» ក្រុម​ជនល្មើស​ស្បែក​ខ្មៅ​២​នាក់ ប្រើល្បិច​លាង​លុយ​ប្រលាក់​ទឹកខ្មៅ ដើម្បី​ក្លាយជា​លុយ​ដុល្លារ​ពិតប្រាកដ ស៊ី​ឧគញ៉ា​ម្នាក់​អស់​លុយ​ជាង​៧​លាន​ដុល្លារ » លោក ហាស់ វិបុល ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី ត្រូវ​កូនចៅ​ប្តឹង​ហើយ​ធ្លាប់​ចៅហ្វាយខេត្ត​ស្នើ​ដក​! » អ៊ុយ​ក្រែ​ន​ត្រៀមខ្លួន​ជាស្រេច ដើម្បី​ចរចា​សន្តិភាព ប៉ុន្តែ​មិនមែន​ដើម្បី​ចុះចាញ់​ឡើយ » រាជធានី​ភ្នំពេញ ជាប់​ចំណាត់ថ្នាក់​លេខ​២ លើ​ពិភពលោក ជាទី​ក្រុង​ប្រជុំ​ដោយ​ភាព​រីករាយ​នៅពេល​រាត្រី​ » ស្ថាប​ន័​IMF ទម្លាក់​ការព្យាករណ៍​កំណើនសេដ្ឋកិច្ច​កម្ពុជា មក​នៅត្រឹម ៤% ក្នុង​ឆ្នាំ ២០២៥​បន្ទាប់ពី​គណបក្ស​ប្រជាជន​ថា​ឡើង​ខ្ពស់​ » កៅអី​កូរ៉េខាងត្បូង​ជា​កៅអី​ក្តៅ​!​អតីត​ប្រធានាធិបតី លោក​មូ​ន​ចេ​អ៊ី​ន​ជាប់ចោទ​ពីបទ​ពុករលួយ » មាន​អ្វីខ្លះ​ក្នុង​ដំណើរ​ទស្សនកិច្ច​លោកជំទាវ​នាយករដ្ឋមន្ត្រី​ថៃ​នៅ​កម្ពុជា​? » ដី​ចំណីផ្លូវ​សាធារណ​:​នៅតាម​ដងផ្លូវ​ទៅ​ច្រកទ្វារព្រំដែន​អន្តរជាតិ​អូរ​ស្មាច់​ត្រូវបាន​គេ​រំលោភបំពាន​យក​ធ្វើ​សំណង់​អគារ​តូប​លក់ដូរ​ឯកជន ស្រេច​ចិត្ត ? » ACU និង​គណៈ​ត្រួតពិនិត្យ​កិច្ចការរដ្ឋ​ចិន ខេត្ត​យូ​ណាន ជួបពិភាក្សា​គ្នា និង​ប្តេជ្ញា​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​ការងារ​ប្រឆាំង​អំពើពុករលួយ​ » កម្ពុជា និងអង់គ្លេស ចុះអនុស្សរណៈដើម្បីអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធ នៅកម្ពុជា » ការនាំចេញ​បន្ទះ​សូ​ឡា​របស់​កម្ពុជា ឆ្នាំ​២០២៤​ធ្លាក់ចុះ​ជិត​៦០​ភាគរយ​ឆ្នាំ​២០២៥​អាមេរិក​ដាក់​បំរាម​! ? » ពីរ​នាក់​ប្តី​-​ប្រពន្ធ កាប់​ដើម​សំរង​យក​ផ្លែ រលំ​កិន ស្លាប់ក្នុងព្រៃ, » ស្នងការរង​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ម្នាក់ ស្លាប់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍សាចញាតិថាបេះដូងគាំង » កម្ពុ​ជាមាន​រោងចក្រ​តម្លើងរថយន្ត​៩​រាជរដ្ឋាភិបាល​កំពុង​គិតគូ​ពី​បញ្ហា​ពន្ធ​ដើម្បី​ឲ្យ​ប្រជា​ពើ​រដ្ឋ​មានលទ្ធភាព​ទិញ​ជិះ​ » ចិន​ធើ្វ​ការបង្ហាញ​គ្រឿង​សព្វាវុធ​ទំនើបៗ​ជំនាន់​ថ្មី ក្នុងឱកាស​ពិព័រណ៍​យោធា​នៅ​ប្រទេស​អ៊ីរ៉ាក់​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1487 នាក់

