» កម្ពុជា​បញ្ជូន​តំណាង​ទៅ លើកទឹកចិត្ត​ដល់​វិនិយោគិន​កូរ៉េ ឱ្យ​បន្ត​ស្វែងរក​ឱកាស​វិនិយោគ នៅ​កម្ពុជា​ » រដ្ឋមន្ត្រីការបរទេស​វៀតណាម​ទៅ​ធានា​នៅ​អាមេរិក​ថា​គ្មាន​បញ្ហា​រឿង​ប្រធានាធិបតី​លាលែង​! » ខ្មាន់កាំភ្លើង​ខ្លី​បាន​បាញ់រះ​ចំនួន​០៦​គ្រាប់ ទម្លុះ​ទ្វារផ្ទះ​អ្នកលក់​ទូរស័ព្ទ និង​គ្រឿងអគ្គិសនី​មួយកន្លែង​ម្ចាសផ្ទះ​ថា​អត់​ដឹង​ហង​! » មន្ត្រី​សុរិយោដី​ស្រុក​សំរោង​ទង ស្រវឹងស្រា​បើកឡាន​បុក​ផ្ទាំង​ផ្សាយពាណិជ្ជកម្ម​នៅ​សួនច្បារ​សម្តេចព្រះសង្ឃរាជ ជួន ណាត » ក្រុមហ៊ុនចិន១៧ស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា » លោក​កើត រិ​ទ្ធ រដ្ឋមន្ត្រីក្រសួង​យុ​ត្តិ​ធ​ម៍​ប្រកាស​បើក​យុទ្ធនាការ​លុប​ពាក្យ​បណ្តាសា ត្រី​មួយ​កន្ត្រក​ស្អុយ​មួយ ស្អុយ​ទាំងអស់​ក្នុង​ប្រព​ន្ធ័​យុ​ត្តិ​ធ​ម៍​ » រុស្ស៊ី​ធ្វើ​សមយុទ្ធ​ក្នុង​សមុទ្រ​ក្បែរ​កោះ​ជប៉ុន​និង​បាន​ព្រមាន​ជប៉ុន​រឿង​លក់​អាវុធ​ចេញ​! » រកឃើញ​ត្រី​លក់​នៅ​ផ្សារ​សាម​គ្គិ​ស្ទឹងត្រែង​មាន​ជាតិពុល​ » រកឃើញ​កន្លែង​បន្លំ​ធ្វើ​ឈាមជ្រូក​និង​សណ្តែកបណ្តុះ​មាន​ជាតិគីមី​ » អ្នកស្រុក​ក្រុង​ហុងកុង នាំគ្នា​តវ៉ា​ប្រឆាំងនឹង​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​ដែល​ទើបបាន​អនុ​ម័​ដែលបិទសេរីភាព » តើករណីយ៍ក្រុមហ៊ុនវិនិយោគCICបោកលុយប្រជាពលរដ្ឋសមត្តកិចរដ្ឋចង់អូសបន្លាយ? » បំបែកសំណុំរឿង​ឃាតកម្ម​សម្លាប់​ញាត់​សព​ក្នុង​វ៉ា​លី​នៅ​ភ្នំពេញ យកទៅ​បោះចោល​នៅ​ខេត្តកោះកុង​ » ក្រសួង​វប្ប​ធ​ម៍​និងឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ានីប្រតិកម្ម​រឿង​មិន​រៀបចំ​ស​ង្ក្រា​ន​​ទូរទស្សន៍​ហង្ស​មាស​សុំទោស​ » ហ្វីលីពីន​ថា​៖​ចិន​ថា​កំពុង​ធើ្វ​ការដាក់​ពង្រាយ​របាំង​អណ្តែត​ទឹក​ក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ » ក្រៅពី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា លើ​ឯកសារ​ចំនួន ៧​ជាមួយ​ឡាវ​នាក​យក​រដ្ឋមន្ត្ក្រីកម្ពុជាប្រកាស​ជួយ​១​លាន​ដុល្លារ​ផងដែរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1514 នាក់

ម្សិលមិញ 6501 នាក់

សរុប 13950069 នាក់

បង្ក្រាប​កាស៊ីណូ​ហ្គ្រេ​ន​ហ្គោល​ដេ​ន នៅ​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​, ចាប់​មេបន​៣​នាក់ តែ​មិនមាន​អ្នកកាង​?

