» ស្ត្រី​ម្នាក់​ត្រូវ​បុរស​ម្នាក់ យក​កាំបិត​ចុង​ស្រួច​ចូលទៅ​ចាក់​សម្លាប់​ ​ដល់​ក្នុងផ្ទះ រួច​អារ​.​ក សម្លាប់​ខ្លួនឯង តែ​មិន​ស្លាប់​ » នាយករដ្ឋមន្ត្រី ណា​រិ​ន្ទ្រ មូ​ឌី និង​មេដឹកនាំ​បក្សប្រឆាំង​បញ្ចប់​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ » ទាហាន​ឈុតខ្មៅ​ថៃ​ដើរល្បាត​តាម​ព្រំដែន​ក្នុង​ដី​ខ្មែរ​យ៉ាង​គឃ្លើន តែ​ទាហាន​ខ្មែរ​បែរជា​ហាម​ពលរដ្ឋ​ខ្មែរ​កុំ​បង្ហោះ​ព័ត៌មាន​ឬ Videos ស្តីពី​សកម្មភាព​របស់​ទាហាន​ថៃ​ទៅវិញ !? » ពលរដ្ឋ​ខ្មែរ​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ជាមួយ​ទឹកប្រាក់​៦១៨,០០០ បាត​ » យុវជន​ពីរ​នាក់​បាន​ស្លា​.​ប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​ដោយសារ​ជិះ​ម៉ូតូឌុប​គ្នា​ទៅបុក​រថយន្ដ​មួយគ្រឿង បើក​ដោយ​នារី​ម្នាក់​ » សំណុំរឿង​ក្រុមហ៊ុន​ប្រ៊ី​លាន​អតីត​ឧកញ៉ា​ឡេង ចាន់ណា តុលាកា​សម្រេច​បង្កក​គ​ណ​នី​ធនាគារ​ចំនួន​១៨៣ និង​ទ្រព្យសម្បត្តិ​មួយចំនួន​, » អធិការបតី​អាល្លឺម៉ង់​ទៅ​ចិន​លើក​ទី​២​បង្ក​ឲ្យ​មានការ​ចាប់អារម្មណ៍​និង​តាមដាន​ » សប្បាយ​និង​ទុក្ខ​កើតឡើង​ពេល​ចូលឆ្នាំ​ប្រពៃណី​យ៍​ជាតិខ្មែរ​ឆ្នាំរោង​ » អ៊ីរ៉ង់ ព្រមាន​អ៊ីស្រាអែល​ថា​នឹង «​រង​ការវាយប្រហារ​ខ្លាំង​ជាង​នេះ​» ប្រសិនបើ​ចាត់វិធានការ​ឆ្លើយតប​មកលើ​ខ្លួន​វិញ​ដែល​ជាការ​បង្ហាញថា​អ៊ីរ៉ង​ចង់​ចប់​ត្រឹមហ្នឹង​?! » នៅ​ខេត្ត​ព្រះសីហនុ​អ្នក​រៀប​កម្មវិធី Miss Grand Cambodia 2024​ធ្វើ​សន្និសីទកាសែត​ប្រាប់​ពី​កម្មវិធី​បន្ត​ » អភិបាលខេត្ត​កំពង់ស្ពឺ​ប្រគល់​ម៉ូតូ​៤​គ្រឿង​ជូន​ក្រុមការងារ​បរិស្ថាន​ដែល​រង​ការដុត​បំផ្លាញ​ » មហា​សេដ្ឋីនី​វៀតណាម​ត្រូវ​តុលាការ​កាត់ទោស​ប្រហារជីវិត​ក្នុង​សំណុំរឿង​ក្លែងបន្លំ​ហិរញ្ញវត្ថុ​តម្លៃ ១២,៥ ពាន់​លាន​ដុល្លារ​អាម៉េរិក​ » ហ៊ានណាសចូលចាប់ជំរិត និង​បាញ់សម្លាប់​ប្ដី​ម្ចាស់​ប្រេន Lakamo រួច​ដឹងថា​សម​ត្ត​កិ​ច្ចព​ទ្ធ័​ជន​ដៃ​បាញ់សម្លាប់​ខ្លួន​តាម​ក្រោយ​ » រដ្ឋាករទឹក​ទទួលបាន​គម្រោង​រោងចក្រ​ទឹកស្អាត​បាក់​ខែង​ជំហាន​ទី​៣ ដែលមាន​តម្លៃ​ជិត​២៥០​លាន​ដុល្លារ » សាលាឧទ្ធរណ៍​សម្រេច​ប្ដឹង​ឲ្យ​ពិនិត្យឡើងវិញ ចំពោះ​ការសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ករណី​ដោះលែង​ចិនតៃវ៉ាន់ ៥​នាក់​ ​ក្នុង​សំណុំ​គ្រឿងញៀន ៨០០​គីឡូក្រាម

