វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 1063 នាក់
ម្សិលមិញ 5168 នាក់
សរុប 16013197 នាក់
ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ធានាចិញ្ចឹមពេទ្យស្ម័គ្រចិត្តប្រមាណជាង ៤០០ នាក់ ចំនួន ១០០ ថ្ងៃ ជាថវិកាសម្តេចផ្ទាល់ ដើម្បីចូលរួមក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងការរីករាលដាល Covid-19 ។ក្នុងឱកាសសំណេះសំណាលជាមួយគ្រូពេទ្យស្ម័គ្រចិត្តចិតដឹកនាំដោយលោកជំទាវភរិយាឧត្តមសេនីយ៍ហ៊ុនម៉ាណែតមុនចេញទៅព្យាបាលជម្ងឺកូវីដ ១៩ (Covid-19) នាព្រឹកថ្ងៃពុធ ទី ២៥ ខែមីនា ឆ្នាំ ២០២០
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ចំនួនទឹកប្រាក់ដែលទទួលបានសរុបទាំងប្រាក់ឧបត្ថម្ភក្នុងនោះ គឺមានចំនួន ២ ២០០ ០០០ រៀល ដោយក្នុងចំណោមទឹកប្រាក់សរុបនោះ មានទឹកប្រាក់ឧបត្ថម្ភពីសម្ដេច ១ លានរៀល និង ទឹកប្រាក់ប្រចាំខែ ១ លាន ២ សែនរៀល ។ រីឯប្រាក់លើកទឹកចិត្តក្នុងការហ្វឹកហាត់ក្នុងម្នាក់ៗទទួលបាន ៨ ម៉ឺនរៀលបន្ថែមទៀត ដែលជាទឹកប្រាក់ដែលរាប់រងដោយក្រសួងសុខាភិបាលកម្ពុជា ។
សម្តេចតេជោ ហ៊ុន សែន ស្នើទៅកាន់អាណាព្យាបាលថា កុំបារម្ភពីសុវត្ថិភាពដែលចូលធ្វើសកម្មភាពប្រយុទ្ធនឹងជំងឺកូវីដ១៩។សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បើគ្មានអាវុធគ្រប់គ្រាន់ គឺមិនឱ្យចូលសមរភូមិនោះឡើយ ពោលបើគ្មានសម្ភារៈ បរិក្ខាពេទ្យគ្រប់គ្រាន់សម្រាប់ស្លៀកពាក់ធ្វើសកម្មភាពទេ គឺមិនអនុញ្ញាតឱ្យធ្វើសកម្មភាពនោះឡើយ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា បន្ទាប់ពីការចិញ្ចឹមចំនួន ១០០ ថ្ងៃហើយ ស្ថានការនៅតែមិនទាន់ធូរស្រាល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងស្នើជំនួយថវិកាពីរដ្ឋដើម្បីសម្រួលក្នុងរឿងនេះ ។ក្រៅពីដាក់គ្រូពេទ្យស្មគ្រចិត្តបន្ថែមលើគ្រូពេទ្យដែលមានជាង២ម៉ឺនាក់ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា គ្រូពេទ្យរបស់កងទ័ពក៏ត្រូវបានចាត់ចែងរៀបចំត្រៀមលក្ខណៈ ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ផងដែរ។សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្លាំងដែលត្រូវប្រយុទ្ធនឹងជំងឺកូវីដ១៩មានចំនួន៤ រួមមាន៖ ពេទ្យរដ្ឋ យោធា នគរបាល និងស្ម័គ្រចិត្ត។