ម្សិលមិញ 2962 នាក់

សរុប 16505611 នាក់

សម្តេច​បវរ​ធិបតី ៖​ចិន​ជា​មិត្ត​មិនអាច​ខ្វះ​បាន ដែល​ជួយ​សង់​ផ្លូវ និង​ស្ពាន​នៅ​កម្ពុជា គិត​ជា​ប្រាក់​ប្រមាណ ៣​ពាន់​លាន​ដុល្លារ


​ត្បូងឃ្មុំ​៖ សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត តាមរយៈ​ឯកអគ្គរដ្ឋទូត​ចិន ប្រចាំ​កម្ពុជា បាន​ផ្ញើ​សារ​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​បាន​ជួយ​កសាង​ផ្លូវជាតិ​លេខ​៧១C ជូន​កម្ពុជា ដែលជា​ផ្លូវជាតិ​មួយ​ដ៏​មាន​សារៈសំខាន់​ក្នុង​ការតភ្ជាប់ និង​ធ្វើ​ចរាចរណ៍​របស់​ប្រជាពលរដ្ឋ​កម្ពុជា​។​a manet 71b 

​សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​គូសបញ្ជាក់ថា ប្រទេស​ចិន គឺជា​មិត្ត​មួយ​មិនអាច​ខ្វះ​បាន​របស់​កម្ពុជា ដែល​បាន​ជួយ​គាំទ្រ​ដល់​ការអភិវឌ្ឍ​រីកចម្រើន​ទាំង​ផ្នែក​សេដ្ឋកិច្ច​-​សង្គម ទូទាំងប្រទេស​កម្ពុជា​។ ក្នុងនោះ​មិត្ត​ចិន ត្រូវបាន​ទទួលស្គាល់ថា ជា​ប្រទេស​ដៃគូ​លំដាប់​ទី​១ ដែល​បាន​នឹង​កំពុងផ្តល់​ហិរញ្ញប្បទាន សម្បទាន និង​ជំនួយឥតសំណង​ជាច្រើន ជា​បន្តបន្ទាប់ ដើម្បី​រួមចំណែក​ដល់​ការអភិវឌ្ឍ​ជាពិសេស​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន​នៅ​កម្ពុជា​។​
​ថ្លែង​នៅ​ព្រឹក​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០២៥​នេះ ក្នុងឱកាស​អញ្ជើញ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ផ្លូវជាតិ​លេខ ៧១​សេ ត​ភ្ជាប់​ត្បូងឃ្មុំ​-​កំពង់ចាម តម្លៃ​១៣៣​លាន​ដុល្លារ សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បានឱ្យដឹង​យ៉ាង​ដូច្នេះ​ថា​៖ «​គិតដល់​បច្ចុប្បន្ននេះ គឺមាន​ទឹកប្រាក់​សរុប​ជាង ៣​ពាន់​លាន​ដុល្លារ សម្រាប់​គាំទ្រ​ដល់​ការលើកកម្ពស់​គុណភាព​ផ្លូវ ថ្នល់ និង​ការតភ្ជាប់​ប្រទាក់ក្រឡា​នៅ​ទូទាំងប្រទេស និង​ក្នុង​តំបន់​»​។​

​បន្ថែម​ពីនេះ សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ក៏បាន​លើកឡើងថា ប្រសិនបើ​និយាយ​ពី​ទំនាក់ទំនង​ការទូត នៅក្នុង​ឆ្នាំ​២០២៥​នេះ កម្ពុជា និង​ចិន ត្រូវ​រៀបចំ​ពិធី​អនុស្សាវរីយ៍​លើក​ទី​៦៧ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​ជា​ផ្លូវការ​រវាង​ប្រទេស​ទាំងពីរ ពោលគឺ​បានចាប់ផ្តើម​ពីថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​១៩៥៨​។ ទំនាក់ទំនង​កម្ពុជា និង​ចិន បន្ត​មាន​ភាពល្អ​ប្រសើរឡើងរ​ហូត​ក្លាយជា​ទំនាក់ទំនង​ភាពជា​ដៃគូ​សហប្រតិបត្តិការ​ជា​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ នៅ​ចុងខែ​ធ្នូ ឆ្នាំ​២០១០​។​

​សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បានឱ្យដឹងថា នៅក្នុង​ឆ្នាំ​២០២៥​នេះ កម្ពុជា និង​ចិន ក៏បាន​កំណត់​យក​ជា​ឆ្នាំ​ទេសចរណ៍​កម្ពុជា​-​ចិន ដើម្បី​បន្ត​រួមចំណែក​លើកកម្ពស់​វិស័យ​ទេសចរណ៍​កម្ពុជា​-​ចិន ឱ្យ​កាន់តែ​ទូលំទូលាយ ទៅកាន់​ទីផ្សារ​អន្តរជាតិ ជាពិសេស​ទីផ្សារ​ប្រទេស​ចិន ព្រមទាំង​ពង្រឹង​ភាពជា​ដៃគូ និង​កិច្ចសហប្រតិបត្តិការ​ល្អ រួមចំណែក​បន្ត​គាំទ្រ​ដល់​កិច្ចសហប្រតិបត្តិការ ត្បូង​ពេជ្រ កម្ពុជា​-​ចិន និង​ការកសាង​សហគមន៍​ជោគវាសនា​រួម​កម្ពុជា​-​ចិន ប្រកបដោយ​គុណភាព​ខ្ពស់ កម្រិត​ខ្ពស់ និង​ស្តងដារ​ក្នុង​យុគសម័យ​ថ្មី​។​

​បើ​តាម​របាយការណ៍​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានឱ្យដឹងថា ប្រទេស​ចិន​បាន​ឈរ​លំដាប់​លេខ ១ ដែល​បានមក​ដាក់ទុន​វិនិយោគ​នៅ​កម្ពុជា​ច្រើនជាងគេ នៅ​ឆ្នាំ​២០២៤ ក្នុង​ទំហំ​ទឹកប្រាក់ ៣.៤៥​ពាន់​លាន​ដុល្លារ​អាមេរិក​។ របាយការណ៍​នេះ​បាន​គូសបញ្ជាក់ថា ក្នុង​ឆ្នាំ​២០២៤ ការវិនិយោគ​មកពី​ប្រទេស​ចិន ស្ថិតនៅ​លំដាប់​លេខ​ទី​១ ដែល​បានរួម​ចំណែក​ប្រមាណ ៥០% នៃ​ទុនវិនិយោគ​សរុប​ដែល​កម្ពុជា​ទទួលបាន ៦.៩​ពាន់​លាន​ដុល្លារ​អាមេរិក​។​
​ផ្លូវជាតិ​លេខ​៧១​សេ ត្រូវបាន​សាងសង់​ក្រោម​ឥណទាន​សម្បទាន​ពី​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន សរុប​ប្រមាណ​១៣៣​លាន​ដុល្លារ​អាម៉េរិក រួមជាមួយ​ថវិកាបដិភាគ​មួយចំនួន​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា​។​

​ផ្លូវជាតិ​លេខ ៧១​សេ​នេះ ដើរតួនាទី​យ៉ាងសំខាន់ ជា​ខ្សែ​ផ្លូវ​ត​ភ្ជាប់​ផ្នែក ខាងលិច និង​ផ្នែក​ខាងកើត​ជាមួយ​ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន (​ស្ទឹងត្រង់​-​ក្រូចឆ្មារ​) ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ និង​ដឹកជញ្ជូន​ផលិតផល​កសិផល​។ ជាពិសេស​ការតភ្ជាប់​ទំ​នាក់​ទំនង​រវាង​បង ប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ស្រុកចំកា​រលើ​, ស្រុក​ស្ទឹងត្រង់​, ស្រុក​ក្រូចឆ្មារ និង​ស្រុក​ត្បូងឃ្មុំ ទៅកាន់​តំបន់​ផ្សេងៗ​ទៀត ក្នុង​ខេត្តកំពង់ចាម និង​ខេត្ត​ត្បូងឃ្មុំ ក៏ដូចជា​នៅ​ទូទាំងប្រទេស​។​
​ផ្លូវជាតិ​លេខ​៧១​សេ បាន​ដាក់ឱ្យ​ពលរដ្ឋ​ធ្វើដំណើរ​តាំងពី​ឆ្នាំ​២០២៤​មកម្ល៉េះ តែ​ពិធី​សម្ពោធ​ផ្លូវការ​ទើបនឹង​ធ្វើឡើង​នា​ព្រឹក​ថ្ងៃ​សៅរ៍ ១៥​កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព​.​ស​២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០២៥​។ ពិធី​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​ម​ហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា និង​លោក វ៉ាង វិ​ន​ពី​ន ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​។​a manet 71 a manet 71a