​ប្រជាជន​កម្ពុជា​ឱ្យបាន​គ្រប់​គោលដៅ​ចំនួន​ជាង ១០​លាន​នាក់​។ ជាមួយគ្នា​នោះដែរ លោក​រដ្ឋលេខាធិការ​ថា កម្ពុជា កំពុង​សិក្សា​និង​ទំនាក់​ទំនងជា​មួយក្រុម​ហ៊ុន Johnson and Johnson របស់​សហរដ្ឋអាមេរិក ដើម្បី​ទិញ​វ៉ាក់សាំង Janssen ពី​ក្រុមហ៊ុន​មួយ​នេះ ។

​លោក វ៉ាង វិ​ន​ធៀន ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ប្រចាំ​កម្ពុជា មានប្រសាសន៍ថា វ៉ាក់សាំង Sinovac ចំនួន ១​លាន ៥​សែន​ដូ​ស ដែល​កម្ពុជា​ទិញ​ពី​ចិន​នេះ បាន​ចំណាយពេល​តែ ២​សប្តាហ៍​ប៉ុណ្ណោះ ដើម្បី​បំពេញបែបបទ​ទាំងឡាយ ដោយ​ពិចារណា​ភាពជាក់ស្តែង និង​ចំណងមិត្តភាព​រវាង​ចិន និង​កម្ពុជា ហើយ​ក្រុមហ៊ុន​វ៉ាក់សាំង ក៏បានផ្តល់​ក្នុង​តំលៃ​ពិសេស​បំផុត ដែលជា​កិច្ចសហប្រតិបត្តិការ​ដ៏​សំខាន់​មួយទៀត​រវាង​កម្ពុជា និង​ចិន ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ​-១៩​។​​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក​វ៉ាង​វ៉េ​ប៊ី​ន​( Wang Wenbin) បាន​ឲ្យ​ដឹងថា ប​ច្ច​ប្បន្ន​ប្រទេស​ចិន​កំពុងផ្តល់​ជំនួយ​វ៉ាក់សាំង COVID-19 ដល់​ប្រទេស​កំពុងអភិវឌ្ឍន៍​ចំនួន​៥៣ នៅ​ជុំវិញ​ពិភពលោក​។ នេះ​បើតាម​ទីភ្នាក់ងារសារព័ត៌មាន​ស៊ីន​ហួរ នៅ​យប់​ថ្ងៃ​ចន្ទ ទី​០៨ ខែ​កម្ភៈ ឆ្នាំ​២០២១​។​a china coma1 a china coma2 

 


​