» សម្រាប់កម្មវិធីនគរសង្ក្រាន៣ថ្ងៃលោកហ៊ុនម៉ានីជាតួអង្គលេចធ្លោ! » រន្ទះបាញ់សម្លាប់ជាងថតរូបក្នុងវត្តម្នាក់និងរបួសសង្សារដែលកំពុងលេងកម្សាន្ដថ្ងៃចូលឆ្នាំ » វាយជនរងគ្រោះចង់ស្លាប់ គ្រួសារជនដៃដល់បោះសម្តីសំណង 1000$ បញ្ចប់រឿង » ខឹងម្តាយក្មេងប្រុសរងគ្រោះ ទម្លាយរឿងសម្ងាត់ផ្ទាល់ខ្លួនប្រាប់ប្រពន្ធ ជនដៃដល់សម្លាប់ក្មេងប្រុសជាកូន » ខឹង​ប្រពន្ធទើបកូនខ្ចីចូល​រាំ​លេង​ហើយ​ប្ដី​ទប់​កំហឹង​មិន​បាន​វាយ​៣​ដៃ​និង​ទាត់​ចំនួន​១០​ជើង » ពិបាកបំផុតប៉ូលិសចាប់ប៉ូលិសដាក់គុក » សន្លឹកបៀរបើកច្រកព្រុំដែននៅលើដៃថៃដដែល! » អារ៉ាប៊ីសាអ៊ូឌីតផ្តល់សារទៅប៉ាគីស្ថាន «កុំបារម្ភអី ! អារ៉ាប៊ីសាអ៊ូឌីតនឹងគាំទ្រសេដ្ឋកិច្ចប៉ាគីស្ថានយ៉ាងពេញទំហឹងជាមួយនូវការវិនិយោគ» » បុរសម្នាក់បានចាក់សម្លាប់សាហាយស្លាប់និងប្រពន្ធរងរបួសធ្ងន់ព្រោះតាមទាន់កំពុងក្បត់ » បង្ក្រាបទីតាំង Online Scam នៅកណ្តាលក្រុងសែនមនោរម្យខេត្តមណ្ឌលគីរី ដោយមិនដឹងខ្លួនតែឃាត់ខ្លួនជនបរទេស២៦២នាក់ផ្តាច់ប្រភពលុយខ្មៅ! » គ្រាន់តែទាស់សម្តីប្តីប្រើចបជីកនិងកាំបិទផ្គាក់ជាមួយប្រពន្ធត្រូវប៉ូលិសចាប់ » ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសការតវ៉ាយ៉ាងដាច់អហង្ការចំពោះការកាន់កាប់ដោយខុសច្បាប់របស់ប្រទេសថៃមកលើតំបន់បេតិកភណ្ឌវប្បធម៌របស់កម្ពុជា » ការបិទច្រកសមុទ្រហ័រមូសរបស់អាមេរិកប្រឈមនឹងផលប៉ះពាល់ធ្ងន់ធ្ងរបន្ថែមទៀតដល់សេដ្ឋកិច្ចពិភពលោក? » នារីសំអាងម្នាក់ត្រូវបានអតីតប្តីបាញ់សម្លាប់ព្រោះសុំត្រូវគ្នាវិញមិនបាន » កម្ពុជា​ទទួល​ស្គាល់​លោក មីន អ៊ុងឡាំង​ ជា​ប្រធានាធិបតី មីយ៉ាន់ម៉ា?!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2954 នាក់

ម្សិលមិញ 4028 នាក់

សរុប 19006297 នាក់

ពីរ​ថ្ងៃ​មាន​អ្នក​ទៅសុំ​ប្រឡង​ធ្វើ​ប​ណ្ណ័​បើកបរ​ជាង​២​ពាន់​នាក់​តែ​សម​ត្តភាព​ទទួល​បានតែ​ជិត​២០០​នាក់​ប៉ុណ្ណោះ​!

