» ករណីលក់អាចដីស្តារព្រែកតាពៅនៅក្រុងបាវិតបានប្រមាណ៣លានដុល្លារយកលុយចែកគ្នាឬយកអភិវឌ្ឈន៍! » តើលោកស្រី Cilia Flores ភរិយាអតីតប្រធានាធិបតីវេណេស៊ុយអេឡាលោក Maduroមានជីវិតបែបណា? » ចាប់បានក្រុមចោរ៦នាក់ ករណីលួចម៉ូតូពលរដ្ឋដែលទុកប្រហែសនៅក្រុងខេមរភូមិន្ទខេត្តកោះកុង » ចិនមកអរគុណកម្ពុជា ដែលចាប់បញ្ជូនមេក្លោងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញឲ្យតែមិនដឹងថាឲ្យកាដូរអ្វី?! » ថៅកែ«កាសុីណូ ៦៧ »ជិតច្រកព្រំដែនទ្វេភាគីសំរោង(ហៅច្រកសៀងហៃ) ដែលបើកអោយខ្មែរចូលលេងជាអ្នកណា? » សម្តេចតេជោ ហ៊ុន សែន៖ ៤៧ឆ្នាំ ក្នុងតំណែងជានាយករដ្ឋមន្ត្រី និងប្រធានព្រឹទ្ធសភា ធ្វើឱ្យស្គាល់ស្ទើរគ្រប់រសជាតិនៃបញ្ហារបស់ជាតិ និងប្រជាជនក៏ដូចជាបញ្ហាតំបន់ និងអន្តរជាតិ » ថៃ សុំពន្យារពេលជាលើកទី២ ចំពោះសំណើរកម្ពុជា ជួបប្រជុំពិសេស JBC នៅសៀមរាប​ចុះបើថៃចេះតែពន្យាពេលតើកម្ពុជាគិតបែបណា? » រថយន្តធន់ធំមួយគ្រឿងដល់ស្តុបមិនបង្អង់ល្បឿនជ្រុលទៅបុករថយន្តមួយគ្រឿងទៀត​ រុញទៅផ្ទប់ចូលផ្ទះពលរដ្ឋ » ក្រុមអ្នកសង្កេតការណ៍អាស៊ាន បានចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ ស្ថានភាពនៅទីតាំងចំនួន ៦ ដែលត្រូវរងការខូចខាតដោយសារការវាយប្រហាររបស់យោធាថៃ » ប្រធានក្រុមការងារចំពោះកិច្ច៖តំបន់ណាដែលរដ្ឋបាលខេត្តនិងអាជ្ញាធរកំណត់ជាតំបន់សុវត្ថិភាពក្នុងឺជាកន្លែងដែលចាប់ផ្តើមវាយតម្លៃនិងស្តារឡើងវិញបន្ទាប់ពីរងការខូចខាតដោយសង្គ្រាម! » សម្តីអ្នកខ្លាំង!ថៃហាមខ្មែរកុំឲ្យប្រើពាក្យថៃឈ្លានពាននាយករដ្ឋមន្ត្រីព្រមានកុំឲ្យលូកដៃរឿងគេ! » ខឹងសុំត្រូវគ្នាវិញមិនបានប្តីកាប់អតីតប្រពន្ធស្លាប់នៅតូបលក់ដូទាំងយប់ » ការ​ដោះ​ដូរ​ទំនិញ​កម្ពុជា-វៀតណាម​ សម្រេច​បាន​ ៧,៧ ​ពាន់​លាន​ដុល្លារ នៅឆ្នាំ ២០២៥ជាមួយថៃបានជាង៣ពាន់លានដុល្លារផងដែរ » និយ័តករ ឱ្យផ្អាកប្រតិបត្តិការលក់គម្រោងលំនៅឋាន និងខុនដូចំនួន ៥ របស់ក្រុមហ៊ុនព្រីនស៍បន្ទាប់ពីចាប់ថៅកែ » ជប៉ុន ផ្តល់ហិរញ្ញប្បទានឥតសំណងជូនកម្ពុជាជាង២.៨០០លានយ៉េន សម្រាប់គម្រោងចំនួន២

