» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8302 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698473 នាក់

មន្ដ្រីនគរបាល នៅ​អគ្គនាយកដ្ឋាន​ភស្ដុភា​ម្នាក់​ត្រូវបាន​ចាប់ខ្លួន ពាក់ព័ន្ធ​រឿង​ឆបោក​ប្រាក់​ជិត​៣០​ម៉ឺន​ដុល្លារ រឿង​រត់ការ​ចូល​នគ​របាល


ភ្នំពេញ​៖ មន្ដ្រីនគរបាល​ម្នាក់ បម្រើ​ការងារ​នៅ​អគ្គនាយកដ្ឋាន​ភស្ដុភា និង​ហរិញ្ញវត្ថុ នៃ​ក្រសួងមហាផ្ទៃ ត្រូវបាន​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ចាប់ខ្លួន​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ពាក់ព័ន្ធ​ករណី​ឆបោក​ប្រាក់​ជិត​៣០​ម៉ឺន​ដុល្លារ រឿង​រត់​ការចូល​ក្របខ័ណ្ឌ​មន្ដ្រី​នគរបាលជាតិ​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០២២​នេះ​។​a cheat po 

​ប្រភពពី​សម​ត្ត​កិច្ច​បាន​ឲ្យ​ដឹងថា​មន្ដ្រីនគរបាល​បោក​ន៉​មានឈ្មោះ ឡេង សុធី​វុន អាយុ​៣៩​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​០៣ ផ្លូវ​១២៣ ភូមិ​១ សង្កាត់​បឹងត្របែក ខណ្ឌចំការមន ។​​មាន ជនរងគ្រោះ​២៨​នាក់ បានដាក់​ពាក្យបណ្ដឹង​នៅ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ប្តឹង​ចោទប្រកាន់ថា កាលពី​អំឡុង​ចុងឆ្នាំ​២០១៩ ឈ្មោះ ឡេង សុធី​វុន បាន​ប្រើប្រាស់​តួនាទី​របស់ខ្លួន​ជា​មន្ត្រីនគរបាល នៅ​អគ្គនាយកដ្ឋាន​ភស្តុភា ទៅ​ឆបោក​ក្រុម​ជនរងគ្រោះ ដោយ​អះអាងថា រូបគេ​ជា​ជំនួយការ​របស់​អ្នកធំ​ម្នាក់ អាច​រត់ការ​ឲ្យ​ជនរងគ្រោះ​ទាំង ២៨​នាក់ ចូល​ក្របខណ្ឌ​នគរបាលជាតិ​បាន​ត្រឹម​រយៈពេល ៦​ខែ​ប៉ុណ្ណោះ និង​មានឈ្មោះ​ក្នុង​ក្របខណ្ឌ​ទាំងអស់ ដោយ​តម្រូវ​ឲ្យ​បង់លុយ​ក្នុង​ម្នាក់ៗ ចំនួន​១៨,០០០​ដុល្លារ​។

ក្រុម​ជនរងគ្រោះ បាន​ប្រមូល​លុយ​បាន​២៨០,០០០​ដុល្លារ ប្រគល់​ឲ្យ​ទៅ​ឈ្មោះ ឡេង សុធី​វុន ដើម្បី​រត់ការ​តាម​ការសន្យា ប៉ុន្តែ​ចុងក្រោយ​ជនសង្ស័យ មិនអាច​រត់ការ​បាន​សម្រេច និង​គេចវេស​មិន​ព្រម​ប្រគល់​ប្រាក់​ត្រឡប់​ឲ្យ​ក្រុម​ជនរងគ្រោះ​នោះទេ ទើប​ក្រុម​ជនរងគ្រោះ​សម្រេច​ដាក់ពាក្យ​ប្ដឹង​ជនសង្ស័យ​ទៅកាន់​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ដើម្បី​ឲ្យ​ជួយ​រក​យុត្តិធម៌​។​ជនសង្ស័យ​ឈ្មោះ ឡេង សុធី​វុន បាន​សារភាព​ជាមួយ​សម​ត្ត​កិច្ច​ថា ខ្លួន​ពិតជា​ទទួល​លុយ​ចំនួន ២៨០,០០០​ដុល្លារ ពី​ក្រុម​ជនរងគ្រោះ​ពិតប្រាកដ​មែន ដើម្បី​រត់ការ​ចូល​បម្រើ​ក្នុង​ក្របខណ្ឌ​នគរបាលជាតិ​ប្រាកដ​មែន​៕a cheat po1 

​