» ក្រសួងមហាផ្ទៃ រកឃើញភាពមិនប្រក្រតីនៃចំណាយថវិការឃុំសង្កាត់ក្នុងខេត្តកំពង់ឆ្នាំងចំនួន៥និងណែនាំឱ្យចាត់វិធានការជាបន្ទាន់ លើមន្ត្រីទាំងឡាយណា ដែលគប់គិតគ្នា » មហាជន និងកងទ័ពចេញប្រតិកម្មចំពោះម្ចាស់ហាងទូរស័ព្ទជេរករណីយ៍ប្រមាថយោធិនជួរមុខទោះបីប្រកាសផ្តល់សំណងនិងទៅសុំទោសក៏ដោយ! » សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីគោលបំណងនៃ​ការបង្កើត កិច្ចសហប្រតិបត្តិ​ការអភិវឌ្ឍន៍ត្រីកោណ​ CLV-DTA​ និងប្តេជ្ញាកសាងផ្លូវទៅកន្ទុយនាគ » ទំនាក់ទំនងផ្នែកអាកាសចរណ៍ រវាងសហរដ្ឋអាមេរិក និងកម្ពុជា បន្តដំណើរទៅមុខយ៉ាងប្រសើរក្នុងពេលការនាំចេញរបស់កម្ពុជាកើនឡើង! » រឿងបង្គោលភ្លើងសូឡា ១ដើមតម្លៃ ៨លានរៀលនៅឃុំទឹកហូត អភិបាលខេត្តកំពង់ឆ្នាំង បញ្ជាឱ្យមន្ត្រីចុះពិនិត្យភ្លាមៗតែមហាជនមិនសូវមានជំនឿ » ព្រះមហាក្សត្រ​បង្ហាញព្រះវត្តមានជាសាធារណៈក្នុង​ព្រះរាជ​ពិធីសម្ពោធសមិទ្ធិផល បន្ទាប់ពី​យាង​ត្រឡប់​ពី​ប្រទេស​ចិន » ម៉ាឡេស៊ីនឹង បន្តផ្តល់វគ្គបណ្តុះបណ្តាលដល់កម្ពុជា និងពិនិត្យកិច្ចសហប្រតិបត្តិការ ដែលពាក់ព័ន្ធ នឹងប្រតិបត្តិការរក្សាសន្តិភាពបន្ថែមលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច » ព្រឹកថ្ងៃទី១មានបេក្ខជនប្រឡងបាក់ឌុបអវត្តមាន ចំនួន១ ២៩៤នាក់ និងមានបេក្ខជនមានជំងឺគ្រុនឈាម ២៧នាក់ » មីយ៉ាន់ម៉ា ថាតួនាទីប្រេសិតពិសេសអាស៊ាននៃផែនការ៥ចំណុចគឺលែងចាំបាច់ទៀតហើយការដោះលែងលោកស្រីអយអសានស៊ូជីគឺអាស្រ័យលើច្បាប់មីយ៉ានម៉ា » ទ្រីសក្កដាអ្នកសិល្បៈម្នាក់ព្រោះតែថយឡានបុកគេស្លាប់ត្រូវចោទពីបទប្រើគ្រឿងញៀននិងបង្កគ្រោះថ្នាក់ចរាចរសម្លាប់មនុស្ស! » សម្ដេចធិបតី៖ សាលារៀនត្រូវធ្វើជាមជ្ឈមណ្ឌលកំណត់វិធីសាស្ត្របង្រៀន និងលក្ខខណ្ឌប្រកបដោយស្តង់ដាដើម្បីធានាថាសិស្សទទួលបានចំណេះដឹង និងបំណិនច្បាស់លាស់ » អង្គការសង្គមស៊ីវិលជាច្រើន បានចេញថ្កោលទោសរដ្ឋាភិបាលអានុទីន ជុំវិញដំណើរទស្សនកិច្ចរបស់មេដឹកនាំមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង! » កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង អញ្ជើញចូលរួមកិច្ចប្រជុំណែនាំបច្ចេកទេសការប្រឡងបាក់ឌុបឆ្នាំ២០២៦ » ក្រុមសង្កេតការណ៍អាស៊ានចុះមើលផ្ទះប្រជាណលរដ្ឋដែលរងគ្រាប់កាំភ្លើងថៃម្តង! » មេគុកព្រៃស រងការចោទពីម្ចាស់គណនី«កញ្ចក់សង្គម»ថាបានគប់គិតឱ្យទណ្ឌិត ស្រី ស៊ីណាចេញទៅ សម្រាកនៅពេទ្យរុស្ស៊ីសាម៉ីខ្លួនបដិសេធចាត់ទុកថាជាឯកសារក្លែងក្លាយ!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4457 នាក់

ម្សិលមិញ 6418 នាក់

សរុប 20016624 នាក់

ប្រធាន​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ចុះ​មើល​ឃ្លាំង​តាម​ព្រុំដែន​តែ​គេ​មិន​ជឿថា​រក​បទល្មើស​ព្រៃឈើ​បង្កដោយ​លោក​ឧកញ៉ា​គង់​ក្រឹ​ង​ឃើញ​ទេ​!?

