» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7059 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697230 នាក់

ប្រសាសន៍​សំខាន់ៗ​​នាឱកាស​សម្ពោធ​ទីតាំង​ថ្មី នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ និង​ប្រគល់​សញ្ញាបត្ររបស់សម្តេចតេជោ​

​ភ្នំពេញ​៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០២៣​នេះ បាន អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​នៅក្នុង​ពិធី សម្ពោធ​ទីតាំង​ថ្មី នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ ដែល​ស្ថិតនៅក្នុង​សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ និង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​ដល់​និស្សិត នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​។​ថ្លែង​ក្នុងឱកាស​នោះ​សម្ដេច​តេ​ជោ ហ៊ុន សែន​បាន​លើក​ចំនុច​មួយចំនួន​មាន​ដូចខាងក្រោម​៖a hun art 

​សម្ដេច​តេ​ជោ ហ៊ុន សែន ថ្លែងអំណរគុណ​ដល់​លោកស្រី​រដ្ឋមន្ដ្រីក្រសួង វប្បធម៌ និង​វិចិត្រសិល្បៈ និង​ក្រុមការងារ​ក្រសួង ដែល​បានរៀបចំ​ក្រុម​សិល្បៈ​ចូលរួម​សម្ដែង​ដ៏​អស្ចារ្យ​ក្នុងឱកាស​ពិធី​បិទ​-​បើក ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី​៣២ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នាពេល​កន្លងទៅនេះ​។​​ក្រៅពីនេះ​សម្តេច​តេ​ជោ ប្រកាស​រិះគន់​ចំៗ​ចំពោះ​ក្រុមហ៊ុន Internet​ឈ្មោះ HOME INTERNET ដែលជា​ក្រុមហ៊ុន​មហា​អន់​ក្នុង​ការផ្តល់​សេវាកម្ម Interne ហើយ​បុគ្គលិក​សេវាកម្ម​ក្រុមហ៊ុន​នេះ ឫក​ធំ​ជាង​នាយករដ្ឋមន្ត្រី​សម័យ​លន់ ណ​ល់​ទៅទៀត​។ សម្ដេច​តេ​ជោ ក៏បាន​ណែនាំ​ដល់​បណ្ដា​ក្រុមហ៊ុន​អ៊ីនធឺណិត ត្រូវ​ផ្ដល់​សេវា​ដល់​ពលរដ្ឋ​ឱ្យបាន​ល្អ​តាម​ការណែនាំ​របស់​ក្រសួង​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​។​

តាម​ក្រសួង​ប្រៃសណីយ៍ នៅ​រាជធានី​ភ្នំពេញ​បច្ចុប្បន្ន​មាន​ជាង​១០០​បុរី ក្នុងនោះ​មាន​ម្ចាស់​បុរី​មួយចំនួន បានផ្តល់​សិទ្ធិផ្តាច់មុខ​ឱ្យ​ក្រុមហ៊ុន​ទូរ​សព្ទ និង​ក្រុមហ៊ុន​ផ្ត​ត់​ផ្គង់​សេវា​អ៊ី​ធឺ​ណិ​ត​នានា​។ សូមបញ្ជាក់ថា​តាម​របាយការណ៍​ក្រសួង​ប្រៃសណីយ៍​កាលពី​ឆ្នាំ​កន្លងទៅ​កម្ពុ​ជាមាន​ប្រតិបត្តិ​ករ​ក្នុង​វិស័យ​ទូរគមនាគមន៍​ចំនួន​ជាង​៦០ ក្នុងនោះ​៥ ជា​ប្រតិបត្តិ​ករ​ទូរ​សព្ទ​ចល័ត មាន​៣៨ ជា​ប្រតិបត្តិ​ករ​ផ្តល់​សេវា​អ៊ីនធឺណិត​(ISP) និង​៥​ទៀត ជា​ប្រតិបត្តិ​ករ​ខ្សែរ​កាប​អុក​ទិ​ក​លើគោក និង​ក្រោម​បាតសមុទ្រ​។ ដោយឡែក អ្នកប្រើប្រាស់​សេវា​ទូរ​សព្ទ​ចល័ត​នៅ​កម្ពុ​ជាមាន​ចំនួន​ជាង ១៣​លាន​នាក់ អ្នក​ប្រើ​សេវា​អ៊ីនធឺណិត​ចល័ត​មាន​ជាង​១៧​លាន​នាក់ សេវា​ទូរ​សព្ទ​អចល័ត​មាន​ប្រមាណ​៤​ម៉ឺន​នាក់ និង​សេវា​អ៊ិន​ធឺ​ណិ​ត​អចល័ត​មាន​ជាង​៣០​ម៉ឺន​នាក់​។ ។​សម្ដេច​តេ​ជោ បន្ត​ណែនាំ​ដល់​ក្រុមហ៊ុន​លក់​ផ្ទះល្វែង ឬ​បុរី ត្រូវ​បើក​ឱ្យ​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរស័ព្ទ និង​អ៊ីនធឺណិត អាច​ចូលទៅ​ភ្ជាប់​បណ្ដាញ​នៅតាម​ទីតាំង​របស់ខ្លួន គឺ​មិនត្រូវ​លក់​ផ្ដាច់មុខ​ឱ្យ​ក្រុមហ៊ុន​ណាមួយ​នោះទេ​។​
​

