» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10454 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700625 នាក់

រឿង​រំដោះ​អ្នកទោស​គ្រឿងញៀនសៀមរាប​ប៉ូលិស​ខ្លាំង​ធើ​ស៊ី​វិញ​ភ្លាម​តែ​អ្នកទោស​បិទ​សាប៊ូ​បាត់​

 

​ភ្នំពេញ​៖ នៅ​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០២៣​នេះ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ បានធ្វើ​សន្និសីទ​សារព័ត៌មាន​បង្ហាញ​អំពី​ប្រតិបត្តិការ​លម្អិត​បន្ថែម ក្នុងការ​តាម​បង្ក្រាប​ក្រុម​ឧក្រិដ្ឋជន​ប្រដាប់អាវុធ​ដែល​បានធ្វើ​សកម្មភាព​រំដោះ មេ​ឈ្មួញ​គ្រឿងញៀន​ម្នាក់ នៅ​ខេត្តសៀមរាប ដែល​អនុវត្ត​ទោស​បាន​១៣​ឆ្នាំ​ក្នុង​ចំនួន​ទោស​៥២​ឆ្នាំ ពាក់ព័ន្ធ​ការជួញដូរ​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ ហើយ​បញ្ជា​ឲ្យ​ជួញដូរ​ចេញពី​ពន្ធនាគារ​ថែមទៀត​។​
​នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ក់ ជី​តូ អគ្គ​ស្នងការរង​នគរបាលជាតិ បាន​ឲ្យ​ដឹងថា រហូតមកដល់​ពេលនេះ ឧក្រិដ្ឋជន​ស៊ីឈ្នួល​រំដោះ​ចំនួន​៧​នាក់​ហើយ ត្រូវបាន​កម្លាំង​នគរបាល​ចាប់ខ្លួន ក្នុងនោះ មាន​ខ្មែរ​សញ្ជាតិ​អាមេរិក ចំនួន​៦​នាក់ (​កាន់​លិខិតឆ្លងដែន​អាមេរិក​) និង​ជនជាតិ​ចិន សញ្ជាតិ​អាមេរិក​ម្នាក់ (​កាន់​លិខិតឆ្លងដែន​អាមេរិក​)​។a drug jito

​នាយ​ឧ​ត្ត​ម​សេនីយ៍​ម៉ក់​ជី​តូ បាន​ឲ្យ​ដឹងថា ការធ្វើសកម្មភាព​រំដោះ​អ្នកទោស​នេះ ក្រុម​ឧក្រិដ្ឋជន​មាន​អង្គការ​ចាត់តាំង​ច្បាស់លាស់​នេះ បានរៀបចំ​ផែនការ​ត្រៀម​ធ្វើ​សកម្មភាព​រយៈពេល​២​ខែ​មកហើយ តាំងពី​នៅ​សហរដ្ឋអាមេរិក​មកម្ល៉េះ ។​ពួកគេ​បានធ្វើ​ដំណើរ​មកដល់​ប្រទេស​កម្ពុជា ដើម្បី​ពិនិត្យ​ទីតាំង​ភូមិសាស្ដ្រ​រយៈពេល​កន្លះ​ខែ​មកហើយ​។​​សូមបញ្ជាក់ថា​នៅ​ថ្ងៃកើតហេតុ ទី​១៧ ខែសីហា ឆ្នាំ​២០២៣ មាន​ឧក្រិដ្ឋជន​៤​នាក់ ជា​អ្នក​ចូលធ្វើ​សកម្មភាព​រំដោះ​អ្នកទោស​ដោយផ្ទាល់​នៅ​គ្លីនិក​ធ្មេញ ក្នុង​ក្រុង​សៀមរាប ពេល​អនុរក្ស​ពន្ធនាគារ​បញ្ជូនទៅ​ព្យាបាល​ជំងឺ​ធ្មេញ ដែល​កន្លងទៅ​ធ្លាប់​ព្យាបាល​នៅក្នុង​ពន្ធនាគារ​ប៉ុន្ដែ​មិន​ធូរស្រាល​។ ក្រៅពី​ឧក្រិដ្ឋជន​៤​នាក់​ដែល​ធ្វើ​សកម្មភាព​ផ្ទាល់​ហើយ​នោះ ពួកគេ​នៅមាន​ក្រុម​ជំនួយ​២​នាក់​ទៀត ដើម្បី​ត្រៀម​ជួយ​អន្ដរាគមន៍ ក្នុងករណី​មានការ​ប៉ះ​ទ​ង្កិ​ច​គ្នា​ជាមួយ​កម្លាំង​សមត្ថកិច្ច​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ក់ ជី​តូ បាន​រៀបរាប់​ទៀតថា ក្រោយ​កើតហេតុ​ភ្លាមៗ ដោយ​អនុវត្តតាម​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​របស់​នាយ​ឧ​ត្ត​ម​សេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ កម្លាំង​នគរបាល​ទាំងអស់ បាន​រួមគ្នា​ធ្វើការ​ស្រាវជ្រាវ រហូត​កំណត់​មុខសញ្ញា​បាន​ដែល​ពួកគេ​រត់​ពី​ខេត្តសៀមរាប មកកាន់​រាជធានី​ភ្នំពេញ ដើម្បី​លាក់ខ្លួន​បណ្ដោះអាសន្ន​។​​នៅ​យប់​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០២៣ កម្លាំង​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បានកំណត់​បាន​ទីតាំង​ដែល​ឧក្រិដ្ឋជន​លាក់ខ្លួន និង​ឈានដល់​ការចាប់ខ្លួន​បានជា​បន្ដ​បន្ទាប់ នៅ​យប់​ថ្ងៃទី​១៨ ខែសីហា ចំនួន​៧​នាក់​។ ដោយឡែក សម្រាប់​មេក្លោង​ពិរុទ្ធជន​នោះ បាន​រត់គេចខ្លួន​ចេញទៅ​ក្រៅប្រទេស​បាត់​ហើយ​។​

នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ក់ ជី​តូ បាន​ប្រាប់ថា កម្លាំង​សមត្ថកិច្ច​កម្ពុជា បានដឹង​ទីតាំង​ប្រទេស​ដែល​មេក្លោង​នោះរ​ត់ទៅ​លាក់ខ្លួន​ហើយ ហើយ​កំពុងតែ​សហការគ្នា​យ៉ាង​ស្អិតរ​មួ​ត​ជាមួយ​ប្រទេសជិតខាង ដើម្បី​តាម​ការចាប់ខ្លួន​ឲ្យ​ខាងតែបាន និង​យកមក​ផ្ដន្ទាទោស​តាមច្បាប់​យ៉ាង​តឹងរឹង​បំផុត មិនអាច​លើកលែង​បានឡើយ​។​ចំពោះ​ចម្ងល់​ថា​តើ​ករណីនេះ​អាចមាន​ការ​ឲ្យ​ដៃ​ពី​ផ្ទៃក្នុង​ដែរឬទេ​? នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ក់ ជី​តូ បាន​អះអាងថា ក្នុងនាម​ជា​មន្ដ្រីនគរបាល​អ្នកអនុវត្ត​ច្បាប់ កម្លាំង​ជំនាញ​នឹង​ស្រាវជ្រាវ​លើ​ចំណុច​នេះ ដើម្បី​បញ្ចប់​រាល់​មន្ទិលសង្ស័យ​ទាំងឡាយ​ដែល​បានលើកឡើង ក្នុងករណី​រកឃើញ​មានការ​ពាក់ព័ន្ធ​កម្រិតណា​នោះ នឹង​អនុវត្តតាម​ផ្លូវច្បាប់​ជា​ធរមាន​មិន​លើកលែង​ឡើយ​។​គេ​មិនដឹងថា​តើ​សម​ត្ត​កិច្ច​អាច​រកឃើញ​អ្នក​ពាក់​ព​ន្ធ័​ផ្តល់​ពត៍​មាន​និង​រៀបចំ​ផែនការ​រំដោះ​ដែ​ឬ​អត់​នោះទេ​។​ព្រោះ​ករ​ណិ​យ៍​នេះ​វា​ទាល់តែ​មានការ​ស៊ីសំណូក​ទើ​នប​រៀបចំ​បាន​។​ចឹងសម្រាប់រាជរដ្ឋាភិបាលថ្មីសង្ឃឹមថានឹងមានការស្រាវជ្រាវរកជាមិនខាន។

