» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7034 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697205 នាក់

អគ្គនាយក​ធនាគា​ជាតិ​៖​កម្ពុជា​ជួប​កំណើន​អតិផរណា​ទំនិញ​ខ្ពស់បំផុត ៧,២%

​ភ្នំពេញ​៖ ដោយ​បន្ទោស​ទៅលើ​វិបត្តិ​ឥទ្ធិពល​សង្គ្រាម​ដែល​រុស្ស៊ី​លុកលុយ​អ៊ុយ​ក្រែ​ន​បណ្ដាលឱ្យ​ពិភពលោក​ជួបនឹង​បញ្ហា​សេដ្ឋកិច្ច​លោក​ជា​ចាន់តូ​អគ្គនាយក​ធនាគា​ជាតិ​កម្ពុជា​បាន​ឲ្យ​ដឹងថា​ប្រទេស​កម្ពុជា​យើង​ទទួលរង​ផលប៉ះពាល់​ពី​វិបត្តិ​ប្រេង​ដល់​ខ្លាំងក្លា​នេះដែរ​បង្ក​កំណើន​អតិផរណា​នៅក្នុង​រង្វង់​៧,២០ ភាគរយ​ក្នុង​ខែឧសភា​២០២២​ដែល​មិន​ធ្លាប់មាន​ក្នុង​រយៈពេល​ជាង​១០​ឆ្នាំ​មកនេះ​។​a bank iflation 

​ថ្លែង​នៅក្នុង​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆមាស​ទី​១ និង​ទិសដៅ​ការងារ​ឆមាស​ទី​២ ឆ្នាំ​២០២២ របស់​ធនាគារជាតិ​នៃ​កម្ពុ​ជានា​ព្រឹក​ថ្ងៃ​ពុធ​នេះ​លោក ជា ចាន់តូ បាន​អះអាងថា ធនាគារជាតិ​នៃ​កម្ពុជា បាន​ថ្លឹងថ្លែង​ការអនុវត្ត​នយោបាយ​រូបិយវត្ថុ ដើម្បី​គ្រប់ គ្រង​សម្ពាធ​អតិផរណា​ផង និង​គាំទ្រ​ការស្តារ​កំណើនសេដ្ឋកិច្ច​ផង​។ បើតាម​លោក​ទេសាភិបាល​ធនាគារជាតិ នៃ​កម្ពុជា ដើម្បី​រួមចំណែក​គ្រប់គ្រង​សម្ពាធ​អតិផរណា អត្រា​ប្តូរប្រាក់​ត្រូវបាន​បន្ត​រក្សា​ឱ្យមាន​ស្ថិរភាព សំដៅ​ការពារ​អំណាច​ទិញ​របស់​ប្រាក់រៀល ក៏ដូចជា​ប្រាក់ ចំណូល​របស់​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​។​

បើតាម​ការវាយតម្លៃ ការកើនឡើង​នៃ​អតិផរណា​នេះ មិនមែន​មានតែ​នៅ​កម្ពុជា​នោះទេ​។ ជាក់ស្តែង នៅ​ខែ មិថុនា ឆ្នាំ​២០២២​នេះ អត្រា​អតិផរណា​នៅ​អាមេរិក​បាន​កើនឡើង​ដល់ ៩,១% ដែលជា​កម្រិត​ខ្ពស់បំផុត​ក្នុង រយៈពេល ៤០​ឆ្នាំ​ចុង​ក្រោយនេះ ខណៈដែល​អតិផរណា​នៅ​តំបន់​ចាយប្រាក់​អឺ​រូ​បាន​កើន​ដល់ ៨,៦% ដែលជា​អត្រា​ខ្ពស់បំផុត​ចាប់តាំងពី​ការបង្កើត​ប្រាក់​អឺរ៉ូ​មក ។ ជា មួយ​គ្នា​នេះ ការដំឡើង​អត្រា​ការប្រាក់​គោល​នៅ​សហរដ្ឋ អាមេរិក បាន​នាំឱ្យមាន​លំហូរ​មូលធន​ចូល​សហរដ្ឋ អាមេរិក ដែល​ធ្វើឱ្យ​តម្លៃ​ប្រាក់​ដុល្លារ​អាមេរិក​កើនឡើង​។ ជា​លទ្ធផល រូបិយប័ណ្ណ​នៅ​ប្រទេស​ជាច្រើន បាន​ថយ​ថ្លៃធៀប​នឹង​ដុល្លារ​អាមេរិក​។ ចំណែក នៅ​ប្រទេស​កំពុង​លូតលាស់ និង​កំពុងអភិវឌ្ឍន៍​វិញ ទុនបម្រុង​អន្តរជាតិ ក៏បាន​ស្រក​ចុះ​ផងដែរ ដូចជា ប្រទេស​ឡាវ ស្រីលង្កា និង​បង់​ក្លា​ដែ​ស ជាដើម ដែល​បង្ក​ជា​បញ្ហា​ប្រឈម​ដល់​ការអនុវត្ត​នយោបាយ​រូបិយវត្ថុ​និង​ទិញ​ទំនិញ​ក្រៅប្រទេស​។​

​ក្រៅពី​រឿង​សង្គ្រាម​ឈ្លានពាន​អ៊ុ​ក្រែ​ន ការបន្ត​អនុវត្ត​នយោបាយ​គ្មាន​កូ​វីដ​-១៩ (Zero COVID policies) យ៉ាង​ម៉ឺងម៉ាត់​នៅ​ប្រទេស​ចិន ក៏បាន​បង្កឱ្យមាន​ការ​រអាក់រអួល​ដល់​ខ្សែ​ច្រវាក់​ផលិតកម្ម​និង​ផ្គត់ផ្គង់​ទាំង​ក្នុងស្រុក​និង​លើ​ពិភពលោក​ផងដែរ​។ គួបផ្សំ​នឹង​ការធ្លាក់ចុះ​នៃ​វិស័យ​អចលនទ្រព្យ សេដ្ឋកិច្ច​ចិន​ត្រូវបាន​រំពឹងថា នឹង​ថយ​ល្បឿន​គួរឱ្យកត់សម្គាល់ ដែល​បាន និង​កំពុង​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​ការវិនិយោគ ពាណិជ្ជកម្ម​អន្តរជាតិ និង​វិស័យ​ទេសចរណ៍​ពិភពលោក​.។a bank if1 a bank 

​