ត្បូងឃ្មុំ​៖ ប្រតិបត្តិការ​នេះ ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី រ័ត្ន ចាន់ណា មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ នៅ​ចំណុច​កា​ស៉ី​ណូ​ហ្គ្រេ​ន​ហ្គោល​ដេ​ន ស្ថិត​ក្នុងភូមិ​ត្រពាំង​ផ្លុ​ង​១ ឃុំ​ត្រពាំង​ផ្លុ​ង ស្រុក​ពញាក្រែក​កាលពី​ថ្ងៃទី​០៥ ខែកុម្ភៈ ឆ្នាំ​២០២៣ ដែល​បាន​បើក​លេង​ស៊ីសង​ខុសច្បាប់​យូ​មកហើយ​ព្រោះមានអ្នកកាង​។​a casino tbong 

​ទោះបីយ៉ាងណា​ការបង្ក្រាប​នេះ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី រ័ត្ន ចាន់ណា បាន​ប្រាប់​បណ្ដាញ​ព័ត៌មាន នៅ​រសៀល​ថ្ងៃទី​០៧ ខែកុម្ភៈ ឆ្នាំ​២០២៣​នេះ​ថា ប្រតិបត្តិការ​នេះ​ធ្វើឡើង​តាម​បទបញ្ជា​របស់​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដែលមាន​ការសម្របសម្រួល​ពី លោក សូ សុវិទ្យា ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​។ ប្រតិបត្តិការ​នេះ​ធ្វើឡើង​ដោយ មន្ទីរ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​, មន្ទីរ​ស្រាវជ្រាវ ព័ត៌មាន​សន្តិសុខ រួម​និង​កម្លាំង​ស្រុក សរុប​ចំនួន​៣៦​នាក់ រថយន្ត​៦​គ្រឿង ចុះទៅ​ចំណុច​កាស៊ីណូ​ហ្គ្រេ​ន​ហ្គោល​ដេ​ន ដោយ​ធ្វើការ​បង្ក្រាប​ករណី​ល្បែងស៊ីសង​ខុសច្បាប់ (​ជល់​មាន់ អាប៉ោង យូគី​) បាន​ឃាត់ខ្លួន​ជនសង្ស័យ ចំនួន​៣​នាក់ (​មេខ្លោង​)​។​

​ជនសង្ស័យ​ដែលជា​មេក្លោង​ទាំង​៣​នាក់​នោះ​រួមមាន​៖ ទី​១៖ ឈ្មោះ ហួត ហាន អាយុ​៤៧​ឆ្នាំ រស់នៅ​ភូមិ​ពន្លាក ឃុំ​ចុង​ជា​ច ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ​, ទី​២៖ ឈ្មោះ ង៉ូ គាន​ឡុង អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​ជី​មាន់​កណ្តាល ឃុំ​ក្រែក ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ និង​ទី​៣៖ ឈ្មោះ វ៉េ​ត ជី​ម៉េង អាយុ​៤១​ឆ្នាំ រស់នៅ​ភូមិ​តា​រាជ ឃុំ​ត្រពាំង​រាំង ស្រុក​ជុំ​គី​រី ខេត្តកំពត​។ ព្រមទាំង​ដកហូត​បាន​វត្ថុតាង​ពាក់ព័ន្ធ​បទល្មើស​ជាច្រើន​ផ្សេងទៀត​ផងដែរ​។​​ក្រោយ​ឃាត់ខ្លួន និង​បញ្ចប់​ការសួរនាំ ជនសង្ស័យ រួមជាមួយ​វត្ថុតាង​ត្រូវបាន​កម្លាំង​ជំនាញ​កសាង​សំណុំរឿង ដើម្បី​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ​ចាត់ការ​តាមច្បាប់​។​ប្រជាពលរដ្ឋ​ដែល​ដឹង​ហេតុការណ៍​លើក​ជា​សំណួរ​ថា​តើ​អ្នកប្រព្រឹត្ត​បទល្មើស​បើក​ល្បែងស៊ីសង​ខុសច្បាប់​ខាងលើនេះ​មានតែ​បីនាក់​ហ្នឹង​ឬ​?​តើ​អាច​បនត​ស្រាវជ្រាវ​រកមុខ​អ្នក​ឃុ​ប​ឃឹ​ត​ដែលជា​ចារី​ប្រព្រឹត្ត​ដើម្បី​ផ្ត​រន្ទា​ទោស​បានដែរ​អត់​?៕a casino tbong1 a casino tbong2 a casino tbong3 a casino tbong4 a casino tbong5