» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10336 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700507 នាក់

ខេត្ត​បន្ទា​យ​មានជ័យ​ប្រកាស​បើក​ព្រុំដែន​ជាមួយ​ថៃ​និង​ត្រៀម​ទទួល​ពលករ​ក្នុងពេល​រកឃើញ​អ្នក​វិជ្ជមាន​១២៤​នាក់​

​បន្ទាយមានជ័យ​៖ វិធាន​ការបិទ​ខ្ទប់​ខេត្ត​ជាប់​ព្រំដែន​រយៈពេល ១៤​ថ្ងៃ ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ការឆ្លង​រាលដាល​ក្នុង​សហគមន៍​កូ​វីដ​-១៩ ប្រភេទ​ដែល​តា​(Delta) នឹងត្រូវ​បញ្ចប់​នៅ​ម៉ោង ២៣:៥៩​នាទី ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២១​។ រដ្ឋបាលខេត្ត​បន្ទាយមានជ័យ នឹង​ប​;​ក​ដំណើរការ​ព្រំដែន​ឡើងវិញ ចាប់ពី​ម៉ោង​សូន្យ ថ្ងៃទី​១៣ ខែសីហា ឆ្នាំ ២០២១ តទៅ​។​នេះ​បើ​យោង​សេចក្តីជូនដំណឹងរ​បស់​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ ប្រាប់​ទៅ​អាជ្ញារ​ខេត្ត​ស្រះកែវ ប្រទេស​ថៃ​។a co come2 

ការបើក​ដំណ់​រការ​ព្រំដែន​ឡើងវិញ​នេះ កងកម្លាំង​ទាំងបី​នៅ​ខេត្តបន្ទាយមានជ័យ ក៏បាន​ត្រៀម​រថយន្ត ដឹក​ពលករ​ដែល​កំពុង​ជាប់គាំង​នៅ​ព្រំដែន​ក្នុង​ទឹកដី​ថៃ ជា​ច្រេ​ី​ន​រយ​នាក់ ចូលមកក្នុង​ប្រ​ទេ​កម្ពុជា​វិញ​ផងដែរ ដើម្បី​បញ្ជូន​ពួកគេ​ទៅតាម​បណ្តា​ខេត្ត​រៀងៗ​ខ្លួន ដើម្បី​ធ្វើ​ច​ត្តា​ឡី​ស័ក និង​ចាក់​វ៉ាក់សាំង​ជូន​ដល់​ពួកគេ​។​
​សូមបញ្ជាក់ថា​នៅ​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២១​ខេត្តបន្ទាយមានជ័យ​បាន​រកឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩​ចំនួន ១២៤​នាក់ បន្ថែមទៀត និង​មាន​អ្នកជា​សះស្បើយ​ចំនួន ២៤​នាក់ ។

ការរកឃើញ​វិជ្ជមាន​កូ​វីដ​-១៩​ថ្មី​ដ៏​ច្រើន​នេះ ដោយ​យោងតាម​លទ្ធផល​តេស្ត​រហ័ស (Rapid Test) និង​មន្ទីរពិសោធន៍​ជាតិ​ភ្នំពេញ​(NIPH) ដែលជា​ករណី​ឆ្លង​នៅក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ និង​ពលករ​វិល​ត្រឡប់មក​ពី​ប្រទេស​ថៃ ដែល​ស្ថិតក្នុង​ការគ្រប់គ្រងរ​បស់​ខេត្តបន្ទាយមានជ័យ​។ អាជ្ញាធរ​បាន​ប្រាប់​ដល់​អ្នក​ដែល​បាន​ប៉ះពាល់​ដោយផ្ទាល់ រួសរាន់​ទៅ​ជួប​ក្រុមគ្រូពេទ្យ និង​ធ្វើ​ច​ត្តា​ឡី​ស័ក ដើម្បី​យក​សំណាក​ទៅពិនិត្យ និង​អ្នក​ប៉ះពាល់​ដោយ​ប្រ​យោ​ជាមួយ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩​ទាំង ១៣៦​នាក់ រូស​រាន់​ធ្វើ​ច​ត្តា​ឡី​ស័ក​តាម​ផ្ទះ​ក្នុង​ក្រុមគ្រួសារ​រៀងៗ​ខ្លួន ដោយ​មិនត្រូវ​ពាក់ព័ន្ធ និង​ប៉ះពាល់​ជាមួយ​អ្នកដទៃ​ជាដាច់ខាត និង​ប្រញាប់​ទៅ​ជួប​ក្រុម​ឆ្លើយតប​បន្ទាន់​នៃ​មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាលខេត្ត ឬ​មន្ទីរពេទ្យ​ខេត្ត ក្រុង ស្រុក ឬ​មណ្ឌល​សុខភាព​ឃុំ សង្កាត់ និង​អាជ្ញាធរ​មូលដ្ឋាន ប្រសិន​មាន​អាការ​:​សង្ស័យ​។​

​ទន្ទឹម​និង​ការបើក​ព្រុំដែន​នេះ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បានសម្រេច​បន្ត​ការអនុវត្ត យុទ្ធនា​ការពង្រឹង​វិធានការ​ប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ចំនួន ៧​ថ្ងៃ​ទៀត​នៅ​ទូទាំងប្រទេស​គឺ ចាប់ពី​ថ្ងៃទី​១៣-១៩ ខែសីហា ឆ្នាំ​២០២១​ក្រោយ​សុពលភាព​នៃ​ការបិទ​ព្រំដែន​កម្ពុជា​-​ថៃ ត្រូវ​បញ្ចប់​នៅ​យប់​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២១ ។​

​យោងតាម​សេចក្តីណែនាំ ស្តីពី​ការបន្ត​អនុវត្ត​យុទ្ធនា​ការពង្រឹង​វិធានការ​ប្រយុទ្ធ និង​ទប់ស្កាត់ ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ចេញ​ថ្ងៃទី​១១​សីហា​។​សម្តេច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់​ក្នុង​សេចក្តីណែនាំ ថា​៖ «​ក្នុង​គោលបំណង​បង្កើន​ប្រសិទ្ធភាព ក្នុង​ការបន្ត​គ្រប់គ្រង​ហានិភ័យ​នៃ​ការឆ្លង​រាលដាល​ទ្រង់ទ្រាយ​ធំ ក្នុង​សហគមន៍​នៃ​មេរោគ​កូ​វីដ​-១៩ ប្រភេទ​ដែល​តា (Delta) ជាពិសេស ក្រោយ​វិធាន​ការបិទ​ខ្ទប់​បណ្តា​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ និង​ខេត្តសៀមរាប ត្រូវ​បញ្ចប់​តាម​កាលកំណត់ នៅ​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២១ វេលា​ម៉ោង​២៣៖៥៩ នាទី ស្អែក​នេះ​, រាជរដ្ឋាភិបាល សម្រេច​បន្ត​ការអនុវត្ត យុទ្ធនា​ការពង្រឹង​វិធានការ​ប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ នៅ​ទូទាំងប្រទេស សម្រាប់​រយៈពេល ៧ ថ្ងៃ​បន្ថែមទៀត រហូតដល់​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០២១»​។​a co come1 a co come3 a co come4 

 

​