​ខេត្ត​ត្បូងឃ្មុំ​៖ នៅ​ថ្ងៃទី​0៥ ខែសីហា ឆ្នាំ​២០១៩​នេះ នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​អម​ដម​ណើ​រ​ប្រតិភូ​អន្តរក្រសួង ស្ថាប័ន រួមជាមួយ​ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ និង​កងរាជអាវុធហត្ថ​ខេត្ត ដឹកនាំ​ដោយ​លោក​មេបញ្ជាការ វ៉ា សារិទ្ធ ក៍​ដូចជា​មន្ទីរ​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត​ផង​បាន​ចុះ​ពិនិត្យ​ទីតាំង​តាម​បណ្តោយ​ព្រុំ​ដែល​ខេត្ត​ភូមិភាគ​ឥ​សាន្ត​ដែល​ចាប់ផ្តើម​ពី​ខេត្ត​ត្បូងឃ្មុំ​ទៅ​។​a kreung7 

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អេង ហ៊ី បាន​ប្រាប់​កាសែត​ថា នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា បានចាប់ផ្តើម​ត្រួតពិនិត្យ​នៅតាម​ក្រុមហ៊ុន និង​កន្លែង​សន្និធិ​ឈើ ព្រមទាំង​មធ្យោបាយ ដោយ​មុនដំបូង​ធ្វើឡើង​នៅ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ដើម្បី​រក​ឲ្យ​ឃើញថា តើ​ទីតាំង​ស្តុក​ឈើ​ទាំងនេះ មានច្បាប់​ត្រឹមត្រូវ និង​ធ្វើទៅ​តាមច្បាប់​ដែរឬទេ​? បើសិន​រកឃើញថា មិនមាន​ច្បាប់​ត្រឹមត្រូវ និង​ដំណើរការ​ខុសច្បាប់​នោះ នឹងត្រូវ​ប្រឈម​នឹង​វិធានការ​ច្បាប់​ជាក់ស្តែង​។

ព្រឹក​នេះ យើង​ចុះ​មើល​កន្លែង​សន្និធិ​នៅ​ស្រុក​មេមត់​ចំនួន ៥​កន្លែង ហើយ​ពេល​ថ្ងៃ យើង​បន្តទៅ​ស្រុក​ស្នួល ខេត្តក្រចេះ​មើល ៩​កន្លែង​ទៀត និង​មើល​ច្រក​ផ្សេងៗ ដែល​ពួកគាត់​ធ្លាប់​នាំ​ឈើ​ចេញ​នោះ គឺ​យើង​នឹង​មើល​ទាំងអស់ ដើម្បី​ឲ្យ​មន្ត្រី​នៅក្នុង​អន្តរក្រសួង​ដែល​អញ្ជើញ​មកនេះ បាន​វាយតម្លៃ​ពី​ភាពខ្វះ​ចន្លោះ និង​ត្រូវ​ទប់ស្កាត់​បន្តទៀត ដើម្បី​យើង​រក្សា​ឈើ​យើង​ហ្នឹង​។​​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បញ្ជាក់ថា បន្ទាប់មក នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា នឹង​បន្ត​ចុះ​ពិ​និត្យនៅ​ខេត្តមណ្ឌលគិរី ជា​កន្លែង​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ទាំងឡាយ ដើម្បី​ឲ្យ​ក្រុមការងារ​វាយតម្លៃ រួច​ស្នើសុំ​ទៅ​រាជរដ្ឋាភិបាល សុំ​គោលការណ៍​បន្ត បើ​ខុស​នឹង​លុបចោល​តែម្តង គោលបំណង​រក្សា​ព្រៃឈើ​របស់​យើង​។​