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2168 នាក់

ម្សិលមិញ 9451 នាក់

សរុប 18294405 នាក់

តុលាការថៃចេញដិការស្វែងរកចាប់ខ្លួនខ្មាន់កាំភ្លើងដែលបាញ់សម្លាប់អតីតតំណាងរាស្ត្រគណបក្សប្រឆាំងលោកលិមកឹមយ៉ា

បាងកក​៖ ប៉ូលិស​បាន​ឲ្យ​ដឹងថា តុលាការ​ថៃ​កាលពី​ថ្ងៃ​ពុធ​បានចេញ​ដីកាចាប់ខ្លួន​ជនជាប់ចោទ​ម្នាក់​ដែល​បាន​បាញ់សម្លាប់​អតីត​តំណាងរាស្ត្រ​គណបក្សប្រឆាំង​កម្ពុជា​នៅក្នុង​ការបាញ់ប្រហារ​ដ៏​សាហាវ​មួយ​នៅក្នុង​ទីក្រុង​បាងកក​កាលពី​រសៀល​ថ្ងៃទី​៧​មករា​។​a lim kim ya3 

​តាម​មន្ត្រីប៉ូលិស​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​កាសែត​ថៃ​ដឹងថា លោក លឹម គឹម​យ៉ា​មាន​អាយុ ៧៤​ឆ្នាំ ជា​ពលរដ្ឋ​ខ្មែរ និង​បារាំង បាន​ឆ្លង​ចូល​ប្រទេស​ថៃ​ពី​កម្ពុជា​កាលពី​ថ្ងៃត្រង់​ថ្ងៃ​អង្គារ​ជាមួយ​ប្រពន្ធ និង​ប្អូនប្រុស​របស់គាត់ ហើយ​បានធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​បាងកក​តាម​ឡានក្រុង មុនពេល​គាត់​ត្រូវបាន​គេ​បាញ់សម្លាប់​។​ករណី​បាញ់ប្រហារ​នេះ​បាន​កើតឡើង​នៅ​ម៉ោង ៥ កន្លះ​នា​ថ្ងៃទី ៧ មករា ឆ្នាំ​២០២៥ ក្បែរ​វត្ត​បុ​ណ្ណ​និ​វេ​វិហារ ប្រទេស​ថៃ​។ ប៉ូលីស​បាន​រាយការណ៍​ដោយ​ផ្នែក​លើ​កាំ​មេ​រ៉ា​សុវត្ថិភាព​ថា ឃាតករ ដែល​បាន​បាញ់សម្លាប់ លោក លឹម គឹម​យ៉ា គឺ​ជិះ​ម៉ូតូ​ហុងដា​វេ​វ ១០០ សេ​សេ ពណ៌​ក្រហម ពាក់​ស្លាក​លេខ ៨៤៥​។​

​បុរស​នោះ ស្លៀកខោ​ខាវ​ប៊​យ​ជើងវែង​ពណ៌​ខៀវ អាវដៃខ្លី​ពណ៌​ប្រផេះ ហើយ​បាន​លាក់​កាំភ្លើង​ក្នុង​កាបូបស្ពាយ​ជាប់​នឹង​ខ្លួន​បាន​ជិះ​ម៉ូតូ​គេចខ្លួនបាត់​តាម​សម្រួល​(​នេះ​បើតាម​ទូរ​ទស្ស​ថៃ​)​។​​លោក Pol Col Sanong Saengmanee អគ្គនាយក​ប៉ូលីស Chana Songkhram បាន​ប្រាប់ Reuters ថា ដីកាចាប់ខ្លួន​អ្នករត់ម៉ូតូឌុប​អាយុ ៤១​ឆ្នាំ​ពីបទ​ឃាតកម្ម​គិតទុក​ជាមុន​។​​នាយ​ឧ​ត្ត​ម​សេនីយ៍ Siam Boonsom ស្នងការ​ប៉ូលិស​ក្រុង​បាន​ឲ្យ​ដឹងថា ការស៊ើបអង្កេត​រហូត​មកដល់ពេលនេះ​បង្ហាញថា​កាំភ្លើង​ឃាតករ​គឺជា​កាំភ្លើង​សម្រាប់​ជួល​។​៖ «​យើង​បាន​ប្រមូល​ភ័ស្តុតាង​ហើយ​ដឹងថា​ជនល្មើស​ជា​នរណា​ហើយ​»​។​តាម​បណ្តាញ​សង្គម​ថៃ​បាន​និយាយថា​ជនសង្ស័យ​ជា​អតីត​ទា​ហ៊ាន​ជើង​ទឹក​របស់​ថៃ​ទើប​មាន​សម​ត្តភាព​បាញ់ប្រហារ​បែប​វិជ្ជាជីវៈ​ប​
​ែ​ប​ហ្នឹង​។​