 

​ភ្នំពេញ ៖ សមត្ថកិច្ច​ចម្រុះ ដាក់​គោលដៅ​ផាកពិន័យ​អន្តរការណ៍ ចំពោះ​អំពើ​ល្មើស​នឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក នៅតាម​ដងផ្លូវ​អនុត្ត​ន៍​អនុក្រឹត្យ​ថ្មី​ដែល​តម្រូវ​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ធំៗ ចាប់ពី​កម្លាំង​១២៥CC​ឡើង ទៅ និង​ម៉ូតូ​កង់​បី​ក៏ត្រូវ​តែមាន​ប័ណ្ណបើកបរ​ប្រភេទ ក ដែរនោះ គេ​បានឃើញ​ប្រជាពលរដ្ឋ​យ៉ាងច្រើន​លើសលុប បាន​សម្រុក​នាំគ្នា​ទៅ​ដាក់ពាក្យ​ប្រលង​និង​ប្រលង​យក​ប័ណ្ណបើកបរ ។​a car moto2 

ក្នុង​រយៈពេល​២​ថ្ងៃនេះ ពោល គឺ​ចាប់​ពីថ្ងៃ​ចន្ទ ដល់​ថ្ងៃ​អង្គា​រ៍​ទី​៥​ឧសភា កន្លងមកនេះ ប្រជាពលរដ្ឋ ដែលជា​អ្នករត់​ម៉ូតូ​កង់​បី​ឬ​តុ​តុ និង​ម៉ូតូ​ធំ​បាននាំគ្នា​សម្រុក​ទៅ​ដាក់ពាក្យ និង​ប្រឡង​យក​ប័ណ្ណបើកបរ នៅ​អង្គភាព​ផ្តល់​ប័ណ្ណបើកបរ​ប្រមាណ​ជាង​២ ៥០០​នាក់​។​​នេះ​បើតាម​ប្រធាន​អង្គភាព​ផ្តល់​ប័ណ្ណបើកបរ និង​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ លោក ឡូ​វ នី​កូវ​ឌ្ឍ​នា បាន​ឲ្យ​អ្នកព័ត៌មាន​ដឹង​។ ប៉ុន្តែ​ការរៀបចំ​ប្រឡង​បន្ទប់​អាច​ទទួល​បានតែ​ពី​១៦០​ទៅ​១៨០​នាក់​ប៉ុណ្ណោះ​។​

​លោក​បាន​បន្តថា ជាក់ស្ដែង រយៈពេល​២​ថ្ងៃ​ក្រុម​អ្នក​ម៉ូតូ​កង់​បី និង​ម៉ូតូ​ធំ បាន​ប្រឡង​យក​ប័ណ្ណបើកបរ​ចំនួន​២៨០​នាក់ ប្រឡង​ជាប់​១២៤​នាក់ និង​ប្រឡង​ធ្លាក់​ចំនួន​១៥៨​នាក់​។​​លោក ឡូ​វ នី​កូវ​ឌ្ឍ​នា បាន​ឲ្យ​ដឹង​ទៀតថា ទោះបី​ចំនួន​អ្នកដាក់ពាក្យ​ប្រឡង​មាន​ចំនួន​ច្រើន និង​ការប្រឡង​ជាក់ស្តែង​មានកំណត់​ក្តី ប៉ុន្តែ​ក្រុមការងារ​នៅតែ​បន្ត​ទទួល​ពាក្យ ដើម្បី​រៀបចំ​ការប្រឡង​ទៅតាម​លេខ​រៀង​ជា​បន្តបន្ទាប់​រហូតដល់​អស់​។ សម្រាប់​លក្ខខណ្ឌ ក្នុងការ​ប្រឡង បេក្ខជន​ត្រូវមាន អត្តសញ្ញាណប័ណ្ណ​ជនជាតិខ្មែរ លិខិតបញ្ជាក់​កាយសម្បទា​ឬ​សុខភាព​មួយ​សន្លឹក រូបថត ស​ខ្មៅ​៤x៦​ចំនួន​៤​សន្លឹក និង​ត្រូវ​បង់​តម្លៃ​ចំនួន​៤១ ០០០​រៀល គឺ​បង់​តាមរយៈ​ប្រព័ន្ធ​វី​ង​។​

​លោក ឡូ​វ នី​កូវ​ឌ្ឍ​នា បាន​បញ្ជាក់ថា ចំពោះ​ការប្រឡង​យក​ប័ណ្ណបើកបរ គឺ​ធ្វើ​នៅ​អង្គភាព ផ្តល់​ប័ណ្ណបើកបរ​នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ប៉ុន្តែ​សម្រាប់​ការពន្យារ ប័ណ្ណ​ដែល​អស់​សុពលភាព គឺមាន​ធ្វើ​នៅ​ផ្សារ​ទំនើប​AEON MALL​ទី​១ និង​នៅ​ផ្សារ​ទំនើប​AEON MALL​ទី​២ តែ​ការប្រឡង គឺមាន​តែ​នៅ​នៅ​អង្គភាព ផ្តល់​ប័ណ្ណបើកបរ​នោះទេ​។​a car moto a car moto1 a car moto3