សម្តេចតេជោ ហ៊ុន សែន បានឥ្យដឹងថារដ្ឋាភិបាលបានត្រៀម បន្ទប់ជាង៣០០០បន្ទប់ សម្រាប់អ្នកជំងឺកូវីដ១៩។ទាកទងនិងបង្ទប់សម្រាកសម្រាប់ព្យាបាលនេះម្ចាស់អតីតសណ្ឋាគារអាំងទែកុងតឺណង់តាល់មិនយកថ្លៃឈ្នួលពីរាជរដ្ឋាភិបាលនោះទេ។ សម្តេចតេជោ ហ៊ុន សែន ចាត់ទុកនេះជាកាយវិការមនុស្សធម៌ដែលសង្គមត្រូវការ។«ឥលូវនេះគ្រាន់តែបន្ទប់សម្រាប់ត្រៀមបម្រុង ដោះស្រាយបញ្ហានេះ (COVID-19) បានកើនឡើងជាង៣,០០០បន្ទប់ នៅទូទាំងប្រទេស បន្ទាប់ពីមានបទបញ្ជាហើយដែលក្នុងនោះ មានសណ្ឋាគារ មានទាំងសាលារៀន ដែលភាគច្រើនជានិវេសនដ្ឋានគ្រូបង្រៀន និងរបស់សិស្សដែលពេលនេះសាលាទាំងអស់ត្រូវបានផ្អាក»។សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាប្រទេសក្រ តែចិត្តធំ ពោលរាល់អ្នកកើតជំងឺលើដីកម្ពុជា ត្រូវទទួលបានការព្យាបាលជនបរទេសដោយមិនបង់ថ្លៃ។ សម្តេចតេជោបានថ្លែងថា ការព្យាបាលនេះគឺជាកាតព្វកិច្ចរបស់កម្ពុជា
យោងតាមអង្គការសុខភាពពីភពលោក( WHO )សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អាមេរិកអាចក្លាយជាមជ្ឈមណ្ឌលរីករាលដាលជំងឺកូវីដ១៩។ប្រទេសមានភាពជឿនលឿនលើផ្នែកវេជ្ជសាស្ត្រកំពុងទទួលបរាជ័យខ្លាំងចំពោះជំងឺកូវីដ១៩។សម្តេចតេជោ ហ៊ុន សែន ថា មានអ្នកមើលងាយលើប្រព័ន្ធវេជ្ជសាស្ត្រនៅកម្ពុជា មីយ៉ាន់ម៉ា និងឡាវ តែអ្នកមើលងាយប្រព័ន្ធវេជ្ជសាស្ត្ររបស់គេ កំពុងរាតត្បាតធ្ងន់ធ្ងរដោយសារកូវីដ១៩។
ទាក់ទងបញ្ហានេះសម្តេចតេជោ ហ៊ុន សែន និយាយថា អ្នកខ្លាំងមិនប្រាកដថាខ្លាំងទេ ហើយអ្នកខ្សោយ ក៏មិនប្រាកដថាខ្សោយនោះដែរ ព្រោះតែការមើលស្រាលសភាពការណ៍ និងចាត់វិធានការមិនទាន់។
ចំពោះការសម្រេចចិត្តមិនយកនិស្សិតចេញពីទីក្រុងវូហាន ប្រទេសចិន ដែលមកដល់ពេលនេះគ្មាននិស្សិតនៅចិនណាម្នាក់រងគ្រោះដោយកូវីដ១៩នោះទេ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើពេលនោះសម្តេចសម្រេចចិត្តយកយន្តហោះទៅដឹកនិស្សិតមកពីវូហាន នឹងនាំឱ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងកម្ពុជា និងចិន