​លោក លឹម គឹម​យ៉ា ជា​សមាជិក​គណបក្ស​ស​ង្គ្រោះ​ជាតិ ដែលជា​គណបក្សប្រឆាំង​ដ៏​មាន​ប្រជាប្រិយ ដែល​ត្រូវបាន​រំលាយ​ដោយ​តុលាការ​កាលពី​ឆ្នាំ​២០១៧​មុន​ការបោះឆ្នោត​ឆ្នាំ​២០១៨ ជុំវិញ​គម្រោង​ក្បត់ជាតិ​របស់លោក​កឹម​សុខា​ជា​មេបក្ស​។​​អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា លោក ប៉ែន បូ​ណា មានប្រសាសន៍ថា ការសម្លាប់​នេះ​ជា​រឿង​របស់​អាជ្ញាធរ​ថៃ ដែលជា​រដ្ឋ​អធិបតេយ្យ​។ លោក​ថា រដ្ឋាភិបាល​កម្ពុជា​តែងតែ​រង​ការចោទប្រកាន់​ពី​ក្រុមប្រឆាំង​ជ្រុលនិយម​ថា​នៅ​ពីក្រោយ​ឧប្បត្តិហេតុ​។​​ស្ថានទូត​កម្ពុជា និង​បារាំង និង​ក្រសួងការបរទេស​ថៃ មិនបាន​ឆ្លើយតប​ភ្លាមៗ​ចំពោះ​សំណើសុំ​ការអត្ថាធិប្បាយ​ដោយឡែក​ពីគ្នា​របស់អ្នកាសៃតនោះទេ​។​

​អតីត​សមាជិកសភា​គណបក្ស​ស​ង្គ្រោះ​ជាតិ លោក លិ​ម គិ​ម​យ៉ា ត្រូវបាន​ខ្មាន់កាំភ្លើង​បាញ់​ចំនួន​បី​គ្រាប់ បណ្ដាលឱ្យ​លោក​ស្លាប់​នៅ​ហ្នឹង​កន្លែង ដែល​ស្ថិតនៅ​ទីប្រជុំជន​មួយកន្លែង ក្បែរ​វត្ត​បូ​វ័​ន្ត​និ​វិត្ត (Wat Bowonniwet Vihara) ក្នុង​ទីក្រុង​បាងកក​។ ទូរទស្សន៍​ថៃ បាន​ផ្សាយ​វីដេអូ​សុវត្ថិភាព​ដោយ​បង្ហាញថា ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​មក​ចត​នៅលើ​ចិញ្ចើមផ្លូវ ជាង ១០​នាទី ដែល​នៅ​ទីនោះ មាន​អ្នកលក់​នំចំណី និង​អ្នកធ្វើដំណើរ​ដើរ​ទៅមក​កុះករ​។ ជនសង្ស័យ​បាន​ដោះ​មួកសុវត្ថិភាព ទុក​លើ​ម៉ូតូ និង​មិនបាន​បិទមុខ​ទេ ហើយ​បាន​ដើរ​ចេញពី​ម៉ូតូ​ឆ្លងផ្លូវ​ទៅ​បាញ់សម្លាប់​លោក លិ​ម គិ​ម​យ៉ា រួច​ហើយក៏​ប្រញាប់​ដើរមក​ជិះ​ម៉ូតូ​ចាក​ចេញពី​កន្លែងកើតហេតុ​។

