» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7560 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697731 នាក់

ឃាត់ខ្លួន​ស្ត្រី​ជនជាតិ​ឥស្លាម​ម្នាក់​ពាក់​ព​ន្ធ័​និង​ការស្លាប់​បងប្រុស​

​ភ្នំពេញ​៖ សមត្ថកិច្ច​មូលដ្ឋាន​ស​ង្កា​ត់​ច្រាំង​ចំរេះ​២ បាន​ឃាត់ខ្លួន​ស្ត្រី​ខ្មែរឥស្លាម​ម្នាក់​ពាក់​ព​ន្ធ័​និង​ការសង្ស័យ​ចាក់​សម្លាប់​បងប្រុស​រប​ស់​ខ្លួន ពេល​កើតមាន​ជម្លោះ​នឹង​គ្នា កាលពី​វេលា​ម៉ោង ១២:៤០​នាទី ថ្ងៃត្រង់​ទី​១៨ ខែកក្កដា ឆ្នាំ​២០២២ ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ក្នុង​សង្កាត់​ច្រាំង​ចំរេះ​ទី​២ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។a die islam 

​ប្រភព​ព័ត​មាន​ពី​ប្រជាពលរដ្ឋ បានឱ្យដឹងថា នៅវេលា​ម៉ោង​ប្រ​ម៉ាណ ៩​យប់ ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០២២ នៅផ្ទះ​មួយកន្លែង ស្ថិតនៅក្នុង​ទីតាំង​ខាងលើ មាន​បញ្ហា​បងប្អូន​ឈ្លោះប្រកែក​គ្នា រហូត​ឈានដល់​ការប្រើ​ហឹ​ង្សា បណ្តាល​ឲ្យ​បុរស​ម្នាក់​មាន​របួស និង​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះបន្ទាន់​ភ្លាមៗ ប៉ុន្តែ​ដោយសារ​អ្នកជំងឺ​របួសធ្ងន់​ទើប​ស្លាប់​នៅ​មន្ទីរពេទ្យ​។ លុះដល់​ម៉ោង​១០​យប់​ថ្ងៃ​ដដែល សព​ត្រូវបាន​បញ្ជូនមក​ផ្ទះកើតហេតុ​វិញ រហូតដល់​ម៉ោង​ប្រ​ម៉ាណ​៨​ព្រឹក ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០២២ ទើប​សមត្ថកិច្ច​បានទទួល​ដំណឹង​នេះ រួច​ទៅធ្វើ​ការសាកសួរ នៅឯ​ផ្ទះកើតហេតុ​។

​ខាង​សមត្ថកិច្ច បាន​និយាយថា តាម​ការបំភ្លឺ​របស់​ស្ត្រី​ជា​ម្តាយ អះអាងថា កូនប្រុស​របស់ខ្លួន​មាន​ឈ្លោះ​ឡោះ សុ​គ្រី ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មុខរបរ​បច្ចុប្បន្ន លាង​ម៉ូតូ បានទទួល​មរណៈភាព ដោយសារ​ជំងឺ​សួត​រាំ​រ៉ៃ រយៈពេល​១០​ឆ្នាំ​មកហើយ​។ ក្នុងករណីនេះ សមត្ថកិច្ច​មិនអាច​ពិនិត្យ​សព​បានទេ បើសិន​គ្មាន​ការដាក់​ពាក្យបណ្តឹង​។​តែ​ក្រោយមក​នៅវេលា​ម៉ោង ១២:៣០​នាទី​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០២២ ក៏មាន​ការផ្ទុះ​ការសង្ស័យថា ករណី​ខាងលើ អាចជា​ករណី​ឃាតកម្ម ដោយ​ប្អូនស្រី​ខឹង​បងប្រុស​របស់ខ្លួន រួច​ទាញ​របស់​ស្រួច​ចាក់ទៅលើ​ជនរងគ្រោះ រហូត​របួសធ្ងន់​បញ្ជូន​ទៅ​មន្ទីរពេទ្យ​។

ការសង្ស័យ​នេះ បាន​បង្កការភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ជំនាញ ដោយសារ​ក្រុមគ្រួសារ​សព បាន​យក​សព​ទៅ​ប​ញ្ជុះ​ដោយ​គ្មាន​លិខិតស្នាម​ដឹង​ឭ​ដល់​សមត្ថកិច្ច រហូត​ឈានដល់​ការឃាត់ខ្លួន​នារី​ម្នាក់ ឈ្មោះ​ឡោះ​ស៊ី ម៉ាស​ត៍ អាយុប្រមាណ​៣៧​ឆ្នាំ បញ្ជូន​ទៅកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ ដើម្បី​សាកសួរ​។​បច្ចុប្បន្ន សមត្ថកិច្ច​ជំនាញ​ខាង​កោសល្យ​វិ​ច្ឆ័​យ បានទទួល​ដំណឹង​នេះ រួច​ចុះ​ដល់ទី​តាំង​កើតហេតុ បើក​ការ​ស៉ើ​ប​អង្កេត​រហូត​ឈានដល់​ការ​គាស់​សព​ជនរងគ្រោះ ដើម្បី​ធ្វើការ​ត្រួតពិនិត្យ ព្រោះ​យោងតាម​លិខិតបញ្ជាក់​ពី​មន្ទីរពេទ្យ​បង្ហាញថា នៅលើ​សាកសព​មាន​ស្នាមរបួស មិនមែន​ស្លាប់​ដោយ​ជម្ងឺទេ។a die islam1 a die islam2 
​