ហើយអាចសាងកំហុសដោយនាំមេរោគចូលស្រុកថែមទៀតផង។អ្នកធ្លាប់ចោទនិងរិះគន់សម្តេចលើការសម្រេចមិនយកនិស្សិតមកពីវូហានល្មមភ្លឺភ្នែកហើយ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាគ្មានគោលការណ៍ជម្លៀសនិស្សិតចេញពីប្រទេសកំពុងកើតជំងឺកូវីដ១៩នោះឡើយ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអង្វរដល់និស្សិតសិក្សានៅអាមេរិកប្រមាណ១២នាក់ ដែលមានបំណងវិលមកប្រទេសកម្ពុជាវិញ សុំកុំត្រឡប់មកកម្ពុជាព្រោះអាចនាំមេរោគមកឱ្យក្រុមគ្រួសារ។
សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរព្រះគុណថ្វាយព្រះមហាក្សត្រ និងព្រះមហាក្សត្រី ដែលបានសព្វព្រះរាជហឫទ័យព្រះរាជទានព្រះរាជទ្រព្យផ្ទាល់ខ្លួនសម្រាប់ដោះស្រាយបញ្ហារីករាលដាលជំងឺកូវីដ១៩។ការឧបត្ថម្ភរបស់សប្បុរសជនសម្រាប់ធ្វើសកម្មភាពប្រយុទ្ធនឹងកូវីដ១៩ មានទឹកប្រាក់ជិត ៩លានដុល្លារហើយ។សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា នៅតែទទួលថវិកាសប្បុរសជននានារហូតដល់ការរីករាលដាលជំងឺកូវីដ១៩ត្រូវបានបិទបញ្ចប់។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្រោយពេលធ្វើសកម្មភាពប្រយុទ្ធជំងឺកូវីដ១៩ ត្រូវបានបិទបញ្ចប់ថវិកាសប្បុរសជនបើនៅសល់ នឹងបង្វែរទៅមូលនិធិគន្ធបុប្ផា ឬចំណាយលើសេចក្តីត្រូវការចាំបាច់របស់សុខាភិបាល។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាបានឆ្លងពីរដំណាក់កាលហើយសម្រាប់ជំងឺកូវីដ១៩នេះ។ ដំណាក់ទី១ ទប់ស្កាត់កុំឱ្យមានការឆ្លងមកពីខាងក្រៅ ដែលការទប់ទល់នេះធ្វើបានរយៈពេលប្រមាណពីរខែ។សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រទេសចំនួន៦រួមមាន អាមេរិក បារាំង អាល្លឺម៉ង់ អ៉ីតាលី អេស្បាញ និងអ៉ីរ៉ង់ នៅតែជាប្រទេសជាប់បំរាមមិនឱ្យចូលកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យគ្រប់គ្រងជាបន្ទាន់សម្រាប់ពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃដោយរៀបចំដាក់អ្នកមកពីថៃនោះ ស្ថិតនៅក្នុងផ្ទះនិងស្នើដល់អ្នកមកពីថៃកុំអាលស្និទ្ធស្នាលជាមួយគ្រួសារ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មន្ត្រីកម្ពុជាទាំងអស់ត្រូវឈប់ចេញទៅឈប់ទៅប្រជុំនៅក្រៅប្រទេស។កិច្ចប្រជុំអន្តរជាតិទាំងអស់នៅកម្ពុជាត្រូវលុបចោល។ សម្តេចតេជោ ក៏កំពុងពិនិត្យផងដែរថា តើកិច្ចប្រជុំអាស៊ី-អឺរ៉ុប នឹងត្រូវនៅចុងឆ្នាំនេះដដែល ឬត្រូវលើកពេល?