សាក្សី​នៅ​កន្លែងកើតហេតុ​ប្រាប់​សារព័ត៌មាន​ថៃ​ថា ខ្មាន់កាំភ្លើង​បាន​ដក​កាំភ្លើង​បាញ់​យ៉ាង​ព្រហើន និង​ហាក់​គ្មាន​ការភ័យខ្លាច​ឡើយ​។ អតីតមន្ត្រី​ជាន់ខ្ពស់​ប​ក្ស​សង្គ្រោះ​ជាតិ លោក ហ៊ីង សុខសាន្ត ប្រាប់កាសែតថា លោក​ធ្លាប់មាន​ទំនាក់ទំនង​ជាមួយ​លោក លិ​ម គិ​ម​យ៉ា តាម​បណ្ដាញ​សង្គម​មុនពេល​លោក​ត្រូវគេ​បាញ់សម្លាប់​។ លោក​បន្តថា ជំហរ​នយោបាយ​ចុងក្រោយ​របស់លោក លិ​ម គិ​ម​យ៉ា គឺ​ចង់​វិល​ទៅធ្វើ​នយោបាយ​នៅ​ប្រទេស​កម្ពុជា​វិញ ជាមួយ​អតីតមន្ត្រី​បក្សប្រឆាំង​ផ្សេងទៀត ដែលមាន​ទំនោរ​គាំទ្រ​លោក កឹម សុខា​។ 

លោក ហ៊ីង សុខសាន្ត រំពឹងថា សមត្ថកិច្ច​ថៃ ស៊ើបអង្កេត​ដោយ​យុត្តិធម៌ និង​ឯករាជ្យ ដែល​អាច​រក​ឃាតក​ឃើញ​។ លោក ហ៊ីង សុខសាន្ត​៖ «​និយាយ​រួម គាត់ កឹម សុខា ១០០% ហ្មង និយាយឱ្យចំ​។ ប៉ុន្តែ ១​ខែ​ចុង​ក្រោយនេះ គាត់​មានបំណង​ទេ គាត់​មិនទាន់​ទៅ​ចូលរួម​ទេ ចង់ទៅ​ចូលរួម​ជាមួយ​ហ្នឹង​សម្ព័ន្ធ​ឆ្ពោះទៅមុខ ជាមួយ​លោក យ៉ែម ប៉ុ​ញ្ញា​ឫទ្ធិ ជាមួយ លោក អ៊ុំ ប៉ុល ហំ​ម ជាមួយ​គណបក្ស​ភ្លើងទៀន អ៊ីចឹងៗ ណា​»​។

ទាក់ទង​ករណីនេះ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន លើកឡើងថា ការស៊ើបអង្កេត​បែបណា គឺជា​សិទ្ធិ​របស់​សមត្ថកិច្ច​ថៃ ព្រោះ​រឿងនេះ​កើតឡើង​នៅក្នុង​ទឹកដី​ថៃ​។ ទោះជា​យ៉ាងណាក្ដី លោក​សោកស្ដាយ ដែលមាន​ការសម្លាប់​ព​ល​រដ្ឋ​ខ្មែរ នៅ​ប្រទេស​ថៃ​ពេលនេះ​។ លោក សុខ ឥសាន​៖ «​ជីវិត​មនុស្ស យើង​មានការ​សោកស្ដាយ​ហើយ ប៉ុន្តែ យើង​ធ្វើ​ម៉េច បើ​ខ្មាន់កាំភ្លើង​បាញ់​អ៊ីចឹង​? បើ​អ៊ីចឹង បានឱ្យ​សួរ​ប៉ូលិស​ថៃ កុំ​ចោទ​តែ​ពីស​តែ​ពាស ចេះតែ​ម៉េច​?»​។