ធុញទ្រាន់​និង​ការចូល​រំខាន​សម្ដេច​តេ​ជោ ប្រកា​សលុប និង​បិទ​ចោល​ទាំងអស់​ចំពោះ​បុគ្គល​មួយចំនួន ដែល​ភ្ជាប់​បណ្ដាញ​តេ​ឡេ​ក្រាម​ផ្ទាល់​មក​សម្ដេច ប៉ុន្ដែ​តែងតែ​នាំ​រឿង និង​ផ្ដល់ព័ត៌មាន​មិនល្អ​ផ្សេងៗ​មកកាន់​សម្ដេច​។​​សម្ដេច​តេ​ជោ បញ្ជាក់ថា នាពេល​ខាងមុខនេះ រាជរដ្ឋាភិបាល​នឹង​ចំណាយ​ថវិកា​លើ​ការបណ្ដុះបណ្ដាល​យុវជន​គោលដៅ​ចំនួន ១,៥ លាន​នាក់ ក្នុងនោះ នឹង​ជ្រើសរើស​ចំនួន ២​ទៅ ៤​ភាគរយ សម្រាប់​រៀន​លើ​ជំ​នាយ​វិជ្ជាជីវៈ​ដូនតា នៅ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។​​សម្ដេច​តេ​ជោ ថ្លែង​រំលឹកថា «​អ្វីៗ​ទាំងអស់​គឺ​ត្រូវ​រស់នៅ​ក្រោម​សន្ដិភាព​ទាំងអស់ បើ​គ្មាន​សន្ដិភាព​គឺ​ត្រូវ​រត់​ក្រោម​គ្រាប់ផ្លោង​ហើយ​»​។ ដូច្នេះហើយ ទោះ​ស្ថិតនៅ​ក្នុងតម្លៃ​ណាក៏ដោយ ក៏​សម្ដេច​ត្រូវ​រក្សា​សន្ដិភាព​ឱ្យបាន​ដែរ កុំឱ្យ​ដល់ពេល​បាត់បង់​សន្ដិភាព​ទើប​នាំគ្នា​សោកស្ដាយ​។​

​សម្តេច​តេ​ជោ​បាន​អំពាវនាវ​ដល់​គណៈសង្ឃ​ស្រុះស្រួល​គ្នា និង​ដោះស្រាយ​គ្នា​ដោយ​ឈរលើ​គោលការណ៍​សុខដុម​នីយកម្ម​សាសនា កុំ​ប្រើប្រាស់​បណ្តាញ​សង្គម​Facebook​ដើម្បី​រិះគន់​គ្នា និង​ដោះស្រាយ​បញ្ហា​។​
​សម្ដេច​តេ​ជោ ស្នើឱ្យ​មានការ​សម្របសម្រួល​គ្នា ឬ​លុប​សេចក្ដីថ្លែងការណ៍​ចោល​វិញ ករណី​រឿង​ហួសចិត្ត​មួយ​កាលពី​យប់​ម៉ិ​ញ​នេះ មាន​គណៈសង្ឃ​នាយ​កមួ​យ​អង្គរ បានចេញ​សេចក្ដីថ្លែងការណ៍​រិះគន់​សម្ដេច​សង្ឃ​ព្រះ​តេជគុណ សៅ ចាន់ថុល ព្រះចៅអធិការ​វត្ត​លង្ការ ខណៈ​ព្រះអង្គ​សុទ្ធតែជា​ថ្នាក់ដឹកនាំ​សង្ឃ​។​