ទាក់ទងរឿងបិទព្រុំដេនសម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបិទព្រំដែនដោយភាគីវៀតណាម សម្តេចមិនបានដឹងនោះទេ។សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅច្រកប៉ោយប៉ែតចំណូលពន្ធគយមានជិត ១លានដុល្លារកាលពីថ្ងៃម្សិលមិញនេះ។ ចំណូលពន្ធគយនៅព្រំដែនជាមួយឡាវ និងវៀតណាម នៅតែមានដដែល ដែលនេះបង្ហាញថា សកម្មភាពពាណិជ្ជកម្មរវាងកម្ពុជា ជាមួយប្រទេសជិតខាងនៅតែមាន។
សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យមានការត្រួតពិនិត្យឱ្យបានហ្មត់ចត់នៅតាមព្រលានយន្តហោះ។សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋឱ្យទាក់ទងទៅពេទ្យពេលមានការសង្ស័យមានជំងឺកូវីដ១៩។
សម្តេចតេជោ ហ៊ុន សែន ស្នើដល់អ្នកកាន់សាសនាទាំងអស់ អប់រំដល់សាសនិកក្នុងការការពារជំងឺកូវីដ១៩។សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យបញ្ឈប់ការរើសអើងចំពោះខ្មែរ-ឥស្លាម។
សម្តេចតេជោ ហ៊ុន សែន ណែនាំដល់ក្រុមហ៊ុនទូរស័ព្ទចល័តទាំងអស់ ឱ្យបញ្ចូលសារអប់រំពីការការពារជំងឺកូវីដ១៩នេះ ទៅក្នុងខលធូន (Call Tune)។
សម្តេចតេជោ ហ៊ុន សែន ប្រកាសថា រាជរដ្ឋាភិបាលគ្មានផែនការបិទផ្សារ អាហារដ្ឋាន ហាងកាហ្វេ និងគ្មានផែនការបិទរោងចក្រនោះឡើយ។
សម្តេចតេជោ ហ៊ុន សែន ប្រកាសថា រាជរដ្ឋាភិបាល មិនបិទពិធីបុណ្យចូលឆ្នាំនោះឡើយ តែកុំប្រមូលផ្តុំច្រើនពេក។ ការប្រកួតប្រដាល់ត្រូវបានស្នើសុំផ្អាកសកម្មភាពចាប់ពីសប្តាហ៍នេះតទៅ។សម្តេចប្រកាសថា៖ជំនួបជាច្រើនត្រូវបានលុបចោលហើយ មានដូចជាជួបកីឡាករ ជួបសហគ្រាសធុនតូច និងមធ្យម និងជួបអាហារស្រាយបួសជាដើម។
សម្តេចតេជោ ហ៊ុន សែន ស្នើសុំកុំឱ្យប្រើអបិយជំនឿ ដើម្បីបណ្តេញជំងឺកូវីដ១៩។
សម្តេចតេជោ ហ៊ុន សែន ស្នើទៅកាន់ក្រុមការងារបក្សប្រជាជនកម្ពុជា និងសមាជិកសភា ឱ្យទិញក្រមា ម៉ាស់ចែកជូនប្រជាពលរដ្ឋ។
សម្តេចតេជោ ហ៊ុន សែន ព្រមានបិទឱសថស្ថាន និងរឹបអូសយកម៉ាស់ពីឱសថស្ថានទាំងឡាយ ដែលលក់ម៉ាស់ថ្លៃហួសហេតុ។
សម្តេចតេជោ ហ៊ុន សែន ប្រកាសគាំទ្រចំណាត់ការនៅតាមរោងចក្រ សហគ្រាស ដែលបានចាត់វិធានការនានា ដើម្បីទប់ស្កាត់ការចម្លងមេរោគ។
សម្តេចតេជោ ហ៊ុន សែន គាំទ្រឱ្យក្រសួង ស្ថាប័នរដ្ឋបែងចែងម៉ោងគ្នាធ្វើការ ឬអ្នកខ្លះអាចធ្វើការតាមអនឡាញពីផ្ទះ។តាមក្រសួង ស្ថាប័នរដ្ឋ ឱ្យបញ្ឈប់ការស្កេនមេដៃចូលធ្វើការងារ។
សម្តេចតេជោ ហ៊ុន សែន អំពាវនាវកុំឱ្យមានការរើសអើងចំពោះជាតិសាសន៍ និងសាសនា ពាក់ព័ន្ធជំងឺកូវីដ១៩នេះ។សម្តេចតេជោ ហ៊ុន សែន ចង់ឱ្យមេសាសនាផ្នែកមូស្លីម និងគ្រឹស្តនៅកម្ពុជា បញ្ចេញសារអប់រំដល់សាសនិករបស់ខ្លួន ការពារការឆ្លងជំងឺកូវីដ១៩។