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 235 នាក់

ម្សិលមិញ 5378 នាក់

សរុប 14079528 នាក់

មេដឹកនាំ​បារាំង​អាល្លឺម៉ង់​អ៊ីតាលីប៉ូឡូញ​នាំគ្នា​ទៅ​ជួប​លោក​ហ្សេ​ឡិន​ស្គី​នៅ​គៀវ

 

 

​អ៊ុយ​ក្រែ​ន​៖​នាយករដ្ឋមន្ត្រី​អ៊ីតាលី​លោក Mario Draghi, ប្រធានាធិបតី​បារាំង​លោក Emmanuel Macron និង​អធិការបតី​អាល្លឺម៉ង់​លោក Olaf Scholz បានធ្វើ​ដំណើរ​តាម​រថភ្លើង​រួមគ្នា​ទាំងយប់ ទៅកាន់​ទីក្រុង កៀវ ដើម្បី​ឆ្លើយតប​ទៅនឹង​ការរិះគន់ សម្រាប់​ការគាំទ្រ​មិនសូវ​កក់ក្តៅ​របស់​ពួកគេ ចំពោះ​ប្រទេស​អ៊ុយ​ក្រែ​ន​។​ប្រធានាធិបតី​ប្រទេស​ប៉ូឡូញ​ក៏បាន​ធ្វើដំណើរ​ទស្សនៈកិច្ច​នៅ​អ៊ុយ​ក្រែ​ន​ស្របគ្នា​នោះដែរ​។​​ដំណើរ​នេះ​កើតឡើង​មួយថ្ងៃ មុនពេល​គណៈកម្មការ​អឺរ៉ុប​គ្រោង​នឹង​ចេញ​អនុសាសន៍​មួយ អំពី​ឋានៈ​អ៊ុយ​ក្រែ​ន​ជា​បេក្ខជន​សម្រាប់​សមាជិកភាព​ស​ហ​ភាព​អឺរ៉ុប​។​a france uy (1) 

​ប្រធានាធិបតី​បារាំង​លោក Macron និយាយថា “​យើង​បាន​ឈានដល់​ចំណុច​មួយ ដែល​យើង​ត្រូវបញ្ជូន​សញ្ញា​នយោបាយ​ច្បាស់លាស់​ថា ពួកយើង​ជា​ជនជាតិ​អឺរ៉ុប ឆ្ពោះទៅរក​អ៊ុយ​ក្រែ​ន និង​ប្រជាជន​របស់​ពួកគេ នៅពេលដែល​ពួកគេ​កំពុង​ទប់ទល់​ដោយ​វីរភាព​”​។​​គួរ​បញ្ជាក់ថា ការតស៊ូ​របស់​អ៊ុយ​ក្រែ​ន គឺ​ពឹងផ្អែក​យ៉ាងខ្លាំង​លើ​ការគាំទ្រ​ផ្នែក​យោធា ពី​សំណាក់​បរទេស​។​