​សូមជម្រាបថា ព្រះមហាក្សត្រ​កម្ពុជា ថ្មីៗ​នេះ បានចេញ​ព្រះរាជក្រឹត្យ​តែងតាំង​គោរមងារ​ព្រះ​រាជាគណៈ នៃ​គណៈមហានិកាយ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ០៣​អង្គ រួមមាន​៖១៖ ព្រះពុទ្ធ​វង្ស ហ៊ូ ឈី​វនាថ ឱ្យ​ឡើង​ទី​ជា ព្រះមហា​វិមលធម្ម ព្រះ​រាជាគណៈ​ថ្នាក់​ទោ២៖ ព្រះ​សិរី​វិសុទ្ធិ សុខ សុភាព ឱ្យ​ឡើង​ទី ព្រះពុទ្ធ​វង្ស ព្រះ​រាជាគណៈ​ថ្នាក់​ត្រី៣៖ ព្រះ​ឃោស​មុនី​វង្ស វ័​ន្ត វណ្ណ ឱ្យ​ឡើង​ទី​ជា ព្រះ​សិរី​វិសុទ្ធិ ព្រះ​រាជាគណៈ​ថ្នាក់​ចត្វា​។​
​ក្រោយ​ការតែងតាំង សម្តេចព្រះ​ធម្មលិខិត​បណ្ឌិត សៅរ៍ ច័ន្ទ​ថុល្ល បាន​បង្ហោះ​សារ​ថា ជាការ​តែងតាំង​មិន​ត្រឹមត្រូវ​។​ក្រោយមក លេខាធិការដ្ឋាន នៃ​គណៈ​សង្ឃនាយក នៅ​យប់​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០២៣ បានចេញ​សេចក្តីថ្លែងការណ៍​លើ Facebook ថា សម្តេចព្រះ​ធម្មលិខិត​បណ្ឌិត សៅរ៍ ច័ន្ទ​ថុល្ល កំពុង​បង្កបញ្ហា​។​ក្រោយមកសម្តេចព្រះ​ធម្មលិខិត​បណ្ឌិត សៅរ៍ ច័ន្ទ​ថុល្ល បានប្រកាសគាំទ្រប្រសាសន៍សម្តេចតេជោភ្លាមៗ។

​សូម​ជម្រាបជូន​ថា សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ គឺជា​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​រដ្ឋ​តែមួយគត់ ដែល ស្ថិតក្រោម​ការគ្រប់គ្រង​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ហើយ​បាន​ដើរតួនាទី យ៉ាងសកម្ម​ក្នុងការ​បណ្តុះបណ្តាល​ធន​ធាន​មនុស្ស​លើ​វិស័យ​សិល្បៈ វប្បធម៌ ដែល ជា អត្តសញ្ញាណ​ជាតិ​។ ក្នុង​របប​ប្រល័យពូជសាសន៍ ប៉ុល ពត សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​ត្រូវ​បិទទ្វារ​ទាំងស្រុង តែ ក្រោយ​ថ្ងៃ​រំដោះ​ថ្ងៃទី​៧ ខែមករា ឆ្នាំ​១៩៧៩ សាលា​បាន​បើកទ្វារ​ជា​ផ្លូវការ​ក្នុង​កម្រិត​មធ្យមសិក្សា និង​មាន​ឈ្មោះថា «​សាលា​វិចិត្រ សិល្បៈ​» ដែលមាន​បង្រៀន​ជំនាញ​តូរ្យតន្ត្រី របាំ ល្ខោន សៀក និង​សិល្បៈ​សូន​រូប​។​a hun art1 a hun art3 
​