សម្តេចតេជោ ហ៊ុន សែន ប្រាប់ទៅក្រុមការងារថ្នាក់ជាតិចុះជួយតាមខេត្ត ចុះដោះស្រាយរាល់ការខ្វះខាតរបស់ប្រជាពលរដ្ឋ ដែលប្រឈមនឹងជំងឺកូវីដ១៩។
សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអាណាព្យាបាលជួយបង្រៀនកូនក្នុងកំលុងពេលនៃការបិទសាលារៀននិងបាន ព្រមានគ្រូដែលប៉ុនប៉ងបើកបង្រៀនគួរ។ សម្តេចតេជោហាមផ្តាច់មិនឱ្យបង្រៀនគួរនោះឡើយ។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា សម្ដេចកំពុងពិចារណា ក្នុងការទូលថ្វាយសូមព្រះរាជានុញ្ញាត ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ដើម្បីដាក់ប្រទេសឱ្យស្ថិតនៅក្នុងគ្រាមានអាសន្ន ខណៈដែលជំងឺកូវីដ១៩ កំពុងរីករាលដាល នៅក្នុងប្រទេសកម្ពុជា។
«ខ្ញុំកំពុងឲ្យពិនិត្យនូវលទ្ធភាពប្រើប្រាស់នូវមាត្រា២២នៃរដ្ឋធម្មនុញ្ញ ដើម្បីស្នើសុំព្រះមហាក្សត្រ ដាក់ប្រទេសក្នុងគ្រាមានអាសន្ន។ ខ្ញុំមិនចង់ប្រើទេ ក៏ប៉ុន្តែបើការអំពាវនាវរបស់ខ្ញុំ គ្មានប្រសិទ្ធភាព។ មាត្រា២២ ដែលចែងថា ក្នុងប្រទេសដែលមានមហន្តរាយ ជួបនូវគ្រោះអាសន្ន ព្រះមហាក្សត្រទ្រង់ដាក់ប្រទេសក្នុងគ្រាមានអាសន្ន ដោយមានការឯកភាពពីនាយករដ្ឋមន្ត្រី ពីប្រធានរដ្ឋសភា និងប្រធានព្រឹទ្ធសភា ដូច្នេះខ្ញុំក៏អាចស្នើសុំការឯកភាពពីប្រធានរដ្ឋសភា ពីប្រធានព្រឹទ្ធសភា និងស្នើសុំពីព្រះមហាក្សត្រចេញ ព្រះរាជក្រឹត្យដាក់ប្រទេសក្នុងគ្រាមានអាសន្ន»។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការដាក់ប្រទេសក្នុងគ្រាមានអាសន្ន ដែលរងផលប៉ះពាល់ដោយជំងឺកូវីដ១៩នេះ មានប្រទេសដទៃបានធ្វើរួចហើយ ដូចជាប្រទេសថៃ ប្រទេសឥណ្ឌាក៏បានប្រកាសរួចហើយ។ សម្តេចតេជោបញ្ជាក់ថា សម្តេចកំពុងឲ្យមានការសិក្សាអំពីវិសាលភាព នៃការដាក់ប្រទេសក្នុងគ្រាមានអាសន្ននេះ។សម្តេចតេជោ ហ៊ុន សែន ជឿជាក់ថា កម្ពុជានឹងយកឈ្នះលើជំងឺកូវីដ១៩។
សូមជម្រាបថា គិតរហូតមកដល់ព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ នៅកម្ពុជាបានរកឃើញអ្នកជំងឺកូវីដ១៩ ចំនួនសរុប៩៦នាក់៩ស្ត្រី២៥នាក់) ក្នុងចំណោមនោះក៏មានអ្នកជំងឺ៦នាក់ បានជាសះស្បើយផងដែរ ដែលមានជនជាតិចិន១នាក់ ជនជាតិអង់គ្លេស១នាក់ និងជនជាតិខ្មែរ៤នាក់។ ជនជាតិបារាំង២នាក់ថ្មីទៀតនៅខេត្តព្រះសីហនុ ត្រូវបានរកឃើញថាមានជំងឺកូវីដ១៩ នេះបើតាមការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន៕