លោក លឹម គឹម​យ៉ា មាន​សញ្ជាតិ​បារាំង និង​មាន​ភរិយា​ជា​ជនជាតិ​បារាំង គឺជា​អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ នៃ​មណ្ឌល​កំពង់ធំ​។ អ្នកនយោបាយ​គាំទ្រ​លោក កឹម សុខា រូបនេះ តែងតែ​ប្រើ​ហ្វេ​ស​ប៊ុ​ក រិះគន់​រដ្ឋាភិបាល​កម្ពុ​ជា រឿង​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ រិះគន់ថា រឿង​កោះ​គជ់ ផងដែរ​។ មុន​ការសម្លាប់​នេះ ៤​ថ្ងៃ លោក លិ​ម គិ​ម​យ៉ា បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​របស់លោក កាលពី​ថ្ងៃទី​៣ ខែមករា រឿង​អគ្គិភ័យ​ឆាបឆេះ ព្រះឆាយាល័ក្ខណ៍​ព្រះមហាក្សត្រ ដែល​ព្រឹត្តិការ​នេះ​រៀបចំ​ដោយ លោក ហ៊ុន ម៉ា​នី​ប្រធាន​សហ​ព​ន្ធ័​យុវជន​កម្ពុជា​ដែលជា​ឧបនាយករដ្ឋមន្ត្រី​ផងដែរ​។

អ្នក​អត្ថាធិប្បាយ​នយោបាយ លោក គឹម សុខ យល់ថា ការបាញ់សម្លាប់​លោក លឹម គឹម​យ៉ា អាច​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​នៅ​កម្ពុជា ច្រើនជាង​ទំនាស់​បុគ្គល​។ លោក​ថា ការបាញ់សម្លាប់​លោក លិ​ម គិ​ម​យ៉ា នៅ​កណ្ដាល​ក្រុង​បាងកក​នេះ ជាការ​បង្ហាញថា ឃាតក​ពិតជា​មនុស្ស​មា​ន​អំណាច​។ នេះ​ជា​លើក​ទី​១ ដែលមាន​ការបាញ់សម្លាប់​មន្ត្រី​បក្សប្រឆាំង​កម្ពុជា នៅលើ​ទឹកដី​ថៃ ខណៈ​កន្លងមក​ត្រឹម​តែមាន​ករណី​វាយ​បង្ក​របួស​លើ​សកម្មជន​បក្សប្រឆាំង និង​ការចាប់​បញ្ជូន​ជនភៀសខ្លួន​ខ្មែរ​ពី​ប្រទេស​ថៃ យកទៅ​ឃុំខ្លួន​នៅ​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​។

នាយក​អ្នកតស៊ូ​មតិ​សិទ្ធិមនុស្ស និង​ការងារ​អាស៊ី (AHRLA) លោក Phil Robertson លើកឡើង​នៅក្នុង​សេចក្ដីថ្លែងការណ៍​របស់​លោក​ថា «​ការបាញ់ប្រហារ​យ៉ាង​សាហាវឃោរឃៅ​លើ​លោក លិ​ម គិ​ម​យ៉ា ជា​សញ្ញា​នៃ​ការធ្វើឃាត​នយោបាយ ហើយ​មើលទៅ​ជាការ​កើនឡើង​គួរឱ្យកត់សម្គាល់​ក្នុងការ​ប្រើប្រាស់​ការគាបសង្កត់​ឆ្លងដែន នៅក្នុង​ទីក្រុង​បាងកក​។ អ្នកការពារ​សិទ្ធិមនុស្ស​រូបនេះ ស្នើ​សមត្ថកិច្ច​ថៃ ឱ្យ​ស៊ើបអង្កេត​ជាបន្ទាន់ ដោយ​ហ្មត់ចត់ និង​តម្លាភាព ដើម្បី​ចាប់ខ្លួន​ជនសង្ស័យ និង​មេក្លោង ដែល​អាច​មាននៅ​ពីក្រោយ​រឿងនេះ​។​a lim kim ya a lim kim ya1 a lim kim ya2 a lim kim ya4 a lim kim ya6 a lim kim ya7