​ទីភ្នាក់ងារសារព័ត៌មាន Reuters នៅ​ថ្ងៃ​ព្រ​ហ​ហ្ប​តិ៍ ទី​១៦ ខែមិថុនា ឆ្នាំំ​២០២២​បាន​ឲ្យ​ដឹងថា​រដ្ឋមន្ត្រី​ការពារជាតិ​របស់​ប្រទេស​អាល្លឺម៉ង់ លោកស្រី គ្រីស្ទី​ន ឡាំ​ប្រ៊ិ​ច (Christine Lambrecht) បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១៦​មិថុនា​ថា ប្រព័ន្ធ​បាញ់​គ្រាប់​រ៉ុក្កែត ដែល​អាល្លឺម៉ង់​បាន​សន្យា​ផ្តល់​ទៅ​ឲ្យ​ទីក្រុង​កៀវ អាច​នឹង​បញ្ជូន​ទៅដល់​អ៊ុយ​ក្រែ​ន នៅ​អំឡុង​ខែកក្កដា ឬ ខែសីហា ខាងមុខនេះ បន្ទាប់ពី​កងទ័ព​អ៊ុយ​ក្រែ​ន ទទួល​ល​ការបណ្តុះបណ្តាល​ពី របៀប​ប្រើប្រាស់​អាវុធ​ទាំងនេះ​រួចរាល់​។

​លោកស្រី ឡាំ​ប្រ៊ិ​ច បាន​ប្រាប់​អ្នកសារព័ត៌មាន កំលុង​ពេលទៅដល់​ទីក្រុង​ព្រុ​ច​សែ​ល សម្រាប់​កិច្ចពិភាក្សា​នៅ​ថ្ងៃទី​២ ជាមួយ​សម​ភាគី NATO យ៉ាង​ដូច្នេះ​ថា «​ការហ្វឹកហ្វឺន​លើ​របៀប​ប្រើ​ប្រព័ន្ធ​បាញ់​គ្រាប់​រ៉ុក្កែត​ទាំងនេះ អាច​នឹង​ចាប់ផ្តើម​នា​ចុងខែ​មិថុនា ដូច្នេះ​មានន័យថា អាល្លឺម៉ង់​អាច​បញ្ជូន​ឱ្យ​ដល់ដៃ​អ៊ុយ​ក្រែ​ន នៅ​ចុងខែ​កក្កដា ឬ​ដើមខែ​សីហា​»​។​​ដោយឡែក​ប្រធានាធិបតី​អាមេរិក លោក Joe Biden បានប្រកាសថា ទីក្រុង​វ៉ាស៊ីនតោន នឹង​ផ្តល់ជំនួយ​ផ្នែក​សន្តិសុខ​បន្ថែម ក្នុង​ទំហំ​ទឹកប្រាក់ ១​ពាន់​លាន​ដុល្លារ​ទៀត ដែល​ក្នុង​ជំនួយ​នោះ​រួមមាន​កាំភ្លើង​ធំ និង​អាវុធ​ផ្សេងៗ​។​