​រឿង​នាំ​អ្នកទោស​ចេញ​នេះ​នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ក់ ជី​តូ បាន​បន្ថែមថា អនុរក្ស​ពន្ធនាគារ​នៅពេល​បញ្ជូន​ពិរុទ្ធជន​មេក្លោង​គ្រឿងញៀន​នេះ ទៅកាន់​គ្លី​និ​ច​ធ្មេញ​ក៏មាន​អាវុធ​ទៅជា​មួយ​ដូចគ្នា​ដែរ ប៉ុន្ដែ​ជា​ប្រភេទ​អាវុធ​វែង​ទុក​នៅក្នុង​រថយន្ដ​។ ប៉ុន្ដែ​ពេលនោះ ប្រសិនបើ​អនុរក្ស​ពន្ធនាគារ មាន​កាំភ្លើង​កាន់​នៅក្នុង​ដៃ ច្បាស់​ណាស់​នឹងមាន​ការ​ប៉ះ​ទ​ង្កិ​ច​គ្នា​ជាមួយ​ក្រុម​ឧក្រិដ្ឋជន ហើយ​កាន់តែច្បាស់​ទៀត​នោះ គឺ​នឹងមាន​អ្នករងរបួស ឬ​អាច​គ្រោះថ្នាក់​ដល់​អាយុជីវិត​ក៏​ថា​បាន​។​​សូម​រំលឹកថា ខ្មាន់កាំភ្លើង​មួយក្រុម ប្រដាប់​ដោយ​អាវុធ​គ្រប់​ដៃ និង​មាន​ត​កាណុង​ខ្ទប់​សំឡេង បាន​សម្រុកចូល​រំដោះ​អ្នកទោស​ជនជាតិ​ចិន​ម្នាក់ ដែល​មន្ដ្រី​ពន្ធនាគារ​បញ្ជូនទៅ​ពេទ្យធ្មេញ​គ្លី​និ​ច​ធ្មេញ​ជុំ​ចិន្តា ក្នុងភូមិ​តាភុល សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប​។​​ពេលធ្វើ​សកម្មភាព​នោះ ក្រុម​ខ្មាន់កាំភ្លើង​ដែល​បំពាក់​កាណុង​ខ្ទប់​សំឡេង​បាន​យក​ខ្សែរូត​ចង​រឹតដៃ​មន្ដ្រី​ពន្ធនាគារ ចំនួន​៤​នាក់​។​

​ក្រុម​ខ្មាន់កាំភ្លើង បាន​ឡើង​ជិះ​រថយន្ដ​មួយគ្រឿង ម៉ាក Lexus 330 ពណ៌​ផ្សេង​បារី ពាក់​ផ្លាកលេខ​ភ្នំពេញ​2AA-4315 គេចខ្លួនបាត់​ស្រមោល​ដោយ​មិន​ផ្ទុះអាវុធ​អ្វី​ឡើយ​។ រំលង​បាន​ប៉ុន្មាន​ម៉ោង​ក្រោយ រថយន្ដ​ដែល​ជិះ​ធ្វើ​សកម្មភាព​នោះ ត្រូវបាន​គេ​ប្រទះឃើញ​យកទៅ​ផ្លុ​ង​ចោល​។ ក្នុងនោះ​សមត្ថកិច្ច​ជំនាញ​ប្រទះឃើញ កាំភ្លើងខ្លី​ចំនួន​៥​ដើម និង​សម្ភារ​មួយចំនួនទៀត​។ ទណ្ឌិត​ជា​មេក្លោង​ត្រូវបាន​រំដោះ​ទៅនោះ ឈ្មោះ Chen hsin han អាយុ​៤៥​ឆ្នាំ ជនជាតិ​ចិនតៃវ៉ាន់ ជាប់ទោស​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន ដែល​ចំនួន​ទោស​៥២​ឆ្នាំ​។​a drug jito1 a drug jito2 a drug jito3 a drug jito4 a drug jito5 a drug jito6 a drug jito7 
​