​វត្តមាន​ប្រធាន​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​លើក​នេះ​មាន​មាត់ចាបមាត់ព្រាប​ថា​ប្រតិភូ​ដែល​ចុះ​ធ្វើការ​ដូច​ប្រតិភូ​ទេ​ចរណ៍​នេះ​អាច​នឹង​ចុះ​ពិនិត្យ​ទីតាំង​ដែល​​គ្រប់​គ្រង់​ដោយ​លោក​ឧកញ៉ា​គង់​ក្រឹ​ង​អនុ​បញ្ជាការ​យោធា​វរៈ​ការពារ​ព្រុំដែន​លេខ​២០៤​។​តែ​ប្រជាពលរដ្ឋ​ដែល​ដឹង​រឿង​និយាយថា​គេ​មិន​សង្ឃឹមថា​រកឃើញ​បទល្មើស​ព្រៃឈើ​ដែល​លោក​ឧកញ៉ា​គង់​ក្រឹ​ង​ប្រព្រឹត្ត​នោះទេ​?!​។​ព្រោះ​ថាបើ​គេ​ចង់រក​ភស្តុតាង​ឬ​ចាប់​លោក​ឧ​ញ៉ាគ​ង់​ក្រឹ​ង​មែន​គេ​ធ្វើ​យូ​ហើយ​ព្រោះ​កន្លងមក​ក៏​ធ្លាប់មាន​មន្ត្រី​កងរាជអាវុធហត្ថ​ចុះទៅ​មើល​ហើយ​បង្ហោះ​យន្តហោះ​ដ្រូ​ន​ថត​ពីលើ​ទៀតផង​មិនមែន​ទើបតែ​កេណ្ឌ​គ្នា​ដូច​ទៅធ្វើ​ទេសចរណ៍​ចឹ​ង​នោះឡើយ​។​

​ជាក់ស្តែង​បើតាម​សេចក្តីរាយការណ៍​ព​តិ​មាន​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា​គ្រាន់តែ​បានស្នើរ​ដល់ អភិបាលខេត្ត​ត្បូងឃ្មុំ រួមជាមួយ​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ ត្រូវ​សហការគ្នា​ធ្វើយ៉ាងណា​ទប់ស្កាត់ និង​បង្ក្រាប នូវ​បទល្មើស​ធនធានធម្មជាតិ រាល់​ការ​ចរាចរ​បទល្មើស​ព្រៃឈើ ក្នុងភូមិ​សាស្ត្រ​ខេត្ត​ត្បូងឃ្មុំ​តែប៉ុណ្ណោះ​។​តែក្នុង​ខេត្ត​ត្បូងឃ្មុំ​គេ​មិន​រកឃើញ​បទល្មើស​ស្អី​នោះទេ​!។​

គួររំលឹកថា ចាប់តាំងពី​គណៈកម្មការ​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស ធនធានធម្មជាតិ ចេញ​ប្រតិបត្តិ​ការបង្ក្រាប​ទ្រង់ទ្រាយ​ធំ​កាលពី​ថ្ងៃទី​១០​កក្កដា​នៅ​ខេត្ត​មណ្ឌល​គី​រិ​មានតែ​ឧកញ៉ា​សឹង្ហ​សំអុល​ឈ្មួញ​ឈើ​និង​ជា​សេនាធិការ​រង​ប៉េអឹម​ខេត្ត​មណ្ឌល​គី​រី​និង​បក្ខពួក​២​នាក់​ប៉ុណ្ណោះ​ដែល​ត្រូវ​ចាប់ខ្លួន​។​ក្រៅពីនោះ​នៅ​ខេត្ត​មណ្ឌល​គី​រី​មានតែ​ការ​កោះ​ពី​តុលា​ការហៅ​មន្ត្រី​ពាក់​ព​ន្ធ័​ជិត​២០​នាក់​(​អត់​ឭ​ឈ្មោះ​ចៅហ្វាយខេត្ត​ដែលជា​មេបញ្ជាការ​ឯកភាព​ខេត្ត​)​មក​បំភ្លឺ​តែ​រត់​បាត់​អស់ហើយ​មិនទាន់​ឃើញ​មានការ​ចេញ​ដិ​ការ​ឲ្យ​នាំខ្លួន​ជន​ណា​បាន​នៅឡើយ​។​ទោះជា​យ៉ាង​គេ​ឃើញថាឈើ​ជាច្រើន​ម៉ែត្រគូប​ត្រូវបាន​រឹបអូសមធ្យោបាយ (​ជាពិសេស​រថយន្ត​បា​កុង​និង​ម៉ូតូ​កែច្នៃ​)​ជាច្រើន​គ្រឿង​ត្រូវបាន​ដុតបំផ្លាញ​ចោល​និង​រឹបអូស​តែប៉ុណ្ណោះ​។a kreung8 a kreung a kreung1 a kreung2 a kreung4 a kreung5 a kreung3 a kreung6