​ក្នុង​កញ្ចប់​ជំនួយ​ថ្មី​នេះ​រួមមាន គ្រាប់កាំភ្លើង​ធំ MLRS, កាំភ្លើងយន្ត M777 ចំនួន ១៨​គ្រឿង និង​រថយន្ត​យុទ្ធសាស្ត្រ​ដើម្បី​សណ្តោង​ពួកគេ​និង​គ្រាប់កាំភ្លើង​១៥៥​មិល្លីម៉ែត្រ ចំនួន​៣៦ ០០០​គ្រាប់​។​ចាប់តាំងពី​ប្រទេស​រុស្ស៊ី​បានចាប់ផ្តើម​យុទ្ធនាការ​យោធា​របស់ខ្លួន​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​មេដឹកនាំ​អឺរ៉ុប និង​អង្គការ​អន្តរជាតិ​ជាច្រើន​បានធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​គៀវ​ដើម្បី​បង្ហាញ​ពី​សាមគ្គីភាព និង​ការគាំទ្រ​សម្រាប់​ប្រទេស​នេះ​។
​មាន​ប្រធាន​រឿង​សំខាន់ៗ​មួយចំនួន ដែល​ថ្នាក់ដឹកនាំ​អឺរ៉ុប​ទាំង​៤​រូប​លើក​យកទៅ​ជជែក ពិភាក្សា​ជាមួយ​លោក​ហ្សេ​ឡេ​ស្គី​។ សម្រាប់​អ៊ុយ​ក្រែ​ន រឿង​អាវុធ​ជា​រឿង​អាទិភាព​ដើម្បី​អាច​ឈ្នះ និង​អាចមាន​ប្រៀប​លើ​ទាហាន​រុស្ស៊ី​នៅលើ​សមរភូមិ​។ តែ​អ្វីដែល​លោក​ហ្សេ​ឡេ​ន​ស្គី​បាន​អំពាវនាវ​យ៉ាងទទូច គឺ​សុំ​ឲ្យ​បារាំង អាល្លឺម៉ង់ និង​អ៊ីតាលី​ប្រគល់​គ្រឿង​សព្វាវុធ​ធុន​ធ្ងន់​បន្ថែមទៀត​។​​ក្រៅពីនោះ​ការស្វែងរក​កិច្ចព្រមព្រៀង​ដើម្បី​រំដោះ​ផលិតផល​គ្រាប់​ធញ្ញជាតិ និង​ស្រូវ​សាលី​អ៊ុយ​ក្រែ​ន​ជាច្រើន​ម៉ឺន​តោន​ដែល​កំពុង​ជាប់គាំង​នៅ​កំពង់ផែ​អ៊ុយ​ក្រែ​ន Odessa នៃ​សមុទ្រ​ខ្មៅ​ដែលជា​រឿង​សំខាន់ និង​អាទិភាព​ដើម្បី​កម្រិត​ហានិភ័យ​នៃ​វិបត្តិ​កង្វះ​ស្បៀង​ក្នុង​លោក ពិសេស​នៅក្នុង​បណ្តា​ប្រទេស​មេ​ឌី​ទែ​រ៉ា​ណេ​។ តែ​មកដល់ពេលនេះ ការចរចា​ហាក់​កំពុង​ជួប​ការលំបាក​ដោយសារតែ​អ៊ុយ​ក្រែ​ន​បដិសេធ​មិន​ព្រម​ដោះមីន​ដែល​ខ្លួន​ពង្រាយ​នៅ​កំពង់ផែ​ដើម្បី​កុំ​ឲ្យ​នាវាចម្បាំង​រុស្ស៊ី​អាច​ចូល​បាន​។ បារាំង​បានដាក់​ខ្លួន​ដើម្បី​ចូលរួម​ជួយ​ដោះស្រាយ​រឿងនេះ តែ​មិនបាន​បញ្ជាក់​លំអិត​ពី​វិធាន​ការដែល​ត្រូវ​ជួយ​ទេ​។​

​ប្រធាន​រឿង​សំខាន់​ចុងក្រោយ​ទាក់ទង​នឹង​សំណើ​សុំចូល​ជា​សមាជិក​សហភាព​អឺរ៉ុប​របស់​អ៊ុយ​ក្រែ​ន​។ នីតិវិធី​សុំចូល​ជា​សមាជិក​សហភាព​អឺរ៉ុប​ត្រូវ​ប្រើពេល​យូរ និង​មាន​ឧបសគ្គ​ច្រើន​។ តែ​អ្វីដែល​អ៊ុយ​ក្រែ​ន​ចង់បាន​ភ្លាមៗ​នៅ​ចំពោះមុខ​ពេលនេះ គឺ​សុំ​ឲ្យ​សហភាព​អឺរ៉ុប​ទទួលយក​បេក្ខភាព​អ៊ុយ​ក្រែ​ន​ជា​ផ្លូវការ​នៅក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​អឺរ៉ុប​នៅ​ថ្ងៃទី​២៣ និង ២៤ មិថុនា​ខាងមុខ​។ តាម​ធម្មតា គណកម្មការ​អឺរ៉ុប​អាច​ផ្តល់​ភ្លើង​ខៀវ​នៅ​ថ្ងៃ​សុក្រ ទី​១៧ មិថុនា​។ តែ​គឺ​សមាជិក​ទាំង ២៧​ប្រទេស​ដែលជា​អ្នកសម្រេច​ចុងក្រោយ​ក្នុង​សំឡេង​ឯក​ភាពជា​ឯកច្ឆន្ទ​។ តែ​ពេលនេះ មាន​ប្រទេស​សមាជិក​ខ្លះ​បានដាក់​លក្ខខណ្ឌ​មួយចំនួន​រួចជាស្រេច ពិសេស​ហូ​ឡង់ ដា​ណឺ​ម៉ាក និង​អូទ្រីស​បានលើកឡើង​ពី​បញ្ហា​នីតិរដ្ឋ និង​ការប្រឆាំង​អំពើពុករលួយ​។​

​សូមបញ្ជាក់ថា​ក្រៅពី​ពី​មេដឹកនាំ​ខាងលើនេះ​កាលពី​ខែមេសា​មេដឹកនាំ​នៃ​ប្រទេស​អង់គ្លេស ប៉ូឡូញ លី​ទុយ​អា​នី ឡា​ត​វី និង​អេ​ស្តូ​នី បាន​ទៅ​ទស្សនា​ទីក្រុង​គៀវ​តាម​កប៉ាល់​បន្ទាប់ពី​រុស្ស៊ី​បានប្រកាស​ដក​កងកម្លាំង​របស់ខ្លួន​ចេញពី​ជាយក្រុង​គៀវ​បាន​១០​ថ្ងៃ​។​នៅពេលដែល​អគ្គលេខាធិកា​រ​អង្គការសហប្រជាជាតិ​លោក Antonio Guterres និង​នាយករដ្ឋមន្ត្រី​ប៊ុលហ្គារី​លោក Kiril Petkov បានធ្វើ​ទស្សនកិច្ច​នៅ​ទីក្រុង​គៀវ​កាលពី​ថ្ងៃទី​២៨​ខែមេសា កងកម្លាំង​រុស្ស៊ី​បាន​បាញ់​រ៉ុក្កែត​ចូលទៅក្នុង​ទីក្រុង​ដោយ​បំផ្លាញ​ផ្នែក​មួយ​នៃ​អគារ​ផ្ទះល្វែង​កម្ពស់​២៥​ជាន់​នៅ​ភាគ​ខាងលិច​ទីក្រុង​គៀវ​។ កាលនោះ​រដ្ឋមន្ត្រីការបរទេស​អ៊ុយ​ក្រែ​ន លោក Dmytro Kuleba បាន​និយាយ​នៅពេលនោះ​ថា នេះ​គឺជា​វិធី​របស់​រុស្ស៊ី​ក្នុងការ “​បង្ហាញ​អាកប្បកិរិយា​របស់ខ្លួន​ចំពោះ​អ៊ុយ​ក្រែ​ន អឺរ៉ុប និង​ពិភពលោក​”​។​

ដំណើរ​ទស្សនកិច្ច​រប​ស់មេ​ដឹកនាំ​ប្រទេស​អាល្លឺម៉ង់ បារាំង និង​អ៊ីតាលី ធ្វើឡើង​ក្នុង​បរិបទ​ដែល​យុទ្ធនាការ​យោធា​ពិសេស​របស់​រុស្ស៊ី​បាន​បង្វែរ​ការ​ផ្តោតអារម្មណ៍​របស់ខ្លួន​ទៅកាន់​តំបន់​Donbass​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​ជា​កន្លែង​ដែលមាន​លក្ខខណ្ឌ​សមរភូមិ​សមរភូមិ​សម្រាប់​រុស្ស៊ី​ដើម្បី​ទាញយក​ផលប្រយោជន៍​តំបន់​នោះ​ជាមួយនឹង​អាវុធ​ធុន​ធ្ងន់​។ កងកម្លាំង​រុស្ស៊ី​កំពុង​គ្រប់គ្រង​ភាគច្រើន​នៃ​ទីក្រុង Severodonetsk ដែលជា​ទីតាំង​ចុងក្រោយ​មួយ​របស់​កងកម្លាំង​អ៊ុយ​ក្រែ​ន​នៅក្នុង​ខេត្ត Lugansk ។​ប្រសិនបើ​រុស្ស៊ី​ចាប់យក Severodonetsk និង Lysychansk នោះ​រុស្ស៊ី​នឹង​គ្រប់គ្រង​ខេត្ត Lugansk ទាំងស្រុង ដោយហេតុនេះ​បង្កើតជា​ច្រក​ផ្លូវ​ទៅកាន់​ទីក្រុង Sloviansk និង Kramatorsk ដែលជា​ទីក្រុង​ក្នុង​តំបន់ Donetsk ។ ទាំងនេះ​នឹង​ក្លាយជា​គោលដៅ​ចុងក្រោយ​សម្រាប់​រុស្ស៊ី​ក្នុងការ​បំពេញ​គោលដៅ “​រំដោះ​” តំបន់ Donbass នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​៕​យោងតាម​CNNa france uy a france uy1